ព័ត៌មានកីឡាអន្តរជាតិ
ក្រុមជម្រើសជាតិថៃបានបាត់បង់កីឡាករឆ្នើមមួយរូបរបស់ពួកគេគឺ Chanathip Songkrasin សម្រាប់ព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 ដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ។
មូលហេតុមួយដែល Chanathip បដិសេធមិនចូលលេងក្នុងការប្រកួតលើកនេះ គឺដោយសារគាត់ចង់ផ្តោតលើការជួយក្លឹបរបស់គាត់គឺ Kawasaki Frontale ក្នុងលីគជប៉ុន ហើយគាត់មិនចង់រងរបួសដែលអាចប៉ះពាល់ដល់ឱកាសនៃការបង្ហាញខ្លួនជាមួយគាតនៅក្លឹប។
ការប្រកួតពានរង្វាន់ Mitsubishi Electric AFF Cup ឆ្នាំ 2022 លើកនេះធ្វើឡើង ស្របពេលដែល Kawasaki ចាប់ផ្តើមរដូវកាលមុនរបស់ពួកគេ ដើម្បីប្រឈមមុខនឹងការប្រកួតប្រជែងក្នុងរដូវកាលឆ្នាំ 2023 ហើយ Chanathip ចង់ផ្តោតអារម្មណ៍របស់គាត់ជាមួយក្រុម។
«និយាយតាមត្រង់ទៅ ខ្ញុំចង់លេងជាមួយជម្រើសជាតិ ប៉ុន្តែខ្ញុំបានលេងក្នុងការប្រកួតនេះ ៤ ដង ហើយខ្ញុំមិនទាន់ត្រៀមខ្លួនសម្រាប់ការប្រកួតលើកនេះទេ»។
«ខ្ញុំចង់ផ្តល់ឱកាសឲ្យកីឡាករក្មេងៗបានចូលលេង នេះគឺដោយសារយើងមិនមានកីឡាករគ្រប់គ្រាន់ ដើម្បីជំនួសកីឡាករចាស់ៗ។ ជម្រើសជាតិក្មេងៗជំនាន់ក្រោយរង់ចាំឱកាសលេងហើយយើងត្រូវផ្តល់ឱកាសឲ្យគេ»។
«នោះនឹងក្លាយជាដើមទុនសម្រាប់ប្រទេសថៃ ក្នុងការបន្តប្រកួតប្រជែងក្នុងកម្រិតអន្តរជាតិ ជាពិសេសកម្រិតអាស៊ី បន្ទាប់ពីខ្ញុំចូលនិវត្តន៍ពីបាល់ទាត់អាជីព»។
Chanathip Songkrasin បាននិយាយថា «គ្រប់ការប្រកួតទាំងអស់ ថៃមិនអាចចាញ់បានទេ។ លេងជាមួយអ្នកណាក៏ដោយ យើងត្រូវក្លាយជាជើងឯក។ ការបរាជ័យក្នុងនាមជាជើងឯក ប្រាកដជាធ្វើឱ្យអ្នកគាំទ្រខកចិត្ត ប៉ុន្តែខ្ញុំសប្បាយចិត្តជាងនេះ ប្រសិនបើខ្ញុំអាចធ្វើបានជាមួយមនុស្សជំនាន់ថ្មី»។ .
