ព័ត៌មានកីឡាអន្តរជាតិ
ខ្សែបម្រើការពារ Fred បានទម្លាយឲ្យដឹងថា កីឡាករ Edinson Cavani បាននិយាយប្រាប់គេ ថា ខ្លួននឹងមិនចាកចេញពី Manchester United ឡើយ។
នាពេលថ្មីៗនេះ កីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយខាងលើ តែងតែត្រូវបានគេចុះផ្សាយថា មិនសប្បាយចិត្តក្នុងការលេងជាមួយ Man Utd ឡើយ ដោយសាររូបគេមិនសូវទទួលបាននាទីបង្ហាញខ្លួននៅលើទីលាន ខណៈ ពាក្យចចាមអារ៉ាមបានបន្តទៀតថា រូបគេចង់ផ្លាស់ទៅលេងនៅ Barcelona ឬ Corinthians ក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។
យ៉ាងណាក្តី Fred បាននិយាយថា៖«ថ្ងៃ មុន ខ្ញុំ បាននិយាយ លេង ជាមួយ Cavani ដោយ និយាយ ថា ខ្ញុំ បាន ព័ត៍មានពីគាត់ទៅកាន់ Corinthians។ ខ្ញុំនិយាយលេងជាមួយគាត់ ហើយ គាត់បានប្រាប់ខ្ញុំថា គាត់នៅមានកិច្ចសន្យាដើម្បីបំពេញ»៕
លោក Ralf Rangnick ដែលជាអ្នកចាត់ការរបស់ Manchester United បានប្រាប់ Cristiano Ronaldo ថា រូបគេត្រូវបានប្តូរចេញដើម្បីតែរឿងម្យ៉ាងប៉ុណ្ណោះ គឺ ផលប្រយោជន៍ក្រុម ក្នុងការប្រកួតយប់មិញទល់នឹង Brentford។
Man Utd បានយកឈ្នះ Brentford ក្នុងលទ្ធផល ៣ទល់នឹង១ កាលពីយប់មិញ ប៉ុន្តែ រឿងដ៏គួរឲ្យចាប់អារម្មណ៍នោះ គឺ លោក Rangnick បានសម្រេចចិត្តផ្លាស់ប្តូរ Ronaldo ចេញសម្រាកត្រឹមនាទីទី៧១ ជំនួសមកវិញដោយ Harry Maguire ដែលរឿងនេះបានធ្វើឲ្យកីឡាករសញ្ជាតិព័រទុយហ្កាល់ខាងលើខឹងសម្ប៉ាជាខ្លាំង។
លោក Rangnick បាននិយាយថា៖«ប្រតិកម្មដែលខ្ញុំដឹងពី Ronaldo គឺ គេបានសួរខ្ញុំ ថា ហេតុអ្វីបានជាប្តូរគេ? ខ្ញុំបានប្រាប់គាត់វិញ ថា ត្រូវស្តាប់ខ្ញុំ ខ្ញុំធ្វើបែបនេះដើម្បីផលប្រយោជន៍ក្រុម និង ក្លិបទាំងមូល។ ពួកយើងជួបនូវរឿងបែបនេះម្តងហើយកាលពីពេលប៉ះ Aston Villa ដោយពួកយើងបាននាំមុខមុន ២ទល់នឹង០។ ដូច្នេះខ្ញុំមិនចង់ឲ្យកំហុសនេះកើតឡើងម្តងទៀតឡើយ។ Ronaldo មិនសប្បាយចិត្តទេ ប៉ុន្តែ រឿងដែលសំខាន់បំផុត គឺ យើងត្រូវការចំនួនជើង និង ចំនួនក្បាលដើម្បីរារាំងបាល់ Free-Kick និង បាល់ជ្រុងពីសំណាក់ក្រុមគូប្រកួត»៕
When you get subbed off for Harry Maguire. #BREMUN pic.twitter.com/HQauoek45k — Sasha Goryunov (@Slasherrrr) January 19, 2022
When you get subbed off for Harry Maguire. #BREMUN pic.twitter.com/HQauoek45k
— Sasha Goryunov (@Slasherrrr) January 19, 2022
