ព័ត៌មានកីឡាអន្តរជាតិ
(English) Real Madrid បានប្រមូលផ្តុំកីឡាករក្មេងៗជាងគេក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ជាមួយនឹងអាយុមធ្យម ២៥,០៧ ឆ្នាំសម្រាប់រដូវកាល ២០២៥-២៦ ដែលជាអាយុទាបបំផុតចាប់តាំងពីយុទ្ធនាការ ១៩៩៨-៩៩ នៅពេលដែលក្រុមមានអាយុជាមធ្យម ២៤,៨៨ ឆ្នាំ។
ជាយុទ្ធសាស្ត្ររបស់ប្រធានលោក Florentino Pérez បានផ្តោតខ្លាំងទៅលើយុវជនដោយការចុះហត្ថលេខាទិញកីឡាករថ្មីៗដូចជា Franco Mastantuono វ័យ១៧ឆ្នាំ និង Dean Huijsen វ័យ២០ ឆ្នាំ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរយៈពេលវែងដែលធ្វើអោយអ្នកគាំទ្ររំភើបចិត្ត និងកែប្រែអត្តសញ្ញាណក្លឹបឡើងវិញ។ គោលនយោបាយផ្ទេរកីឡាកររបស់លោក Pérez បានវិវត្តន៍យ៉ាងខ្លាំងចាប់តាំងពីអាណត្តិដំបូងរបស់គាត់ (២០០០-០៦) ដែលត្រូវបានកំណត់ដោយការចុះហត្ថលេខាលើកីឡាករដូចជា Luís Figo, Zinedine Zidane, Ronaldo Nazário និង David Beckham ។ នៅក្នុងអាណត្តិទីពីររបស់គាត់ ដែលចាប់ផ្តើមនៅឆ្នាំ ២០០៩ក៏ដូចគ្នាដែរទិសដៅរបស់គាត់ឆ្ពោះទៅរកកីឡាករវ័យក្មេងដែលមានទេពកោសល្យ ជាសកល។
ច្បាប់របស់គាត់គឺមិនចុះហត្ថលេខាលទិញកីឡាករដែលមានអាយុលើសពី៣០ ឆ្នាំតែក៏មានករណីលើកលែងដ៏កម្រខ្លះដែរដូចជា Ricardo Carvalho (២០១០), Diego López (២០១៣) និង Joselu (២០២៣) គូសបញ្ជាក់ការប្តេជ្ញាចិត្តនេះ។ យុទ្ធសាស្ត្រនេះមានប្រសិទ្ធភាព ដូចដែលបានឃើញក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ កីឡាករវ័យក្មេងដូចជា Ødegaard, Casillas និង Eto’o បានផ្លាស់ប្តូរទៅជារូបតំណាងសកល៕
(English) បន្ទាប់ពីចាប់ផ្តើមជីវិតដ៏លំបាកនៅកីឡដ្ឋាន Old Trafford គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Ruben Amorim មានសុទិដ្ឋិនិយមមុនរដូវកាលថ្មីថាអ្វីៗនឹងប្រសើរឡើងវិញ។ Amorim ដែលនៅសល់កុងត្រារយៈពេលពីរឆ្នាំជាមួយនឹងជម្រើសបន្តមួយរដូវកាលទៀតបានប្តេជ្ញាថានឹងធ្វើឱ្យក្រុម United ក្លាយជាម្ចាស់ជើងឯក Premier League ម្តងទៀត និងកំណត់គោលដៅរបស់គាត់ក្នុងការដឹកនាំក្លិបរយៈពេលជាច្រើនទសវត្សរ៍ដូចលោក Sir Alex Ferguson ដែលបានចំណាយពេលជិត ២៧ ឆ្នាំក្នុងការគ្រប់គ្រង។
លោក Amorim បាននិយាយថា៖ ខ្ញុំចង់ស្នាក់នៅទីនេះ ២០ឆ្នាំទៀត។ នោះគឺជាគោលដៅរបស់ខ្ញុំ ហើយខ្ញុំពិតជាជឿជាក់លើរឿងនោះ។ អ្វីមួយនឹងកើតឡើង វាតែងតែកើតឡើង។ ក្នុងពេលខ្លះ ខ្ញុំនឹងសំណាង។ ខ្ញុំមានសំណាងច្រើនក្នុងអាជីពជាអ្នកគ្រប់គ្រង ហើយគំនិតរបស់ខ្ញុំគឺចង់ស្នាក់នៅច្រើនឆ្នាំ។ គ្រូបង្វឹករបស់ក្រុមបិសាចក្រហមបានជំនួសលោក Erik ten Hag កាលពីខែវិច្ឆិកាឆ្នាំមុនដើម្បីប្រមូលជ័យជម្នះចំនួន ៧លើកពីការដឹកនាំ២៧ ប្រកួតក្នុងក្របខណ្ឌ Premier League ខណៈដែល Man United បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ១៥ ដែលជារដូវកាលដ៏អាក្រក់បំផុតរបស់ពួកគេក្នុងរយៈពេល ៥១ ឆ្នាំ៕
