ព័ត៌មានកីឡាអាស៊ី
Madam Pang ដែលជាប្រធានគណៈប្រតិភូ U23 របស់ប្រទេសថៃបានទទួលស្គាល់ការលំបាកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ហើយបានថ្លែងអំណរគុណដល់អ្នកគាំទ្រវៀតណាម។
វាយតម្លៃខ្ពស់ជាង U23 ម៉ាឡេស៊ី ប៉ុន្តែ U23 ថៃ ត្រូវទទួលរសជាតិល្វីងពេលចាញ់ ១-២ ក្នុងការប្រកួតបើកឆាកពូល B ស៊ីហ្គេម ៣១។ កាតក្រហមរបស់ Jonathan Khemdee ធ្វើឲ្យ “ដំរីជំទង់” ប្រែប្រួលគុណផលលេង ហើយត្រូវម៉ាឡេស៊ីវាយបកយកឈ្នះនៅនាទីចុងក្រោយនៃម៉ោងបន្ថែម។ចែករំលែកគំនិតក្រោយចប់ការប្រកួត អ្នកចាត់ការទូទៅក្រុមនារី U23 ថៃ – Madam Pang ក្នុងនាមក្រុមទាំងមូលបានសុំទោសអ្នកគាំទ្រថៃ ចំពោះលទ្ធផលដ៏ខកចិត្តនេះ។
ថ្វីត្បិតតែមានបំណងចង់ដណ្ដើមបានមេដាយមាសផ្នែកកីឡាបាល់ទាត់ផ្នែកបុរសនៅស៊ីហ្គេម លើកទី៣១ ក៏ដោយ ក៏ការសម្តែងរបស់គ្រូបង្វឹក Mano Polking មិនសូវមានជំនឿចិត្តដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ជំទាវ ប៉ាង ក៏បានសម្ដែងការភ្ញាក់ផ្អើល ពេលទស្សនិកជនវៀតណាមមកដល់ទីលានដើម្បីអបអរទាំង U23 ថៃ និង U23 ម៉ាឡេស៊ី។ មហាសេដ្ឋីស្រីថៃថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះអ្នកគាំទ្រនៃប្រទេសម្ចាស់ផ្ទះពេលនាងបំពេញកៅអីទទេនៅក្នុងកីឡដ្ឋាន Thien Truong Stadium (Nam Dinh)។
“ខ្ញុំភ្ញាក់ផ្អើល និងរីករាយណាស់ដែលបានឃើញអ្នកគាំទ្រវៀតណាមនៅលើទីលានប្រកួតថ្ងៃនេះ។ ខ្ញុំតាមដានបាល់ទាត់អស់រយៈពេល 16 ឆ្នាំមកហើយ ដូច្នេះខ្ញុំចូលចិត្តឃើញបរិយាកាសបែបនេះ ព្រោះវានាំមកនូវភាពរួសរាយរាក់ទាក់ និងបដិសណ្ឋារកិច្ច។ ខ្ញុំសូមអរគុណវៀតណាមដែលបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះ”។
ជាមួយគ្នានេះ ប្រធានក្រុមនារី U23 ថៃ ក៏បានទទួលស្គាល់ពីការលំបាកក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះផងដែរថា៖ «ខ្ញុំគិតថា ថៃនឹងពិបាកខ្លាំងក្នុងការប្រកួតជាមួយសិង្ហបុរី ឡាវ និងកម្ពុជា ការប្រកួតនីមួយៗនឹងជាការប្រកួតដែលពិបាកខ្លាំងណាស់ ព្រោះក្រុមទាំងនេះគឺ ដំណើរការបន្តិចម្តងៗ។ បើទោះជា U23 ថៃ មិនមានពេលហាត់ច្រើន ប៉ុន្តែខ្ញុំជឿថា អ្វីៗនឹងល្អប្រសើរ។ ប្រសិនបើអ្នកចង់ឱ្យមានការប្រកួតចុងក្រោយរវាងវៀតណាម និងថៃ សូមលើកទឹកចិត្តឱ្យពួកយើង»។
