ព័ត៌មានកីឡាជាតិ
ក្លិបបាល់ទាត់វិសាខា ដែលជាជើងឯក Hun Sen Cup 2021 របស់កម្ពុជា នឹងត្រូវបើកទំព័រការប្រកួតអន្តរជាតិ AFC CUP លើកដំបូងក្នុងពូល G ជាមួយក្រុមខ្លាំងហ្វីលីពីន ជាជើងឯករងលីគកំពូលហ្វីលីពីនរដូវកាលមុន Kaya FC-Iloilo នៅថ្ងៃសុក្រស្អែកនេះ វេលាម៉ោង០៤៖០០នាទីល្ងាច(កម្ពុជា) នាកីឡដ្ឋាន Kapen I Wayan Dipta Stadium នាទឹកដីកោះបាលី នៃទីក្រុង Denpasar ប្រទេសឥណ្ឌូនេស៊ី។
មុនជំនួបដំបូងនៃពានរង្វាន់កម្រិតទី២ទ្វីបអាស៊ី AFC CUP 2022 គ្រូបង្វឹកក្រុមទាំងពីរ បានលើកឡើងក្នុងសន្និសិទសារព័ត៌មានយ៉ាងដូចច្នេះ៖ លោកមាស ចាន់ណា គ្រូបង្វឹកវិសាខាលើកឡើងតាមរយៈរយៈប្រព័ន្ធផ្សព្វផ្សាយក្លិបបែបនេះ៖«នេះជាការចូលរួមលើកដំបូង សម្រាប់ក្រុមយើងក្នុងពានរង្វាន់ AFC CUP ។ ក្រុមទាំងមូល ក៏ដូចជាកីឡាករ ពិតជាមានមោទនភាពណាស់ក្នុងនាមជាក្រុមមួយតំណាងជាតិចូលរួមពានរង្វាន់មួយនេះ ដែលជាពានមួយដ៏សំខាន់សម្រាប់មុខមាត់ក្រុម និងមុខមាត់ប្រទេសជាតិយើងផងដែរ»។
ចំណែកឯលោក Yu Hoshide គ្រូបង្វឹករបស់ Kaya Iloilo បាននិយាយដែលចេញផ្សាយទំព័រក្លិប៖«នេះជាពូលដែលពិបាកបំផុតក្នុងតំបន់អាស៊ាន។ដែលមានជើងឯកលីគឥណ្ឌូនេស៊ី Bali United និងជើងឯករងលីគម៉ាឡេស៊ី Kedah Darul Aman ជាដើម។ គូប្រជែងរបស់យើងទាំងអស់គឺជាក្លិបដែលមានគុណភាពខ្ពស់ ដូច្នេះវាដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ យើងត្រូវតែចាប់ផ្ដើមឲ្យខ្លាំង ហើយបញ្ចប់ជាមួយភាពខ្លាំង។ ក្នុងការប្រកួតទាំងបីនេះ យើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាពរបស់យើង»។
លើសពីនេះប្រធានក្រុម KAYA កីឡាករ Jovin Bedic ដែលធ្លាប់បានស៊ុតបញ្ចូលទីលើក្រុមជើងខ្លាំងកូរ៉េនៅ ACL Ulsan Hyundai បាននិយាយបែបនេះ៖ «យើងបានរៀនច្រើនពី Champions League។ វាគឺជាការជំរុញបន្ថែមសម្រាប់យើងទាំងអស់គ្នា។ ថ្ងៃស្អែកគឺជាការចាប់ផ្តើមនៃយុទ្ធនាការរបស់យើង ដូច្នេះយើងត្រូវតែធ្វើការឲ្យខ្លាំង ហើយសង្ឃឹមថាយើងអាចទទួលបានបីពិន្ទុ»។
Foto : VSKFC &KAYA
ពេលនេះវិសាខាកំពុងតែស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ត្រៀមការប្រកួត AFC Cup 2022 ពូលG ខណៈខ្សែបម្រើប្រយុទ្ធ ស៊ិន កក្កដាបានបង្ហាញអំពីការត្រៀមខ្លួនរបស់ក្លិប និងស្ថានភាពរបួសរបស់ខ្លួនសម្រាប់ជំនួបនេះផងដែរ។
និយាយក្នុងសារឆ្លើយឆ្លងជាមួយ B8 Sport កីឡាកររូបនេះថា៖«ពេលនេះរបួសរបស់ខ្ញុំជាសះស្បើយ១០០%ហើយ ហើយកម្លាំង និងស្មារតីប្រមូលបានពេញមកវិញ»។
