ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអាស៊ី
២៨-កុម្ភៈ-២០២៥
(English) ការប្រជែងដណ្តើមធ្វើជាម្ចាស់ផ្ទះ Asian Cup ឆ្នាំ ២០៣១ កំពុងទ្បើងក.ម្តៅ បន្ទាប់ពីកូរ៉េខាងត្បូងចូលរួម

(English)

ការចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាស៊ី Asian Cup ឆ្នាំ ២០៣១ កំពុងតែទ្បើងកម្តៅហើយ បន្ទាប់ពីសមាគមបាល់ទាត់កូរ៉េខាងត្បូង បានឱ្យដឹងថាពួកគេដាក់បានលិខិត ដើម្បីចូលរួមប្រជែងដណ្តើមធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ ទៅកាន់សហព័ន្ធបាល់ទាត់អាស៊ី AFC ។ ជាការពិតណាស់ មកទាន់នឹងពេលនេះមាន ៨ ប្រទេសបានដាក់លិខិតដើម្បីចូលរួមប្រជែងដណ្តើមធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតខាងលើនេះរួមមាន៖ ឥណ្ឌូនេស៊ី, អូស្ត្រាលី, គុយវ៉ែត, អេមីរ៉ាត់អារ៉ាប់រួម ក៏ដូចជាសហម្ចាស់រួមគ្នារវាងប្រទេស តាជីកីស្ថាន, អ៊ូសបេគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន ហើយចុងក្រោយកូរ៉េខាងត្បូង ដែលមានសក្តានុពលចំពោះការដេញថ្លៃនេះ ។

កូរ៉េខាងត្បូង ធ្លាប់រៀបចំធ្វើជាម្ចាស់ផ្ទះ នៃពានរង្វាន់ទ្វីបអាស៊ី Asian Cup ចុងក្រោយក្នុងឆ្នាំ ១៩៦០ ដែលពេលនោះមានត្រឹម ៤ ក្រុមចូលរួមប្រកួត មានប្រទេសអ៊ីស្រាអែល, វៀតណាមខាងត្បូង និងតៃវ៉ាន់ ពេលស្ថិតក្រោមសាធារណៈរដ្ឋចិន។ កូរ៉េខាងត្បូងនឹងក្លាយជាគូប្រជែងដ៏ធំមួយសម្រាប់ឆ្នាំ ២០៣១ ក្នុងនាមជាមហាអំណាចបាល់ទាត់ក្នុងតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់ដ៏ល្អឥតខ្ចោះដែលភាគច្រើនត្រូវបានសាងសង់ឡើងសម្រាប់ធ្វើជាសហម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០០២ ជាមួយប្រទេសជប៉ុន។

គួរបញ្ជាក់ថា សម្រាប់ម្ចាស់ផ្ទះសិទ្ធិរៀបចំការប្រកួត Asian Cup ឆ្នាំ២០៣១ នឹងត្រូវបានវាយតម្លៃពី AFC ដែលត្រូវបង្ហាញនៅឆ្នាំ២០២៦ មុនពេលអារ៉ាប៊ីសាអូឌីត រៀបចំចាប់ពីថ្ងៃទី០៧ ខែមករា រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៧ ហើយកូរ៉េខាងត្បូង ធ្លាប់ជាម្ចាស់ពាននេះនៅការរៀបចំ ២លើកដំបូង៕

ប្រភព៖ Reuter

Thumbnail
ព័ត៌មានកីឡាជាតិ
២៨-កុម្ភៈ-២០២៥
(English) កីឡាករខកចិត្តនិងខឹងសម្បារជាមួយលោក Ruben Amorim