Madam Pang ដែលមានឈ្មោះពិតថា Nuanphan Lamsam ត្រូវបានចាត់ទុកថាជាស្ត្រីដែលមានឥទ្ធិពលបំផុតក្នុងវិស័យបាល់ទាត់ថៃ។ ស្ត្រីអ្នកជំនួញម្នាក់នេះកើតនៅឆ្នាំ 1966 ធំធាត់នៅក្នុងគ្រួសារ Lamsam ដែលជាអ្នកបង្កើតធនាគារ Kasikorn ដែលត្រូវបានគេស្គាល់ថា KBank ដែលជាធនាគារដ៏ធំបំផុតមួយនៅក្នុងប្រទេសថៃដែលមានទ្រព្យសម្បត្តិសរុបរហូតដល់ 98 ពាន់លានដុល្លារ។
ចាញ់ U23 ម៉ាឡេស៊ី ១-២ ក្រុម U23 ថៃ ឈរនៅបាតតារាងបណ្តោះអាសន្ននៃពូល B ក្នុងវិញ្ញាសាបាល់ទាត់បុរសនៅស៊ីហ្គេម លើកទី៣១ ដោយមិនមានពិន្ទុ។ U23 ម៉ាឡេស៊ី នាំមុខក្រុម ខណៈ U23 ឡាវ និង U23 សឹង្ហបុរី ចែកគ្នា ២ តំណែងបន្ទាប់ ក្រោយស្មើគ្នា ២-២ នៅម៉ោង ១៦:០០ ល្ងាច ថ្ងៃទី ៧ ឧសភា៕
គ្រូបង្វឹក Bradley John Maloney មានការប្រយ័ត្នប្រយែង បើទោះបីជាឈ្នះនិងទទួលបាន ៣ ពិន្ទុពីក្រុមថៃក៏ដោយ ហើយទន្ទឹមនឹងនោះ លោកក៏បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះអ្នកគាំទ្រវៀតណាមផងដែរ។
U23 ម៉ាឡេស៊ី ឈ្នះថៃ U23 ២-១ ក្នុងការប្រកួតបើកឆាកស៊ីហ្គេមលើកទី៣១។ ទោះបីឈ្នះទាំង៣ពិន្ទុក៏ដោយ ក៏គ្រូបង្វឹក Maloney នៅតែប្រយ័ត្នប្រយែងថា៖ «វាលឿនពេកក្នុងការនិយាយពីសំបុត្រទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យើងត្រូវតែផ្តោតអារម្មណ៍។ នៅសល់៣ប្រកួតទៀត សង្ឃឹមថាយើងនឹងទទួលបានលទ្ធផលល្អ។ ឈ្នះសំបុត្រទៅជុំបន្ទាប់»។
ការប្រកួតនេះម៉ាឡេស៊ីត្រូវបានថៃនាំមុខមុន ប៉ុន្តែកាតក្រហមរបស់កីឡាករថៃនៅចុងតង់ទីមួយបានផ្លាស់ប្តូរការប្រកួត។ ចូលដល់តង់ទី២ ម៉ាឡេស៊ីវាយសម្រុកយ៉ាងពេញទំហឹង និងបានសម្រេចបាន២គ្រាប់ក្នុងការទម្លុះសំណាញ់របស់ថៃ។
ការលេងក្រៅផ្ទះ ប៉ុន្តែបើតាមគ្រូបង្វឹក Maloney ការអបអររបស់ទស្សនិកជននៅកីឡដ្ឋាន Thien Truong គឺពិតជារឿងដ៏កម្រមួយ។ “យើងបានលេងការប្រកួតមួយដែលអ្នកទស្សនាពេញ ទីលានក៏ល្អដែរ។ U23 ម៉ាឡេស៊ី លេងបាន 90 នាទីគួរអោយចាប់អារម្មណ៍កីឡាករ 3 នាក់នៅលើទីលានជាអ្នកជំនួសបានជះឥទ្ធិពលខ្លះៗដល់ការប្រកួត។ ពួកគេជាអ្នកដែលបានចូលរួមចំណែកយ៉ាងធំដើម្បីទទួលបានបីពិន្ទុ។ ម៉ាឡេស៊ីមានកីឡាកររបួស ប៉ុន្តែយើងនៅមានជម្រើសផ្សេងទៀតក្នុងការជំនួសកីឡាករនេះ»។
ចំណែកគ្រូបង្វឹក U23 ថៃ លោក Mano Polking សម្តែងការខកចិត្តក្រោយចាញ់ ហើយបញ្ជាក់ថា ថៃគ្មានសំណាងក្នុងការប្រកួតនេះ។
ការឈ្នះបាន៣ពិន្ទុ ម៉ាឡេស៊ីបានឡើងមកឈរកំពូលតារាងពូល B ជាបណ្ដោះអាសន្នដោយមាន៣ពិន្ទុ។ U23 ឡាវ និងសិង្ហបុរី ឈរនៅលេខ២ មាន១ពិន្ទុ ក្រោយស្មើ ២-២ ថៃ ឈរនៅបាតតារាងបណ្តោះអាសន្ន។ ក្នុងការប្រកួតបន្ទាប់ ថៃប៉ះសិង្ហបុរី ហើយម៉ាឡេស៊ីត្រូវបានសម្រាក។
