ព័ត៌មានកីឡាអន្តរជាតិ
ថ្លែងទៅកាន់ BBC Sport បន្ទាប់ពីការប្រកួតរបស់ Crystal Palace លោក Erik ten Hag បាននិយាយថា៖ “យើងបានជ្រុះបាត់អស់ពីរពិន្ទុ នៅពេលដែលអ្នកនឹងឈ្នត្រឹមជាមួយនឹងពីរនាទីទៀត»។
«Crystal Palace មិនបង្កើតអ្វីក្រៅពីបាល់ជ្រុង ហើយមួយនេះជាការស៊ុតហ្វ្រីឃីកពីចម្ងាយ។ អ្នកមិនរំពឹងថានឹងបាត់ពិន្ទុទេ។ យើងត្រូវតែវិនិយោគបន្ថែមទៀតដើម្បីទទួលបានគ្រាប់បាល់ទី 2 នោះ ហើយបន្ទាប់មកយើងមិនត្រូវស្ថិតក្នុងស្ថានភាពនោះទេ ដែលពេលយើងមានសំណាងយកបាន២ពិន្ទុបន្ថែម យើងត្រូចងតែឈ្នះឱ្យបាន 1-0 »។
«នៅក្នុងតង់ទីពីរ យើងមានកន្លែងច្រើនដើម្បីផ្ដួលពួកគេ ហើយរកបានគ្រាប់បាល់ទី២។ ខ្ញុំពិតជាឃើញថាគ្នាយើងមិនអាចរកបានគ្រាប់ទីពីរទេ។ វាពិបាកក្នុងការនិយាយ [ហេតុអ្វី] »។
“ខ្ញុំត្រូវតែរិះគន់ក្រុមរបស់ខ្ញុំ។ ដើម្បីរកគ្រាប់បាល់ទី២ឱ្យបាន។ Bruno Fernandes និង Marcus Rashford លេងនៅលើស្លាប Alejandro Garnacho ភាពច្នៃប្រឌិត ល្បឿន និងថាមពល»។
Crystal Palace បានរកគ្រាប់បាល់តាមស្មើនៅនាទីចុងក្រោយនៃការប្រកួតនៅ Selhurst Park កាលពីថ្ងៃពុធយប់មិញ ហើយបានធ្វើឱ្យ Manchester United ប្រមូលមិនបានបីពិន្ទុពេញ។
ក្រុមបិសាចក្រហមមានឱកាសស៊ុតបញ្ចូលទីលើសជាងមួយគ្រាប់ ប៉ុន្តែការខ្ជះខ្ជាយដ៏គួរឱ្យព្រួយបារម្ភរបស់ពួកគេនៅក្នុងវគ្គទី២ចុងក្រោយ បានបញ្ចប់នាទីធ្វើឱ្យពួកគេទទួលបានជ័យជម្នះ និងយកបីពិន្ទុ។
ប្រភព៖ BBC Sport
Casemiro នឹងមិនមានជម្រើសសម្រាប់ការធ្វើដំណើររបស់ Manchester United ទៅកាន់ទឹកដីក្រុមកាំភ្លើងធំ Arsenal ក្នុង Premier League នៅថ្ងៃអាទិត្យនោះទេ។
កីឡាករសញ្ជាតិប្រេស៊ីលដែលនៅសល់កាតលឿងតែមួយទៀតនឹងធ្វើឱ្យគាត់ត្រូវព្យួរមួយប្រកួទបន្ទាប់ បានទទួលកាតលឿងបង្រ្គប់នៅនាទីទី 80 នៃការប្រកួតទល់នឹង Crystal Palace កាលពីយប់មិញស្របពេលបិសាចក្រហមលេងបានត្រឹមស្មើ១ទល់១។
Scott McTominay និង Fred ឥឡូវនេះនឹងស្ថិតក្នុងការប្រជែងគ្នាដើម្បីចាប់ផ្តើមជាមួយ Christian Eriksen ក្នុងខ្សែបម្រើកណ្តាលនៅឯកីឡដ្ឋាន Emirates ខណៈដែលបិសាចក្រហមសម្លឹងមើលដាក់សម្ពាធលើក្រុមកាំភ្លើងធំក្នុងការប្រជែងដណ្តើមពាន Premier League។
ប្រភព៖ Tribuna.com
