ព័ត៌មានកីឡាជាតិ
ការទន្ទឹងរង់ចាំ! ពេលនេះបានបញ្ចប់ហើយទីបំផុតកម្ពុជាបានរកឃើញអ្នកជំនួសគ្រូបង្វឹក Honda គឺអតីតគ្រូបង្វឹក និងសញ្ជាតិអាហ្សង់ទីនលោក Felix Dalmas ។
ការប្រកាសដែលធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅជាន់ទី ៣៦ នៃអគារវឌ្ឍនៈ កាលពីម្សិលមិញ ដែលគួរឲ្យចាប់អារម្មណ៍នោះ រួមមានការប្រកាសគ្រូបង្វឹក ក៏ដូចជាការសួរដេញដោលចំពោះភាគីពាក់ព័ន្ធ និងសមាជិកសារព័ត៌មាន។ ក្នុងនោះដែរលោក Felix Dalmas បានថ្លែងថា៖
«ខ្ញុំពិតជារីករាយដែលបានត្រឡប់មកវិញ។ ខ្ញុំពិតជានឹករលឹកប្រទេសកម្ពុជាជាខ្លាំង។ ខ្ញុំចង់អរគុណដល់លោកអគ្គលេខាធិការ ជាពិសេសប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក សៅ សុខា និងអ្នករាល់គ្នាដែលបានជឿទុកចិត្តខ្ញុំ»។
«វាពិតជាល្អមែនទែនដែលលីគមានការរីកចម្រើនជាងមុន គ្រូបង្វឹកចាស់ថ្មីបាននាំមកនូវបទពិសោធន៍ល្អ និងភាពជាកីឡាករអាជីពជូនដល់កីឡាករ។ ខ្ញុំបានឃើញកីឡាករថ្មីៗជាច្រើន ចំណែកកីឡាករចាស់ៗដែលយើងមានពីមុនក៏រីកចម្រើនជាងមុន។ វាពិតជារំភើបដែលឃើញនូវអ្វីៗទាំងអស់នេះ»។
«យើងចង់បន្តធ្វើការងារឱ្យបានល្អដូចអ្វីដែលយើងបានកាលពីមុន។ យើងចង់បង្កើតក្រុមមួយដែលតំណាងឱ្យអ្នកទាំងអស់គ្នា ជាក្រុមដែលនាំមកនូវមោទនកភាព និងនាំភាពរីករាយពេលដែលមើលយើងប្រកួត។ អ្វីដែលខ្ញុំបានរៀនសូត្រពីអតីតកាលគឺថាគ្មាននរណាម្នាក់អាចធ្វើបានដោយម្នាក់ឯងនោះទេ យើងត្រូវការចូលរួមទាំងអស់គ្នា»។
លោកបានបង្ហាញមូលហេតុចាកចេញពីប្រទេសកម្ពុជាកាលពីឆ្នាំ២០២០ថា៖« តាមពិតទៅ! ខ្ញុំមិនចង់ចាកចេញពីប្រទេសកម្ពុជានោះទេ។ ប៉ុន្តែដោយសារស្ថានភាពគ្រួសារ ក៏ដូចជាស្ថានភាពក្នុងសម័យកូវីដ ដូច្នេះវាបានបង្ខំឱ្យខ្ញុំត្រូវចាកចេញពីកិច្ចការដែលត្រូវធ្វើជាមួយលោក Honda»។
Felix Dalmas ចុះកុងត្រាដឹកនាំជម្រើសជាតិកម្ពុជារយៈពេល៤ឆ្នាំហើយ ក្រោយព្រឹត្តិការណ៍ស៊ីហ្គេមបញ្ចប់លោកនឹងរ៉ាប់រងការងារជម្រើសជាតិ ក្នុងពានរង្វាន់នានាដូចជា វគ្គជម្រុះ World Cup 2026, AFC Asian Cup និងការប្រកួតជាច្រើនទៀត៕
ព័ត៌មានកីឡាអន្តរជាតិ
ការប្រកួតបាល់ទាត់មួយត្រូវបានគេសន្មត់ថាជាការប្រកួតមិត្តភាពរវាង Bournemouth និង Garuda Select (ក្រុមយុវជនជម្រើសជាតិឥណ្ឌូនេស៊ី) បានក្លាយជាសង្វៀនប្រដាល់លើវាលស្មៅ។
Garuda Select ដែលជាក្រុមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដែលដឹកនាំដោយអតីតកីឡាករ Chelsea លោក Dennis Wise រួមជាមួយអតីតខ្សែការពារ Nottingham Forest លោក Des Walker រួមមានក្រុមអ្នកគាំទ្របាល់ទាត់ឥណ្ឌូនេស៊ីដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានសម្តែងក្នុងភាពយន្តឯកសារកីឡាមួយដែលមានឈ្មោះថា “Dream Chasers: Garuda Select” ។
