«បញ្ហារបស់អាជ្ញាកណ្តាលបានត្រលប់មកចាប់អារម្មណ៍វិញ នៅពេលដែលអាជ្ញាកណ្តាលបានចាត់ឱ្យទៅប្រកួត Super League រវាង Sri Pahang ទល់នឹង Petaling Jaya City បានបង្កើតកំហុសមួយ ដែលអាជ្ញាកណ្តាលអនុញ្ញាតអោយ PJ City តាមស្មើ នៅពេលដែលកីឡាករ PJ ស្ថិតក្នុងស្ថានភាព offside»។
ដើម្បីដោះស្រាយបញ្ហាអាជ្ញាកណ្តាលដែលកើតឡើងជារៀងរាល់ឆ្នាំក្នុងការប្រកួតលីគម៉ាឡេស៊ី ភាគីជាច្រើនជំរុញឱ្យប្រើសេវា VAR ជាបន្ទាន់ ដើម្បីធានាថាកំហុសអាចត្រូវបានកាត់បន្ថយ ហើយក្រុមមិនបង្កគ្រោះថ្នាក់។
ក្នុងចំណោមលីកក្នុងតំបន់អាស៊ី ដែលប្រើប្រាស់ VAR មានដូចជា លីគជប៉ុន លីគកូរ៉េ លីកកំពូលអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត លីគអាជីពចិន លីកកំពូលអូស្ត្រាលី និងលីកថៃ។
League 1 Indonesia អាចនឹងប្រើប្រាស់ VAR ក្នុងរដូវកាល 2022-2023 បន្ទាប់ពីក្លឹប ដែលប្រកួតប្រជែងបានផ្ញើលិខិតតវ៉ាទៅកាន់អ្នករៀបចំលីគ ដោយសារកំហុសជាច្រើន ដែលធ្វើឡើងដោយអាជ្ញាកណ្តាលអំឡុងពេលប្រកួតនាពេលកន្លងមក។
ជាថ្មីម្តងទៀត កាលពីប្រកួតថ្ងៃសៅរ៍កន្លងទៅនេះ Maguire ទទួលបានការរិះគន់ខ្លាំងមែនទែនពីអ្នកគាំទ្ររបស់ Man Utd បន្ទាប់ពីការស៊ុតរបស់ Anthony Gordon បានស៊ុតទៅផ្លាតនឹងខ្លួនរបស់គេ ធ្វើឲ្យបាក់ចង្កេះ David De Gea តែម្តង។ ជាលទ្ធផល Man Utd បានរង់បរាជ័យក្នុងលទ្ធផល ១ទល់នឹង០។
យោងតាមកាសែត Daily Mail លោក Ten Hag ហាក់បីដូចជាមានការព្រួយបារម្ភខ្លះៗ ជុំវិញការទទួលយកការងាររបស់ Man Utd ដោយរបាយការណ៍បានបង្ហាញថាអនាគតរបស់កីឡាករវ័យចំណាស់ដូចជា Cristiano Ronaldo អាចជាបញ្ហាជាក់លាក់មួយ។
កាសែត The Mail កត់សម្គាល់ថា Ten Hag មានស្ទីលលេងជាក់លាក់នៅ Ajax ហើយថានរណាម្នាក់ដូចជា Ronaldo ច្បាស់ជាមិនស័ក្តិសមទៅនឹងវិធីសាស្រ្តនៃការលេងដាក់សម្ពាធខ្ពស់ក្នុងបាល់ទាត់សម័យទំនើបរបស់គាត់នោះទេ។
កីឡាករអន្តរជាតិព័រទុយហ្គាល់ទើបតែត្រលប់មក United កាលពីរដូវក្តៅមុន ហើយការលេងជាលើកទីពីររបស់គាត់នៅ Old Trafford មិនជាពេលវេលាសប្បាយចិត្តបំផុតនោះទេ។
តាមរយៈលទ្ធផលដែលកំពុងកើតឡើងនោះ MUFC មើលទៅទំនងជាមិនបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងទាំងបួននោះទេ ហើយវាប្រហែលជាល្អបំផុតប្រសិនបើ Ronaldo បន្តអនុញ្ញាតឱ្យ Ten Hag អនុវត្តការផ្លាស់ប្តូរដ៏ធំដែលគាត់ចង់បាននៅក្លឹប។