ព័ត៌មានកីឡាជាតិ
រាជធានីភ្នំពេញ៖ មហាជនមួយចំនួនបានស្គាល់រួចមកហើយ អំពីទីលានបាល់ទាត់ដោនថោនស្ព័ត (Down Town Sport) ដែលមានទីតាំងចាស់ នៅផ្លូវដួងងៀប២ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានសាងសង់ឡើងអស់រយៈពេលជាច្រើនឆ្នាំ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកស្រលាញ់វិស័យកីឡាបាល់ទាត់ ហើយរឹតតែពិសេសនោះ ទីលានបាល់ទាត់ដោនថោនស្ព័ត (Down Town Sport) តែងតែមានពានរង្វាន់សម្រាប់ប្រកួតរបស់មហាជនផងដែរ។
កាលពីថ្មីៗនេះ បន្ទាប់ពីផុតកិច្ចសន្យាជួលទីតាំង ទីលានបាល់ទាត់ដោនថោនស្ព័តចាស់ (Down Town Sport) ។ លោក ហ៊ល សុភ័ក្រ ដែលជានាយកគ្រប់គ្រងទីលានបាល់ទាត់ ក៏បានបង្ហើបពីគម្រោងសាងសង់ទីលានថ្មី មកកាន់គេហទំព័រ B8-Sport.com ផងដែរ។ ខាងក្រោមនេះ ជាសំណួរ-ចម្លើយរវាងអ្នករាយការណ៍ព័ត៌មានរបស់យើងជាមួយលោក ហ៊ល សុភ័ក្រ៖
១- តើទីតាំងទីលានបាល់ទាត់ដោនថោនស្ព័តថ្មី ស្ថិតនៅម្តុំណា និងសាងសង់លើទំហំផ្ទៃដីប៉ុន្មាន?
លោក សុភ័ក្រ៖ «បាទ! សម្រាប់គម្រោងសាងសង់ទីលានបាល់ទាត់ដោនថោនស្ព័តថ្មី មានទីតាំងនៅក្បែរវត្តអង្គតាមិញតែម្តង ហើយត្រូវបានសាងសង់លើផ្ទៃដី ៣ហិចតា ចំពោះទីលាន ដែលលេងបានចំនួន ៧នាក់សងខាង មាន ២០ទីលាន (ប្រភេទស្មៅសិប្បនិមិត្មទាំងអស់)»។
២- តើគម្រោងទីលាននេះ បានចាប់ផ្តើមសាងសង់ពីពេណា ហើគ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់នៅពេលណាដែរ?
លោក សុភ័ក្រ៖ «សម្រាប់គម្រោងទីលានរបស់យើង បានចាប់ផ្តើមសាងសង់កាលពីខែធ្នូ ឆ្នាំ២០២១ និងគ្រោងបញ្ចប់ការសាងសង់រួច ប្រហែលជាបំណាច់ខែមិនា ខាងមុខនេះ»។
៣- តើទីលានចំនួនទាំង ២០នោះ មានលក្ខណៈបែបណាខ្លះ សម្រាប់បម្រើអតិថិជន?
លោក សុភ័ក្រ៖ «សម្រាប់ទីលានទាំង២០ យើងមានការបែងចែកជា ៣ប្រភេទ ទី១ តារាងអត់ដំបូលមានចំនួន៦ទីលាន (លេង៧ស្មើ) ទី២ ទីលានមានដំបូលចំនួន ៣ទីលាន ចំណែកឯទី៣ ទីលានមានដំបូលសំណាញ់មានចំនួន ១១ទីលាន»។
ក្រៅពីទីលានបាល់ទាត់នេះ លោក ហ៊ល សុភ័ក្រ ក៏មានហាងម៉ាស្សា ស្ទីម និងសូណា ផងដែរ ដើម្បីបម្រើជូនភ្ញៀវទាំងអស់គ្នា។ ហាងរបស់លោកមានឈ្មោះថា ដោនថោនម៉ាស្សា ស្ទីម និងសូណា (DOWN TOWN STEAM SAUNA & MASSAGE) មានលក្ខណៈពិសេសដូចជា៖
-ជាពិសេសមានបុគ្គលិកម៉ាស្សាប្រកបដោយជំនាញ
អស័យដ្នាន៖ ផ្ទះលេខ៦៨ ផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។ លេខទូរស័ព្ទទំនាក់ទំនង៖ 087 33 58 58/ 085 63 58 58 ។