«មុនពេលមកដល់ម៉ាឡេស៊ីនេះ ខ្ញុំបានលេងពេញ៩០នាទីក្នុងការប្រកួតមិត្តភាពជាមួយបឹងកេត ហើយឱកាសក្នុងការលេងក្នុងការប្រកួតដំបូង(ជាមួយ Kaya FC)ខ្ញុំរំពឹងថានឹងអាចបានចូលលេងក្នុងជម្រើស១១នាក់ ហើយយ៉ាងហោចណាស់ក៏បានប្ដូរចូលដែរបង។ ពេលនេះខ្ញុំមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការលេង ហើយសង្ឃឹមថានឹងធ្វើបានល្អ»។
លើសពីនេះ១ អតីតកីឡាករជម្រើសជាតិកម្ពុជារូបនេះក៏បានបង្ហាញអំពីស្មារតីក្រុម ការហ្វឹកហាត់ ការហូបចុករបស់ក្រុមទាំងមូលនៅឥណ្ឌូនេស៊ីផងដែរ។
«យើងត្រៀមខ្លួនបានល្អមែនទែន ពិសេសការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ដែលគាត់បានផ្គត់ផ្គង់អាហារខ្មែរយើង ដែលកីឡាករយើងមិនអាចញ៉ាំអាហារនៅទីនេះ»។
ទាក់ទងជាមួយការរំពឹងទុកលើព្រឹត្តិការណ៍នេះ កក្កដាថា ក្រុមមានភាពវិជ្ជមានខ្លាំងដោយសារក្លិបបានត្រៀមខ្លួនយូរមកហើយ មានទាំងការហ្វឹកហាត់ ទាងការប្រកួតសមជើង ហើយពិសេសកីឡាករដែលបានជាប់ភារកិច្ចជម្រើសជាតិបានត្រលប់មកវិញ។ ការប្រកួតដំបូងនេះយើងរំពឹងអំពីជ័យជម្នះ ហើយក្រុមទាំងមូលបានត្រៀមសម្រាប់ការប្រកួតនេះហើយ។
ប្រកួតបើកឆាកពួកគេត្រូវជួបក្រុមមកពីហ្វីលីពីន Kaya FC នៅថ្ងៃទីសុក្រទី២៤ខែមិថុនាឆ្នាំ២០២២ វេលាម៉ោង៤និង០០នាទីនៅកីឡដ្ឋាន Kapten I Wayan Dipta លើកោះបាលី ប្រទេសឥណ្ឌូនេស៊ី៕
ព័ត៌មានកីឡាអាស៊ី
ខ្សែប្រយុទ្ធស្លាបក្រុមវិសាខា និងជម្រើសជាតិកម្ពុជា កីឡាករ កែវសុខផេង ត្រូវបានទំព័រផ្លូវការរបស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី the-afc.com ជ្រើសរើសជាកីឡាករឆ្នើម ០៥រូបដែលគួរចាប់អារម្មណ៍ក្នុងការបង្ហាញខ្លួននៅព្រឹត្តិការណ៍ AFC CUP 2022 ក្នុងចំណោមកីឡាករឆ្នើមៗដ៏ទៃទៀតនៃក្លិបបាល់ទាត់អាជីពនៅតំបន់អាស៊ានចំនួន១១ ដែលប្រកួតប្រជែងក្នុងពានកម្រិតអាស៊ីមួយនេះពីពូល G ដល់ពូល I ដែលចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៤ ខែមិថុនានេះតទៅ។
គេហទំព័រ the-afc.com បានចុះផ្សាយថា៖ «តារាបាល់ទាត់កម្ពុជាមួយរូប ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ កែវ សុខផេង ត្រៀមបង្ហាញខ្លួនលើកដំបូងក្នុងពានរង្វាន់ AFC Cup នៅអាយុ ៣០ឆ្នាំ ខណៈដែលទាំងរូបគេ និងក្លិបវិសាខា បោះជំហានទៅកាន់ការប្រកួតដែលពួកគេមិនដែលបានប្រកួតប្រជាងពីមុនមក។»