ការប្រកួតរវាងយុវជន Garudas និង Bournemouth គឺដូចជាការប្រកួតមិត្តភាពធម្មតាដែរ មុនពេលមានកំហឹងផ្ទុះឡើងនៅនាទីទី៧២។ កីឡាករលេខ ៨ និង ១៨ របស់ក្រុមឥណ្ឌូណេស៊ីបានរុញកីឡាករលេខ៩របស់ Bournemouth ដោយកំហឹងឱ្យដួលហើយភាពវឹកវរក៏បានកើតឡើង។ ចំណុចនេះបានត្រជាក់បន្តិចក្រោយមានការដោះស្រាយពីអាជ្ញាកណ្ដាល។
ក្នុងម៉ោងបន្ថែមមានរបួស កីឡាករក្រុម Garuda Select លេខ 26 បានព្យាយាមឈូសបើកបាតជើងពីរដ៏កាចសាហាវលើកីឡាករ Bournemouth ។ កីឡាករទាំងពីរបានប៉ះទង្គិចគ្នាយ៉ាងខ្លាំង ខណៈដែលគ្រូបង្វឹក និងអាជ្ញាកណ្ដាលចូលទៅជួយអន្តរាគមន៍។
Bournemouth v Indonesian academy Guarda Select KICKED OFF! ?? pic.twitter.com/2LNYCZl32T — Barstool Football (@StoolFootball) March 31, 2023
Bournemouth v Indonesian academy Guarda Select KICKED OFF! ??
pic.twitter.com/2LNYCZl32T
— Barstool Football (@StoolFootball) March 31, 2023
ការប្រកួតបានបញ្ចប់ក្នុងលទ្ធផល 2-0 ដែលក្រុម Garuda Select ជាអ្នកឈ្នះ ប៉ុន្តែការខូចខាតត្រូវបានកើតឡើងនៅពេលដែល វីដេអូនៃការប្រកួតបានរីករាលដាលដោយសារហេតុផលខុសទំនង។
ព័ត៌មានកីឡាអាស៊ី
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារដែលបង្កហេតុ និងរន្ធត់ដោយកងកម្លាំងអ៊ីស្រាអែលទៅលើកីឡាករ និងអ្នកទស្សនាក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Abu Ammar Cup រវាង Balata FC និង Jabal Al Mukabber នៅកីឡដ្ឋានអន្តរជាតិ Faisal Al Husseini ក្នុងទីក្រុង al-Ram កាលពីយប់ថ្ងៃព្រហស្បតិ៍។
ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រត្រូវបានប្រើប្រាស់ដោយកងកម្លាំងអ៊ីស្រាអែល ក្នុងអំឡុងពេលវាយប្រហា ដែលនាំឱ្យការប្រកួតត្រូវផ្អាក ខណៈដែលកីឡាករ និងអ្នកគាំទ្រប៉ាឡេស្ទីនជាច្រើននាក់ រួមទាំងកុមារ និងស្ត្រី បានទទួលរងនូវការថប់ដង្ហើម ដោយសារការស្រូបឧស្ម័នបង្ហូរទឹកភ្នែក ហើយត្រូវបញ្ជូនទៅព្យាបាលអ្ទាងក្នុងទីលាន និងក្នុងមន្ទីរពេទ្យ។
AFC អំពាវនាវឱ្យបញ្ចប់ជាបន្ទាន់ នូវរាល់អំពើហឹង្សារបស់កងកម្លាំងអ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ហើយឈរក្នុងសាមគ្គីភាពយ៉ាងរឹងមាំជាមួយសមាគមបាល់ទាត់ប៉ាឡេស្ទីន និងសហគមន៍បាល់ទាត់ប៉ាឡេស្ទីន។
គ្រូបង្វឹកជម្រើសជាតិវៀតណាមលោក Philippe Troussier កំពុងទទួលយកការបរាជ័យនៅការប្រកួត Doha Cup 2023 ក្រោមអាយុ 23 ឆ្នាំ នៅពេលដែលគាត់បានគូសបញ្ជាក់ថា «ដើម្បីទទួលបានមេរៀនដ៏អស្ចារ្យ វៀតណាមត្រូវតែទូទាត់គ្រប់យ៉ាង»។