(English) តារាបាល់ទាត់របស់បិសាចក្រហម Manchester United មានការខកចិត្តនិងខឹងសម្បារយ៉ាងខ្លាំងជាមួយគ្រូបង្វឹក Ruben Amorim បន្ទាប់ពីគាត់បានស្តីបន្ទោសចំពោះលទ្ធផលមិនល្អរបស់ពួកគេដែលជាហេតុផលធ្វីឲ្យបុគ្គលិកក្លឹបជាង ២០០ នាក់ត្រូវបានកាត់ចោល។ គ្រូបង្វឹកដែលកំពុងអង្គុយលើកៅអីភ្លើង បានបញ្ចេញមតិដោយត្រង់ៗថា ការបរាជ័យរបស់ United ក្នុងការប្រកួត Champions League និងទម្រង់លេងនៅ Premier League មិនល្អ គឺជាផ្នែកមួយដែលធ្វើឱ្យបុគ្គលិកក្លឹបបាត់បង់ការងារ។ ការអះអាងរបស់គាត់បានធ្វើឱ្យតារាបាល់ទាត់ឆ្នីមៗមួយចំនួនបានខឹងសម្បារ ដោយសារតែពួកគេជឿថាគាត់បានដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹប មុនពេលចូលរួមពាក់កណ្តាលរដូវកាល។

សេចក្តីថ្លែងការណ៍នេះបាននាំឱ្យមានគម្លាតរវាង លោកAmorim និងកីឡាករ ដែលកំពុងសម្របខ្លួនទៅនឹងការទាមទារវិធីសាស្រ្តនិងយុទ្ធសាស្រ្តរបស់ចៅហ្វាយថ្មីសញ្ជាតិព័រទុយហ្គាល់ផងដែរ។ ប្រភព​មួយ​បាន​និយាយ​ថា៖ ប្រសិន​បើ​អ្នក​មើលពីខាងក្រៅ អ្នក​នឹង​គិត​ថា​កីឡាករ និងគ្រូបង្វឹកកំពុង​តែ​មាន​ភាព​អស្ចារ្យប៉ុន្តែការពិតគឺកីឡាករមានការខកចិត្តចំពោះការស្តីបន្ទោស។ ទោះ​បី​ជា​យ៉ាង​ណា​កីឡាករមិន​បាន​ តវ៉ាជាមួយ​អ្នក​គ្រប់​គ្រង​ដោយ​សារ​ពួក​គេ​មិន​ទាន់​បាន​បង្កើត​ទំនាក់​ទំនងល្អ ជាមួយ​គាត់​។គាត់ច្បាស់ក្នុងអ្វីដែលគាត់ចង់បានពីពួកគេនៅលើទីលាន ហើយពួកគេកំពុងព្យាយាមអនុវត្តវា៕

ប្រភព៖ The Sun

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៨-កុម្ភៈ-២០២៥
(English) លោក Tebas ថា៖ Messi អាចត្រលប់មក Barca វិញ

(English) យោងតាមលោក Tebas ប្រធានបាល់ទាត់អេស្ប៉ាញ  La Liga  បានប្រាប់បណ្តាញសារព័ត៌មានថា Messi ទំនងជានឹងត្រលប់មក Barcelona វិញទាំងក្នុងនាមជាកីឡាករ ឬអាចជាតំណែងផ្សេងទៀត។ លោក Tebas បានប្រាប់គេហទំព័រ GiveMeSport ថា៖ ខ្ញុំគិតថា Messi ចង់ត្រលប់មក Barcelonaវិញ។ គាត់បានចំណាយពេលជាច្រើនឆ្នាំនៅទីនេះ។ ខ្ញុំប្រាកដថា Messi នឹងត្រលប់មកវិញ។

Tebas បានសង្កត់ធ្ងន់ពីទំនាក់ទំនងដ៏រឹងមាំរវាង Messi និង Barcelona ដោយបញ្ជាក់ថា ម៉ាកសញ្ញាកំពូលតារាអាហ្សង់ទីនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្លិប។ ផ្ទុយ​ទៅ​វិញលោក Tebas បាន​បង្ហាញ​ការ​មន្ទិល​សង្ស័យ​អំពី​សក្តានុពល​ត្រឡប់​មក Barcelona វិញរបស់ Neymar ។ គាត់បាននិយាយថាNeymar គឺជារឿងផ្សេង។ខ្ញុំ​មិន​គិត​ថា​គាត់​នឹង​ត្រឡប់​ទៅ Barcelona វិញ​ទេ។ ខ្ញុំ​ប្រាកដ​ជា​ប្រាកដ​ណាស់​អំពី​រឿង​នោះ។ ការរំពឹងទុកជុំវិញការត្រលប់មកវិញរបស់ Messi និង Neymar កើតឡើងនៅពេលដែល Barcelona ផ្តោតលើការឈ្នះពានលីកនៅរដូវកាលនេះ។ បច្ចុប្បន្ន​ក្រុម​នេះ​កំពុង​ឈរ​លើ​កំពូល​តារាង​ហើយ​នឹង​ជួប​ក្រុម Real Sociedad នៅ​ថ្ងៃ​អាទិត្យ៕

