ព័ត៌មានកីឡាជាតិ
តាមការបញ្ជាក់របស់ួំព័រហ្វេសបុក OneSport របស់វៀតណាម កាលពីព្រឹកនេះ វៀតណាមនឹងមានតែ ១ កៅអីប៉ុណ្ណោះ គឺក្លិប CLB Viettel ដែលក្នុងវគ្គចែកពូល AFC Cup 2022 ក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពី Nam Dinh បដិសេធមិនចូលរួម។
ប្រភពដដែលបញ្ជាក់ថា កន្លែងដែលនៅសល់ពីក្លិប Nam Dinh ត្រូវដកខ្លួនចេញ នឹងត្រូវផ្ទេរទៅក្លឹប Hantharwaddy United របស់មីយ៉ាន់ម៉ា។ នេះមានន័យថា ការប្រកួតជម្រុះចំនួន ២ នៅសល់តែ 3 ក្រុមប៉ុណ្ណោះ នៅសល់ PSM Makassar (ឥណ្ឌូនេស៊ី), Young Elephants (ឡាវ) និង Visakha (កម្ពុជា) ដូច្នេះពួកគេមិនអាចបំបែកបានទេ។
ដូច្នេះបើធៀបទៅតាមលំដាប់ចំណាត់ថ្នាក់ក្លិបក្នុង AFC តំណាងរបស់ប្រទេសឥណ្ឌូណេស៊ី PSM Makassar ត្រូវបានចូលដល់វគ្គចែកពូល។ គូប្រកួតវគ្គ Play-off ដែលនៅសេសសល់គឺការប្រកួតរវាងក្រុម វិសាខា (កម្ពុជា) និង Young Elephants (ឡាវ៕
ព័ត៌មានកីឡាអន្តរជាតិ
ខ្សែការពារកណ្តាល David Alaba បានសារភាពថា គេបានលះបង់ភាពស្រណុកសុខស្រួលដើម្បីផ្លាស់មកកាន់ Real Madrid។
កីឡាករសញ្ជាតិអូទ្រីសខាងលើ បានសម្រេចចិត្តចាកចេញពី Bayern Munich ក្រោយចំណាយអស់រយៈពេល១៣ឆ្នាំនៅលើទឹកដីប្រទេសអាល្លឺម៉ង់ មកកាន់ Real Madrid ដោយគ្មានតម្លៃខ្លួនបន្ទាប់ពីអស់កុងត្រា ហើយ ការដែរមកដល់ទឹកដីអេស្ប៉ាញ រូបគេបានសម្រេបខ្លួនបានយ៉ាងលឿនជាមួយមិត្តរួមក្រុមថ្មី ជាពិសេសអាចក្តោបបានកៅអីជម្រើសដំបូងគ្រប់ការប្រកួតែម្តង។
Alaba បាននិយាយថា៖
«Bayern Munich គឺ ជាផ្ទះទីពីររបស់ខ្ញុំក្រោយចំណាយពេល១៣ឆ្នាំនៅទីនោះ ហើយ ខ្ញុំមានតួនាទីសំខាន់នៅក្នុងក្រុម។ ខ្ញុំស្គាល់ទីក្រុង Munich ច្បាស់ណាស់ និង មានមិត្តភក្តិជាច្រើននៅទីនោះ។ ខ្ញុំបានលះបង់ភាពស្រណុកសុខស្រួលជាច្រើនដើម្បីផ្ទេរមកកាន់ Real Madrid៕»
ប្រភព៖ Marca
លោក Carlo Ancelotti ដែលជាគ្រូបង្វឹករបស់ Real Madrid បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តចំពោះលទ្ធផលរបស់កូនក្រុមក្នុងការប្រកួតទល់នឹង Getafe ប៉ុន្តែ លោកក៏បានទទួលយកការពិតផងដែរ។
Real Madrid បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលកាលពីថ្ងៃអាទិត្យកន្លងទៅនាការប្រកួតក្របខណ្ឌ La Liga ដោយក្រុមបានរង់បរាជ័យក្រោមថ្វីជើង Getafe ក្នុងលទ្ធផល ១ទល់នឹង០ បាត់បង់បីពិន្ទុយ៉ាងសោកស្តាយបំផុត និង ជាបរាជ័យដំបូងរបស់ក្រុមស្តេចសក្នុងការប្រកួតបើកឆាកឆ្នាំថ្មី២០២២នេះ។
លោក Ancelotti បាននិយាយថា៖
