ព័ត៌មានកីឡាអន្តរជាតិ
ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេដឹងថា នឹងបន្តលេងឲ្យ Manchester United ដដែលសម្រាប់រដូវកាលក្រោយ ហើយ រូបគេជឿជាក់ថា ក្រុមបិសាចក្រហមនឹងតែងតាំងអ្នកចាត់ការទូទៅលំដាប់ពិភពលោកដើម្បីដឹកនាំក្រុមផងដែរ។
Ronaldo និង Man Utd ហាក់មានទម្រង់លេងមិនល្អឡើយនៅក្នុងរដូវកាលនេះ ជាពិសេសកីឡាករសញ្ជាតិព័រទុយហ្កាល់ខាងលើ ដែលធ្លាប់តែរកគ្រាប់បាល់បានច្រើនៗ ជាពិសេសទៀតនោះ នៅក្នុងរដូវកាលនេះ ក្រុមអស់ពានរង្វាន់ក្នុងការប្រជែងហើយបន្ទាប់ពីទើបតែចាញ់ Atletico Madrid ធ្លាក់ចេញពីពានរង្វាន់ Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។
ទន្ទឹមនឹងការធ្លាក់ចេញពីពានរង្វាន់លំដាប់ទី១នៅអឺរ៉ុបខាងលើ Man Utd ក៏កំពុងតែស្ថិតនៅក្នុងចំណាត់ថ្នាក់មួយដែលពិបាកប្រជែងកៅអីទៅលេង Champions League រដូវកាលក្រោយផងដែរ ធ្វើឲ្យកើតមានពាក្យចចាមអារ៉ាមថា Ronaldo នឹងចាកចេញប្រសិនបើក្រុមមិនមានកៅអីលេង Champions League រដូវកាលក្រោយ។
យ៉ាងណាក៏ដោយ ដកស្រង់ពីការផ្សាយរបស់កាសែត AS បានបញ្ជាក់ថា Ronaldo នឹងបន្តជាមួយ Man Utd ដដែលសម្រាប់រដូវកាលក្រោយ ហើយ រូបគេជឿជាក់ថា ក្លិបនឹងអាចស្វែងរកអ្នកចាត់ការថ្មីម្នាក់ដែលជាអ្នកចាត់ការលំដាប់ពិភពលោកមកដឹកនាំក្រុមជំនួសលោក Ralf Rangnick ដែលនឹងក្លាយទៅជាអ្នកប្រឹក្សារបស់ក្លិបចាប់ពីរដូវកាលក្រោយ៕
Cristiano Ronaldo makes decision on Manchester United future ahead of new manager appointment
ព័ត៌មានកីឡាជាតិ
ខ្សែបម្រើ Pedri របស់ Barcelona មិនចង់ឲ្យមហាជនប្រៀបធៀបសមត្ថភាពរបស់ខ្លួនជាមួយនឹងសិស្សច្បង Lionel Messi ឡើយ។
កាលពីយប់មិញនេះ Pedri បានរកគ្រាប់បាល់បញ្ចូលទីយ៉ាងស្អាតតាមរយៈការញាក់ដាច់កីឡាករ ២-៣ រូប រួមចំណែកជួយ Barcelona យកឈ្នះ Galatasaray ក្នុងលទ្ធផល ២ទល់នឹង១ ដើម្បីកក់កៅអីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។
Pedri បាននិយាយថា៖«ប្រសិនបើគ្រាប់បាល់របស់ខ្ញុំដូចទៅនឹងស្ទីលរបស់ Lionel Messi? Messi រកគ្រាប់បាល់បានស្អាតជាងនេះច្រើនណាស់។ ការដែលប្រៀបធៀបខ្ញុំទៅនឹងគាត់ គឺ ជារឿងដ៏ឆ្កួត»៕