សមាគមកីឡាបាល់ទាត់កោះកុង ចាប់ផ្តើមបើកការដ្ឋានសារសង់ទីលានហ្វឹកហាត់របស់ខ្លួនហើយនៅថ្ងៃនេះ ខណៈដែលក្លិបកំពុងមមាញឹកត្រៀមរៀបចំខ្លួនសម្រាប់ការប្រកួតប្រជេងក្នុង Cambodian League IIដែលខិតជិតមកដល់ទៅហើយនោះ។
ទីលានហ្វឹកហាត់នេះមានទីតាំងនៅក្នុងមន្ទីរអប់រំ យុវជន កីឡា ខេត្តកោះកុង ខណៈដែលគម្រោងសាងសង់នេះ គ្រោងនឹងបញ្ចប់នៅចុងខែមេសា ឆ្នាំ២០២២។ នៅខេត្តកោះកុងមានកីឡដ្ឋានបាល់ទាត់មួយចំនួនដែលអាចយកទៅប្រកួតបានគឺទីលានសាលាវិទ្យាល័យកោះកុង និងទីលានមន្ទីរអប់រំ យុវជន កីឡា ខេត្តកោះកុងនេះតែម្ដង៕
ប្រធានដែលទើបតែងតាំងថ្មីនៃលីគកំពូលកម្ពុជា (CPL) កំពុងចាប់ផ្តើមអនុវត្តផែនការដែលតាមលោកនឹងប្រែក្លាយកម្ពុជាឲ្យក្លាយជាមហាអំណាចបាល់ទាត់មួយនៅអាស៊ីអាគ្នេយ៍។
នៅខែតុលា ឆ្នាំ 2021 លោក Satoshi Saito អតីតមន្ត្រីទីផ្សារអន្តរជាតិនៅក្លឹប FC Barcelona ក្នុងក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញ បានក្លាយជានាយកប្រតិបត្តិនៃ CPL ដែលជាក្រុមហ៊ុនថ្មីមួយដែលត្រូវបានបង្កើតឡើងដើម្បីបង្វែរវិស័យបាល់ទាត់កម្ពុជា។
ក្នុងនាមជាអ្នកគ្រប់គ្រងទីផ្សារនៃក្លឹប FC Barcelona គាត់មានឱកាសធ្វើការជាមួយកីឡាករល្បីៗមួយចំនួនក្នុងវិស័យបាល់ទាត់ រួមទាំង Lionel Messi និង Ronaldinho ផងដែរ។ Saito ក៏ធ្លាប់ជានាយករងបេសកកម្មពិសេសនៅសមាគមបាល់ទាត់ជប៉ុន (JFA) នាយកទីផ្សារនៅសហព័ន្ធបាល់ទាត់អាស៊ី (AFC) និងជាទីប្រឹក្សាទីផ្សារសម្រាប់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខរបស់កាសែត Khmer Times កាលពីប៉ុន្មានថ្ងៃមុន Saito បានពណ៌នាបាល់ទាត់កម្ពុជាថាជា “អណ្តូងរ៉ែមាស”។
“និយាយដោយត្រង់ទៅ ខ្ញុំនឹងពណ៌នាថាវាមិនទាន់មានការអភិវឌ្ឍន៍។ មានកន្លែងច្រើនណាស់ក្នុងការអភិវឌ្ឍន៍។ មានរឿងជាច្រើនដែលត្រូវធ្វើ»។
តាមលោកថា កម្ពុជាមានចំណុចខ្សោយជាច្រើនក្នុងលក្ខខណ្ឌនៃការលើកទឹកចិត្ត ការជំរុញគ្រឿងបរិក្ខារ ថវិកា ការបណ្តុះបណ្តាលក្នុងចំណោមអ្វីៗផ្សេងទៀត។ លោកបាននិយាយថាវាក៏មានតម្រូវការសម្រាប់អភិបាលកិច្ចកាន់តែរឹងមាំ លក្ខណៈវិនិច្ឆ័យនៃការចូលរួមដ៏តឹងរ៉ឹងជាងនេះទៀត ស្តង់ដារអាជ្ញាប័ណ្ណក្លិប និងទំនាក់ទំនងសាធារណៈឱ្យបានល្អប្រសើរជាងមុន ទាំងយីហោ និងការផ្សព្វផ្សាយ។