«ពួកយើងចាប់ផ្តើមបានល្អក្នុង១០នាទីដំបូង ប៉ុន្តែ ក្រោយត្រូវបានគេនាំមុខមុន ក្រុមយើងចាប់ផ្តើមបាត់បង់ទំនុកចិត្ត។ យើងបាត់បង់បាល់ច្រើន និង ការប្រយុទ្ធ។ មិនមានអ្វីត្រូវនិយាយច្រើនអំពីការប្រកួតនោះទេ។ យើងបានបន្តវិស្សមកាលមួយថ្ងៃបន្ថែម ប៉ុន្តែ យើងមិនមែនជាក្រុមដែលបញ្ចប់ទៅដូចចុងឆ្នាំមុនឡើយ។ Real Madrid មិនសូវផ្តោតអារម្មណ៍ និង តាំងចិត្តចំពោះការប្រកួត ហើយ ពួកយើងមានសមចាញ់នោះទេ ប៉ុន្តែ យើងបែរជាផ្តល់កាដូឲ្យគូប្រកួតស៊ុតបញ្ចូលទីទៅវិញ។ វាប្រៀបបានដូចជាការដាស់តឿន ព្រោះយើងប្រៀបបានដូចជាកំពុងជាប់វិស្សមកាលនៅឡើយ៕»
បន្ទាប់ពី AFF Suzuki Cup 2020 Egy Maulana Vikri និង Elkan Baggott រំពឹងថានឹងត្រលប់ទៅក្លឹបរបស់ពួកគេនៅបរទេសវិញ។ ក្នុងនោះ Egy បានបញ្ចប់កុងត្រាជាមួយ FK Senica កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ហើយកំពុងស្វែងរកក្លឹបថ្មីនៅអឺរ៉ុប។
Elkan Baggott
ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) លោក Mochamad Iriawan សង្ឃឹមថាពួកគេទាំងពីរអាចត្រលប់មកជាផ្នែកមួយនៃក្រុមរបស់គ្រូបង្វឹក Shin Tae-yong ក្នុងពានរង្វាន់ AFF U23 Championship 2022ដែលនឹងត្រូវលេងនៅក្នុងទឹកដីកម្ពុជាក្នុងខែកុម្ភឆ្នាំ២០២២។
Egy Maulana Vikri កីឡាករពាក់អាវលេខ១០
ដូច្នេះ PSSI បានទាក់ទងក្លឹបរបស់ពួកគេដើម្បីអាចខ្ចីកីឡាករទាំង 2 នោះ។ ពានរង្វាន់ AFF U23 Championship ឆ្នាំ 2022 នឹងធ្វើឡើងនៅប្រទេសកម្ពុជានៅថ្ងៃទី 14-26 ខែកុម្ភៈ។ U23 ឥណ្ឌូនេស៊ី ស្ថិតក្នុងពូល B ជាមួយ ឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា៕
ម្ចាស់ក្លិប Buriram United លោក Newin Chidchob បានទម្លាយ ថា ក្លិបរបស់លោកនឹងចំណាយ២០ម៉ឺនដុល្លារ ឬប្រាំមួយលានប្រាំមួយសែនបាត( $200,000 )(6.6 million THB) ទៅឱ្យក្លិប Yokohama F. Marinos ដើម្បីចុះកុងត្រាយក Theerathon Bunmathan មកវិញ។
Theerathon ទើបតែជួយជម្រើសជាតិថៃលើ់កពាន AFF Suzuki Cup 2020 លើកទី៦ក្នុងប្រវត្តិសាសស្រ្តកាលពីប៉ុន្មានថ្ងៃមុន មានព័ត៌មានជាប់ទាក់ទងត្រឡប់មកលេងនៅក្លិបចាស់ដែលខ្លួនធ្លាប់ប្រកបអាជីពតាំងពីឆ្នាំ២០០៩ដល់២០១៦ មុនចាកចេញទៅលេងនៅក្លិបគូប្រជែង Muangthong United។
ប្រភព Thai League Central បានឱ្យដឹងថា Newin Chidchob ដែលជាម្ចាស់ក្លិបមានមូលដ្ឋានក្នុងបូរីរ៉ាំ គ្រោងយកកីឡាកររូបនេះមកវិញ ខណៈដែល The Thunder Castle មានកៅអីលេងក្នុងពានរង្វាន់ UEFA Champions League ក្នុងរដូវកាល២០២២នេះ។
ត្រឹមតែមួយសប្តាហ៍ បន្ទាប់ពីការលាលែងពីតំណែងជាគ្រូបង្វឹករបស់សិង្ហបុរី ដោយសារការធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏គួរឱ្យសោកស្ដាយក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2020 លោក Tatsuma Yoshida បានមកដឹកនាំក្រុមលំដាប់ទីពីររបស់ជប៉ុន Ventforet Kofu ។