ជាមួយនឹងការប្រកួតកីឡា SEA Games 2023 ដែលនឹងឈានមកដល់នៅខែក្រោយនេះនៅក្នុងប្រទេសកម្ពុជា ហើយនឹងក្រុមដែលរំពឹងថានឹងការពារមេដាយមាសកីឡាបាល់ទាត់បុរស លោក Troussier នឹងមើលទៅលើភាពវិជ្ជមានរបស់ក្រុមច្រើនជាងអ្វីទាំងអស់។
«ខ្ញុំមិនមានការសោកស្ដាយឡើយ បន្ទាប់ពីចាញ់បីលើកក្នុង Doha Cup នេះ។ ពីការប្រកួតទាំងនេះ កីឡាករនឹងរៀនមេរៀនជាច្រើនដោយខ្លួនឯង ដោយដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ពួកគេ។ ខ្ញុំបាននិយាយថា ដើម្បីទទួលបានមេរៀនដ៏អស្ចារ្យ យើងនឹងត្រូវចំណាយប្រាក់ដ៏ធ្ងន់។ ក្រុម U23 វៀតណាមនៅតែកែលម្អមួយជំហានទៅមុខក្នុងការប្រកួតស៊ីហ្គេម»។
នៅ Doha Cup ឆ្នាំ 2023 ក្រុម U23 វៀតណាម បានបើកយុទ្ធនាការរបស់ពួកគេជាមួយនឹងការចាញ់ក្រុម U23 អ៊ីរ៉ាក់ 3-0 មុនពេលរងបរាជ័យលើក្រុម U23 UAE 4-0 ។
បន្ទាប់មកពួកគេបានបញ្ចប់យុទ្ធនាការរបស់ពួកគេជាមួយនឹងការចាញ់ 5-4 ក្រោមស្នាដៃក្រុម Kyrgyzstan U23 ។ លទ្ធផលនេះមានន័យថា U23 វៀតណាមស្ថិតនៅបាតតារាងនៃក្រុមទាំង ១០ ដែលចូលរួមក្នុងការប្រកួត Doha Cup 2023។
«កីឡាកររបស់យើងមិនបានលេងច្រើននោះទេ ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ។ ពួកគេមិនស្ថិតក្នុងស្ថានភាពល្អបំផុតទេ។ ដូច្នេះសម្រាប់ខ្ញុំ និងគ្រូបង្វឹក U23 Doha Cup គឺជាកន្លែងដ៏ល្អបំផុតសម្រាប់កីឡាករទាំងនេះ ដើម្បីទទួលបានបទពិសោធន៍ និងមានឱកាសលេងការប្រកួតធំៗជាមួយគូប្រជែងធំៗ»។
«បន្ទាប់ពីនេះ កីឡាករនឹងត្រលប់ទៅក្លឹបរបស់ពួកគេវិញ។ ខ្ញុំនឹងជួបពួកគេម្តងទៀតនៅថ្ងៃទី 17 ខែមេសា ឆ្នាំ 2023 ដើម្បីត្រៀមខ្លួនសម្រាប់ដំណាក់កាលចុងក្រោយឆ្ពោះទៅស៊ីហ្គេមលើកទី 32 »។
Alejandro Garnacho ប្រហែលជាបានលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ Man United នៅរដូវកាលនេះ។ ខ្សែបម្រើស្លាបសញ្ជតិអាហ្សង់ទីនបានអវត្តមានចាប់តាំងពីរបួសកជើងទល់នឹង Southampton កាលពីដើមខែមីនា។
ទោះជាយ៉ាងណាក៏ដោយ United អាចនឹងបាត់បង់ Garnacho ទៅឱ្យជម្រើសជាតិអាហ្សង់ទីន ប្រសិនបើពួកគេទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup U-20 នៅរដូវក្តៅនេះ។ តាមពិតទៅ! ក្រុមជម្រើសជាតិ U-20 អាហ្សង់ទីនមិនមានកៅអីលេងក្នុងជុំផ្ដាច់ព្រ័ត្រនេះទេ។
ដើមឡើយប្រទេសឥណ្ឌូណេស៊ីត្រូវបានគេសន្មត់ថាធ្វើជាម្ចាស់ផ្ទះការប្រកួត ប៉ុន្តែ FIFA បានបញ្ជាក់ថានឹងមានការផ្លាស់ប្តូរម្ចាស់ផ្ទះ បន្ទាប់ពីកោះបាលីបដិសេធមិនស្វាគមន៍ក្រុមអ៊ីស្រាអែល។ ម្ចាស់ផ្ទះថ្មីនឹងត្រូវបានជ្រើសរើសក្នុងពេលឆាប់ៗនេះ ហើយរបាយការណ៍បានបង្ហាញថា អាហ្សង់ទីន គឺជាប្រទេសតែមួយគត់ដែលបានដាក់សំណើដេញថ្លៃ។