 

Thumbnail
ព័ត៌មានកីឡាអាស៊ី
២៨-កុម្ភៈ-២០២៥
សមាគមបាល់ទាត់ថៃ និងក្រុមហ៊ុនថៃលីគ បានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីទ្រទ្រង់ក្លិបនៅលីគទី ១ និង ២
សមាគមបាល់ទាត់ថៃ FAT និងក្រុមហ៊ុនលីគបាល់ទាត់ថៃ Thai League បានចំណាយថវិកា ដើម្បីទ្រទ្រង់លីគទី១ និងទី ២ របស់ថៃ សម្រាប់ជុំទី ៣ រួចរាល់ហើយ។ ជាមួយនឹងការទ្រទ្រង់ខាងលើនេះ សម្រាប់ Thai League ១ ក្រុមទាំង ១៦ ត្រូវបានចំណាយថវិកាក្នុងជុំទី ៣ ចំនួនទឹកប្រាក់នៃក្រុមនីមួយៗគឺ ២,៥០០,០០០ បាត (៧៣២៩៩ ដុល្លារ) សរុប ៤០,០០០,០០០ បាត ( ១១៧២៧៩៦ ដុល្លារ)។ ដោយទ្បែក សម្រាប់ Thai League ២ ក្រុមទាំង ១៧ បានទទួលប្រាក់ក្នុងការប្រកួតចំនួនក្នុងជំុទី ៣ ចំនួនទឹកប្រាក់នៃក្រុមនីមួយៗគឺ ៧៥០,០០០ ( ២១៩៨៩ ដុល្លារ) សរុប ១២,៧៥០,០០០ បាត ( ៣៧៣៨២៩ ដុល្លារ) ដោយ​មិន​រាប់​បញ្ចូល​ក្រុម Samut Prakan City ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​នៃ​ការ​ដាក់​សំណើ​ដក​ខ្លួន​ពីសមាជិករបស់សមាគម។  គួរជម្រាបថា សម្រាប់ការដំឡើងប្រាក់ឧបត្ថម្ភលើកទី ៤ សូមរង់ចាំកាលបរិច្ឆេទទូទាត់៕ ប្រភព៖ Ball Thai
Thumbnail
ព័ត៌មានកីឡាជាតិ
២៨-កុម្ភៈ-២០២៥
(English) Mourinho បាន​ដាក់​បម្រាម​បួន​ប្រកួត​សម្រាប់​ការ​បញ្ចេញ​មតិ​បន្ទាប់​ពី​ការ​ប្រកួត Istanbul Derby

(English) អ្នកចាត់ការរបស់ក្លិប Fenerbahce លោក Jose Mourinho ត្រូវបានពិន័យចំនួន ៤ ប្រកួត និងជាទឹកប្រាក់ ៣៥, ១៩៤ ផោន សម្រាប់ការបញ្ចេញមតិដែលបានធ្វើឡើងបន្ទាប់ពីការប្រកួតកាលពីថ្ងៃចន្ទជាមួយគូប្រជែងក្នុងស្រុកគឺ Galatasaray ។  Mourinho ត្រូវបានចោទប្រកាន់ដោយក្លិប Galatasaray ពីបទធ្វើសេចក្តីថ្លែងការណ៍ប្រកាន់ជាតិសាសន៍ បន្ទាប់ពីការប្រកួត Istanbul Derby ហើយកាលពីថ្ងៃអង្គារ Fenerbahce បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាការអត្ថាធិប្បាយរបស់គាត់ត្រូវបាន “ដកចេញទាំងស្រុងពីបរិបទ”។