ក្រុមបាល់ទាត់ជម្រើសជាតិថៃចាប់ផ្តើមយុទ្ធនាការក្នុងវិញ្ញាសាបាល់ទាត់បុរសនៃព្រឹត្តិការណ៍ស៊ីហ្គេមនៅថ្ងៃសៅរ៍នេះ ស្របពេលពួកគេប៉ះម៉ាឡេស៊ីក្នុងប្រទេសវៀតណាម។
ការប្រកួតក្នុងពូល B នឹងចាប់ផ្តើមនៅម៉ោង ៧ យប់នៅកីឡដ្ឋាន Thien Trurong ក្នុងទីក្រុង Nam Dinh។ ខណៈពេលដែលគ្រូបង្វឹកថៃលោក Mano Polking កាលពីថ្ងៃសុក្របានច្រានចោលការលើកឡើងដែលថាកូនក្រុមរបស់គាត់គឺជាក្រុមដែលមានភាគរយខ្ពស់ក្នុងការលើកពាននោះ លោកបាននិយាយថាក្រុមរបស់គាត់មានសមត្ថភាពក្នុងការសម្រេចបាននូវស្នាដៃនេះពិតមែន។
លោកបានប្រាប់សន្និសីទសារព័ត៌មានថា ម្ចាស់ផ្ទះ និងក្រុមការពារតំណែងជើងឯកវៀតណាម និងឥណ្ឌូនេស៊ី មានឱកាសឈ្នះពានខ្ពស់ជាងថៃ។ លោក Polking បាននិយាយថា ភាគីទាំងសងខាងមានពេលហ្វឹកហាត់ច្រើនជាងកីឡាករថៃដែលទើបតែចាប់ផ្តើមហ្វឹកហាត់សម្រាប់ស៊ីហ្គេមលើកទី៣១ក្នុងសប្តាហ៍នេះដោយសារភារកិច្ចលីគក្នុងស្រុករបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ Polking បាននិយាយថាគាត់ជឿថាកូនក្រុមរបស់គាត់អាចទទួលបានលទ្ធផលល្អ។គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះបាននិយាយថា៖ «យើងនៅទីនេះជាមួយនឹងគោលដៅច្បាស់លាស់គឺ [ឈ្នះមេដាយមាស]” ។
“យើងមិនគិតថាយើងជាក្រុមដែលមានភាគរយខ្ពស់ជាងគេបំផុតនោះទេ ប៉ុន្តែយើងមានក្រុមដែលមានគុណភាព និងកីឡាករល្អ ហើយខ្ញុំគិតថាយើងអាចទទួលបានលទ្ធផលល្អនៅស៊ីហ្គេមនេះ»។
«នៅពេលនេះ យើងត្រូវផ្តោតលើការប្រកួតទាំងបួនរបស់យើងក្នុងវគ្គចែកពូល»។
ក្រុមផ្សេងទៀតក្នុងពូល B មានសិង្ហបុរី កម្ពុជា និងឡាវ។ ក្នុងពូល A មាន វៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត។ លោក Polking ជាគ្រូបង្វឹកក្រុមឈុតធំរបស់ថៃ ប៉ុន្តែត្រូវបានតែងតាំងឲ្យទទួលបន្ទុកក្រុមស៊ីហ្គេមជាលក្ខខណៈពិសេស បន្ទាប់ពីគ្រូបង្វឹក U23 លោក Worrawoot Srikama បានដឹកនាំក្រុមរបស់លោកទទួលបានលទ្ធផលមិនល្អមុនការប្រកួតនៅវៀតណាម។
លោក Polking ដែលបានដឹកនាំក្រុមឈុតថៃឱ្យឈ្នះពានរង្វាន់ AFF Suzuki Cup កាលពីខែមករា បាននិយាយថា៖«វាជាកិត្តិយស និងឱកាសដ៏ល្អក្នុងការបង្វឹកកីឡាករក្នុងឈុតស៊ីហ្គេម»។
«យើងមិនមានពេលច្រើនដើម្បីរៀបចំទេ ប៉ុន្តែយើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើឱ្យអស់ពីសមត្ថភាពរបស់យើង ហើយឈានទៅដល់គោលដៅរបស់យើង»៕