ប្រធាន FIFA លោក Gianni Infantino បាននិយាយថា៖ «មានប្រទេសផ្សេងទៀតដែលបានប្រកាសចំណាប់អារម្មណ៍ផងដែរ ប៉ុន្តែក្នុងនាមជាបេក្ខភាព ជាមួយនឹងការធានារបស់រដ្ឋាភិបាល និងព័ត៌មានលម្អិតផ្សេងទៀត អាហ្សង់ទីនគឺជាប្រទេសដំបូង ហើយយើងនឹងធ្វើការសម្រេចចិត្តក្នុងរយៈពេលពីរឬបីថ្ងៃខាងមុខ»។
ប្រសិនបើអាហ្សង់ទីនទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ នោះក្រុម U20 របស់ពួកគេក៏នឹងត្រូវបានរំពឹងថានឹងត្រូវបានដាក់ឱ្យចូលការប្រកួតឡើងវិញ ហើយវាអាចមានផលប៉ះពាល់ដល់ក្រុម United ។
អាហ្សង់ទីនទំនងជានឹងកោះហៅ Garnacho សម្រាប់ការប្រកួតដែលនឹងចាប់ផ្តើមនៅថ្ងៃទី 20 ខែឧសភា ហើយច្បាប់របស់ FIFA នឹងបញ្ជាឱ្យ Man United ដោះលែងគាត់ទៅលេងនៅជម្រើសជាតិ ដោយសារតែក្លឹបមិនអាចបដិសេធការហៅសម្រាប់ការប្រកួតសំខាន់ៗដូចជា World Cup ជាដើម។
Garnacho បានបង្ហាញទម្រង់លេងឱ្យ Man Utd ក្នុងរដូវកាលនេះ ដោយរកបាន 4 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 4 ដងនៅគ្រប់ការប្រកួតទាំងអស់។
យោងតាមលោក Erik ten Hag បានឱ្យដឹងថា Anthony Martial កំពុងតែស្ថិតក្នុងស្ថានភាពត្រលប់មកក្រុម Manchester United សម្រាប់ការធ្វើដំណើរទៅកាន់កីឡដ្ឋាន St James’ Park នៅថ្ងៃអាទិត្យ។
ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះមិនបានបង្ហាញខ្លួនឲ្យបិសាចសក្រហម ចាប់តាំងពីការឈ្នះ២-០ លើក្រុម Nottingham Forest ក្នុងពាន Carabao Cup កាលពីដើមខែកុម្ភៈ។
Martial បាននឹងកំពុងគ្រប់គ្រងបញ្ហាត្រគាកក្នុងពេលនេះ ប៉ុន្តែគាត់បានប្រឹងប្រែងហ្វឹកហាត់ក្នុងអំឡុងពេលសម្រាកអន្តរជាតិ ហើយ Ten Hag សង្ឃឹមថាគាត់អាចស្ថិតក្នុងចំណោមកីឡាករដែលធ្វើដំណើរទៅភាគខាងជើងឆៀងខាងកើតប្រទេសអង់គ្លេស សម្រាប់ការប្រកួតដ៏សំខាន់មួយដើម្បីប្រជែងតំណែងកំពូលទាំងបួន។
លោក Ten Hag បានប្រាប់អ្នកយកព័ត៌មាននៅឯ Carrington កាលពីថ្ងៃសុក្រថា៖ «គាត់កំពុងហ្វឹកហាត់ ដូច្នេះរយៈពេលពីរសប្តាហ៍ឥឡូវនេះ» ។
«ខ្ញុំគិតថាគាត់អាចមានវត្តមាននៅក្នុងក្រុមសម្រាប់ថ្ងៃអាទិត្យ»។
Martial បានបង្ហាញខ្លួនក្នុងក្រុមចំនួន 14 ដងក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 6 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 2 ដង។
ឥទ្ធិពលរបស់កីឡាករវ័យ 27 ឆ្នាំមកលើក្រុមរបស់ Ten Hag ត្រូវបានបង្ហាញឱ្យឃើញនៅពេលគាត់នៅលើទីលាន ទោះបីជារដូវកាលរបស់គាត់មានរបួសជាច្រើនលើកក៏ដោយ៕