ការតែងតាំង Yoshida ត្រូវបានប្រកាសដោយក្លឹបលេងនៅ J2 League នៅរសៀលថ្ងៃច័ន្ទនេះ ហើយក្លិបមួយនេះក៏គាត់បានបង្វឹកពីមុនមកដែរគឺចាប់ពីឆ្នាំ 2017 ដល់ 2018 ដែលដំបូងឡើយពួកគេលេងក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសជប៉ុន។
បន្ទាប់ពីការបញ្ចប់ចំណាត់ថ្នាក់លេខ 9 ក្នុងរដូវកាលទី 1 នៅលីគកំពូលជប៉ុន ពួកគេរងការកាត់ចេញពី J1 League។ បន្ទាប់មក Ventforet បានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង 5 ក្នុងយុទ្ធនាការចំនួន 3 រដូវកាល កន្លងមក ប៉ុន្តែមិនទាន់មានឱកាសឡើងមកលីគកំពូលវិោញនៅឡើយទេណ ខណៈដែលកាលពីឆ្នាំមុន ខណៈដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 តាមពីក្រោយក្រុមលេខ២ Kyoto Sanga ៤ពិន្ទុ។
នេះគឺជាការត្រឡប់ទៅកាន់វិស័យបាល់ទាត់ជប៉ុនឡើងវិញក្រោយចាកចេញមកដឹកនាំជម្រើសជាតិសិង្ហបុរីអស់រយៈពេល២ឆ្នាំ។ ទោះបីជាការដឹកនាំដំបូងៗរបស់លោក Yoshida មិនសូវទទួលបានលទ្ធផលល្អក្ដី ក៏គាត់បានទទួលលទ្ធផលល្អឡើងវិញ ក្នុងពាន Suzuki Cup ដែលទើបតែបានបញ្ចប់នៅថ្ងៃចូលឆ្នាំសកលជាមួយជម្រើសជាតិថៃដែលដណ្តើមបានជើងឯកជាលើកទី៦ ។
បន្ទាប់ពីកក់កន្លែងរបស់ពួកគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងពូល A សិង្ហបុរីបានបង្ហាញទម្រង់លេងដ៏រំភើបជាមួយឥណ្ឌូនេស៊ីក្នុងវគ្គ 4 ក្រុមចុងក្រោយដោយយកជើងទីពីរទៅម៉ោងបន្ថែម បើទោះបីជាបានបញ្ចប់ការប្រកួតដោយកីឡាករតែ 8 នាក់ក៏ដោយក្នុងលទ្ធផល 5-3 ។
រជ្ជកាលរបស់ Yoshida ជាគ្រូបង្វឹកសិង្ហបុរីបានបញ្ចប់ជាមួយនឹងកំណត់ត្រាឈ្នះ 6 ស្មើ 4 និងចាញ់ 9 ពីការប្រកួតផ្លូវការចំនួន 19 ។
លោក Thierry Henry បានបង្ហាញការយល់ឃើញថា កីឡាករ Jadon Sancho អាចក្លាយទៅជាកីឡាករល្អជាងគេម្នាក់នៅក្នុងក្របខណ្ឌ Premier League បានយ៉ាងងាយស្រួលនៅក្នុងពេលឆាប់ៗនេះ។
Man Utd បានចុះហត្ថលេខាទិញយក Sancho កាលពីដើមរដូវកាលកន្លងទៅក្នុងតម្លៃផ្ទេរ ៨៥លានអឺរ៉ូ ពី Borussia Dortmund ហើយ រូបគេហាក់បង្ហាញទម្រង់លេងមិនសូវល្អប៉ុន្មានទេ នៅក្នុងការប្រកួតដំបូងៗ ប៉ុន្តែ ក្នុងពេលនេះសង្កេតឃើញគេថាគេលេងបានល្អច្រើន និង ក្តោបបានការបង្ហាញខ្លួនជាជម្រើសដំបូងស្ទើរតែគ្រប់ការប្រកួត។
លោក Henry បាននិយាយថា៖«អ្នកបានឃើញហើយនូវអ្វីដែល Sancho អាចនាំមកកាន់ក្រុមបាន។ គុណភាព និង ការបញ្ចប់ទី របស់គាត់ គឺ ពិតជាមិនគួរឲ្យជឿនោះទេ។ គាត់មានភាពរហ័សរហួន ហើយ អាចក្លាយទៅជាកីឡាករល្អជាតគេម្នាក់នៅក្នុងក្របខណ្ឌ Premier League បានយ៉ាងងាយស្រួល»៕
