ព័ត៌មានកីឡាអន្តរជាតិ
Lukas Podolski អតីតខ្សែប្រយុទ្ធកាំភ្លើងធំ Arsenal ដែលបច្ចុប្បន្នកំពុងលេងអោយក្លឹបបាល់ទាត់ Gornik Zabrze របស់លីកកំពូលប៉ូឡូញ បានកសាងអាណាចក្រជំនួញផ្ទាល់ខ្លួនមួយមានតម្លៃ ជាង២២៣លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រm.allfootballapp.com ។
Lukas Podolski បានបង្កើតអាជីវកម្មចំនួនពីរគឺភោជនីយដ្ឋាន kebab និងការ៉េម នៅប្រទេសកំណើតរបស់គាត់ នៅអាល្លឺម៉ង់។ Podolski បានបើកដំណើរការម៉ាកបង្អែមរបស់គាត់ជាលើកដំបូងគឺ Ice Cream United ក្នុងឆ្នាំ ២០១៧ ពីរឆ្នាំបន្ទាប់ពីចាកចេញពី Arsenal ។
អាជីវកម្មនេះត្រូវបានបង្កើតឡើងនៅក្នុងស្រុកមួយក្នុងទីក្រុងKoln ដែលជាក្លឹបបាល់ទាត់អាជីពដំបូងរបស់គាត់។ មួយឆ្នាំក្រោយមក ហាង Mangal Doner kebab ដំបូងរបស់គាត់បានបើកនៅក្នុងទីក្រុង ហើយឥឡូវនេះមានសាខាប្រហែល ៣០ នៅទូទាំងប្រទេសអាល្លឺម៉ង់។ភាពប៉ិនប្រសប់ក្នុងអាជីវកម្មរបស់គាត់បានបង្កើនទ្រព្យសម្បត្តិរបស់គាត់ដល់ជាង២២៣លានដុល្លារ។តួលេខនោះរួមបញ្ចូលប្រាក់ចំណូលពីអាជីពជាកីឡាករផងដែរ៕
ស្របពេលដែលខ្សែប្រយុទ្ធ Erling Haaland កំពុងស៊ូទ្រាំនឹងការរកគ្រាប់បាល់បញ្ចូល សឹងតែមិនវបាននោះ ក៏មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា កីឡាករសញ្ជាតិន័វែសគ្រោងនឹងចំណាយប្រាក់ជាង ៣,៤លានដុល្លារ សម្រាប់ទិញរថយន្តទំនើបកម្រិត Formula One ថ្មីមួយគ្រឿង។
Haaland ស៊ុតបញ្ចូលទីបានតែ៣ប៉ុណ្ណោះក្នុង៩ប្រកួតចុងក្រោយ ដែលធ្វើអោយក្លឹបMan City កំពុងតែតស៊ូ រត់តាមពីក្រោយLiverpool។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្រៅទីលានប្រកួត គាត់ត្រូវបានគេចោទប្រកាន់ថាបានបញ្ជាទិញរថយន្ត Mercedes AMG One ដែលបំពាក់ដោយម៉ាស៊ីនរថយន្តប្រណាំងF1 ចំនួន៥ ដែលអាចបើកបរក្នុងល្បឿនអតិបរមា៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
រថយន្តទំនើបនេះ មានសន្ទុះពី 0-១៩៩គីឡូម៉ែត្រក្នុងម៉ោងនៅក្នុងរយៈពេលត្រឹមតែ៧វិនាទី ហើយអាចឡើងដល់២៩៩គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ១៥,៦វិនាទីបន្ទាប់។ Mercedes ត្រូវបានគេជឿថានឹងផលិតរថយន្តទំនើបផ្តាច់មុខចំនួន ២៧៥គ្រឿង។កាសែតន័រវែស Dagens Naeringsliv បានបង្ហាញព័ត៌មានអំពីរថយន្តថ្មីរបស់ Haaland ។
កាសែតដដែលបានបញ្ជាក់ថា គាត់បានរួមដៃជាមួយមិត្តភក្តិកុមារភាព Ole Ertvaag ដើម្បីទិញរថយន្តផលិតនៅប្រទេសអាល្លឺម៉ង់។Haaland និងអ្នកហិរញ្ញវត្ថុ Ertvaag ទាំងពីរនាក់បានធំធាត់នៅក្នុងស្រុក Rogaland ភាគខាងលិចនៃប្រទេសន័រវេស។