Jadon Sancho មិនបានក្លាយជាផ្នែកមួយក្នុងក្រុម Manchester United ចាប់តាំងពីការសម្រាកនៅ World Cup។ គាត់បានទៅឆ្ងាយដាច់គេដាច់ឯង នៅជំរំហ្វឹកហាត់ផ្ទាល់ខ្លួន ហើយទើបតែបានត្រឡប់មកវិញកាលពីថ្មីៗនេះទេ។
ត្រលប់ទៅខែធ្នូ Erik ten Hag បាននិយាយអំពីការបញ្ជូន Sancho សម្រាប់កម្មវិធីហ្វឹកហាត់បុគ្គលថា៖ “យើងមិនបានឃើញគាត់នៅក្នុងការប្រកួតចុងក្រោយសម្រាប់ United ដោយសារគាត់មិនមានស្ថានភាពកាយសម្បទាត្រឹមត្រូវ ហើយឥឡូវនេះគាត់ស្ថិតនៅក្នុងកម្មវិធីហ្វឹកហាត់បុគ្គល»។
«យើងចង់ឱ្យគាត់បញ្ចប់រឿងនោះ ហើយសង្ឃឹមថានឹងឃើញគាត់ត្រឡប់មកវិញឆាប់ៗនេះ។ យើងចង់នាំគាត់ត្រឡប់មកវិញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ប៉ុន្តែខ្ញុំមិនអាចផ្តល់ការព្យាករណ៍ថាតើវានឹងកើតឡើងនៅពេលណានោះទេ»។
Sancho អាយុ 22 ឆ្នាំបានចំណាយពេលមួយខែចុងក្រោយនៅប្រទេសហូឡង់ធ្វើការជាមួយអ្នកឯកទេសដែលត្រូវបានជ្រើសរើសដោយ Ten Hag ។ ខ្សែបម្រើស្លាបត្រូវបានគេរាយការណ៍ថាកំពុងជួបបញ្ហាផ្លូវចិត្ត និងផ្លូវកាយ ដែលពេលនេះត្រូវបានគេសង្ឃឹមថាត្រូវបានកែសម្រួលហើយ។
យោងតាម The Athletic Sancho បានចូលមកហ្វឹកហាត់ធម្មតាជាមួយមិត្តរួមក្រុមរបស់គាត់នៅ Carrington កាលពីថ្ងៃអង្គារម្សិលមិញ។លោក Fabrizio Romano បានរាយការណ៍ថា គ្រូបង្វឹករបស់ក្រុមបិសាចក្រហម “រីករាយ” ជាមួយនឹងស្ថានភាពបច្ចុប្បន្នរបស់ Sancho ហើយ Ten Hag សង្ឃឹមថានឹងបញ្ចូលគាត់ទៅក្នុងក្រុមឆាប់ៗនេះ។
ក្លឹបបានចំណាយប្រាក់ចំនួន 75 លានផោនលើការចុះហត្ថលេខាលើ Sancho បន្ទាប់ពីមានការប្រយុទ្ធគ្នាក្នុងការផ្ទេរដ៏យូរអង្វែង ប៉ុន្តែកីឡាករសញ្ជាតិអង់គ្លេសរូបនេះស្ទើរតែមិនបានផ្តល់គុណផលលេងមកវិញឱ្យស្មើនិងការវិនិយោគនោះទេ។ សម្ពាធនៃការលេងឱ្យក្លឹបដូចជា United នៅ Premier League – ជាពិសេសនៅពេលដែលអ្នកមកដល់ក្នុងតម្លៃដ៏ច្រើន – អាចមានច្រើន ហើយសម្ពាធហាក់ដូចជាបានទៅតោងតៀម Sancho ។
តាមការត្រលប់មកវិញរបស់គាត់ The Athletic កត់សម្គាល់ថា គាត់អាចជាផ្នែកមួយនៃក្រុមដើម្បីជួបជាមួយ Arsenal។ ទោះបីជាគាត់មិនបានរាប់បញ្ចូលក្នុងក្រុមដើម្បីជួបក្រុម Crystal Palace យប់នេះក៏ដោយ។
ប្រភព៖ The Athletic