ទំព័រដដែលក៏បានលើកឡើងថា កែវ សុខផេង បានចូលក្នុងការប្រកួតនេះ បន្ទាប់ពីបានចូលលេងឲ្យក្រុមជម្រើសជាតិកម្ពុជា ក្នុងយុទ្ធនាការជម្រុះពានរង្វាន់ AFC Asian Cup 2023 ដែលគាត់បានរកគ្រាប់បាល់តាមស្មើ ជួយឲ្យក្រុមដែលដឹកនាំដោយលោក Keisuke Honda ក្នុងលទ្ធផលស្មើ ២-២ ទល់នឹងអាហ្វហ្គានីស្ថាន។
កីឡាករឆ្នើមៗផ្សេងៗទៀតដែលត្រូវបាន the-afc.com លើកឡើងរួមមាន៖ ខ្សែប្រយុទ្ធ Ilija Spasojevic ឥណ្ឌូនេស៊ីសញ្ជាតិដើមម៉ុងតេណេ វ័យ៣៤ឆ្នាំ (Bali United) ,ខ្សែបម្រើវៀតណាមវ័យ២៤ឆ្នាំ Nguyen Hoang Duc (Viettel FC) , ខ្សែប្រយុទ្ធសញ្ជាតិកាមេរូន វ័យ៣០ឆ្នាំ Ronald Ngah (Kedah Darul Aman),និង ខ្សែប្រយុទ្ធBoris Kopitovic (Tampines Rovers) សញ្ជាតិ ស៊ែប៊ី-ម៉ុងតេណេហ្គ្រោបច្ចុប្បន្នមានវ័យ២៧ឆ្នាំ៕
អ្នកគាំទ្របាល់ទាត់ម្នាក់អាចប្រឈមនឹងការជាប់គុកប្រាំពីរឆ្នាំពីបទរួមភេទក្នុងអំឡុងពេលប្រកួតបាល់ទាត់ពិភពលោកកាតា។ ប្រទេសកាតាទើបតែបានប្រកាសថាខ្លួននឹងអនុវត្តការហាមប្រាមផ្លូវភេទនៅមុនការប្រកួតបាល់ទាត់ពិភពលោក Qatar ឆ្នាំ 2022 ដែលមានន័យថាការឡើងស្ថានសួគ៌មួយយប់ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោស។
យោងតាមសារព័ត៌មាន Daily Star បានឲ្យដឹងថា មានសេចក្តីរាយការណ៍ពីអ្នកគាំទ្រដែលមាននាមត្រកូលផ្សេងគ្នាត្រូវបានឃុំខ្លួនពីការកក់ទុក និងចែករំលែកបន្ទប់តែមួយ។ ព្រឹត្តិការណ៍ World Cup មានភាពល្បីល្បាញដោយសារវប្បធម៌ផឹកស៊ី និងជប់លៀងបន្ទាប់ពីការប្រកួត ទោះជាយ៉ាងណា នោះនឹងមិនកើតឡើងនៅក្នុងប្រទេសកាតានោះទេ។
ប្រភពមួយបាននិយាយថា៖«ជាមួយនឹងផលវិបាកដ៏តឹងរ៉ឹង និងគួរឱ្យខ្លាច ប្រសិនបើអ្នកត្រូវបានចាប់ខ្លួន។ មានអារម្មណ៍ថា នេះអាចជាការប្រកួតដ៏អាក្រក់សម្រាប់អ្នកគាំទ្រ។»
ប្រភពពីប៉ូលីសបានបន្ថែមថា “ការរួមភេទគឺហួសពីមុខម្ហូបដែលអ្នកបញ្ជាទិញ លុះត្រាតែអ្នកមកជាក្រុមប្តី-ប្រពន្ធ។ គ្មានការសប្បាយឡើងស្ថានសួគ៌មួយយប់ទេ”។
“ពិតណាស់! នឹងគ្មានពិធីជប់លៀងអ្វីទាំងអស់នោះទេ។ មនុស្សគ្រប់គ្នាត្រូវតែរក្សាការយកចិត្តទុកដាក់ចំពោះពួកគេ លុះត្រាតែពួកគេចង់ប្រថុយនឹងការជាប់គុក។ មានការហាមប្រាមផ្លូវភេទនៅក្នុងការប្រកួត World Cup ឆ្នាំនេះជាលើកដំបូងដែលមិនធ្លាប់មាន។ អ្នកគាំទ្រត្រូវការដើម្បីត្រៀមខ្លួន»។