គួររំឭកថាកីឡាករHaaland ក៏ជាម្ចាស់រថយន្ត Mercedes AMG GLE coupe ដែលមានតម្លៃថោកជាង១១ម៉ឺនដុល្លារ ។ចាប់តាំងពីពេលនោះមក គាត់ក៏បានទិញរថយន្ត Rolls Royce Cullinan SUV តម្លៃជាង៣៨ម៉ឺនដុល្លារហើយគាត់ក៏ជាម្ចាស់រថយន្ត Audi RS6 Avant និង Range Rover Sport ដែលមានតម្លៃជាង ១៥ម៉ឺនដុល្លារ ផងដែរ៕
ស្របពេលដែលកីឡាករសញ្ជាតិបារាំងដ៏មានមន្តស្នេហ៍ Mbappe ត្រូវចាកចេញពីទីក្រុងប៉ារីស ទៅចូលរួមជាមួយក្លឹប Real Madrid នៅរដូវក្តៅនេះ កាសែតបារាំង Le Parisien បានផ្សាយថា ប្រធានាធិបតីលោកម៉ានូអែល ម៉ាក្រុង ដែលមិនមែនជាមនុស្សចម្លែកក្នុងការឈានជើងចូលក្នុងបញ្ហាក្លឹបParis SG បានអញ្ជើញ Mbappe ទៅកាន់វិមាន Elysee ទីក្រុងប៉ារីសជាមួយប្រធានក្លឹប Al-លោក Khelaifi ប៉ុន្តែអ្វីដែលចម្លែកនាពេលនេះគេក៏ឃើញមានវត្តមានរបស់អធិរាជកាតាគឺលោក Sheikh Tamim bin Hamad Al-Thani ផងដែរ។នេះបើយោងតាមការចេញផ្សាយរបស់Goal។
ប្រភពដដែលបានអោយដឹងថា លោកម៉ាក្រុង បានរៀបចំអាហារពេលល្ងាចមួយកាលពីថ្ងៃអង្គារដើម្បីជាកិត្តិយសដល់អធិរាជកាតា Sheikh Tamim ខណៈ Mbappe និង Khelaifi ក៏បានអញ្ជើញឱ្យចូលរួមដែរ។ Le Parisien កត់សម្គាល់ថាមិត្តរួមក្រុម PSG ផ្សេងទៀតក៏បានចូលរួមផងដែរ។ វត្តមានរបស់ Sheikh Tamim ត្រូវបានស្នើដោយលោក ម៉ាក្រុង ដើម្បីធ្វើជាអ្នកសម្របសម្រួលចរចាទាក់ទងនឹងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងនៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសដែលកំពុងបន្ត។ ទោះយ៉ាងណាក្តីទាំង Mbappe និង Khelaifi នឹងមិនមានវត្តមានសម្រាប់កិច្ចពិភាក្សាបែបនេះទេ ព្រោះពួកគេគ្រាន់តែចូលរួមអាហារដែលរៀបចំដោយប្រធានាធិបតីតែប៉ុណ្ណោះ។
ប្រធានាធិបតីបារាំងកាលពីអតីតកាលតែងតែចេញមុខជាចំហរ រារាំងមិនចង់អោយMbappe ចាកចេញពីក្លឹប Paris ដោយបញ្ជាក់ថាលោកនឹងព្យាយាមនិងជំរុញឱ្យកីឡាករសញ្ជាតិបារាំងរូបនេះចុះហត្ថលេខាលើកិច្ចសន្យាថ្មី។ ទោះជាយ៉ាងណាក៏ដោយ ការព្យាយាមរបស់លោកនៅពេលនេះ ប្រហែលជាមិនជោគជ័យទេហើយការជួបលើកនេះក៏ទំនងជាការលាគ្នាចុងក្រោយ ខណៈកីឡាករវ័យ ២៥ ឆ្នាំរូបនេះបានសម្រេចចិត្តចាកចេញពី Parc des Princes បន្ទាប់ពីរយៈពេល ៧ឆ្នាំ ដើម្បីចាប់ផ្តើមការប្រកួតប្រជែងថ្មី។ Mbappe ត្រូវបានគេរាយការណ៍ថាបានបដិសេធសំណើ២៣៨ លានដុល្លារ ពី PSG ដើម្បីធ្វើដូច្នេះ។