ព័ត៌មានកីឡាអន្តរជាតិ
លោក Ralf Rangnick ដែលជាអ្នកចាត់ការទូទៅក្លិប Manchester United បានបញ្ជាក់ថា កីឡាកររបស់ខ្លួន៥រូបនឹងខកខានជួយក្រុមក្នុងការប្រកួតរាត្រីនេះ។
Man Utd នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន The American Express Community Stadium ដើម្បីប្រកួតទល់នឹង Brighton ក្នុងក្របខណ្ឌ Premier League ខណៈ កាលពីជើងទី១ ក្រុមបិសាចក្រហមទទួលបានជ័យជម្នះក្នុងលទ្ធផល ២ទល់នឹង០។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតនេះ Man Utd នឹងត្រូវអវត្តមានកីឡាករសំខាន់ៗដល់ទៅប្រាំរូបដែលមានដូចជា Eric Bailly, Marcus Rashford Jadon Sancho, Luke Shaw និង Paul Pogba ដែលអ្នកទាំងប្រាំសុទ្ធដែលមានបញ្ហារបួស៕
ព័ត៌មានកីឡាជាតិ
លោក RYU HIROSE ដែលជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បាននិយាយអំពីការត្រៀមខ្លួនរបស់ក្រុមសម្រាប់ការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេស វៀត ណាម ។
ខាងក្រោមនេះជាសម្តីរបស់លោក HIROSE ទាក់ទងនឹងក្រុមកម្ពុជាក្នុងការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម៖«ការត្រៀមខ្លួនរបស់យើងគឺបានប្រសើរមិនត្រឹមតែសម្រាប់ស៊ីហ្គេមលើកនេះនោះទេ តែក៏សម្រាប់ស៊ីហ្គេម២០២៣នៅកម្ពុជាយើងផងដែរ”។
«គោលការណ៍របស់លីគកំពូលកម្ពុជាដែលបានដាក់ចេញ ដោតម្រូវឱ្យដាក់យុវជនលេងគឺបានបង្ហាះយើងនូវកីឡាករក្មេងៗថ្មីបន្ថែម ដេលមានសក្ដានុពល ហើយយើងនឹងចាំមើលថាតើពួកគេធ្វើបានល្អយ៉ាងណាសម្រាប់ស៊ីហ្គេមនៅវៀតណាមនេះ»។
កម្ពុជា ស្ថិតនៅក្នុងពូល B ជាមួយក្រុមជម្រើសជាតិថៃ សិង្ហបុរី ម៉ាឡេស៊ី និង ឡាវ ខណៈ ក្រុមគោព្រៃនឹងចាប់ផ្តើមការប្រកួតបើកឆាករបស់ខ្លួនទល់នឹងក្រុមឡាវ នៅថ្ងៃទី៩ខាងមុខនេះ។
បន្ទាប់ពីជួយភ្នំពេញក្រោនគ្រងជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០២១ កីឡាករ កុក បុរីស ត្រូវបានក្លិបចំណូលថ្មីនៃលីគកំពូលម៉ាឡេស៊ី Sarawak United ចុះកិច្ចសន្យានាំមកចូលរួមក្រុមមកកាន់ទឹកដីម៉ាឡេស៊ីពីកម្ពុជា ជាមួយលក្ខខណ្ឌខ្ចីជើងមួយរដូវកាល ពីម្ចាស់ជើងឯក ៧សម័យកាលរបស់កម្ពុជា នៅដើមរដូវកាលឆ្នាំ២០២២នេះ។