លទ្ធផលស្មើគ្នា ០-០ រវាងក្រុមទាំងពីរ ត្រូវបានអាជ្ញាកណ្តាល លោក Slovenian Slavko Vincic បន្ទាប់ពីក្លិបទាំងពីរបានស្នើសុំឱ្យអាជ្ញាកណ្តាលបរទេសម្នាក់ទទួលបន្ទុកការប្រកួត។ ប៉ុន្តែអាជ្ញាកណ្តាលទី ៤ គឺជនជាតិតួកគី ហើយលោក Mourinho បានរិះគន់ម្តងទៀតចំពោះអាជ្ញាកណ្តាលតួកគី អំឡុងពេលសន្និសីទសារព័ត៌មានក្រោយការប្រកួត។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ ៦២ ឆ្នាំរូបនេះនិយាយថាគាត់បានទៅបន្ទប់ផ្លាស់សំលៀកបំពាក់របស់អាជ្ញាកណ្តាល បន្ទាប់ពីការប្រកួតកាលពីថ្ងៃច័ន្ទដោយប្រាប់អាជ្ញាកណ្តាលទី ៤ ថា “ប្រសិនបើអ្នកជាអាជ្ញាកណ្តាលការប្រកួតនេះនឹងមានគ្រោះថ្នាក់”។  កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សហព័ន្ធ​បាល់ទាត់​តួកគី​បាន​បញ្ជាក់​ថា​ខ្លួន​នឹង​ដាក់​ទណ្ឌកម្ម​លើ​លោក Mourinho ដែល​ជា​ផ្នែក​ខាង​ក្រៅ​សម្រាប់​បញ្ហា​វិន័យ​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៧-កុម្ភៈ-២០២៥
(English) Antony នឹងបង្ហាញខ្លួនឱ្យក្រុម Real Betis ពេលលេងទល់ Real Madrid នាចុងសប្តាហ៍នេះ

(English) ខ្សែប្រយុទ្ធ Antony នឹងអាចបង្ហាញខ្លួនឱ្យក្រុម Real Betis ពេលលេងទល់ Real Madrid សម្រាប់ការប្រកួតលីគកំពូលអេស្ប៉ាញ La Liga នាថ្ងៃសៅរ៍នេះ បន្ទាប់ពីឈ្នះបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងកាតក្រហម។ ជាការពិតណាស កីទ្បាករអន្តរជាតិប្រេស៊ីលវ័យ ២៥ ឆ្នាំរូបនេះត្រូវបានអាជ្ញាកណ្តាលផ្តល់នូវកាតក្រហមភ្លាមៗនៅនាទី ៩០+៤ បន្ទាប់ពីរូបគេបានបង្កកំហុសលើខ្សែការពារកូដស្តាំ Juan Iglesias របស់ក្លិប Gatafe ពីការស្លាយជើងខាងក្រោយ។

រូបគេត្រូវបានពិន័យ ១ ប្រកួត បន្ទាប់ពីបញ្ហាខាងលើនេះ ប៉ុន្តែក្លិប Real Betis បានប្តឹងឧទ្ធរណ៍ដោយជោគជ័យប្រឆាំងនឹងការព្យួរទៅ La Liga។ Antony ចាប់តាំងពីចូលរួមជាមួយនឹងក្លិប Real Betis ក្នុងលក្ខខណ្ឌខ្ចីជើងពី Manchester United ក្នុងខែមករា ឆ្នាំ២០២៥ មករូបគេបានបង្ហាញខ្លួនឱ្យក្រុមចំនួន ៦ ប្រកួត ក៏ដូចជារកបាន ៣ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ២ លើក។ Betis ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ៧ នៅ La Liga បើកទ្វារកីទ្បដ្ឋាន Estadio Benito Villamarin ស្វាគមន៍ក្រុមលេខ ២ គឺ Real Madrid នាថ្ងៃសៅរ៍ទី០១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៧-កុម្ភៈ-២០២៥
(English) Liverpool កាន់តែនាំមុខពិន្ទុដាច់ឆ្ងាយនៅលីគកំពូលអង់គ្លេស