តាមពិតទៅការចូលជួបលោកម៉ាក្រុងកាលពីថ្ងៃអង្គារនឹងមិនមែនជាការបង្ហាញខ្លួនលើកដំបូងរបស់ Mbappe នៅវិមាន Elysee ទីក្រុងប៉ារីសទេ។ Le Parisien កត់សម្គាល់ថាខ្សែប្រយុទ្ធបារាំងបានចូលរួមកិច្ចប្រជុំមួយនៅទីនោះបន្ទាប់ពីការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ របស់ប្រទេសបារាំង ហើយគាត់ថែមទាំងបានជួបជាមួយលោក Macron និង Sheikh Tamim ក្នុងខែកុម្ភៈ ឆ្នាំ ២០១៨បន្ទាប់ពីលោក George Weah ជាប់ឆ្នោតជាប្រធានាធិបតីនៃប្រទេសលីបេរីយ៉ា៕
បន្ទាប់ពីបណ្តឹងឧទ្ធរណ៍ជុំវិញបទចោទប្រកាន់បំពានច្បាប់ហិរញ្ញវត្ថុ Premier League ទីបំផុតក្លឹបEverton បានឈ្នះក្តីដោយការកាត់បន្ថយពី១០ មកត្រឹម៦ពិន្ទុវិញ។នេះបើយោងតាមការចេញផ្សាយរបស់BBC។
ក្លឹបEvertonត្រូវបានកាត់១០ពិន្ទុភ្លាមៗកាលពីខែវិច្ឆិកា ពីបទរំលោភច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព (PSR) ក្នុងរយៈពេល៣ ឆ្នាំ មកដល់រដូវកាល២០២១-២២។ ការសម្រេចកាត់១០ពិន្ទុពេលនោះគឺជាការដាក់ទណ្ឌកម្មធំបំផុតក្នុងប្រវត្តិសាស្ត្រ Premier League ដែលបានទម្លាក់ Everton ពីលេខ ១៤ មកលេខ១៩ ក្នុងតារាង។
ចំពោះការកាត់បន្ថយនេះធ្វើអោយក្លឹបបានងើបឡើងពីចំណាត់ថ្នាក់លេខ ១៧មកលេខ១៥វិញ ទោះបីជាក្លឹបកំពុងប្រឈមមុខនឹងការកាត់ពិន្ទុពាក់ព័ន្ធនឹងបញ្ហាផ្សេងទៀតដែលអាចធ្វើទៅបានក៏ដោយ។
Everton ដែលបានទទួលស្គាល់ការបំពាននេះបាននិយាយថាពួកគេ ពេញចិត្តជាមួយនឹងការកាត់បន្ថយនេះ ទោះបីជាឥឡូវនេះពួកគេប្រឈមមុខនឹងការរង់ចាំដ៏អន្ទះសារ បន្ទាប់ពីត្រូវបានចោទប្រកាន់កាលពីខែមករា រួមជាមួយក្លឹប Nottingham ពីបទរំលោភលើគណនីរបស់ពួកគេសម្រាប់ឆ្នាំ ២០២២-២៣។
ករណីនេះត្រូវបើកសវនាការត្រឹមថ្ងៃទី ៨ខែមេសា។ ទោះជាយ៉ាងនេះក្តី បណ្តឹងឧទ្ធរណ៍ណាមួយអាចដំណើរការនោះដល់ថ្ងៃទី ២៤ខែឧសភា មួយសប្តាហ៍បន្ទាប់ពីរដូវកាលបានបញ្ចប់។
ស្របតាមគោលដៅយុទ្ធសាស្ត្រសម្រាប់ការប្រកួតសកល៖ 2023-2027 និងការសម្រេចចិត្តដែលធ្វើឡើងដោយក្រុមប្រឹក្សា FIFA ក្នុងខែធ្នូ ឆ្នាំ 2022 FIFA នឹងអនុវត្តដំណាក់កាលសាកល្បងនៃ FIFA Series កំឡុងពេលប្រតិទិនប្រកួតអន្តរជាតិបុរសនៅខែមីនា ឆ្នាំ 2024។
FIFA Series នេះទទួលបានការគាំទ្រពី FIFAដែលឱ្យសមាគមសមាជិករបស់ខ្លួន រៀបចំការប្រកួតមិត្តភាពអន្តរជាតិដែលរួមមានក្រុមជម្រើសជាតិចំនួនបួនមកពីសហព័ន្ធផ្សេងៗគ្នានៅក្នុងប្រទេសម្ចាស់ផ្ទះតែមួយ។ គំនិតផ្តួចផ្តើមនេះនឹងផ្តល់ឱ្យសមាគមសមាជិកនូវឱកាសកាន់តែទៀងទាត់ ដើម្បីប្រកួតជាមួយ ក្រុមជាតិមកពីទ្វីបផ្សេងទៀត និងបង្កើតឱកាសអភិវឌ្ឍន៍បច្ចេកទេសដែលពីមុនមិនមានច្រើនទេសម្រាប់ពួកគេ។