អ្នកគាំទ្រក្លឹប Barcelona ជាច្រើនមានការងឿងឆ្ងល់ថា ហេតុអ្វីបានជា Josep Maria Bartomeu មិនជាប់គុកចំពេលមានការខូចខាតទាំងអស់ដែលគាត់បានធ្វើចំពោះក្លឹបអំឡុងពេលគាត់កាន់តំណែង។
ជាដំបូង វាជារឿងសំខាន់ដើម្បីបញ្ជាក់ឱ្យច្បាស់ថា តាមទ្រឹស្តីអាចដាក់គាត់ឱ្យជាប់គុកបាន ។ នេះមិនមែនជាការចុះហត្ថលេខាលើកីឡាករដែលមិនស័ក្តិសម និងធ្វើឱ្យក្លឹបខាតបង់ផ្នែកហិរញ្ញវត្ថុ ការលក់អ្នកគាំទ្រដូចជា Luis Suarez ឬបង្ខំឱ្យ Leo Messi ចាកចេញ…។
ទីបំផុតវានិយាយអំពីរឿងអាស្រូវ ‘Barcagate’ ។ សរុបមក Bartomeu និងក្រុមប្រឹក្សារបស់គាត់បានចោទប្រកាន់ថាបានជួលក្រុមហ៊ុន PR L3 Ventures ដើម្បីបង្ខូចរូបភាពរបស់ Barca ដូចជា Messi និង Pique ដើម្បីផ្លាស់ប្តូរការស្តីបន្ទោសចំពោះស្ថានភាពសោកស្តាយរបស់ Barca ពី Bartomeu ។ អតីតប្រធានក្លឹប Barca ត្រូវបានចាប់ខ្លួនក្នុងខែមីនា ឆ្នាំ 2021 បន្ទាប់ពីការស៊ើបអង្កេតនៅក្នុងការិយាល័យ Blaugrana បានកើតឡើង។ ទោះជាយ៉ាងណា លោកត្រូវបានដោះលែងជាបណ្តោះអាសន្ននៅថ្ងៃបន្ទាប់ ខណៈលោកបានប្រើសិទ្ធិមិនធ្វើការអត្ថាធិប្បាយណាមួយនៅតុលាការ។
នៅខែតុលា ឆ្នាំ 2021 លោក Bartomeu បានបង្ហាញខ្លួននៅក្នុងតុលាការដើម្បីផ្តល់សក្ខីកម្មអំពីករណី ‘Barcagate’ ។ អតីតប្រធានក្លឹប Barcelona តែងតែអង្វររកភាពគ្មានកំហុសរបស់គាត់ជុំវិញការចោទប្រកាន់នេះ។ នៅខែកក្កដាឆ្នាំ 2022 ប៉ូលីសបានរកឃើញ ‘ភស្តុតាងចោទប្រកាន់’ មួយចំនួនទាក់ទងនឹងបញ្ហានេះ។ ចាប់តាំងពីពេលនោះមក មិនមានការកាត់ក្តីទេ ប៉ុន្តែអ្វីៗអាចនឹងផ្លាស់ប្តូរ ប្រសិនបើភស្តុតាងគ្រប់គ្រាន់ដើម្បីនាំ Bartomeu ទៅកាន់យុត្តិធម៌។
ករណីនៅតែបើកចំហ។ វាមានភាពស្មុគស្មាញ និងយូរអង្វែង ដូច្នេះ Bartomeu មិនអាចគ្រាន់តែសម្រាក និងបំភ្លេចពីភាពរញ៉េរញ៉ៃទាំងអស់ដែលគាត់ និងសមាជិកក្រុមប្រឹក្សាភិបាលរបស់គាត់បានធ្វើនោះទេ។ គាត់អាចត្រូវបានកោះហៅទៅតុលាការនៅពេលណាក៏បាន ដរាបណាការស៊ើបអង្កេតកំពុងបន្ត ដូចករណី Neymar ដែលមានរយៈពេលជិត 10 ឆ្នាំ។
Real Madrid ត្រូវបានគេរាយការណ៍ថាកំពុងតាមដានស្ថានភាពរបស់ Alejandro Garnacho នៅ Manchester United ដោយខ្សែប្រយុទ្ធវ័យជំទង់រូបនេះមិនទាន់បានចុះកុងត្រាថ្មីនៅឡើយទេ។