ចាប់តាំងពីចាកចេញពីភ្នំពេញក្រោនមកកាន់ទឹកដីម៉ាឡេស៊ី ខ្សែបម្រើការពារ កុក បុរីស បានទទួលទំនុកចិត្តយ៉ាងខ្លាំង ពីអតីតគ្រូបង្គោលជម្រើសជាតិម៉ាឡេស៊ីលោក Bhaskran R Satiananthan ដែលជាគ្រូបង្វឹកបច្ចុប្បន្នរបស់ Sarawak United ។ ស្ទើរតែគ្រប់ការប្រកួតទាំងអស់របស់ក្រុម បុរីស តែងតែជាប់ជម្រើសដំបូង ដោយក្នុងចំណោម ៨ប្រកួតផ្លូវការគ្រប់ពានរង្វាន់ក្នុងស្រុក ដែលនៅដើមរដូវកាលនេះ រូបគេបង្ហាញខ្លួនបាន៧ប្រកួត អវត្តមានតែ១ប្រកួត (វិជ្ជមានកូវីដ១៩) និងរកបានរហូតដល់ ៤គ្រាប់ច្រើនជាងគេក្នុ្ងងនាមជាកីឡាករកម្ពុជាប្រកបអាជីពនៅទឹកដីម៉ាឡេស៊ីមួយរយៈចុងក្រោយនេះ។
ប៉ុន្មានរដូវកាលកន្លងទៅ មានវត្តមានកីឡាករកម្ពុជាចំនួន ០៥រូបដែលទៅស្វែងរកការប្រកួតប្រជែងនៅប្រទេសម៉ាឡេស៊ីដែលមានដូចជា កីឡាករ ចាន់ វឌ្ឍនាកា កែវ សុខផេង ប្រាក់ មុន្នីឧត្ដម ធារី ចន្ថាប៊ីន និងចុងក្រោយគឺកីឡាករ កុក បូរីស។ ហើយក្នុងនោះខ្សែបម្រើការពារ កុក បុរីស រកបានគ្រាប់បាល់ច្រើនជាងគេ ដោយលេងត្រឹម ៧ប្រកួតឲ្យ Sarawak United រកបាន ៤គ្រាប់ ,ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា រកបាន៣គ្រាប់ ពីការលេង ២៥ប្រកួតសម្រាប់ Pahang FA & PKNS , ខ្សែបម្រើការពារ ធារី ចន្ថាប៊ីន រកបាន ២គ្រាប់ ពីការលេង ៥៨ប្រកួត សម្រាប់ Terenganu FA & Perak FC ,ខ្សែប្រយុទ្ធ កែវ សុខផេង រកបាន ១គ្រាប់ ពីការលេង៤ប្រកួតឲ្យ PKNP និងខ្សែប្រយុទ្ធប្រាក់ មុន្នីឧត្ដម លេងបាន ៥ប្រកួត ឲ្យ Negeri Sembilan តែមិនអាចរកគ្រាប់បាល់នៅទឹកដីម៉ាឡេស៊ីឡើយ។
បញ្ជាក់សម្រាប់ប្រកួតពីយប់មិញ ដែលជាការប្រកួតដែលធ្វើឲ្យកីឡាករ កុក បុរីស អាចរកគ្រាប់បាល់ច្រើនជាងគេនៅម៉ាឡេស៊ីនេះ គឺជាការប្រកួតសប្ដាហ៍ទី៧ នៃក្របខណ្ឌ Liga Super Malaysian ដោយក្នុងនោះក្រុមរបស់គេ Sarawak United បានចាញ់ Negeri Sembilan លទ្ធផល ១-២ ក្នុងដីខ្លួនឯងយ៉ាងគួរឲ្យសោកស្ដាយ៕
លោក Arsene Wenger ដែលជាអតីតអ្នកចាត់ការទូទៅក្លិប Arsenal ជឿជាក់ថា Liverpool នឹងក្លាយជាម្ចាស់ជើងឯក Champions League នារដូវកាលនេះ។
Liverpool នឹងត្រូវលេងតទល់នឹង Real Madrid ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នារដូវកាលនេះ ដែលវាក៏នឹងក្លាយទៅជាការប្រកួតសងសឹកផងដែរ បន្ទាប់ពីក្រុមហង្សក្រហម ធ្លាប់ចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៨។
LIVERPOOL VS. REAL MADRID ?? The 2022 Champions League final is set ? pic.twitter.com/l4kg9C8KN4 — ESPN FC (@ESPNFC) May 4, 2022
LIVERPOOL VS. REAL MADRID ??