ប្រទេសនេះហាមមិនអោយនរណាម្នាក់រួមភេទក្រៅអាពាហ៍ពិពាហ៍ ហើយអ្នកគាំទ្រ World Cup ក៏មិនលើកលែងពីរឿងនេះដែរ។ ប្រទេសកាតាក៏មានច្បាប់ហាមប្រាមមិនផឹកស្រាយ៉ាងតឹងរ៉ឹងផងដែរ។ ជាងនេះទៅទៀត ប្រទេសមួយនេះហាមប្រាមជនណាម្នាក់ពីការស្រវឹងជាសាធារណៈ។ ការស្រលាញ់គ្នាជាសាធារណៈរវាងបុរស និងស្ត្រីក៏ជាបទឧក្រិដ្ឋដែរ ហើយម្យ៉ាងទៀតគឺមិនត្រូវស្លៀកសម្លៀកបំពាក់ដែលបង្ហាញហួសហេតុពេកនៅទីសាធារណៈនោះទេ។
FIFA បាននិយាយថា៖ «សូមស្វាគមន៍ទាំងអស់គ្នា»នៅក្នុងការប្រកួតនាពេលខាងមុខ ទោះបីជាយ៉ាងណាក៏ដោយ មានការរំពឹងទុកកាន់តែច្រើនឡើង ដែលប្រហែលជាមិនមែនជាករណីនៃបទប្បញ្ញត្តិដ៏តឹងតែងនោះទេ។ Nasser al-Khater នាយកប្រតិបត្តិនៃ FIFA 2022 World Cup នៅប្រទេសកាតា បានចែករំលែកថា «សន្ថិភាព និងសុវត្ថិភាពរបស់អ្នកគាំទ្រគ្រប់រូបគឺមានសារៈសំខាន់បំផុតសម្រាប់ពួកយើង»។
វាជារឿងធម្មតាសម្រាប់អ្នកគាំទ្រក្នុងការធ្វើដំណើរទៅកាន់ប្រទេសដែលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក ហើយស្វែងយល់ពីភាពទាក់ទាញ និងភាពស្រស់ស្អាតនៃប្រទេសទាំងនេះ ដោយស្វែងរកដោយខ្លួនឯងនៅក្នុងដំណើរការនេះ។ ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នឹងចាប់ផ្តើមនៅខែវិច្ឆិកា ហើយក្នុងការរៀបចំ ប្រទេសកាតាបានសាងសង់កីឡដ្ឋានដ៏ស្រស់ស្អាតសម្រាប់ផ្ទុកអ្នកគាំទ្របាល់ទាត់ដែលធ្វើដំណើរចូលប្រទេស។
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំនេះនឹងប្រព្រឹត្តទៅនៅពេលដែលលីគជុំវិញអឺរ៉ុបកំពុងបន្ត។ លីកធំៗនឹងឈប់សម្រាក ហើយអនុញ្ញាតឱ្យកីឡាកររបស់តំណាងប្រទេសរបស់ពួកគេធ្វើដំណើរសម្រាប់ការប្រកួត។ លីគនឹងបន្តឡើងវិញបន្ទាប់ពីចប់ការប្រកួតបាល់ទាត់ពិភពលោកក្នុងខែធ្នូ។
ក្លិបបាល់ទាត់វិសាខានឹងចូលរួមក្នុងការប្រកួតពានរង្វាន់លំដាប់អន្តរជាតិលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនដោយប្រកួតប្រជែងពាន AFC Cup វគ្គជម្រុះក្នុងពូលG ស្របពេលខ្សែប្រយុទ្ធរ៉ឹង ប៊ុនហៀងថាក្រុមទាំងអស់ក្នុងពូលមានសមត្ថភាពប្រហាក់ប្រហែលគ្នា។
និយាយក្នុងសារឆ្លើងឆ្លងជាមួយ B8 Sport កីឡាករទើបជាពីរបួសបាក់កជើងរូបនេះបាននិយាយថា៖«ចំពោះការប្រកួតក្នុងពូលនេះ(ពូលG)ខ្ញុំមើលឃើញថាក្រុមគេមិនប្រាកដថាខ្លាំងជាងយើងនោះទេ។ យើងក៏មិនខ្សោយពេកសម្រាប់ពួកគេ គឺសមត្ថភាពប្រដំប្រសងគ្នាតែប៉ុណ្ណោះ។ បើយើងគិតថានរណាមានប្រៀបជាងនរណានោះ គឺខ្ញុំមិនទាន់អាចនិយាយបានទេ តែខ្ញុំគិតថាក្រុមយើង(វិសាខា) មិនខ្សោយពេកទេ សម្រាប់ពួកគេ។ បើចង់ដឹងច្បាស់ទាល់តែចប់ការប្រកួតទើបអាចនិយាយបានត្រូវ»។