លោក ឃឹម បុរី ដែលជាគ្រូបង្វឹករបស់ក្លិបណាហ្គាវើលដ៍ បានលើកឡើងថា ទស្សនវិជ្ជាបាល់ទាត់របស់លោក គឺ ផ្តោតលើការប្រយុទ្ធ។
ក្រោមការដឹកនាំរបស់លោក បុរី យើងសង្កេតឃើញលទ្ធផលរបស់ ណាហ្គាវើលដ៍ នាពេលកន្លងទៅ គឺ ល្អគួរសម តាមរយៈការជួយក្រុមឈ្នះពានរង្វាន់ Cambodia Airways Pre-Season Cup និង ថ្មីៗនេះទើបតែបានយកឈ្នះ ក្លិបវិសាខា ក្នុងលទ្ធផល ១ទល់នឹង០ នៃការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា។
ថ្លែងប្រាប់ The Morning លោក បុរី បាននិយាយថា៖ «ជាទូទៅ! ទស្សនវិជ្ជាបាល់ទាត់របស់ខ្ញុំគឹការប្រយុទ្ធ។ នៅណាហ្គាវើលដ៍យើងព្យាយាមលេងប្រព័ន្ធប្រយុទ្ធតាមដែលអាចធ្វើទៅបាន»។
លើសពីនេះ លោកក៏បាននិយាយអំពីការរៀបចំក្រុម ត្រៀមសម្រាប់ការប្រកួតជាមួយ TIFFY ARMY FC សម្រាប់ការប្រកួតទី៣ផងដែរ។
Bruno Fernandes បានធ្វើតេស្តវិជ្ជមាន Covid-19 ដែលជាមូលហេតុដែលគាត់ខកខានការប្រកួត Tottenham Hotspur ។
Ralf Rangnick បានបញ្ជាក់រឿងនេះបន្ទាប់ពី Man United ឈ្នះ Spurs កាលពីថ្ងៃអាទិត្យ ហើយបានណែនាំថាគាត់មានការសង្ស័យនឹងមិនបានលេងសម្រាប់ការប្រកួត Atletico Madrid ផងដែរ។
គាត់បាននិយាយថា៖ “Luke [Shaw] សង្ឃឹមថានឹងត្រលប់មកហ្វឹកហាត់វិញនៅថ្ងៃស្អែក(ថ្ងៃនេះ) ហើយ Bruno យើងនឹងរង់ចាំមើលរហូតដល់ថ្ងៃអង្គារ។ នេះប្រហែលជាការប្រណាំងប្រជែងជាមួយពេលវេលានៅនាទីចុងក្រោយជាមួយគាត់»។
Rangnick ក៏បានផ្តល់ព័ត៌មានថ្មីៗអំពី Scott McTominay ដោយអះអាងថា៖ “ជាមួយ Scotty ខ្ញុំសង្ឃឹមដូច្នេះ ប៉ុន្តែគាត់មានបញ្ហាសាច់ដុំខ្លះជាមួយកំភួនជើងរបស់គាត់”។
“នោះហើយជាមូលហេតុដែលយើងសម្រេចចិត្តមិនលេងគាត់នៅថ្ងៃនេះ ព្រោះ Scotty គឺដូចជា Fred គាត់មានតម្លៃ ប្រសិនបើគាត់អាចសម្តែងបាន 100% នៃសមត្ថភាពរាងកាយរបស់គាត់ ហើយជាជាងលេងគាត់ប្រហែល 80% ហើយប្រថុយនឹងរបួសគាត់»។
បិសាចក្រហមពិតជាមិនខកបំណងឡើយចំពោះវត្តមានរបស់ Fernandes ក្នុងជ័យជម្នះលើក្រុម Spurs ដោយ Fred បានបង្ហាញតួនាទីជំនួស និងបញ្ជូនបាល់ Cristiano Ronaldo ស៊ុតគ្រាប់ដំបូងផងដែរ។
ប្រភព៖ MEN
ក្រុមណាហ្គាវើលដ៏ទទួលបានបីពិន្ទុលើកដំបូងក្នុងកីឡដ្ឋានព្រីនស៍ ក្រោយជួបគ្នា៤លើកតាំងពីឆ្នាំ២០១៩ ហើយគ្រូបង្វឹកថ្មីលោក ឃឹម បូរីគឺជាអ្នកបំបែកកំណត់ត្រាមួយនេះ។