លោក Worawut Srimaka អតីតគ្រូបង្វឹកជម្រើសជាតិថៃ U23 និងម្ចាស់ជើងឯក SEA Games លើកទី២៩ នៅប្រទេសម៉ាឡេស៊ី បានពោលពាក្យកោតសរសើរ “ក្រុមថៃU23” ក្រោមការដឹកនាំរបស់លោក Issara Sritaro ដែលទើបធ្វើដំណើរទៅដណ្តើមយកចំណាត់ថ្នាក់លេខ៤ នៅ Doha Cup 2023 នៅប្រទេសកាតា ថា មានគម្រោងហ្វឹកហាត់ល្អ ហើយលោកជឿជាក់ថានៅស៊ីហ្គេម ក្រុម u23 នេះមិនគួរជាមានបញ្ហាជាមួយនឹងការឈ្នះមេដាយមាសទេ ហើយលោកបានត្រៀមនឹងផ្តល់ដំបូន្មាន បង្កើនពេលវេលានៃការរកគ្រាប់បាល់ និងការគ្រប់គ្រងបាល់។
លោក Worawut Srimaka អតីតគ្រូបង្វឹកជម្រើសជាតិថៃ U23
លោកបាននិយាយក្នុង siamsport ថា៖«ខ្ញុំមានឱកាសបានទស្សនាតែពីរប្រកួតប៉ុណ្ណោះ។ ខ្ញុំត្រូវដឹងគុណដែលយុវជន និងបុគ្គលិកបង្វឹកបានបន្តអភិវឌ្ឍខ្លួន។ គ្រូបង្វឹកមានផែនការហ្វឹកហាត់ច្បាស់លាស់។ សម្រាប់ជម្រើសជា U23 មួយឈុតនេះ ខ្ញុំគិតថាក្រុមគ្រូបង្វឹកមានព័ត៌មាន និងស្គាល់កីឡាករទាំងអស់បានច្បាស់។ នេះមានន័យថា ពួកគេមិនគួរជាមានបញ្ហាក្នុងការប្រកួតប្រជែងទេ ជាពិសេស ក្នុងស៊ីហ្គេម»។
លោក Issara Sritaro គ្រូបង្វឹក U23 ថៃបច្ចុប្បន្ន
«ខ្ញុំគិតថា យុវជននៃក្រុមនេះនៅកម្រិតអាស៊ីអាចតទល់ជាមួយក្រុមផ្សេងៗដែលមិនធ្លាប់មាននៅកម្រិតអាស៊ាន ជាពិសេសនៅស៊ីហ្គេមដែលនឹងប្រកួតនៅខែឧសភាខាងមុខនេះ។»
លើសពីនេះ Worawut Srimaka ដែលជាអតីតម្ចាស់មេដាយមាសស៊ីហ្គេម ក៏បាននិយាយផងដែរថា៖«ផ្ទាល់ខ្លួន ប្រសិនបើណែនាំដល់កីឡាករក្នុងក្រុមនេះ ដើម្បីមានសក្តានុពលខ្ពស់ជាងនេះ ខ្ញុំគិតថាអ្វីដែលត្រូវកែតម្រូវ ឬបន្ថែមគឺពេលវេលានៃការគ្រប់គ្រង់បាល់ ការស៊ុត បញ្ចូលទី និងអត់ធ្មត់។»
សម្រាប់ការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេមលើកទី៣២នៅកម្ពុជា មានទាំងក្រុមជម្រើសជាតិបុរស និងក្រុមនារីដែលថៃនឹងចូលរួមទាំងអស់។ យោងតាមគណៈកម្មការរៀបចំការប្រកួត ការចាប់ឆ្នោតជ្រើសរើសពូលលើវិញ្ញាសាបាល់ទាត់នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ខណៈកាលវិភាគប្រកួតនឹងធ្វើឡើងនៅចន្លោះថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។
កងទ័ពអ៊ីស្រាអែលបានវាយលុកយ៉ាងព្រៃផ្សៃចូលទៅក្នុងកីឡដ្ឋាន Faisal Al Husseini International Stadium កាលពីយប់មិញ ហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីរំខានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Abu Ammar Cup (Palestine FA Cup) ដែលពាក់ព័ន្ធនឹងក្រុមសំខាន់ពីរនៃ West Bank Premier League គឺ Jabal Al Mukkabber និង Balata FC ។
Dear FIFA, here’s your own regulation. https://t.co/lU1fIunZmj pic.twitter.com/5J1PdqBtMm — Lee Seng Foo??李成富 (@sengfoo88) March 31, 2023