ក្លិបបាល់ទាត់វិសាខានៅជាមួយក្រុមម្ចាស់ផ្ទះ Bali United, Kadah Darul Aman, និងក្រុមមកពីហ្វីលីពីន Kaya FC។ប្រកួតបើកឆាកពួកគេត្រូវជួបក្រុមមកពីហ្វីលីពីន Kaya FC នៅថ្ងៃទីសុក្រទី២៤ខែមិថុនាឆ្នាំ២០២២ វេលាម៉ោង៤និង០០នាទីនៅកីឡដ្ឋាន Kapten I Wayan Dipta លើកោះបាលី ប្រទេសឥណ្ឌូនេស៊ី៕
កាលពីខែមុន សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានបើកការដេញថ្លៃធ្វើម្ចាស់ផ្ទះ Asian Cup ឆ្នាំ 2023 ដល់សមាជិកទាំងអស់នៃសមាគម ដើម្បីជំនួសប្រទេសចិន ដែលបានដកខ្លួនដោយសារតែការកើនឡើងនៃករណី COVID-19។ AFC ក៏បាននិយាយផងដែរថា ភាគីដែលចាប់អារម្មណ៍ត្រូវតែដាក់ ការដេញថ្លៃរបស់ពួកគេមុនថ្ងៃទី 30 ខែមិថុនា។ សមាគមបាល់ទាត់កូរ៉េខាងត្បូង (KFA) កាលពីម្សិលមិញបានប្រកាសថាពួកគេបានដាក់ពាក្យស្នើសុំជាផ្លូវការទៅកាន់ AFC ដើម្បីដេញថ្លៃសិទ្ធិធ្វើម្ចាស់ផ្ទះ Asian Cup ឆ្នាំ 2023 ។
ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol គាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំការប្រកួត ហើយបានណែនាំដល់រដ្ឋមន្ត្រីកីឡារបស់គាត់រួចហើយ ដើម្បីធានាថាពួកគេទទួលបានសិទ្ធិក្នុងការរៀបចំ។ សមាគមបាល់ទាត់កូរ៉េកំពុងដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ AFC Asian Cup 2023 ដែលរៀបចំដោយ AFC នៅប្រទេសកូរ៉េ។ សមាគមបាល់ទាត់កូរ៉េខាងត្បូង (KFA) បានចេញសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ពួកគេថា៖ «ដូច្នេះយើងចង់បន្តការដេញថ្លៃដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលក្នុងប្រទេសដែលមានកីឡដ្ឋានដែលអាចរៀបចំព្រឹត្តិការណ៍អន្តរជាតិបានយ៉ាងពេញលេញ»។
អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) លោក Datuk Seri Windsor Paul John នៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងទីក្រុង Berita Harian កាលពីម្សិលមិញ បាននិយាយថា ក្នុងនាមជាស្ថាប័នដែលជាមាតាបិតានៃបាល់ទាត់ នៅតែរក្សាការសម្ងាត់អំពីចំនួនប្រទេសដែលបានដាក់សំណើដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup ឆ្នាំ 2023 ។ លោកក៏បានបញ្ជាក់ផងដែរថា ការធ្វើជាម្ចាស់ផ្ទះនៃ Asian Cup ឆ្នាំ២០២៣ នឹងត្រូវប្រកាសជាផ្លូវការនៅខែតុលា ឆ្នាំ២០២២។