កីឡាករវ័យ 18 ឆ្នាំរូបនេះកំពុងស្ថិតលើកិច្ចព្រមព្រៀងនៅ Old Trafford រហូតដល់ឆ្នាំ 2024 ដែលរួមបញ្ចូលទាំងជម្រើសបន្ថែមរយៈពេល 12 ខែ ប៉ុន្តែគាត់ត្រូវបានគេនិយាយថារកបានត្រឹមតែ 7,000 ផោនក្នុងមួយសប្តាហ៍ប៉ុណ្ណោះ ហើយថ្មីៗនេះ Man Utd បានបង្កើនរហូតដល់£ 20,000 ក្នុងមួយសប្ដាហ៍ ប៉ុន្តែមិនទាន់មានអ្វីឈានទៅមុខនៅឡើយទេ។
The Independent រាយការណ៍ថាកិច្ចពិភាក្សា “វិជ្ជមាន” បានកើតឡើងរវាងអ្នកតំណាងរបស់ United និង Garnacho ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានឈានដល់ ហើយលក្ខខណ្ឌថ្មីសម្រាប់កីឡាករវ័យក្មេងនេះនៅតែមិនទាន់ចុះហត្ថលេខា។
ស្ថានភាពនោះហើយត្រូវបានគេនិយាយថា កំពុងធ្វើឱ្យក្លឹបយក្សនៅ La Liga ក្លឹប Real Madrid ចាប់អារម្មណ៍ ស្របពេលដែលក្រុម Juventus នៃក្របខ័ណ្ឌ Serie A ក៏កំពុងតាមដានផងដែរ។
Real Madrid មិនទាន់ត្រៀមឯកសារដាក់លើឱ្យ Garnacho នោះទេ ប៉ុន្តែពួកគេកំពុងស្វែងរកការកសាងសម្រាប់អនាគតជុំវិញកីឡាករដែលមានការសន្យាច្រើន។ នោះគឺជាអ្វីដែល United ត្រូវតែប្រុងប្រយ័ត្ន ខណៈដែលពួកគេព្យាយាមរក្សាកីឡាករកើតចេញពីយុវជនថ្នាលដ៏ល្បីល្បាញរបស់ពួកគេនៅក្នុងទីក្រុង Manchester នៅលើមូលដ្ឋានរយៈពេលវែង។
យោងតាមកាសែត The Independent កីឡាករ Alejandro Garnacho បានជាប់គាំងក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលផ្តល់ដោយ Manchester United ។
របាយការណ៍នេះបានអះអាងថាបិសាចក្រហមបានដាក់សំណើឱ្យ Garnacho នូវកុងត្រាមួយដែលទទួលបាន £20,000 ក្នុងមួយសប្តាហ៍នៅលើតុ ប៉ុន្តែអ្នកតំណាងរបស់គាត់មិនជឿថាលុយប៉ុណ្ណេះ មិនបានឆ្លុះបញ្ចាំងពីស្ថានភាពរីកចម្រើនរបស់គាត់នៅក្នុងក្រុមនោះទេ។
គួររំលឹកថា កិច្ចព្រមព្រៀងថ្មីនេះគឺមានការកើនឡើងគួរឱ្យកត់សម្គាល់ពីប្រាក់ចំណូលបច្ចុប្បន្នរបស់គាត់ចំនួន 7,000 ផោនក្នុងមួយសប្តាហ៍។ United កំពុងចាត់វិធានការយ៉ាងប្រុងប្រយ័ត្នក្នុងការផ្តល់កិច្ចសន្យាថ្មីនៅក្រោមការដឹកនាំរបស់លោក Erik ten Hag ។ តាមពិតទៅ ពួកគេមានឆន្ទៈចំពោះ Garnacho នាពេលអនាគត ប្រសិនបើការសម្តែងដ៏ល្អរបស់គាត់នៅតែបន្ត។