“យើងមានរចនាសម្ព័ន្ធមូលដ្ឋានល្អរួចហើយនៅទីនេះ។ ប៉ុន្តែយើងត្រូវធ្វើបន្ថែមទៀត។ យើងត្រូវតែឈ្នះ។ នោះគួរតែជាចិត្តគំនិតរបស់យើង»។
ចំពោះសម្ភារៈបរិក្ខារវិញ លោកបានចង្អុលបង្ហាញពីស្ថានភាពទីលានមិនល្អ ទីលានបាល់ទាត់ស្តង់ដារអន្តរជាតិតិចតួចណាស់ ខ្វះភ្លើងបំភ្លឺជាដើម។ បាល់ទាត់កម្ពុជាបច្ចុប្បន្នស្ថិតក្នុងចំណាត់ថ្នាក់លេខ ១៧១ នៅទូទាំងពិភពលោក នេះបើយោងតាមចំណាត់ថ្នាក់ចុងក្រោយដែលចេញផ្សាយដោយ FIFA។
ខណៈដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជានៅតែតាមពីក្រោយប្រទេសវៀតណាម (ទី៩៨) និងប្រទេសថៃ (ទី១១៥)។ កម្ពុជាមិនឈ្នះសូម្បីមួយប្រកួតក្នុងអំឡុងជុំទី២ នៃវគ្គជម្រុះ World Cup 2022, បរាជ័យក្នុងវគ្គជម្រុះ AFC U-23 Asian Cup 2021 និងបានធ្លាក់ចេញពី (AFF) Suzuki Cup 2020។
Saito បាននិយាយថា ផែនការរបស់គាត់គឺចង់បង្វែរបាល់ទាត់កម្ពុជាឱ្យដើរតាមបទពិសោធន៍ J.League នៅប្រទេសជប៉ុន។ J. League គឺជាលីគបាល់ទាត់ដែលជោគជ័យបំផុតមួយនៅអាស៊ី។ ការណែនាំរបស់វានៅដើមទសវត្សរ៍ឆ្នាំ 1990 ក៏បានបញ្ជូលបាល់ទាត់ជប៉ុនទៅជា “ភាពល្បីល្បាញ” ផងដែរ។ J. League ត្រូវបានបង្កើតឡើងភាគច្រើនតាមរយៈការខិតខំប្រឹងប្រែងរបស់ Kawabuchi Saburo ដែលជាអ្នកណែនាំរបស់ Saito ផងដែរ។ លោកបានបង្ហើបថា៖ «តាមពិត គាត់ផ្តល់ដំបូន្មានខ្លះដល់ខ្ញុំអំពីរឿងនេះ”។
“មុនពេល J.League ត្រូវបានបង្កើតឡើង បាល់ទាត់ជប៉ុនគឺជាផ្នែកមួយដែលអាក្រក់បំផុតនៅអាស៊ី។ Saito បានចង្អុលបង្ហាញថា យើងមិនអាចប្រកួតជាមួយហ្វីលីពីន ឬម៉ាឡេស៊ីបានទេ ។ ក្រោយមក ជប៉ុនបានបង្កើតក្រុមបាល់ទាត់ជាតិខ្លាំងបំផុតមួយ មិនត្រឹមតែនៅអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងពិភពលោក។ ជប៉ុនបច្ចុប្បន្នជាប់លេខ២៦ក្នុងពិភពលោកនិងលេខ២នៅអាស៊ីនេះបើតាម FIFA”។
ដោយមានកីឡាករដូចជា Yuji Nakazawa, Kunishige Kamamoto, Shinji Kagawa និង Keisuke Honda ដែលជាអ្នកចាត់ការទូទៅនៃក្រុមកម្ពុជាបច្ចុប្បន្ន Blue Samurai ដូចដែលក្រុមបាល់ទាត់ជប៉ុនត្រូវបានគេហៅថា បានចូលលេង FIFA World Cup ចំនួន 6 ដង (1998) ។ , 2002, 2006, 2010, 2014 និង 2018)។
ក្នុងការប្រកួត World Cup 2018 នៅរុស្សី ជប៉ុនស្ទើរតែយកឈ្នះបែលហ្ស៊ិក ដែលជាក្រុមលេខមួយក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។
Saito បាននិយាយថាចំនួនប្រជាជនតិចតួចមិនតែងតែជាឧបសគ្គដល់ភាពជោគជ័យនៃកីឡាបាល់ទាត់នោះទេ។