មួយគ្រាប់របស់ណាហ្គាវើលកបានដោយកីឡាករ Cristian នៅនាទី៦៦ក្នុងវគ្គទី២ហើយលទ្ធផលនេះលោក ឃឹម បូរីថាក្រុមអាចធ្វើបានហួសការរំពឹងទុកទៅទៀត។
«ចំពោះយើង! គ្រាន់តែរៀបចំសម្រាប់អ្បីដែលយើងបានត្រៀមលេងសម្រាប់ខ្លួនយើងប៉ុណ្ណោះ។ សម្រាប់វិសាខាយើងគ្រាន់តែមើលចំណុចខ្លាំងនិងចំណុចខ្សោយរបស់គាត់ហើយកាត់ផ្ដាច់ការលេងរបស់ពួកគាត់។
«សម្រាប់ខ្ញុំ! មួយគ្រាប់ហ្នឹងគឺគ្រប់គ្រាន់សម្រាប់បីពិន្ទុហើយ។ ចំពោះការលេងជាមួយវិសាខាយើងនៅមានចំណុចខ្វះខាតមួយចំនួនទៀតដែលយើងត្រូវកែឱ្យបានប្រសើរឡើងសម្រាប់ប្រកួតបន្ទាប់ទៀត»។
សម្រាប់ការប្រកួតក្នុងសប្ដាហ៍ទី៣ ណាហ្គាវើលដ៏នឹងត្រូវធ្វើដំណើរទៅកាន់ស្ដាតចាស់ជួបម្ចាស់ផ្ទះកំពុងឡើងជើង កងយោធិពលខេមរភូមិន្ទ ថ្ងៃទី១៩ ខែមីនាឆ្នាំ២០២២នៅម៉ោង៦និង៣០នាទីល្ងាច៕
ខ្សែប្រយុទ្ធវ័យក្មេងរបស់គិរីវង់សុខសែនជ័យ អ៊ឹម សំអូនបានថ្លែងអំណរគុណដល់គ្រូបង្វឹកដែលផ្ដល់ឱកាសឱ្យលេងក្នុងជម្រើស១១នាក់ទល់និងអង្គរថាយហ្គឺរហើយឱកាសលេងធ្វើឱ្យតូបបគេស៊ុតបញ្ចូលទី២គ្រាប់ក្នុងចំណោមគ្រាប់បាល់៣គ្រាប់នៃលទ្ធផលស្មើជាមួយម្ចាស់ផ្ទះអង្គរថាយហ្គឺរក្នុងការប្រកួតនៃពានរង្វាន់ Cambodian Premier League 2022 សប្ដាហ៍ទី២។
ថ្លែងតាមរយៈសារអេឡិចត្រូនិកជាមួយអ្នកយកព័ត៌មានរបស់ B8 Sport ខ្សែប្រយុទ្ធវ័យក្មេងខ្ចីជើងពីក្លិបភ្នំពេញក្រោនរូបនេះបានឱ្យដឹងថា៖ « សម្រាប់ខ្ញុំសប្បាយចិត្តមែនទែនដែលគ្រូគាត់ដាក់ឱ្យលេងក្នុងជម្រើស១១នាក់ដំបូង ហើយអាចរកបាន២គ្រាប់ឱ្យក្រុម»។
«ចំពោះគ្រាប់បាល២គ្រាប់នេះគឺជារំពឹងទុកមុនរបស់ខ្ញុំ ហើយខ្ញុំគិតថានឹងមានគ្រាប់បាល់។ ខ្ញុំគិតថាឱ្យតែបានលេងនឹងប្រឹងរកគ្រាប់បាល់ឱ្យបានៗ។ ចំណែកការលេងជាមួយក្រុមយើងធ្វើបានល្អច្រើន យើងលេងជាក្រុម យើងសហការគ្នា តែយើងនៅមានចំណុចខ្វះខាតច្រើនទៀតដែលត្រូវកែប្រែ”៕
២ប្រកួតដំបូងក្នុងលីគរដូវកាលនេះ សំអូនចូលលេង១១នាក់បានមួយប្រកួតជាមួយអង្គរថាយហ្គឺ និងចូលលេងក្នុងនាមជាកីឡាករបម្រុងបានមួយប្រកួតកាលប៉ះស្វាយរៀង។ រំឮកឡើងវិញផងដែរ! អ៊ឹម សំអូនគឺជាយុវជនថ្នាលរបស់ក្លិបភ្នំពេញក្រោន ហើយក្លិបបានដំឡើងមកឈុតធំក្នុងឆ្នាំ២០២១។ ឆ្នាំ២០២២នេះរូបគេត្រូវលេងខ្ចីជើងជាមួយក្លិបគិរីវង់សុខសែនជ័យមួយរដូវកាល៕