The 2022 Champions League final is set ? pic.twitter.com/l4kg9C8KN4
— ESPN FC (@ESPNFC) May 4, 2022
លោក Wenger បាននិយាយថា៖«នេះជាឱកាសរបស់លោក Jurgen Klopp ក្នុងការសងសឹកពីបរាជ័យកាលពីឆ្នាំ២០១៨។ វាពិតជាមិនអាចទៅរួចនោះទេក្នុងការទស្សន៍ទាយ ប៉ុន្តែ Liverpool អាចឈ្នះវាបាន»៕
ខ្សែប្រយុទ្ធ Edinson Cavani បានសារភាពថា គេមានបំណងចង់ចាកចេញពី Manchester United បន្ទាប់ពីដឹងថា ក្លិបទិញបាន Cristiano Ronaldo។
ការមកដល់របស់ Ronaldo បានធ្វើឲ្យ Cavani ទទួលបាននាទីស្តួចស្តើងមែនទែនក្នុងការបង្ហាញខ្លួន ខុសប្លែកពីកាលពីរដូវកាលមុន ដែលគេតែងតែបានបង្ហាញខ្លួន និង រកគ្រាប់បាល់បញ្ចូកទីបាន។
Cavani បាននិយាយថា៖«ខ្ញុំសូមនិយាយដោយស្មោះត្រង់ចុះ ខ្ញុំគិតថាវាជារឿងល្អដែលក្លិបបានចុះហត្ថលេខាទិញយក Ronaldo។ យ៉ាងណាក្តី រឿងដំបូងដែលខ្ញុំបានធ្វើនោះ គឺ ខ្ញុំបានទាក់ទងទៅបងប្រុសរបស់ខ្ញុំ និង បានប្រាប់គាត់ថា ប្រសិនបើការកោះដោះដូរនេះកើតឡើងមួយសប្តាហ៍មុន នោះ ខ្ញុំនឹងសួរគាត់ឲ្យស្វែងរកក្លិបថ្មី។ វាមិនមែនដោយសារខ្ញុំមិនចង់លេងជាមួយ Ronaldo នោះទេ ប៉ុន្តែ មានរឿងជាច្រើនដែលកើតឡើងនៅក្នុងកីឡាបាល់ទាត់នាពេលបច្ចុប្បន្ននេះ ដែលខុសពីកាលពីឆ្នាំមុនៗ»៕
មកដល់ពេលនេះទំនាក់ទំនងរបស់ Jesse Lingard ជាមួយ Manchester United ត្រូវបានខូចហួសពីការជួសជុលបានទៅហើយ។
យោងតាមកាសែត Daily Mail ដែលជាប្រភពលំដាប់ទី 2 កីឡាករវ័យ 29 ឆ្នាំមានអារម្មណ៍ថាគាត់គឺជា “ជនរងគ្រោះនៃការសន្យាដែលមិនអាចព្យាបាល ឬកែកុនមករកភាពប្រសើរឡើងវិញបាននោះទេ” នៅ Old Trafford ។
ខ្សែប្រយុទ្ធដែលស្ទើរតែមិនបានបង្ហាញខ្លួនក្នុងយុទ្ធនាការរដូវកាលនេះ “មិនសប្បាយចិត្ត” ចំពោះការធ្វើដាក់គាត់ពីសំណាក់ក្លឹប។លើសពីនេះទៅទៀត Lingard ត្រូវបានបដិសេធមិនឱ្យចូលលេងលើកចុងក្រោយជារបៀបនៃកាលាគ្នាក្នុងការប្រកួតរបស់ Man United ជាមួយ Brentford កាលពីថ្ងៃចន្ទ។
នៅដើមរដូវកាល 2021/22 លោក Ole Gunnar Solskjaer បានសន្យាថា Lingard នឹងមានកន្លែងមួយនៅក្នុងក្រុម។ មែនទែនទៅ! កីឡាកររូបនេះគ្រោងចាកចេញកាលពីខែមករាបាត់ទៅហើយ ប៉ុន្តែការចាកចេញនេះត្រូវបានរារាំងបន្ទាប់ពីរឿងអាស្រូវ Mason Greenwood ។
ប្រភព៖ Daily Mail