“មើលអ៊ុយរូហ្គាយ។ ពួកគេមានក្រុមបាល់ទាត់ជោគជ័យខ្លាំងនៅទីនោះ»។ “ខ្ញុំបានឃើញវានៅក្នុងប្រទេសផ្សេងទៀតដូចជាហូឡង់ផងដែរ។ កម្ពុជាក៏អាចធ្វើបានដូចគ្នា»។
អ៊ុយរូហ្គាយដែលមានប្រជាជនត្រឹមតែ 3.5 លាននាក់ប៉ុណ្ណោះបានចូលលេង World Cup 13 ដង និងបានឈ្នះការប្រកួតបាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោកក្នុងឆ្នាំ 1930 និង 1950។
ទំនួលខុសត្រូវចម្បងរបស់ Saito គឺដើម្បីពង្រឹងបន្ថែមទៀតនូវលីគកំពូលកម្ពុជា (ដែលបច្ចុប្បន្នហៅថា Metfone Cambodian League) ដែលជាលីគបាល់ទាត់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីលីគកំពូល CPL ក៏នឹងគ្រប់គ្រងពានរង្វាន់ Hun Sen Cup, League 2 និង Women’s League ផងដែរ។
ផែនការចម្បងរបស់ CPL សម្រាប់ពេលនេះ ពាក់ព័ន្ធនឹងការអនុវត្តប្រព័ន្ធអាជ្ញាបណ្ណក្លឹបជាតិ និងដាក់ចេញនូវលក្ខណៈវិនិច្ឆ័យនៃការចូលរួមដ៏តឹងរឹងបំផុតសម្រាប់លីគកម្ពុជា និងការប្រកួតផ្សេងទៀតដែលស្ថិតនៅក្រោមយុត្តាធិការរបស់ខ្លួន។ នៅក្រោមនេះ Saito បានសារភាពថាពួកគេនឹងកាត់បន្ថយចំនួនក្រុមនៅក្នុងលីគកំពូលកម្ពុជា។ បច្ចុប្បន្នលីគកម្ពុជាមាន១៣ក្លិប។
លោកបានមានប្រសាសន៍ថា៖ “វានឹងមានការតស៊ូមតិច្រើន ប៉ុន្តែយើងគួរតែយកឈ្នះពួកគេ ដើម្បីក្លាយជាមនុស្សល្អជាងមុន”។ “យើងត្រូវការផ្លាស់ប្តូរ។ ប្រសិនបើយើងអាចបន្តធ្វើបាន យើងនឹងទទួលបានជោគជ័យ»។
Saito បាននិយាយថា ពួកគេក៏នឹងជំរុញឱ្យមានការចូលរួមកាន់តែច្រើន និងផ្សព្វផ្សាយ ‘‘Hometown Concept’’ ដែលអ្នកគាំទ្រនឹងចាក់ឫសសម្រាប់ក្រុមម្ចាស់ផ្ទះរបស់ពួកគេ ដូចជាអ្វីដែលអ្នកនឹងឃើញនៅក្នុងសមាគមបាល់បោះជាតិ (NBA) នៅសហរដ្ឋអាមេរិក។
ការដំឡើងអំពូលភ្លើងក្នុងពហុកីឡដ្ឋានបាល់ទាត់ទាំងអស់ក៏ជាអាទិភាពសម្រាប់ CPL ផងដែរ។ Floodlights អនុញ្ញាតឱ្យមានហ្គេម និងវគ្គហ្វឹកហាត់យូរជាងនេះ។ លោកបានកត់សម្គាល់ថា៖ «បច្ចុប្បន្នមានកីឡដ្ឋានតែបួនប៉ុណ្ណោះក្នុងលីគកម្ពុជាដែលមានភ្លើងបំភ្លឺ”។
Saito ក៏បានពិភាក្សាអំពីផែនការរបស់គាត់ក្នុងការនាំយកអ្នកវិនិយោគជប៉ុន និងអន្តរជាតិផងដែរ។ លោកបានសង្កត់ធ្ងន់ថា៖ «នៅពេលពួកគេមើលឃើញពីអត្ថប្រយោជន៍ មូលនិធិនឹងមក»។
Saito បាននិយាយថា គោលដៅរបស់គាត់សម្រាប់ប៉ុន្មានឆ្នាំខាងមុខគឺធ្វើឱ្យកម្ពុជាក្លាយជាក្រុមកំពូលទាំងបីក្នុងតំបន់។ លោកបានលើកឡើងថា៖ «សម្រាប់លីគកម្ពុជា ខ្ញុំចង់ឲ្យវាក្លាយជាលីគអាជីពល្អបំផុតនៅអាស៊ីអាគ្នេយ៍»។