(English) អ្នកគាំទ្ររបស់ក្លិប Liverpool បានសម្តែងការពេញចិត្តនឹងខ្លាំងជាមួយនឹងក្រុមរបស់ពួកគេ បន្ទាប់ពីបានយកឈ្នះលើ Newcastle United ដោយបញ្ចប់លទ្ធផល ២-០ នៅឯកីទ្បដ្ឋាន Anfield សម្រាប់ការប្រកួតលីគកំពូលអង់គ្លេស English Premier League សប្តាហ៍ទី ២៧ រដូវកាល ២០២៤-២៥ កាលពីរាត្រីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

២ គ្រាប់របស់ក្រុម Liverpool រកបានដោយខ្សែបម្រើ Dominik Szoboszlai នៅនាទីទី ១១ មុនពេលខ្សែបម្រើ Alexis Mac Allister រកបាន ១ គ្រាប់ទៀត ដែលជាគ្រាប់បាល់ទី ២ នៅនាទីទី ៦៣។ ជ័យជម្នះរបស់ក្រុមហង្សក្រហម ដែលកំពុងស្ថិតនៅក្រោមការដឹកនាំរបស់លោក Arne Slot ក៏បានធ្វើឱ្យពួកគេកាន់តែនាំមុខលើក្រុមលេខ ២ គឺ Arsenal រហូតដល់ ១៣ ប៉ុណ្ណោះឯណោះ បន្ទាប់ពីពួកគេប្រកួតស្មើគ្នា ០-០ ជាមួយនឹង Nottingham Forest នៅក្រៅដី កាលពីរាត្រីដូចគ្នា។

ដូច្នេះហើយ មានន័យថា Liverpool កំពុងតែខិតជិតក្នុងការឈ្នះជើងឯកលីគកំពូលអង់គ្លេស English Premier League ជាលើកទី ២០ ស្របពេលពួកគេនៅសល់ ១១ ប្រកួតទៀត មុនពេលបញ្ចប់រដូវកាលនេះ ២០២៤-២៥។  Liverpool បានខកខានក្នុងការឈ្នះជើងឯកលីគកំពូលអង់គ្លេស English Premier League ចំនួន ៤ ឆ្នាំហើយ បន្ទាប់ពីពួកគេឈ្នះជើងឯកពានធំនេះចុងក្រោយកាលឆ្នាំ ២០២០ ខណៈដែល Manchester City ជាក្រុមឈ្នះជើងឯក ៤ សម័យកាលជាប់ៗ៕

 

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៧-កុម្ភៈ-២០២៥
(English) Erik ten Hag ​ទំនងជាមិនវិលត្រឡប់មកអាជីពបាល់ទាត់វិញទេ

(English) អតីតគ្រូបង្វឹកក្លិបបិសាចក្រហម Manchester United លោក Erik ten Hag បានអះអាងថា៖ ខ្ញុំប្រហែលជាមិនវិលត្រឡប់មកអាជីពបាល់ទាត់វិញទេបន្ទាប់ពីត្រូវបានបណ្តេញចេញកាលពីឆ្នាំមុន។ គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបានចាកចេញពី Ajax ក្នុងឆ្នាំ ២០២២ ប៉ុន្តែបានស៊ូទ្រាំនឹងរយៈពេលពីរឆ្នាំដ៏លំបាកនៅ Old Trafford មុនពេលត្រូវបានបណ្តេញចេញ។

លោក Ten Hag ដែលបានដឹកនាំឈ្នះពានរង្វាន់ក្នុងស្រុកចំនួនពីរគឺ Carabao Cup  និង FA Cup នៅរដូវកាលបន្ទាប់ មុនពេលគាត់ត្រូវបានបណ្តេញចេញក្នុងខែតុលា។ បុរសអាយុ៥៥ឆ្នាំរូបនេះបាននិយាយថា៖ ខ្ញុំអាចប្តូរអាជីពពីបាល់ទាត់ទៅកាន់ពិភពអាជីវកម្មវិញដោយជួយការងារបងប្អូនរបស់ខ្ញុំគឺ Michel និង Rico ដែលកំពុងគ្រប់គ្រងក្រុមហ៊ុនហិរញ្ញវត្ថុរបស់ពួកគេ។