Dear FIFA, here’s your own regulation. https://t.co/lU1fIunZmj pic.twitter.com/5J1PdqBtMm
— Lee Seng Foo??李成富 (@sengfoo88) March 31, 2023
កីឡដ្ឋាន Faisal Al Husseini International Stadium គឺជាកន្លែងរបស់សមាគមបាល់ទាត់ប៉ាឡេស្ទីន FA Palestinian FA។ Abu Ammar Cup ត្រូវបានដាក់ឈ្មោះតាមអតីតប្រធានាធិបតីប៉ាឡេស្ទីន Yasser Arafat ដែលជាប្រធានអង្គការរំដោះប៉ាឡេស្ទីន (PLO) និងជាប្រធានអាជ្ញាធរជាតិប៉ាឡេស្ទីន (PNA) ពីឆ្នាំ 1994 ដល់ឆ្នាំ 2004 ។
តាមរយៈការថតវីដេអូដែលបានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកគាំទ្ររាប់រយនាក់ដែលចូលរួមទស្សនា ត្រូវតែរត់ដើម្បីជីវិតរបស់ពួកគេជៀសវាងការស្រូបឧស្ម័នបង្ហូរទឹកភ្នែកដែលបាញ់ដោយទាហានអ៊ីស្រាអែលដែលបានសម្រុកចូលជាមួយរថពាសដែក។ ការប្រកួតត្រូវបញ្ឈប់ព្រោះមានអ្នករងរបួសជាច្រើននាក់ក្នុងនោះមានស្ត្រីនិងកុមារ។
ស្ថានការណ៍ក្នុងពេលជាមួយគ្នានេះបានទាក់ទាញកំហឹងរបស់អ្នកគាំទ្របាល់ទាត់ពិភពលោក ហើយពួកគេក៏បានទាមទារឱ្យសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើសមាគមកីឡាបាល់ទាត់អ៊ីស្រាអែល។ នេះក៏ព្រោះតែតាមបទប្បញ្ញត្តិរបស់ FIFA ការប្រើឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានហាមឃាត់ក្នុងការប្រកួតលីកក្នុងស្រុក ឬអន្តរជាតិ។
Israeli occupation forces fired tear gas canisters at Palestinians during a football game at Faisal Al-Husseini Stadium in occupied Jerusalem. pic.twitter.com/sDivdbk3KA — PALESTINE ONLINE ?? (@OnlinePalEng) March 30, 2023
Israeli occupation forces fired tear gas canisters at Palestinians during a football game at Faisal Al-Husseini Stadium in occupied Jerusalem. pic.twitter.com/sDivdbk3KA
— PALESTINE ONLINE ?? (@OnlinePalEng) March 30, 2023
ក៏មានអ្នកគាំទ្រមកពីប្រទេសឥណ្ឌូនេស៊ីទាមទារឱ្យ FIFA ពិចារណាឡើងវិញអំពីការចូលរួមរបស់អ៊ីស្រាអែលក្នុងការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម 20 ឆ្នាំ (U-20) ។ កាលពីដើមសប្តាហ៍នេះ FIFA បានប្រកាសថា ឥណ្ឌូណេស៊ីបានបាត់បង់សិទ្ធិធ្វើម្ចាស់ផ្ទះ U-20 World Cup ។ វាបានកើតឡើង បន្ទាប់ពីអភិបាលកោះបាលី និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួននៅក្នុងប្រទេសឥណ្ឌូនេស៊ី (NGOs) បានជំទាស់ចំពោះវត្តមានរបស់ក្រុមជម្រើសជាតិអ៊ីស្រាអែលក្នុងការប្រកួតបាល់ទាត់ពិភពលោក U-20 ដែលបានចាប់ផ្តើមពីថ្ងៃទី 20 ខែឧសភា ដល់ថ្ងៃទី 11 ខែមិថុនា។