Saito បាននិយាយថា គោលដៅរយៈពេលវែងរបស់ពួកគេគឺសម្រាប់កម្ពុជាក្នុងការចូលរួមក្នុង AFC Champions League នៅឆ្នាំ 2025 ចំណាត់ថ្នាក់កំពូលទាំង 4 នៅវគ្គផ្តាច់ព្រ័ត្រ Asian Cup នៅឆ្នាំ 2027 និងវគ្គជម្រុះ FIFA World Cup នៅឆ្នាំ 2030 ។
លោកបានបន្តថា៖ «ពិតណាស់ យើងក៏មានបំណងឲ្យកម្ពុជាឈ្នះមេដាយមាសផ្នែកកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ ផងដែរ»។
អត្ថបទប្រែសម្រួលពី៖ Khmer Times
ការវិលត្រឡប់របស់កីឡាករ Dani Alves មកកាន់ Barcelona ក្នុងរដូវរងារនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់អ្នកគាំទ្រ ហើយ ក្នុងវ័យ៣៨ឆ្នាំ កីឡាករសញ្ជាតិប្រេស៊ីលខាងលើ តែងតែមានទំនុកចិត្ត ថា ខ្លួននឹងអាចបង្កើតឥទ្ធិពលនៅកីឡដ្ឋាន Camp Nou បាន។
ខ្សែការពារស្លាបរូបនេះ មិនចំណាយពេលយូរដើម្បីសម្របខ្លួនជាមួយ Barcelona នោះទេ ដោយបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានម្តងក្នុងការប្រកួតបង្ហាញលើកទី២សម្រាប់ក្រុម។
ក្នុងកិច្ចសម្ភាសជាមួយអ្នកកាសែត Catalunya Radio ដែលបានចោទសួរ Alves ថា តើរូបគេនឹងចុះហត្ថលេខាកីឡាករដែលមានវ័យ៣៨ឆ្នាំមករួមក្រុមអត់?
គេក៏បានឆ្លើយទៅវិញថា៖«ខ្ញុំប្រហែលជាស្ទាក់ស្ទើរលុះត្រាតែឈ្មោះរបស់ពួកគេ គឺ Dani Alves, Cristiano Ronaldo, Lionel Messi ឬ Zlatan Ibrahimovic ។ អ្នកទាំងនោះជាបុរសដែលមិនចង់ឱ្យអ្នកដទៃប្រាប់គេអំពីពេលវេលាដែលពួកគេត្រូវចូលនិវត្តន៍»៕
ខ្សែប្រយុទ្ធ Timo Werner របស់ Chelsea បានសារភាព ថា រូបគេពុំបានបង្ហាញទម្រង់លេងល្អជាមួយក្រុមតោខៀវឡើយ ប៉ុន្តែ អ្នកគាំទ្រនៅតែបង្ហាញការគាំទ្រមកលើរូបគេរហូតមក។
Werner បានចាកចេញពី RB Leipzig មកកាន់ Chelsea នៅក្នុងឆ្នាំ២០២០ ជាមួយនឹងតម្លៃខ្លួន៥៣លានអឺរ៉ូ ហើយ មកដល់ទឹកដីអង់គ្លេស រូបគេបានរួមចំណែកទាត់បញ្ចូលទីចំនួន១៨គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួនសរុប៧០ប្រកួត និង ជួយក្រុមឈ្នះពានរង្វាន់ Champions League, UEFA Super Cup និង FIFA Club World Cup ផងដែរ។
Werner បាននិយាយថា៖«ពេលខ្លះខ្ញុំមិនដឹងថាហេតុអ្វីបានជាពួកគេគាំទ្រខ្ញុំខ្លាំងបែបនេះនោះទេ ព្រោះខ្ញុំជាខ្សែប្រយុទ្ធ ហើយ ខ្ញុំចង់ស៊ុតបញ្ចូលទី ប៉ុន្តែខ្ញុំតែងតែខកខានឱកាសបញ្ចប់ទី»។