កីឡាករវ័យក្មេងរូបនេះបានបង្ហាញខ្លួនចំនួន 17 ដងក្រោមការដឹកនាំរបស់ Ten Hag ក្នុងអាណត្តិនេះ ខណៈដែលកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅឆ្នាំ 2024 ។
ប្រភព៖ The Independent
ក្លឹប West Ham United ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការខ្ចីជើងយកប្រធានក្រុម Man United កីឡាករ Harry Maguire ។
ក្រុមរបស់លោក David Moyes បានជួបការលំបាកនៅតំបន់ការពារក្នុងរដូវកាលនេះ ជាមួយនឹងខ្សែការពារមួយចំនួនបានរងរបួស។ស្របពេល Craig Dawson ជាកម្មវត្ថុនៃការដេញថ្លៃពី Wolves Maguire គឺស្ថិតក្នុងចំណោមជម្រើសដើម្បីមកជំនួសគាត់នៅក្លិបភាគខាងកើតទីក្រុងឡុងដ៍។ កីឡាករអន្តរជាតិសេណេហ្គាល់ Formose Mendy ក៏កំពុងត្រូវបានពិចារណាផងដែរ។
បច្ចុប្បន្នក្រុមញញួរធំស្ថិតក្នុងតំបន់កាត់ចោល ដោយឈរលើពិន្ទុជាមួយនឹងក្រុម Southampton និង Everton នៅបាតតារាង។ Maguire បានចូលរួមជាមួយ Man Utd ពី Leicester City ក្នុងតម្លៃ 80 លានផោនក្នុងឆ្នាំ 2019។ ទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិអង់គ្លេសរូបនេះមិនបានរស់នៅដូចការរំពឹងទុកក្នុងទីក្រុង Manchester នោះទេ។
រដូវកាលនេះ រូបគេបានបង្ហាញខ្លួនត្រឹមតែ 4 ដងប៉ុណ្ណោះក្នុង Premier League ដែលត្រូវបានគេចាត់ទុកថាជាខ្សែការពារកណ្តាលជម្រើសទី 5 របស់ Man Utd ។
ប្រភព៖ Metro
ព័ត៌មានកីឡាអាស៊ី
ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក Gianni Infantino ចង់រាយបញ្ជីការប្រកួត AFF Mitsubishi Electric Cup នៅក្នុងប្រតិទិន FIFA ក៏ដូចជាការប្រកួតផ្លូវការរបស់ស្ថាប័នបាល់ទាត់ពិភពលោក។
លោក Infantino បាននិយាយបែបនេះ បន្ទាប់ពីបានចូលរួមការប្រកួតចុងក្រោយជាលើកទីពីររវាងថៃ និងវៀតណាម នៅកីឡដ្ឋាន Thammasat ដែលជាកន្លែងម្ចាស់ផ្ទះទទួលបានជ័យជំនះ និងឈ្នះពានជាលើកទី៧ក្នុងប្រវត្តិសាស្ត្រនៃពានរង្វាន់ AFF Cup។
មិនត្រឹមតែប៉ុណ្ណោះ Infantino ក៏បានប្រគល់ពានរង្វាន់ជ័យលាភីដល់ជម្រើសជាតិថៃ ដែលTheerathon Bunmathan ប្រធានក្រុមផជាអ្នកទទួលផងដែរ។ លើសពីនេះ គាត់ចាប់អារម្មណ៍នឹងបរិយាកាសនៃបាល់ទាត់អាស៊ីអាគ្នេយ៍ ហើយនោះជាអ្វីដែលធ្វើឱ្យគាត់ចង់ដាក់ AFF Cup នៅលើប្រតិទិនរបស់ FIFA ។
