Kane បាននិយាយថា៖«Van Dijk ជាខ្សែការពារដ៏អស្ចារ្យ។ គាត់ មាន ភាព ស៊ីសង្វាក់ គ្នា ជាមួយ Liverpool ក្នុង រយៈពេល ជាច្រើន ឆ្នាំជាក់ស្តែងជាក់ស្តែង ដូចជាការឈ្នះ Premier League និង Champions League។ គាត់លេងបានល្អណាស់នៅឆ្នាំនេះ បន្ទាប់ពីមានបញ្ហារបួសកាលពីឆ្នាំមុន»៕
តទៅនេះយើងនិយាយអំពីការប្រកួតតែក្នុងតំបន់អាស៊ាន ដែលមាន៣ពូលគឺ G, H, I។ សម្រាប់វិសាខាដែលឡើងមកឈរក្នុងពូល Hនេះគឺដោយសារក្លិបមីយ៉ាន់ម៉ាចំនួន២គឺ Shan United និង Hantharwady United ត្រូវដកខ្លួនចេញ។ ដូច្នេះ ក្រុម Young Elephants ដែលត្រូវលេងនៅក្នុងវគ្គជម្រុះ Playoff ត្រូវឡើងមកក្នុងវគ្គជម្រុះក្នុងពូលដោយឈរក្នុងពូល G ជាមួយ Kaya F.C.–Iloilo, Bali United, និងក្លិប Kedah Darul Aman ។
ដោយឡែក!សម្រាប់ក្រុមក្នុងពូល I ដែលមាន Viettel, Hougang United និង Phnom Penh Crown មានតែ៣ក្រុមតែប៉ុណ្ណោះ ហើយគ្មានការបន្ថែមក្រុមណាទៀតនោះទេ។ ដោយឡែកសម្រាប់រូបមន្តដែលគិតសម្រាប់ការប្រកួតវគ្គជម្រុះក្នុងពូលនៃតំបន់អាស៊ានគឺ ដោយសារពូល I មានក្រុមតែ 3 ប៉ុណ្ណោះ លទ្ធផល និងពិន្ទុទល់នឹងក្រុមចំណាត់ថ្នាក់លេខ 4 ក្នុងពូល G និង H មិនត្រូវបានពិចារណាសម្រាប់ចំណាត់ថ្នាក់ទេ។