(English) ខ្សែប្រយុទ្ធជម្រើសជាតិន័រវេស Erling Haaland បានចែករំលែកគំនិតអំពីឱកាសប្រទេសរបស់គាត់ដែលអាចឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក ២០២៦ដែលរៀបចំដោយសហម្ចាស់ផ្ទះអាមេរិក កាណាដា និង ម៉ិកស៊ិក។
Haaland បាននិយាយថាក្រុមជម្រីសជាតិន័រវេសនឹងមិនឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក ទេ។ ប្រសិនបើយើងមានកៅអីមួយទៅទីនោះ វានឹងដូចជាប្រទេសដ៏អស្ចារ្យមួយផ្សេងទៀតដែលឈ្នះវា។ វានឹងក្លាយជាពិធីជប់លៀងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ពេលនោះ Oslo នឹងក្លាយជាទីក្រុងដ៏អស្ចារ្យមួយ។ រូបគេបានបន្ថែមថា៖ ខ្ញុំមិនចង់ក្លាយជាអ្នកដែលនិយាយថាសហរដ្ឋអាមេរិកនឹងមិនឈ្នះ World Cup ទេហើយបន្ទាប់មកពួកគេពិតជាឈ្នះវា។
ដូច្នេះខ្ញុំនឹងផ្តល់ឱ្យពួកគេនូវឱកាស ១% ខណៈប្រទេសន័រវេសគឺ ០,៥% ៕
ប្រភព៖ Tribuna
(English) អ្នកគាំទ្រប្រេស៊ីលអាចប្រឈមនឹងឧបសគ្គធំក្នុងការធ្វើដំណើរទៅទស្សនាការប្រកួត FIFA World Cup ឆ្នាំ២០២៦ ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump (ដូណាល់ ត្រាំ) តាមសេចក្តីរាយការណ៍កំពុងពិចារណាលើវិធានការហាមឃាត់ទិដ្ឋាការសម្រាប់ជនជាតិប្រេស៊ីល។ នេះគឺជាផ្នែកមួយ នៃយុទ្ធសាស្រ្តទូលំទូលាយក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលបច្ចុប្បន្នរបស់ប្រទេសប្រេស៊ីល ដែលវានឹងមានផលប៉ះពាល់ផ្ទាល់ សម្រាប់អ្នកគាំទ្រដែលមានគម្រោងធ្វើដំណើរទៅកាន់ម្ចាស់ផ្ទះសហរដ្ឋអាមេរិក រួមជាមួយនឹងម្ចាស់ផ្ទះពីរទៀតគឺម៉ិកស៊ិក និងកាណាដា។
យោងតាមការស៊ើបអង្កេតរបស់ Sant’Anna ការរឹតបន្តឹងទិដ្ឋាការបានចាប់ផ្តើមប៉ះពាល់ដល់មន្ត្រីប្រេស៊ីលរួចហើយ។ សមាជិកព្រឹទ្ធសភាដែលមកទស្សនាទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះត្រូវបានផ្តល់ទិដ្ឋាការជាមួយនឹងការកំណត់រយៈពេល ដែលជាការផ្លាស់ប្តូរមិនធម្មតាបង្ហាញពីការផ្លាស់ប្តូរគោលនយោបាយទូលំទូលាយនៅខាងមុខ។ ទោះបីជាមានភាពស្ងប់ស្ងាត់ក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) កំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយត្រូវបានគេរាយការណ៍ថាបានរៀបចំដើម្បីការពារសិទ្ធិអ្នកគាំទ្រ។ ការពិភាក្សាផ្ទៃក្នុងក៏កំពុងដំណើរការផងដែរ អំពីកិច្ចប្រជុំដែលមានសក្តានុពលជាមួយរដ្ឋាភិបាលសហព័ន្ធប្រេស៊ីល ដើម្បីដោះស្រាយបញ្ហា ប្រសិនបើការហាមប្រាមនេះត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។