អគ្គលេខាធិការAFC រូបនេះបាននិយាយថា៖«លទ្ធផលត្រូវបានគេរំពឹងថានឹងដឹងនៅថ្ងៃទី១៧ ខែតុលា។ ចំពោះការបោះឆ្នោតមិនទាន់មានកាលបរិច្ឆេទនៅឡើយទេ ប៉ុន្តែជាធម្មតាវានឹងធ្វើឡើង ៥ឬ៦ខែមុនពេលព្រឹត្តិការចាប់ផ្ដើម។ យើងមិនអាចចែករំលែកព័ត៌មានបន្ថែមបានទេនៅពេលនេះ ដូច្នេះរង់ចាំរហូតដល់ថ្ងៃទី៣០ ខែមិថុនា»៕
ថ្មីៗនេះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានបែងចែកកៅអីចំនួន 16 ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ 2024 សម្រាប់វិញ្ញាសាបាល់ទាត់បុរស។ សហព័ន្ធបាល់ទាត់អាហ្រ្វិក (CAF) និងសហព័ន្ធបាល់ទាត់អាស៊ី (AFC) ទាំងពីរមានកៅអីផ្ទាល់ចំនួន៣ ។ លើសពីនេះ ក្រុមទាំងពីរដែលមានចំណាត់ថ្នាក់លេខ 4 ក្នុងតំបន់ CAF និង AFC នឹងប្រកួតវគ្គ Play-off អន្តរទ្វីប ដើម្បីប្រជែងយកសំបុត្រដែលនៅសល់។
ទន្ទឹមនឹងនេះដែរ សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) មាន៤កៅអី រួមទាំងម្ចាស់ផ្ទះបារាំងផងដែរ។ សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) មាន ២ កៅអី។ អាមេរិកខាងជើង អាមេរិកកណ្តាល និងតមបន់ការាបៀន (CONCACAF) មាន២កៅអី ខណៈសហព័ន្ធកីឡាបាល់ទាត់អូសេអានី (OFC) មាន១កៅអី។
នេះជាលើកទី២ហើយ ដែលអាស៊ីមាន៣.៥កៅអី ចូលរួមក្នុងការប្រកួតបាល់ទាត់បុរសនៅអូឡាំពិក បន្ទាប់ពីអូឡាំពិកទីក្រុងឡុងដ៍ ឆ្នាំ២០១២។ ការបង្កើនសមត្ថភាពបើកឱកាសសម្រាប់ក្រុមអាស៊ី។ ទោះយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយចិនមិនបានទទួលព័ត៌មាននេះដោយរីករាយខ្លាំងឡើយ។ មូលហេតុគឺមកពីឧប្បត្តិហេតុមួយដែលកើតឡើងក្នុងខែតុលា ឆ្នាំ២០២១។
U23 ចិនបានជាប់ចំណាត់ថ្នាក់លេខ៤ក្នុងការប្រកួតមិត្តភាពនៅទីក្រុង Dubai Cup ឆ្នាំ២០២២ កាលពីខែមីនា។ ការប្រកួតជើងឯកអាស៊ី U23 ឆ្នាំ 2024 នឹងក្លាយជាវគ្គជម្រុះសម្រាប់ការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីសនៅអាស៊ី។ ក្រុមកំពូលទាំង 3 នឹងឈ្នះសំបុត្រផ្ទាល់ទៅកាន់ទីក្រុងប៉ារីស។ ក្រុមចំណាត់ថ្នាក់លេខ 4 ត្រូវតែប្រកួត Play-off ជាមួយក្រុមអាហ្វ្រិកទី 4 ដើម្បីប្រជែងយកសំបុត្រចុងក្រោយ។
ដោយសារតែមិនបានចូលរួមក្នុងការប្រកួត U23 អាស៊ីឆ្នាំ 2022 ចិន U23 ទំនងជាធ្លាក់ទៅក្រុមលេខ ៥ (ទាបបំផុត) ក្នុងវគ្គជម្រុះនៃការប្រកួតនាពេលខាងមុខ។ នេះធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងទឹកដីនៃមនុស្សរាប់ពាន់លាននាក់ព្រួយបារម្ភ។ ដោយរំលឹកពីហេតុការណ៍នេះ កាសែត Sohu បានសរសេរថា៖ “កាលពីខែតុលាឆ្នាំមុន សហព័ន្ធបាល់ទាត់ចិន (CFA) បានស្នើឱ្យក្រុម U23 ចិនដកខ្លួនចេញពីការប្រកួតជម្រុះ AFC U23 Championship ឆ្នាំ 2022 ដោយសារហេតុផលដែលមិនមានសុវត្ថិភាពសម្រាប់សុខភាព និងសុវត្ថិភាព។ ទោះជាយ៉ាងណាក៏ដោយការសម្រេចចិត្តនោះ ឥឡូវនេះ វាមិនមានផលវិបាកតិចតួចទេ»។
