Manchester United ជាប់ឈ្មោះជាក្លឹបដែលចំណាយលុយដ៏អាក្រក់បំផុតនៅ Premier League ទៅលើការផ្ទេរកីឡាករ តែមិនទទួលបានលទ្ធផលល្អ។នេះបើតាមការចេញផ្សាយរបស់គេហទំព័រTribuna។
ចាប់តាំងពីឆ្នាំ២០១៩ ក្លឹប Manchester United បាន ចំណាយដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយនឹងទឹកប្រាក់ ជាង១ពាន់លានដុល្លារ ប៉ុន្តែបច្ចុប្បន្នពួកគេឈរនៅចំណាត់ថ្នាក់ទី១៥ ក្នុងតារាង ដ៏អាក្រក់បំផុតរបស់ពួកគេក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ទោះបីជាត្រូវចំណាយប្រាក់ជាង១ ពាន់លានដុល្លារ លើការផ្ទេរក៏ដោយ ក៏បិសាចក្រហមបានត្រឹមតែឈ្នះពាន Carabao Cup និង FA Cup ប៉ុណ្ណោះ ។
ការគ្រប់គ្រងក្រុមមិនល្អបានធ្វីឲ្យក្លឹបManchester Utd ចំណាយទៅលើប្រាក់ឈ្នួលដ៏ច្រីន តែបានមកវិញតិចតួច ជាមួយនឹងការលក់កីឡាករថ្លៃធំបំផុតបានតែ២រូបគត់ គឺ Mason Greenwood និង Scott McTominay បានលុយជាង ៦៤លានដុល្លារ។ក្លឹបនេះទទួលបានលុយសរុបពីការលក់កីឡាករត្រឹមតែ៣៥៩ជាងលានដុល្លារប៉ុណ្ណោះ។
Chelsea ទោះបីជាអ្នកចំណាយច្រើនជាងគេក្នុង
លីកគឺជាង២ពាន់លានដុល្លារក៏ដោយ តែគេមានសមតុល្យចំណាយ ជាមួយនឹងការលក់កីឡាករសំខាន់ៗរួមមាន Eden Hazard, Kai Havertz និង Mason Mount ដោយកាត់បន្ថយការចំណាយសុទ្ធរបស់ពួកគេមកត្រឹមតែ៩៣២ លានដុល្លារ។
Tottenham, Arsenal និង Newcastle United ស្ថិតក្នុងបញ្ជីក្លឹបដែលមានការចំណាយខ្ពស់តែមិនឈ្នះពានរបស់Tottenham និងការផ្ទេរកីឡាករកន្លងមករបស់ Arsenal ធ្វើឲ្យមានការរិះគន់។
គួរឱ្យភ្ញាក់ផ្អើលដែល Manchester City ឈរនៅលេខរៀងទី៩ ប៉ុណ្ណោះដោយសារសមត្ថភាពរបស់ពួកគេក្នុងការបង្កើតប្រាក់ចំណេញយ៉ាងច្រើនពីការលក់កីឡាករខណៈពេលដែលនៅតែប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុត៕