FIFA Series ក៏នឹងផ្តល់ឱ្យសមាគមសមាជិកដែលចូលរួមផងដែរនូវឱកាសផ្សាយពាណិជ្ជកម្ម និងការបង្ហាញបន្ថែមរបស់ពួកគេផ្ទាល់ផងដែរ។ ប្រធាន FIFA លោក Gianni Infantino បាននិយាយថា៖ «FIFA Series គឺជាជំហានវិជ្ជមានមួយឆ្ពោះទៅមុខសម្រាប់បាល់ទាត់ជម្រើសជាតិក្នុងកម្រិតពិភពលោក”។
«សមាគមសមាជិករបស់យើងបានប្រាប់យើងជាយូរមកហើយពីបំណងប្រាថ្នារបស់ពួកគេ ដើម្បីសាកល្បងខ្លួនឯងប្រកួតតទល់នឹងសមភាគីរបស់ពួកគេមកពីជុំវិញពិភពលោក ហើយឥឡូវនេះពួកគេអាចធ្វើដូច្នេះបាននៅក្នុងប្រតិទិនការប្រកួតអន្តរជាតិបុរសបច្ចុប្បន្ន។ ការប្រកួតដ៏មានអត្ថន័យកាន់តែច្រើននឹងអនុញ្ញាតឱ្យមានអន្តរកម្មបាល់ទាត់ដ៏មានតម្លៃសម្រាប់កីឡាករ ក្រុម និងអ្នកគាំទ្រ ហើយនឹងរួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍន៍ការប្រកួត»។
ដំណាក់កាលសាកល្បងរបស់ FIFA Series ក្នុងខែមីនា ឆ្នាំ 2024 នឹងចូលរួមជាមួយក្រុមដូចខាងក្រោម៖
FIFA Serie ៖ អាល់ហ្សេរី(ម្ចាស់ផ្ទះ) អាល់ហ្សេរី (CAF) អង់ដូរ៉ា (UEFA) បូលីវី (CONMEBOL) អាហ្វ្រិកខាងត្បូង (CAF)
FIFA Serie ៖ អាស៊ែបៃហ្សង់ (ម្ចាស់ផ្ទះ) អាស៊ែបៃហ្សង់ (UEFA) ប៊ុលហ្គារី (UEFA) ម៉ុងហ្គោលី (AFC) តង់ហ្សានី (CAF)
FIFA Serie ៖ អារ៉ាប៊ីសាអូឌីត A កាប់វែ (CAF) កម្ពុជា (AFC) ហ្គីណេអេក្វាទ័រ (CAF) គុយយ៉ាន (Concacaf)
FIFA Serie៖ អារ៉ាប៊ីសាអូឌីត B ប៊ឺមូដា (Concacaf) ប្រ៊ុយណេ ដារូសាឡឹម (AFC) ហ្គីណេ (CAF) វ៉ានូអាទូ (OFC)
FIFA Serie៖ ស្រីលង្កា ប៊ូតាន់ (AFC) សាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAF) ប៉ាពួញូហ្គីណេ (OFC) ស្រីលង្កា (AFC)
អតីតគ្រូបង្វឹកអាល្លឺម៉ងលោក Joachim Low បានច្រានចោលកៅអីគ្រូបង្វឹកនៅក្លិប Bayern ប៉ុន្តែបាននិយាយថាគាត់ចង់ត្រលប់ទៅបាល់ទាត់ជម្រើសជាតិវិញក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
គ្រូបង្វឹកដែលដឹកនាំអាល្លឺម៉ង់ឈ្នះពាន World Cup ២០១៤ បានប្រាប់ទូរទស្សន៍ Welt TV កាលពីថ្ងៃអាទិត្យថា៖« ប្រហែលជាមានហេតុផលផ្សេងៗគ្នា។ ទីមួយ Bayern មិនចាប់អារម្មណ៍លើខ្ញុំ ហើយខ្ញុំក៏មិនចាប់អារម្មណ៍នឹង Bayern ដែរ»។
Bayern បាននិយាយនៅសប្តាហ៍នេះថាគ្រូបង្វឹកបច្ចុប្បន្នលោក Thomas Tuchel នឹងចាកចេញនៅរដូវក្តៅបើទោះបីជាមានកិច្ចសន្យារហូតដល់ខែមិថុនាឆ្នាំ ២០២៥ ក៏ដោយ។