សមាគមបាល់ទាត់នៃប្រទេសម៉ាឡេស៊ីបានប្រកាសថាលោក Tan Cheng Hoe បានលាលែងពីតំណែងជាគ្រូបង្វឹកជម្រើសជាតិហើយ បន្ទាប់ពីពួកគេបរាជ័យក្នុងការប្រកួតជម្រុះតាមពូលក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2020 ដែលទើបនឹងបញ្ចប់នាពេលថ្មីៗនេះ។
លោក Tan ដែលបានគ្រប់គ្រងលើក្រុមខ្លាម៉ាឡេ ឬ Harimau Malaya តាំងពីឆ្នាំ 2018 បាននាំឱ្យពួកគេទទួលបានចំណាត់ថ្នាក់ជើងឯករងនៅក្នុងការប្រកួតដូចគ្នានៅឆ្នាំនោះ ដែលនាំឱ្យមានការរំពឹងទុកថាពួកគេអាចទៅឆ្ងាយម្តងទៀតនៅក្នុងព្រឹត្តិការណ៍ចុងក្រោយបំផុត។
ក្រោយយកឈ្នះកម្ពុជា និងឡាវ ក្រុមម៉ាឡេស៊ីបានចាញ់វៀតណាម ៣-០ ប៉ុន្តែក្នុងការប្រកួតចុងក្រោយក្នុងពូល B របស់ពួកគេជាមួយគូប្រជែងដ៏ខ្លាំងឥណ្ឌូណេស៊ី បានត្រឹមចាញ់យ៉ាងអាម៉ាស់ ៤-១។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយ FAM បានបង្ហាញថា៖” Tan បានបង្ហាញពីចេតនារបស់គាត់ (ដើម្បីចុះចេញពីតំណែង) បន្ទាប់ពីការបរាជ័យរបស់ក្រុមរបស់គាត់ក្នុងការឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Suzuki Cup 2020 ហើយភាគីទាំងពីរក៏បានយល់ព្រមចំពោះការបញ្ចប់កិច្ចសន្យារបស់គាត់ជាការព្រមព្រៀងទៅវិញទៅមក។
ការចាកចេញរបស់លោក Tan មានន័យថា ឥឡូវនេះម៉ាឡេស៊ីនឹងស្វែងរកគ្រូបង្វឹកទី៥ឱ្យកាន់តំណែងក្នុងរយៈពេល 8 ឆ្នាំចុងក្រោយនេះ បន្ទាប់ពីលោកគ្រូបង្វឹកចាស់ៗដូចជាលោក Dollah Salleh, Ong Kim Swee និង Nelo Vingada សុទ្ធតែបានកាន់តំណែងមួយនេះតាំងពីឆ្នាំ 2014 រៀងមក។
ខ្សែការពារស្លាបស្តាំ Cesar Azpilicueta របស់ Chelsea បានចេញមុខរិះគន់ចំពោះលោកអាជ្ញាកណ្តាលនៅលើទីលានដែលមិនព្រមផ្តល់កាតក្រហមឲ្យ Sadio Mane ដែលបានដាក់មួយកែងមកលើគេ។
នាយប់មិញនេះ កីឡាករសញ្ជាតិអេស្ប៉ាញខាងលើ ត្រូវបានគេប្រទះឃើញថា មានបញ្ហាក្រហមមែនទែនត្រង់រង្វង់ភ្នែកក្រោយ Mane ដាក់រូបគេមួយកែង ខណៈ កីឡាករសញ្ជាតិសេនេហ្កាល់ខាងលើទទួលបានត្រឹមកាតលឿងប៉ុណ្ណោះ ជាហេតុធ្វើឲ្យ Azpilicueta មិនសប្បាយចិត្តចំពោះការសម្រេចចិត្តនេះ។
Azpilicueta បាននិយាយថា៖”ខ្ញុំមិនខ្វល់ទោះការប្រកួតទើបតែចាប់ផ្តើមបាន៥វិនាទោក៏ដោយ ប៉ុន្តែ វាគឺជាកាតក្រហម។ ខ្ញុំមិនយល់ ពួកយើងទើបតែទទួលបានការសម្រេចចិត្តបែបនេះកាលពីថ្ងៃមុនទេ។ ច្បាស់ណាស់ វាគឺជាកាតក្រហម។ យើងតែងតែទទួលបាននូវការសម្រេចចិត្តប្រឆាំងនឹងពួកយើង ហើយ វាអាចផ្លាស់ប្តូរការប្រកួតបាន។ ខ្ញុំបានទស្សនាវីដេអូហាយឡាយម្តងទៀត ប៉ុន្តែ ខ្ញុំមិនចាំបាច់មើលនោះទេ ព្រោះ ខ្ញុំដឹងថាវាជាកាតក្រហមទៅហើយ។ ពេលខ្លះយើងបានឃើញពីសកម្មភាពគ្រោះថ្នាក់ច្បាស់ៗនឹងភ្នែកហើយ ប៉ុន្តែ យើងពុំបានធ្វើការលើរឿងនោះ”៕