តាមការទស្សន៍ទាយ Beijing Youth Daily វាទំនងថា U23 ចិននឹងស្ថិតក្នុងក្រុមជម្រើសជាតិដូចជាប្រ៊ុយណេ ប៊ូតាន កោះ Guam កោះម៉ារៀណាខាងជើង ម៉ាកាវ (ចិន) និងអាហ្វហ្គានីស្ថាន។
ការស្ថិតក្នុងក្រុមដែលមានចំណាត់ថ្នាក់ទាបបំផុត ក្រុម U23 ចិនក្នុងការធ្លាក់ចូលក្នុងក្រុមដ៏លំបាក។ ជាប្រវត្តិសាស្ត្របាល់ទាត់ចិនបានចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកចំនួនពីរដង។ នៅឆ្នាំ 1988 ពួកគេនិងអ៊ីរ៉ាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់តំបន់អាស៊ី ដើម្បីចូលរួមកីឡាអូឡាំពិកនៅទីក្រុងសេអ៊ូល (កូរ៉េ) ។ ក្នុងឆ្នាំ ២០០៨ ក្រុម U23 របស់ប្រទេសនេះបានចូលរួមធ្វើជាម្ចាស់ផ្ទះ។ ក្នុងការប្រកួតទាំងពីរនេះ ចិនបានត្រឹមប្រកួតបន្ទាប់ពីវគ្គចែកពូល ដោយទទួលបាន១ពិន្ទុបន្ទាប់ពីប្រកួត៣លើក។
ក្រុមជើងឯករងលីគកំពូលម៉ាឡេស៊ីរដូវកាលមុន Kedah Darul Aman (KDA FC) បានប្រកាសពីការបញ្ចូលកីឡាករនាំចូលថ្មីគឺខ្សែបម្រើជម្រើសជាតិហ្សកដានី Mahmoud Al Mardi ដើម្បីជំនួសកីឡាករកូរ៉េខាងត្បូង Jang Sukwon ដែលក្លិបប្រកាសពីការចាកចេញ ។
ខ្សែបម្រើជម្រើសជាតិហ្ស៊កដានី Mahmoud Al Mardi ក៏ត្រូវបានបញ្ជូនឈ្មោះទៅកាន់ទីក្រុង Denpasar កោះបាលីក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រកួតពានរង្វាន់ AFC Cup 2022 ផងដែរ ស្របពេលពីមុនគាត់មានបទពិសោធន៍លេងក្នុងពានរង្វាន់ AFC Cup 2021 ជាមួយក្លិបជើងខ្លាំងរបស់បារ៉ែន Al Muharraq ។
មុនមកដល់ទឹកដីម៉ាឡេស៊ី Mahmoud ធ្លាប់លេងជាមួយ Al-Muharraq ដែលជាទីរូបគេឈ្នះពានរង្វាន់ AFC Cup 2021។កីឡាករវ័យ ២៨ឆ្នាំរូបនេះបានលេងតំណាងឱ្យក្រុមជម្រើសជាតិហ្ស៊កដានីតាំងពីឆ្នាំ២០១៤ ហើយថ្មីៗនេះបានជួយក្រុមឱ្យទទួលបានសិទ្ធិសម្រាប់ Asian Cup ឆ្នាំ២០២៣ ។ គាត់នឹងពាក់អាវលេខ១០ នៅរដូវកាលនេះជាមួយក្រុម Kedah Darul Aman ។ ហើយមុនពេលនាំយកខ្សែបម្រើជម្រើសជាតិហ្ស៊កដានីរូបនេះ ពួកគេបានធ្វើការនាំយកសមាជិកក្រុមដំរីសឹកថៃកីឡាករ Sanrawat Dechmitr ពីក្រុមលីគកំពូលថៃ Bangkok United ក្នុងលក្ខខណ្ឌខ្ចីជើងដល់ចប់រដូវកាលឆ្នាំ២០២២ ផងដែរ។