លោក Joachim Low បានសរសើរគ្រូបង្វឹកក្រុម Leverkusen គឺលោក Xabi Alonso ដែលត្រូវបានគេរាយការណ៍ថាជាបេក្ខភាពដ៏សក្តិសមបំផុតក្នុងការជំនួសតំណែងលោក Tuchel ប៉ុន្តែគាត់ជឿជាក់ថា Alonso នឹងនៅជាមួយក្លិបបច្ចុប្បន្នរបស់គាត់។
លោកបាននិយាយពី Alonso ថា៖ «គាត់ជាបុគ្គលមានបុគ្គលិកលក្ខណៈដ៏ឆ្នើមរួចទៅហើយ តាំងពីនៅជាកីឡាករ»។
ជាមួយគ្នានេះដែរលោក ក៏បានច្រានចោលការងារគ្រូបង្វឹកថ្មីនៅប្រទេសអាល្លឺម៉ង់។ ផ្ទុយទៅវិញ លោកចង់បង្វឹកក្រុមជម្រើសជាតិសម្រាប់ World Cup ឆ្នាំ២០២៦។
«ខ្ញុំធ្លាប់ធ្វើជាគ្រូបង្វឹកជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់អស់រយៈពេលជាយូរណាស់មកហើយ ហើយខ្ញុំតែងតែនិយាយថាការងារនៅទីនេះគឺគ្មានបញ្ហាសម្រាប់ខ្ញុំ។ ខ្ញុំបានធ្វើដំណើរឆ្លងកាត់ប្រទេសនេះអស់រយៈពេល១៧ ឆ្នាំមកហើយ»។
លោកបានបន្ថែមថា៖« ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិក គួរឱ្យរំភើបខ្លាំងណាស់។ខ្ញុំនឹងត្រៀមខ្លួនសម្រាប់ការងារបែបនេះចាប់ពីរដូវក្តៅ»។
គួររំឭកថាលោកបានចែកផ្លូវជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង បន្ទាប់ពីការធ្លាក់ចេញពីវគ្គចែកពូលនៅ World Cup ២០១៨ នៅប្រទេសរុស្ស៊ី និងការធ្លាក់ចេញក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃ Euro ២០២០។
Fabrizio Romano អះអាងថា Man United នឹងផ្តល់អាទិភាពលើការចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។
បិសាចក្រហមមិនដែលគិតពីការចុះហត្ថលេខាលើតារា PSG Kylian Mbappe នោះទេ ប៉ុន្តែចង់នាំយកអ្នកដែលអាចប្រកួតប្រជែង និងគាំទ្រ Rasmus Hojlund ។
គេនៅមិនទាន់ដឹងថាតើក្រុមរបស់ Erik ten Hag នឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យក្មេងដូចពាក្យចចាមអារ៉ាម ភ្ជាប់ជាមួយ Mathys Tel ឬ Joshua Zirkzee ឬក៏អ្នកស៊ុតបញ្ចូលទីដែលមានបទពិសោធន៍ច្រើនឬក៏យ៉ាងណានោះទេ។
នាយកផ្នែកកីឡាថ្មីដែលទំនងជា Dan Ashworth នឹងក្លាយជាគន្លឹះក្នុងការសម្រេចចិត្តលើការចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មី ដែលត្រូវបានចាត់ទុកថាជាអាទិភាពមួយ។
Romano អះអាងថាវាអាចនឹងដឹងច្បាស់នៅខែមេសា/ឧសភាថា តើខ្សែប្រយុទ្ធប្រភេទណាដែល Man United ចង់បានក្នុងរដូវក្ដៅ។
Anthony Martial ទំនងជានឹងចាកចេញពីក្លិប បន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងខែមិថុនា ដោយបិសាចក្រហមមិនចាប់អារម្មណ៍ក្នុងការបន្តគាត់។