មកទល់ពេលនេះ FIFA បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានអង្គការនេះលោក Gianni Infantino ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាមានទំនាក់ទំនងជិតស្និទ្ធជាមួយ Trump ពីមុនបានធានាថាអ្នកគាំទ្រអន្តរជាតិនឹងត្រូវបានស្វាគមន៍នៅក្នុងការប្រកួត៕
(English) បន្ទាប់ពីខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានប្រកាសជាបេក្ខជនពាក់អាវលេខ១០ថ្មី ផ្លូវការ ស្នងតំណែងពី Luka Modric ដែលបានផ្ទេរទៅក្លឹបបាល់ទាត់អ៊ីតាលី AC Milan ក្លឹប Real Madrid រំពឹងថានឹងមានតម្រូវការអាវលេខ១០ច្រើនសម្រាប់រដូវកាលថ្មី។ ការប្រគល់អាវលេខ១០មកឲ្យ Mbappe ពេលនេះមានន័យថាគាត់ពាក់អាវដូចគ្នាទៅនឹងអាវក្រុមជម្រើសជាតិបារាំងដែរ។
ក្លឹបបានកំណត់តម្លៃជាផ្លូវការសម្រាប់អាវMbappe គឺ១៤៤ដុល្លារសម្រាប់អាវចម្លងស្តង់ដារ និងជាង ២០០ដុល្លារសម្រាប់អាវកីឡាករពាក់ផ្ទាល់។ពេលនេះក្លឹប កំពុងរៀបចំដំណើរការរួចហើយសម្រាប់ ជម្រុញការធ្វើពាណិជ្ជកម្មប្រមូលលុយពីការលក់អាវរបស់កីឡាករសញ្ជាតិបារាំង។ ជាមួយគ្នានេះដែរកីឡាករ Vini Jr. ពាក់អាវលេខ៧ Rodrygo ពាក់អាវលេខ១ និង Bellingham ពាក់អាវលេខ៥, ខណៈអាវលេខ១០ឥឡូវនេះក្លាយជាចំណុចកណ្តាលនៃមហិច្ឆតាពាណិជ្ជកម្ម និងកីឡារបស់ Madrid សម្រាប់រដូវកាល២០២៥-២៦៕
(English) វីរបុរសសញ្ជាតិព័រទុយហ្គាល់ Cristian Ronaldo បានចូលក្នុងបញ្ជីមហាសេដ្ឋីអត្តពលិកជាផ្លូវការ ដោយបានវ៉ាដាច់គូប្រជែងយូរអង្វែងរបស់ខ្លួនគឺ Lionel Messi ក្នុងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ យោងតាមក្រុមហ៊ុន Celebrity Net Worth បានទម្លាយឲ្យដឹងថា ការបន្តកិច្ចសន្យាចុងក្រោយរបស់ Cristiano ជាមួយក្លឹបបាល់ទាត់អារ៉ាប៊ីសាអូឌីត Al Nassr បានធ្វើឱ្យទ្រព្យសម្បត្តិរបស់គាត់កើនឡើងលើសពីមួយពាន់លានដុល្លារ ដោយបង្កើតស្តង់ដារថ្មីមួយសម្រាប់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុនៅក្នុងវិស័យកីឡា។
កិច្ចសន្យារយៈពេលពីរឆ្នាំដែលដំណើរការរហូតដល់ខែមិថុនាឆ្នាំ២០២៧ ត្រូវបានគេរាយការណ៍ថាមានតម្លៃ៦៦១លានដុល្លារដែលជាកិច្ចសន្យាកីឡាថ្លៃបំផុតមិនធ្លាប់មាន។ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធដែលលើសពី១ពាន់លានដុល្លារជា ធ្វីឲ្យគាត់បានចូលរួមជាមួយមហាសេដ្ឋីអត្តពលិក ដូចជា Michael Jordan, LeBron James និង Tiger Woods ។នេះបើយោងទៅតាមការចេញផ្សាយរបស់ទស្សនាវដ្តី Forbes។ គាត់មិនត្រឹមតែជាកីកីឡាករប៉ុណ្ណោះទេ តែជាស្លាកយីហោពិភពលោក សហគ្រិន និងជាកីឡាករបាល់ទាត់ដែលមានជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ៕