Aitsaret Noychaiboon អតីតខ្សែការពារឆ្វេងរបស់ក្លឹប Bangkok FC បានបង្ហោះសារសុំទោសដល់គ្រប់ភាគី និងអ្នកគាំទ្រទាំងអស់ បន្ទាប់ពីវាយមួយកែងដៃដាក់គូប្រកួតកំឡុងការប្រកួតក្របខ័ណ្ឌ Dragon Sky League (Thai League 3) ដែលការប្រកួតនោះ ក្រុមម្ចាស់ផ្ទះ North Bangkok University យកឈ្នះក្រុមភ្ញៀវ Bangkok FC ដោយពិន្ទុ ៣-០។
មានព្រឹត្តិការណ៍ដ៏សំខាន់មួយនៅចុងបញ្ចប់នៃការប្រកួតនៅនាទី 90+4 ដែលAitsaret Noychaiboon កីឡាករ Bangkok FC បានព្យាយាមយកបាល់ចេញពី Supasan Ruang Supanimit កីឡាកររបស់ក្រុម North Bangkok University ប៉ុន្តែមកត្រូវទាក់ជើងពីក្រោយ ធ្វើឲ្យ Aitsaret Noychaiboon ស្ទុះចូលដោយប្រើកែងដៃឆ្វេង បណ្តាលឲ្យ Supasan ដួលបែកមាត់ រហូតដល់អាជ្ញាកណ្តាលគ្មានជម្រើសដកកាតក្រហមដេញចេញក្រៅទីលាន។
ថ្មីៗនេះ Aitsaret Noychaiboon បានចេញមុខបកស្រាយក្រោយការប្រកួតតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា «ខ្ញុំ Aitsaret Noychaiboon សូមសុំទោសចំពោះព្រឹត្តិការណ៍ដែលបានកើតឡើងថ្ងៃនេះ ខ្ញុំពិតជាហួសចិត្តខ្លាំងណាស់។ សូមអភ័យទោស កីឡាករលេខ 33 មកពីតំបន់ខាងជើង។ អ្នកដឹងទេ គាត់បានទាត់ខ្ញុំនៅវគ្គទីពីរ បើទោះបីជា North កំពុងនាំមុខ 3-0 ប៉ុន្តែខ្ញុំក្លាយជាកីឡាករត្រូវស្តីបន្ទោសតែម្នាក់ឯង។ ខ្ញុំសូមអភ័យទោសដល់ចាស់ទុំ គ្រូបង្វឹក និងមិត្តរួមក្រុមទាំងអស់។ រួមទាំងកីឡាករទាំងអស់នៃក្រុម North Bangkok ខ្ញុំពិតជាមានអារម្មណ៍មិនល្អ។ ជាចុងក្រោយ ខ្ញុំសូមអភ័យទោសចំពោះអ្នកទាំងអស់គ្នាម្តងទៀត»។
យ៉ាងណាមិញ ពីការចេញពាក្យសុំទោសលើកនេះ មានអ្នកគាំទ្រសួរថា ពិតជាសុំទោសដែលមានអារម្មណ៍ខុសមែន ឬយ៉ាងណា តួយ៉ាង ត្រង់ផ្នែកនោះ គាត់សរសេរថា៖ «ប្រហែលជាដឹងហើយថាគាត់មកទាត់ខ្ញុំជាលើកទី២»។
ពេលនេះ Aitsaret Noychaiboon ត្រូវបានក្លិប Bangkok FCផ្ដាច់កុងត្រានិងដកឈ្មោះពីក្រុមបាត់ទៅហើយ៕
អ្នករៀបចំលីគបាល់ទាត់អាជីពរបស់ប្រទេសថៃ Thai League បានរាយការណ៍ថាបានចេញរបាយការណ៍ហិរញ្ញវត្ថុដែលក្នុងនោះពួកគេបានកត់ត្រាការធ្លាក់ចុះនៃប្រាក់ចំណូលចំនួន 63% សម្រាប់រដូវកាល 2020 ។