Gianni Infantino បាននិយាយថា៖«ពានរង្វាន់ AFF Cup គួរតែត្រូវបានកែលម្អ និងក្លាយជាផ្នែកនៃការប្រកួតក្រោមការដឹកនាំរបស់ FIFA។ យើងត្រូវតែធានាថាការប្រកួតនេះបន្តរីកចម្រើននាពេលអនាគត»។
«ប្រសិនបើយើងធ្វើការជាមួយគ្នា ខ្ញុំមានទំនុកចិត្តថា AFF Cup នឹងក្លាយជាផ្នែកមួយនៃអង្គការដ៏ធំនៃកីឡាបាល់ទាត់ពិភពលោក។ ការប្រកួតនេះមានសារៈសំខាន់ណាស់សម្រាប់ពលរដ្ឋអាស៊ាន។ ជាមួយនឹងចំនួនប្រជាជនជាង 650 លាននាក់ ប្រជាជនក្នុងតំបន់មានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបាល់ទាត់»។
ក្រុមប្រកួតប្រជែងតែងតែប្រឈមមុខនឹងបញ្ហា ជាពិសេសទាក់ទងនឹងកីឡាករ ដោយសារតែព្រឹត្តិការណ៍ AFF Cup មិនមាននៅលើប្រតិទិនផ្លូវការរបស់ FIFA ហើយក្លឹបមិនមានកាតព្វកិច្ចដោះលែងកីឡាកររបស់ពួកគេនៅពេលមានការអំពាវនាវ។ ក្នុងចំណោមក្រុមដែលរងផលប៉ះពាល់គឺម៉ាឡេស៊ីដែលជាប្រធានគ្រូបង្វឹក Kim Pan-gon មិនអាចប្រើកីឡាករសំខាន់មួយចំនួនដូចជា Arif Aiman, Shahrul Saad និង Syafiq Ahmad។
លើសពីនេះ ប្រទេសឥណ្ឌូណេស៊ីមិនអាចប្រើប្រាស់សេវាកម្មរបស់ Sandy Walsh និង Elkan Baggott ដោយសារតែមិនត្រូវបានដោះលែងពី Gillingham FC ។
ការប្រកបអាជីពលើកទីពីរដ៏ជូរចត់របស់ Cristiano Ronaldo នៅ Manchester United បានបញ្ចប់ក្នុងទម្រង់ដ៏គួរឱ្យភ្ញាក់ផ្អើលបន្ទាប់ពីការសម្ភាសន៍របស់គាត់ជាមួយ Piers Morgan កាលពីឆ្នាំមុន។
កិច្ចសន្យារបស់គាត់ត្រូវបានបញ្ចប់ ហើយកីឡាករវ័យ 37 ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Al-Nassr របស់អារ៉ាប៊ីសាអូឌីត។ ចាប់តាំងពីការចាកចេញរបស់ Ronaldo មក Man Utd នៅតែគ្មាននរណាងអាចបញ្ឈប់បាននៅលើទីលានបានដោយទទួលបានជ័យជម្នះ 9 លើកជាប់ៗគ្នា។
ដូច្នេះ តើ United បានចាញ់ការប្រកួតតាំងពី Ronaldo ចាកចេញឬ? ចម្លើយគឺសាមញ្ញ! ទេ (NO)។ ការប្រកួតចុងក្រោយដែលបិសាចក្រហមចាញ់គឺ 3-1 Aston Villa ដែលការប្រកួតនោះ Cristiano ជាប្រធានក្រុមដោយចៃដន្យ។ បិសាចក្រហមក៏បានស៊ុតបញ្ចូលទីបានច្រើនជាងមុនផងដែរចាប់តាំងពី Ronaldo ចាកចេញមក ខណៈដែលជាក់ស្តែងពីការស៊ុតបញ្ចូលទីបាន 23 គ្រាប់ក្នុងរយៈពេលត្រឹមតែ 9 ប្រកួតប៉ុណ្ណោះ។
ប្រភព៖ Transfermarkt