(English) កីឡាករ១០រូបនៅក្នុងក្របខណ្ឌ Premier League ទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតសម្រាប់ឆ្នាំ២០២៥-២៦។
កីឡាករទាំងនោះរួមមានៈ
១-ខ្សែប្រយុទ្ធ Erling Haaland ក្លឹប Manchester City ទទួលបានប្រាក់ឈ្នួល ជាង៧១ម៉ឺនដុល្លារ។
កាលពីរដូវកាលមុនគាត់ទទួលបានប្រាក់ឈ្នួលតែជាង ៥០ម៉ឺនដុល្លារក្នុងមួយសប្តាហ៍ ប៉ុន្តែបន្ទាប់ពីចុះកុងត្រាថ្មីរយៈពេល៩ឆ្នាំកន្លះ តួលេខនោះបានកើនឡើងដល់ជាង៧១ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។
២-ខ្សែប្រយុទ្ធ Mohamed Salah ក្លឹប Liverpool ទទួលបានប្រាក់ឈ្នួល ជាង៥៤ ម៉ឺនដុល្លារ(នេះមិនរាប់បញ្ចូលប្រាក់រង្វាន់ទេ)។Salah បានចុះកិច្ចសន្យាថ្មីរយៈពេល២ឆ្នាំកាលពីខែមេសា ឆ្នាំ ២០២៥។
៣-ខ្សែការពារ Virgil Van Dijk ក្លឹប Liverpool ទទួលបានប្រាក់ឈ្នួល ជាង៤៧ ម៉ឺនដុល្លារ។ ពីដំបូងVan Dijk ថានឹងចាកចេញនៅរដូវក្តៅឆ្នាំ២០២៥ ប៉ុន្តែគាត់បានជ្រើសរើសចុះកិច្ចសន្យាថ្មីដើម្បីរក្សាគាត់នៅ Anfield សម្រាប់ពីររដូវកាលទៀតរហូតដល់រដូវក្តៅឆ្នាំ២០២៧។
៤-កីឡាករ Casemiro ក្លឹប Manchester Utd ទទួលបានប្រាក់ឈ្នួល ជាង៤៧ ម៉ឺនដុល្លារ។
៥-កីឡាករ Raheem Sterling ក្លឹបChelsea ទទួលបានប្រាក់ឈ្នួល ជាង៤៣ម៉ឺនដុល្លារ។
៦-កីឡាករ Bruno Fernandes ក្លឹប Manchester United ទទួលបានប្រាក់ឈ្នួល ជាង៤០ម៉ឺនដុល្លារ។
៧-កីឡាករ Jack Grealish ក្លឹប Manchester City ទទួលបានប្រាក់ឈ្នួល ជាង៤០ម៉ឺនដុល្លារ។
៨-កីឡាករ Bernardo Silva ក្លឹប Manchester City ទទួលបានប្រាក់ឈ្នួល ជាង៤០ម៉ឺនដុល្លារ។
៩-កីឡាករ Omar Marmoush ក្លឹប Manchester City ទទួលបានប្រាក់ឈ្នួល៤០ម៉ឺនដុល្លារ។
១០-កីឡាករ Kai Havertz ក្លឹប Arsenal ទទួលបានប្រាក់ឈ្នួល ជាង៣៨ម៉ឺនដុល្លារ៕
ប្រភព៖ Givemesport
(English) ក្លិប Sydney FC កំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ ដើម្បីចុះហត្ថលេខាលើវីរបុរសក្លិប Bayern Munich កីឡាករ Thomas Muller ដែលវាអាចជាការចុះហត្ថលេខាដ៏សំខាន់បំផុតមួយរបស់ A-League ។ កីឡាករសញ្ជាតិអាឡឺម៉ង់មានអាយុ 35 ឆ្នាំជាកីឡាករគញមានក្លិបលេង បន្ទាប់ពីចាកចេញពី Bayern ក្រោយពីការប្រកួត FIFA Club World Cup ហើយគាត់កំពុងពិចារណា Sydney FC ជាជម្រើសមួយក្នុងចំណោមជម្រើសចុងក្រោយ ខណៈពេលក្លិបលេងនៅ MLS ក៏បានរាយការណ៍ថាជាគោលដៅដែលគាត់ពេញចិត្តផងដែរ។
