The AFC Club Licensing ជាការផ្តល់អាជ្ញាប័ណ្ណក្លិបបាល់ទាត់អាជីពពីសហព័ន្ធបាល់ទាត់ទ្វីអាស៊ី AFC ដោយក្លិបត្រូវពន្យល់ពីភារកិច្ចរបស់ខ្លួន កំណត់ដើម្បីស្នើសុំអាជ្ញាប័ណ្ណ និងស្ថាប័នផ្តល់អាជ្ញាប័ណ្ណ ព្រមទាំងដំណើរការស្នូលដែលត្រូវអនុវត្ត។ ការទទួលបានអាជ្ញាប័ណ្ណគឺជាការចាំបាច់សម្រាប់ក្រុម ប្រសិនបើពួកគេចង់ចូលរួមក្នុងការប្រកួតទ្វីបរបស់ AFC ។ លក្ខណៈវិនិច្ឆ័យមួយចំនួនដែលក្លិបត្រូវមានដូចជា៖ លក្ខណៈវិនិច្ឆ័យកីឡា ,លក្ខណៈវិនិច្ឆ័យហេដ្ឋារចនាសម្ព័ន្ធ ,លក្ខណៈវិនិច្ឆ័យកីឡាបុគ្គលិក និងលក្ខណៈរដ្ឋបាល ,លក្ខណៈវិនិច្ឆ័យច្បាប់ និងលក្ខណៈវិនិច្ឆ័យហិរញ្ញវត្ថុជាដើម។
សម្រាប់ក្លិបនៅកម្ពុជាដែលទទួលការបញ្ជាក់ AFC Club Licensing ក្នុងឆ្នាំ២០២២នេះ មាន៦ក្លិប នៃ៨ក្លិបនៅលីគកំពូលកម្ពុជាដូចជា ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង បឹងកេត ណាហ្គាវើលដ៏ អង្គរថាយហ្គឺរ និងវិសាខា។ ប្រសិបបើក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ អាចស្នើសុំអាជ្ញាប័ណ្ណបានដោយជោគជ័យ នោះក្លិបដែលប្រកួតប្រជែងនៅលីគទី២កម្ពុជាបច្ចុប្បន្នមួយនេះនឹងកាន់តែមានការវិវត្តខ្ពស់មួយកម្រិតទៀត និងមានឱកាសខ្ពស់ក្នុងការទទួលបានកៅអីមកចូលរួមប្រកួតប្រជែងនៅលីគកំពូលកម្ពុជា និងពានរង្វាន់អន្តរជាតិនានាថ្ងៃអនាគត។
ពិធីករទូរទស្សន៍ និងអ្នកគាំទ្រក្រុម Arsenal លោក Piers Morgan បានស្នើថា Ronaldo ឱ្យចុះហត្ថលេខាលេងនៅក្រុមកាំភ្លើងធំ៖ “វាដល់ពេលហើយ” Morgan បានសរសេរនៅលើ Twitter ដោយបន្ថែមរូបភាពរបស់គាត់ដែលផ្តល់ឱ្យ Cristiano ចុហត្ថលេខាអាវ Arsenal ។
“វាជាក្ដីសុបិនមួយហើយ Cristiano ចូលចិត្តបំបែកទៅលេងនៅទឹកដីថ្មីនៅក្នុងកីឡាបាល់ទាត់ ហើយខ្ញុំទើបតែបានប្រាប់គាត់ថា God + Jesus ជាឱកាសដែលមិនអាចប្រកែកបាន…”
ក្លឹបកាំភ្លើងធំត្រូវបានគេរាយការណ៍ថាទើបតែបានចុះហត្ថលេខាលើ Gabriel Jesus ។ ការផ្លាស់ទៅ Arsenal គឺមិនទំនងនោះទេ ខណៈដែលក្រុមកាំភ្លើងធំមិនលេងក្នុង Champions League ។ បំណងប្រាថ្នាចង់លេងក្នុងការប្រកួតដ៏ធំបំផុតនៅអឺរ៉ុបត្រូវបានគេនិយាយថាជាហេតុផលសំខាន់ដែល Ronaldo ចង់ចាកចេញ។