យោងតាមអត្ថបទចេញផ្សាយដោយ Prachachat Thai League អាចរកចំណូលបានត្រឹមតែ 457,874,009.53 បាត សម្រាប់រដូវកាល 2020 ។ បើប្រៀបធៀបទៅនឹងប្រាក់ចំណូលក្នុងរដូវកាល 2019 ដែលមានចំនួន 1,256,277,184.76 បាតនោះ ច្បាស់ណាស់ថា Thai League មានការថយចុះនៃប្រាក់ចំណូល 63% ។
បើនិយាយពីប្រាក់ចំណេញ និងការបាត់បង់ Thai League បានកត់ត្រាប្រាក់ចំណេញសុទ្ធចំនួន 51,562,602.15 បាតប៉ុន្តែសម្រាប់រដូវកាល 2021 ពួកគេបានកត់ត្រាការខាតបង់សុទ្ធចំនួន 29,972,966.79 បាត។
សម្រាប់រដូវកាល 2021-22 ការប្រជែងដណ្តើមពាន Thai League មិនទាន់ចប់នៅឡើយទេ ហើយគេរំពឹងថានឹងមានការកើនឡើងបន្តិចនៃប្រាក់ចំណូល បន្ទាប់ពីអ្វីៗជាច្រើនអាចត្រូវបានអនុវត្តក្នុងរដូវកាលនេះ បើធៀបនឹងឆ្នាំ 2020 ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។
ទោះបីជាយ៉ាងនេះក្តី Thai League នៅតែបន្តទទួលបានការជឿទុកចិត្តពីក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota ដើម្បីបន្តលេចមុខជាអ្នកឧបត្ថម្ភធំដោយប្រើ Hilux REVO Thai League ចាប់ផ្តើមរដូវកាល 2021/22។
អគ្គលេខាធិការក្លិបភ្នំពេញក្រោន លោក លី ហៀង បានបង្ហាញអំពីចាប់អារម្មណ៍ចំពោះការចាប់ផ្តើមមិនបានល្អរបស់ក្លិបភ្នំពេញក្រោន ក្នុងការប្រកួតបើកឆាក ២ សប្តាហ៍ ដំបូង។
ម្ចាស់ការពារតំណែងជើងឯកភ្នំពេញក្រោន នៅមិនទាន់អាចស្វែងរកជ័យជម្នះរបស់ខ្លួនបាននៅឡើយទេ ដោយឆ្លងកាត់២ប្រកួត មានស្មើ១ និង ចាញ់១ ហើយរឿងដែលភ្ញាក់ផ្អើលនោះ បច្ចុប្បន្នពួកគេកំពុងឈរនៅបាតតារាង។
ទំព័រហ្វេសបុកកីឡាករជាភាសាអង់គ្លេស The Morning បានសម្ភាសន៍លោក លី ហៀងអគ្គលេខាធិការក្លិបភ្នំពេញក្រោនថា បាននិយាយថា៖«លទ្ធផលល្អមិនទាន់មកដល់ទេ ហើយ ពួកយើងក៏គ្មានលេសអ្វីដែរ។ ក្រុមត្រូវតែធ្វើឲ្យបានល្អជាងនេះ។ វាមិនងាយស្រួលទេសម្រាប់គ្រប់ក្រុមក្នុងការការពារជើងឯក ប៉ុន្តែយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។ យើងរីករាយណាស់ដែលបានឃើញអ្នកគាំទ្រត្រឡប់មកទស្សនាផ្ទាល់នៅកីឡដ្ឋាន វិញ។ សូមអរគុណចំពោះការគាំទ្ររបស់ពួកគេទាំងអស់។ បើគ្មានពួកគេទេ បាល់ទាត់ក៏ គ្មានន័យអ្វីដែរ ព្រោះពួកគេបានបង្កើត បរិយាកាសធ្វើឱ្យយើងរំភើប» ៕