ការពិភាក្សាជាមួយអ្នកតំណាងរបស់ Muller បានបន្តអស់រយៈពេលជាច្រើនសប្តាហ៍ ដោយការសម្រេចចិត្តនឹងរំពឹងទុកក្នុងពេលឆាប់ៗនេះ។ ប្រភពបង្ហាញថា Muller ដែលជាម្ចាស់ជើងឯក Bundesliga 13 សម័យ និងជាជើងឯក World Cup 2014 មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីលានរបស់ Sydney FC ដែលត្រូវបានជំរុញដោយអតីតមិត្តរួមក្រុមរបស់គាត់ Douglas Costa និង Alexander Baumjohann ដែលឥឡូវនេះកំពុងលេងនៅទីនោះ។ ការចុះហត្ថលេខារបស់គាត់នឹងក្លាយជាការជំរុញដ៏សំខាន់មួយសម្រាប់ A-League និង Sydney FC ដែលមានកូតាកីឡាករបរទេសចំនួនពីរនៅសល់សម្រាប់រដូវកាល 2025/26 ៕
(English) Lucas Vazquez បានបញ្ចប់ដំណើផ្សងព្រេងជាប្រវត្តិសាស្ត្ររបស់គាត់ជាផ្លូវការនៅ Real Madrid បន្ទាប់ពីចំណាយពេលជាងមួយទសវត្សរ៍ក្នុងក្រុមធំ ហើយឥឡូវនេះកំពុងវាយតម្លៃសំណើរបស់ក្លិបមួយចំនួន ខណៈដែលគាត់ចាប់ផ្តើមដំណាក់កាលថ្មីក្នុងអាជីពរបស់គាត់។ ខ្សែបម្រើស្លាបដែលផុតកុងត្រានៅរដូវក្តៅនេះ បានចាកចេញពីក្លិបជាមួយនឹងកំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍មួយ គឺការបង្ហាញខ្លួនចំនួន 402 ដង ស៊ុតបាន 38 គ្រាប់ បញ្ជូនបាល់បាន 73 ដង និងឈ្នះពានរង្វាន់ផ្លូវការចំនួន 23 រួមទាំងពានរង្វាន់ Champions League ចំនួន 5 ដងផងដែរ។ គាត់បានចូលហ្វឹកហាត់នៅសាលាយុវជនរបស់ Real Madrid នៅអាយុ 16 ឆ្នាំ ហើយបានឡើងគ្រប់កម្រិតរហូតដល់ក្រុមធំ។
ពេលនេះ AS រាយការណ៍ថា Vazquez កំពុងឆ្លៀតពេលសម្រេចចិត្តលើក្លិបបន្ទាប់របស់គាត់ ស្របពេលមានក្លិបនៅអារ៉ាប៊ីសាអូឌីត ទួរគី Premier League និងសូម្បីតែ Juventus ក៏ចាប់អារម្មណ៍ដែរ។ ទោះបីជាយ៉ាងណា កីឡាករវ័យ៣៣ឆ្នាំមិនប្រញាប់ប្រញាល់ឡើយ។ អាទិភាពរបស់គាត់គឺស្វែងរកគម្រោងដែលរួមបញ្ចូលគ្នានូវមហិច្ឆតាប្រកួតប្រជែងជាមួយនឹងស្ថិរភាពគ្រួសារ ខណៈដែលគាត់កំពុងស្វែងរកផែនការរយៈពេល 2 ទៅ 3 ឆ្នាំដែលសាកសមនឹងតម្រូវការផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់គាត់។
អតីតក្លិបដែលគាត់ធ្លាប់ខ្ចីជើងដូចជា Espanyol និង Deportivo La Coruna ក៏បង្ហាញចំណាប់អារម្មណ៍ដែរ ប៉ុន្តែប្រភពជិតស្និទ្ធនឹងកីឡាករបានលើកឡើងថា គាត់ទំនងជាមិនបន្តនៅអេស្ប៉ាញទេ។ Vazquez ចូលចិត្តមិនប្រឈមមុខជាមួយ Real Madrid ដែលជាក្លិបនៃជីវិតរបស់គាត់ ហើយមានទំនោរទៅរកអ្វីដែលថ្មីនៅបរទេស ស្រដៀងទៅនឹងការផ្ទេររបស់ Luka Modric ទៅ AC Milan ។ បច្ចុប្បន្ន Vazquez កំពុងរីករាយនឹងការសម្រាករដូវក្តៅជាមួយភរិយា និងកូនបីនាក់ ដោយជឿជាក់ថា ឱកាសដ៏ត្រឹមត្រូវនឹងមកដល់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ៕