Ten Hag បាននិយាយនៅលើផតឃែស្ថ SEG Stories ថាមានរឿងជាច្រើនទៀតដែលខ្ញុំអាចធ្វើបានប្រហែលជានៅក្នុងបាល់ទាត់ តែក្នុងតំណែងផ្សេង។ នោះ​ជា​ជម្រើស    ហើយប្រហែលជាមានអ្វីខុសគ្នាទាំងស្រុង។ ខ្ញុំបានធ្វើការងារជាមួយបងប្អូនរបស់ខ្ញុំថ្មីៗនេះ។ យើងមានក្រុមហ៊ុនផ្ទាល់ខ្លួន។ពួកយើងក៏បើកក្រុមហ៊ុនរួមគ្នាជាមួយឪពុករបស់យើងផងដែរ។នោះជាអ្វីដែលខ្ញុំចូលចិត្តធ្វើផងដែរ ឥឡូវនេះខ្ញុំអាចយកចិត្តទុកដាក់បន្ថែមទៀតហើយវាក៏រីករាយផងដែរ។

គ្រួសារ Ten Hag ស្ថិតក្នុងចំណោមអ្នកមានបំផុតនៅក្នុងប្រទេសហូឡង់ បន្ទាប់ពីឪពុករបស់ពួកគេ Hennie បានបង្កើតក្រុមហ៊ុនអចលនទ្រព្យដ៏ជោគជ័យមួយនៅឆ្នាំ ១៩៦៧៕

 

Thumbnail
ព័ត៌មានកីឡាអាស៊ី
២៦-កុម្ភៈ-២០២៥
(English) ឥណ្ឌូនេស៊ី តែងតាំងអតីតខ្សែបម្រើ Barca និង Man Utd ជាទីប្រឹក្សាបច្ចេកទេសរបស់ក្រុមជម្រើសជាតិ

(English) សមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានប្រកាសជាផ្លូវការក្នុងតែងតាំងអតីតខ្សែបម្រើរបស់ក្លិប FC Barcelona និង Manchester United គឺលោក Jordi Cruyff ទីប្រឹក្សាបច្ចេកទេសរបស់ក្រុមជម្រើសជាតិ។ បុរសសញ្ជាតិហុល្លង់វ័យ ៥១ ឆ្នាំរូបនេះគឺជាកូនប្រុសរបស់វីរៈបុរស FC Barcelona និងក្រុមជម្រើសជាតិហុល្លង់ គឺលោក Johan Cruyff ហើយលោកក៏នឹងធ្វើការងារជាមួយគ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី លោក Patrick Kluivert ផងដែរ។

សម្រាប់លោក Jordi Cruyff មានបទពិសោធន៍ក្នុងនាមជាគ្រូបង្វឹក និងគ្រប់គ្រងផ្នែកបាល់ទាត់ដូចជា៖ ជាជំនួសការគ្រូបង្វឹកនៅ Valletta FC (ម៉ាល់តា), នាយកប្រតិបត្តិផ្នែកកីទ្បានៅ AEK Larnaca (Cyprus), ជាគ្រូបង្វឹក និង នាយកប្រតិបត្តិផ្នែកកីទ្បានៅ Maccabi Tel Aviv (អ៊ីស្រាអែល), ជាគ្រូបង្វឹកនៅ Chongqing Liangjiang Athletic (ចិន), ជាគ្រូបង្វឹកក្រុមជម្រើសជាតិអេក្វាឌ័រ, ជាគ្រូបង្វឹកនៅ Shenzhen FC (ចិន), និងជាទីប្រឹក្សាបច្ចេកទេស និងនាយកកីឡានៅ Barcelona (អេស្ប៉ាញ) ផងដែរ៕

ប្រភព៖ Ball Thai

ads