“វាធ្វើឱ្យមានភាពសប្បាយរីករាយក្នុងការលេងនៅចំពោះមុខអ្នកគាំទ្រ Chelsea ហើយនៅពេលដែលពួកគេផ្តល់ការគាំទ្រដែលពួកគេផ្តល់ឱ្យខ្ញុំ វាធ្វើឱ្យខ្ញុំកាន់តែរឹងមាំនៅពេលដែលខ្ញុំខកខានឱកាស ឬមានការលំបាក។ ខ្ញុំព្យាយាមផ្តល់ឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំ 100% ដើម្បីធ្វើ ប្រាកដណាស់ថាក្រុមនឹងសប្បាយចិត្ត»។៕
លោក Fernando Satos ដែលជាគ្រូបង្គោលក្រុមជម្រើសជាតិព័រទុយហ្កាល់ ពុំបានបោះឆ្នោតឲ្យកូនក្រុម Cristiano Ronaldo ឡើយសម្រាប់ការប្រជែងយកពានរង្វាន់កីឡាករល្អជាងគេប្រចាំឆ្នាំរបស់ FIFA កាលពីយប់មិញ។
ផ្ទុយទៅវិញលោកបានបោះឆ្នោតឲ្យ N’Golo Kante និង Jorginho ជា កីឡាករលំដាប់លេខ ១ និង លេខ២ ខណៈ អ្នកទីបី លោកបានបោះឆ្នោតឲ្យ Robert Lewandowski។ រឿងដែលភ្ញាក់ផ្អើលនោះ គឺ លោក Santos បែរជាមើលរំលងមិនបោះឆ្នោតឲ្យ Ronaldo ទៅវិញដែលបានបំបែកកំណត់ត្រាក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេក្នុងក្រុមជម្រើសជាតិ ហើយ វាពិតជាកម្រណាស់ដែលគ្រូបង្វឹកខ្លួនឯងពុំបានបោះឆ្នោតជូនកីឡាករឆ្នើមប្រចាំក្រុម។
គួរបញ្ជាក់ដែរថា ពានរង្វាន់ល្អជាងគេប្រចាំឆ្នាំ២០២១របស់ FIFA កាលពីយប់មិញ គឺ Lewandowski ជាអ្នកឈ្នះបន្ទាប់ពីរូបគេបានយកឈ្នះសម្លេងបោះឆ្នោតរបស់ Lionel Messi និង Mohamed Salah ហើយ នេះក៏ជាការឈ្នះពីរឆ្នាំជាប់ៗគ្នារបស់គេផងដែរ៕
អ្នកចាំទីដៃទី២របស់ក្លិបបឹងកេត កីឡាករ ថា ច័ន្ទឬទ្ធី បានផ្ទេរទៅលេងនៅក្លិប គិរីវង់សុខសែនជ័យ ក្នុងលក្ខខ៍ណ្ឌខ្ចីជើងមួយរដូវកាល២០២២នេះ។
ទាំងម្ចាស់ក្លិបសាមី បឹងកេត អេហ្វស៊ីនិងគិរីវង់សុខសែនជ័យសុទ្ធតែបានប្រកាសក្នុងគណនីបណ្ដាញសង្គម Facebook ផ្លូវការរបស់ខ្លួន។ បឹងកេតសរសេរថា៖« ក្លិបបាល់ទាត់បឹងកេត សូមធ្វើការប្រកាសថា អ្នកចាំទី ថា ច័ន្ទរិទ្ធី ត្រូវបានផ្លាស់ទៅកាន់ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ក្នុងលក្ខខណ្ឌខ្ចីជើង រយៈពេល ០១រដូវកាល។»
ចំណែកក្លិបមានមូលដ្ឋាននៅខេត្តតាកែវក៏បានសរសេរដែរថា៖«ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យមានក្តីសោមន្សរីករាយក្នុងការប្រកាសជាផ្លូវការក្នុងការនាំយកកីឡាករអ្នកចាំទី ថា ច័ន្ទឬទ្ធី របស់ក្លិបបាល់ទាត់បឹងកេត (ក្រោមលក្ខខណ្ឌខ្ចីជើង) ដើម្បីមកចូលរួមជាមួយក្រុមសម្រាប់រដូវកាលឆ្នាំ២០២២នេះ????»។