បន្ទាប់ពីទម្រង់លេងក្នុងការចាញ់ក្រុម Fulham វាច្បាស់ណាស់ថា Man United ត្រូវការអ្នកស៊ុតបញ្ចូលទីដ៏ល្អបន្ថែមទៀត ដើម្បីប្រជែងដណ្តើមពានធំៗ។
ព័ត៌មានកីឡាជាតិ
Man United កំពុងសម្លឹងមើលលទ្ធភាពនៃការចុះហត្ថលេខាលើខ្សែបម្រើ Ross Barkley របស់ Luton Town នៅក្នុងទីផ្សាររដូវក្តៅ។
ទាំងលោក Sir Jim Ratcliffe និងលោក Sir Dave Brailsford គឺជាអ្នកគាំទ្រដ៏ធំរបស់កីឡាករសញ្ជាតិអង់គ្លេស ដែលបានបង្ហាញគុណផលលេងបានល្អឡើងវិញនៅក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ។
Barkley បានស៊ុតបញ្ចូលទីបាន 3 គ្រាប់ និងបញ្ជូនបាល់ជាច្រើនក្នុងការប្រកួតលីគចំនួន 20 លើកឱ្យ Luton Town ។ កីឡាករសញ្ជាតិអង់គ្លេសទំនងជានឹងចាកចេញពី Luton ប្រសិនបើពួកគេត្រូវបានកាត់ចោលនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយអាចត្រូវបានចុះហត្ថលេខាក្នុងតម្លៃថោកជាងមុន។
ក្រុមហ៊ុន Ineos កែប្រែទម្លាប់ទិញដូរកីឡាករ ដោយគិតលើតម្លៃ និងភាពត្រឹមត្រូវសម្រាប់ក្លិប។ Barkley មានបទពិសោធន៍ជាច្រើននៅ Premier League ដោយធ្លាប់លេងឱ្យ Everton និង Chelsea នាពេលកន្លងមកផងដែរ។
លោក James Ratcliffe មហាសេដ្ឋីមានបំផុតនៅក្នុងប្រទេសអង់គ្លេសដែលទើបនឹងបានបញ្ចប់ការទិញភាគហ៊ុនក្លឹប Manchester Utd ២៧,៧ភាគរយ និងទទួលស្គាល់ជាផ្លូវការកាលពីដើមខែនេះ បាននិយាយថា ខ្ញុំនឹងធ្វើឱ្យបិសាចក្រហមត្រឡប់មករកភាពអស្ចារ្យម្តងទៀតនិងធ្វើអោយ Liverpool និង Man City រងការឈឺចាប់ ។ នេះបើយោងការចេញផ្សាយរបស់ Tribuna។
លោក Fabrizio Romano អ្នកកាសែតអ៊ីតាលីបានដកស្រង់សម្តីលោក James Ratcliffe ដែលបាននិយាយថា Liverpool និង Man City គឺជាសត្រូវ។ គ្មានអ្វីដែលធ្វើឱ្យខ្ញុំពេញចិត្តជាងការទម្លាក់ពួកគេទាំងពីរចេញពីជើងទម្រ ។
លោកបន្តថាមានរឿងជាច្រើនដែលយើងអាចរៀនសូត្រពីពួកគេ។ ខ្ញុំគោរពពួកគេខ្លាំងណាស់… ប៉ុន្តែពួកគេនៅតែជាសត្រូវសម្រាប់ពួកយើង។
ជុំវិញនឹងការប្រើពាក្យសម្តីធ្ងន់របស់ម្ចាស់ភាគហ៊ុនថ្មីនេះ យើងក៏រំលឹកដល់សម្តីគ្រូបង្វឹកលោក Erik ten Hag បាននិយាយថា យុគសម័យអស្ចារ្យមកដល់ទីបញ្ចប់ នៅពេលខ្ញុំចូលកាន់តំណែងនៅ Man United ។ គាត់និយាយត្រូវ ដោយបិសាចក្រហមបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ខណៈដែល Liverpool បានយកឈ្នះពួកគេ ៧-០ នៅកីឡដ្ឋាន Anfield ក្នុងខែមីនា ឆ្នាំ ២០២៣។