(English) គិតត្រឹមសប្តាហ៍ទី២០ ខ្សែប្រយុទ្ធ សៀង ចន្ធា របស់ក្លិបបឹងកេត នៅតែបន្តឈរឈ្មោះក្នុងនាមជាកីទ្បាករខ្មែរក្នុងតារាង Top Scorers នៃការរកគ្រាប់បាល់ច្រើនជាងគេនៅលីគកំពូលកម្ពុជា Cambodia Premier League សម្រាប់រដូវកាល ២០២៤-២៥។
![](https://www.b8-sport.net/wp-content/uploads/2025/02/476069727_1263578785204167_6064672237258131211_n-1024x682.jpg)
សៀង ចន្ធា ដែលមានវ័យ ២២ ឆ្នាំខាងលើ ឆ្លងកាត់ការលេង ១៨ ប្រកួតនៅក្នុងលីគកំពូលកម្ពុជា Cambodia Premier League រូបគេបានក្លាយជាកីទ្បាករខ្មែរទី ១ ដែលរកគ្រាប់បាល់ច្រើនជាងគេ ពោលគឺគិតមកត្រឹមពេលនេះរូបគេរកបាន៩គ្រាប់ទៅហើយ។ ចន្ធា នៅតែបន្តឈរឈ្មោះក្នុងតារាង Top Scorers កំពូលអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងនាមជាកីទ្បាករខ្មែរនៅចំណោមកីទ្បាករ ៤ នាក់ទៀត ដែលអាចរកគ្រាប់បាល់ចាប់ពី ៥ ទ្បើងទៅ មកពីក្លឹបផ្សេងគ្នាទាំង ១១ ក្នុងលីគកំពូលកម្ពុជា រួមមាន៖
១- សៀង ចន្ធា របស់ក្លិបបឹងកេត រកបាន ៩ គ្រាប់
២- ស រតនា របស់ក្លិបវិសាខា រកបាន ៨ គ្រាប់
៣- កាន់ ម៉ូ របស់ក្លិបវិសាខា រកបាន ៦ គ្រាប់
៤- ហៅ សុខណេត របស់ក្លិប អាយអេសអាយ រកបាន ៦ គ្រាប់
៥- ម៉ាត់ ណូរ៉ុន របស់ក្លិបបឹងកេត រកបាន ៦ គ្រាប់ផងដែរ៕
![](https://www.b8-sport.net/wp-content/uploads/2025/02/476389637_18006057125705965_6832620400814963558_n-820x1024.jpg)