Coutinho បានចូលរួមជាមួយ Barcelona នៅក្នុងឆ្នាំ ២០១៨ ពី Liverpool ក្នុងតម្លៃខ្លួនរហូតដល់ទៅ ១៦០លានអឺរ៉ូ ប៉ុន្តែ ការលេងរបស់គេហាក់មិនសមប្រកបជាមួយនឹងក្រុមឡើយ ដែលជាហេតុធ្វើឲ្យរូបគេពុំសូវបានបង្ហាញខ្លួននៅលើទីលាន បូករួមទាំងបញ្ហារបួសញឹកញ៉ាប់ ធ្វើឲ្យក្រុមសម្រេចចិត្តលក់រូបគេតែម្តង។
ចំពោះតម្លៃខ្លួនដែល Barcelona ទទួលបានការពីការលក់ Coutinho ទៅកាន់ Aston មានចំនួន ២០លានអឺរ៉ូ ខណៈ Barcelona នឹងទទួលបានប្រាក់បន្ថែម ៥០ភាគរយទៀត នៅថ្ងៃណាមួយដែល Aston លក់កីឡាករសញ្ជាតិប្រេស៊ីលខាងលើទៅកាន់ក្លិបផ្សេង៕