ក្នុងការប្រកួតពានរង្វាន់ AFC Cup 2022 ក្រុមរបស់ Kedah Darul Aman ត្រូវបានចាប់នៅក្នុងពូល G រួមជាមួយ ម្ចាស់ផ្ទះ Bali United (ឥណ្ឌូនេស៊ី), Kaya Iloilo FC (ហ្វីលីពីន) និង Visakha FC ជាក្លិបកម្ពុជាយើង។ ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ខណៈក្រុម KDA FC បានបានធ្វើដំណើរពីទឹកដីម៉ាឡេស៊ីជាមួយនឹងគណៈប្រតិភូចំនួន 48 នាក់ដែលមានមន្ត្រី និងកីឡាករ។ ពួកគេនឹងបោះជំរុំទាំងប្រកួតនិងការហ្វឹកហាត់រយៈពេល ១៣ថ្ងៃ ដើម្បីស្វែងរកកៅអីទៅជុំបន្ទាប់នៃព្រឹត្តិការណ៍បាល់ទាត់ក្លិបអាជីពកម្រិតទី២ប្រចាំទ្វីបអាស៊ី AFC CUP 2022។
Source : vocketfc
កូឡាឡាំពួរ៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅថ្ងៃនេះបានបញ្ជាក់ពីថាសមាគមបាល់ទាត់ជប៉ុន (JFA) នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត AFC Champions League 2022™ ជុំទី 16 វគ្គ 16 ក្រុម វគ្គ 1/4 ផ្តាច់ព្រ័ត្រ និងពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងតំបន់បូព៌ា។
ដូចដែលបានបញ្ជាក់នៅថ្ងៃទី 13 ខែមករាឆ្នាំ 2022 ការប្រកួត AFC Champions League 2022™ (ភាគខាងកើត) ជុំទី 16 នឹងត្រូវលេងនៅថ្ងៃទី 18 និង 19 ខែសីហា វគ្គ 1/4 ផ្តាច់ព្រ័ត្រនៅថ្ងៃទី 22 ខែសីហា និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី 25 ខែសីហា ជាមួយនឹងការប្រកួតទាំងអស់។
ទីក្រុង Saitama ប្រទេសជប៉ុននឹងរៀបចំឆាកសម្រាប់ការប្រកួតជុំទី 16 ជាមួយ Daegu FC ដែលទទួលជើងឯកឆ្នាំ 2006 និង 2016 Jeonbuk Hyundai Motors ខណៈដែល BG Pathum United ប៉ះគ្នាជាមួយក្រុមមកពីហុងកុង Kitchee SC តាមពីក្រោយដោយការប្រកួត Vissel Kobe ទល់នឹង Yokohama F Marinos លើកដំបូងក្នុងប្រវត្តិសាស្ត្រ។ Johor Darul Ta’zim នឹងឡើងប្រកួតជាមួយម្ចាស់ជើងឯកពីរសម័យកាល Urawa Red Diamonds។
ទន្ទឹមនឹងនេះ ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Champions League 2022™ (West) Knockout Stage គ្រោងនឹងប្រារព្ធឡើងពីថ្ងៃទី 3 ដល់ថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2023 ដោយទីកន្លែងកណ្តាលនឹងត្រូវប្រកាសនៅពេលក្រោយ មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រត្រូវបានលេងលើពីរជើងនៅថ្ងៃទី 19 ខែកុម្ភៈ និង ថ្ងៃទី 26 ឆ្នាំ 2023 ។