ស្មុគស្មាញជាងនេះទៅទៀត អ៊ីរ៉ាក់ក៏មិនចង់បោះឆ្នោតជាក្រុមជាមួយអ៊ីស្រាអែល ជាសញ្ញានៃសាមគ្គីភាពសម្រាប់ប៉ាឡេស្ទីនដែរ។
ក្រុមកីឡាកររបស់ U20 ឥណ្ឌូនេស៊ី ដែលបានប្រមូលផ្ដុំជុំគ្នាទាំងនៅក្នុងស្រុក និងក្រៅស្រុកអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សម្រាប់ត្រៀម U20 World Cup 2023 ដែលខ្លួនធ្វើជាម្ចាស់ផ្ទះ បានស្រក់ទឹកភ្នែកក្រោយលឺដំណឹងថា FIFA បានដកសិទ្ធនៃការធ្វើជាម្ចាស់ផ្ទះវិញ។
នេះមានន័យថាការខិតខំកន្លងមករបស់ពួកគេហាក់ដូចជាអាសារបង់ ព្រោះពួកគេមិនមានសិទ្ធចូលរួមប្រកួតនៅព្រឹត្តិការណ៏ខាងលើបានឡើយ ទោះបីជា FIFA ប្រកាសពីម្ចាស់ផ្ទះថ្មីក៏ដោយ ។
Mimpi itu tetap harus dikejar dan kesempatan besar pasti akan terus datang.✨ Terima kasih untuk selalu konsisten berjuang membela Merah Putih di kancah internasional, adik-adik. Pertahankan semangat juangmu dan terus fokus dalam mengejar cita-citamu.#KitaGaruda pic.twitter.com/AGY12e1cZP — PSSI (@PSSI) March 29, 2023
Mimpi itu tetap harus dikejar dan kesempatan besar pasti akan terus datang.✨
Terima kasih untuk selalu konsisten berjuang membela Merah Putih di kancah internasional, adik-adik. Pertahankan semangat juangmu dan terus fokus dalam mengejar cita-citamu.#KitaGaruda pic.twitter.com/AGY12e1cZP
— PSSI (@PSSI) March 29, 2023
ក្រោយអស់សិទ្ធធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៏បាល់ទាត់ពិភពលោកយុវជន U20 World Cup 2023 ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី លោក Erick Thohir បង្វែរគោលដៅមកយកមេដាយមាសនៅស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះវិញ ។
ប្រាប់ទៅកាន់ក្រុមយុវជន U20 កំឡុងការប្រជុំនារសៀលម្សិលមិញលោក Thohir បាននិយាយថា ៖ « ពេលវេលាបានកន្លងទៅដល់ ៣២ ឆ្នាំហើយដែលយើងមិនអាចឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៏ស៊ីហ្គេម ។ វាជារឿងកន្លងហួសទៅដ៏យូរ តែឥលូវនេះប្រហែលជាដល់ពេលហើយ គឺរជ្ជកាលនៃបាល់ទាត់ឥណ្ឌូនេស៊ី ។បន្ទាប់ពីការប្រកួតមិត្តភាព ២ ទៀតបញ្ចប់ យើងត្រូវតែត្រៀមខ្លួនឲ្យបានល្អសម្រាប់ការប្រកួតស៊ីហ្គេមលើកនេះ ។ »
មូលហេតុនៃការដកសិទ្ធិឥណ្ឌូណេស៊ីពីការធ្វើម្ចាស់ផ្ទះ FIFA U-20 World Cup ដោយសារតែពួកគេលុបចោលពិធីចាប់ឆ្នោតជ្រើសរើសពូល ហើយបដិសេធវត្តមានក្រុម U20 អ៊ីស្រ្តាអែលចូលក្នុងទឹកដីរបស់ខ្លួន ពិសេសប្រធានរដ្ឋ Java ប្រកាសមិនស្វាគមក្រុមជម្រើសជាតិ U20 អ៊ីស្រ្តាអែល៕