Chanathip បានជួយថៃឡើងជាម្ចាស់ជើងឯកបីលើកក្នុងឆ្នាំ ២០១៤, ២០១៦ និង ២០២០។ ក្នុងឆ្នាំ ២០១៤ ថៃបានយកឈ្នះម៉ាឡេស៊ីក្នុងលទ្ធផល ៤-៣ ខណៈឆ្នាំ ២០១៦ ក្រុមដំរីសបានយកឈ្នះឥណ្ឌូណេស៊ីក្នុងលទ្ធផល ៣-២ សរុបទាំងពីរជើង។
ឥណ្ឌូណេស៊ីបានក្លាយជាជនរងគ្រោះម្តងទៀតរបស់ថៃក្នុងការប្រកួតចុងក្រោយនៃឆ្នាំ 2020 ដែលក្រុមដែលដឹកនាំដោយ Shin Tae-yong បានចាញ់ដោយលទ្ធផលសរុប 6-2 និងបានផ្តល់ឱ្យថៃនូវជើងឯកទី 6 ក្នុងប្រវត្តិសាស្ត្រនៃ AFF Cup ។
ជោគជ័យនៃក្រុម Kuala Lumpur City (KL City) ឈានទៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Cup ឆ្នាំ 2022 បន្ទាប់ពីបានយកឈ្នះក្លឹប Uzbekistan Sogdiana Jizzakh តាមរយៈការស៊ុតបាល់ប៉េណាល់ទីក្នុងលទ្ធផល 5-3 កាលពីម្សិលមិញ បានឆក់យកចំណាប់អារម្មណ៍របស់អ្នកគាំទ្របាល់ទាត់ក្នុងស្រុក រួមទាំងអាស៊ានផងដែរ។
លទ្ធផលនៃជ័យជម្នះនេះមានន័យថា KL City នឹងជួបក្លឹបមកពីប្រទេស Oman, Al Seeb ក្នុងការប្រកួតចុងក្រោយនៃពានរង្វាន់ AFC Cup 2022 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 22 ខែតុលា នៅកីឡដ្ឋាន Kuala Lumpur Football Stadium, តំបន់ Cheras ។ ពួកគេមានឱកាសបង្កើតប្រវត្តិសាស្ត្រមួយទៀតក្នុងនាមជាក្លឹបទីពីរមកពីម៉ាឡេស៊ីដែលឈ្នះពាន AFC Cup បន្ទាប់ពី Johor Darul Ta’zim (JDT) ដែលបានធ្វើកាលពីឆ្នាំ ២០១៥។
គួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត KL City ក៏នឹងទទួលបានកៅអីនៅក្នុងវគ្គជម្រុះ AFC Champions League (ACL) ឆ្នាំ 2023 ប្រសិនបើពួកគេក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ AFC Cup ឆ្នាំ 2022។ យោងតាមមាត្រា 3.6 នៅក្នុងសៀវភៅក្បួនរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) អ្នកឈ្នះពានរង្វាន់ AFC Cup នឹងត្រូវបានផ្តល់កៅអីក្នុងវគ្គជម្រុះ ACL ទោះបីជាពួកគេមិនបានឆ្លងកាត់ការប្រកួតជើងឯកក្នុងស្រុកក៏ដោយ។
ដោយផ្អែកលើតារាងចំណាត់ថ្នាក់ចុងក្រោយនៃក្របខ័ណ្ឌ Super League 2022 KL City ឈរនៅលេខរៀងទី 5 ដោយមាន 29 ពិន្ទុ បន្ទាប់ពីលេងបាន 20 ប្រកួត។ ទោះបីជាយ៉ាងណាក៏ដោយ KL City នឹងមិនមានវត្តមានក្នុងពានរង្វាន់ AFC Cup នៅរដូវកាលក្រោយ ប្រសិនបើពួកគេចាញ់ក្នុងវគ្គជម្រុះ ACL ។
នេះគឺដោយសារតែកៅអី 1+2 នៅតែរក្សាបានសម្រាប់រដូវកាលក្រោយ ដែលជាកៅអីស្វ័យប្រវត្តិ 1 ទៅកាន់វគ្គចែកពូល ACL (Super League Champion) និង ២កៅអីទៀត ស្វ័យប្រវត្តិទៅកាន់ AFC Cup (Super League Runner-up & FA Cup Champion)
ដោយសារ JDT បានឈ្នះពានរង្វាន់ FA Cup ដូចជាជើងឯក Super League ឆ្នាំ 2022 នោះកៅអី AFC Cup 2023 ចំនួនពីរនឹងត្រូវបានផ្តល់ជូនដល់ក្រុមចំណាត់ថ្នាក់លេខ 2 និងទី 3 នៃក្របខ័ណ្ឌ Super League ឆ្នាំ 2022 ។
ខណៈពេលដែល JDT នឹងបង្ហាញខ្លួនជាលើកទីបួនរបស់ខ្លួននៅក្នុងវគ្គចែកពូល ACL 2023។ ម៉ាឡេស៊ីអាចនឹងមានតំណាងពីរក្រុមក្នុងការប្រកួត ACL 2023 ប្រសិនបើ KL City បង្កើតភាពភ្ញាក់ផ្អើល និងឆ្លងផុតវគ្គជម្រុះដោយជោគជ័យ៕
Casemiro ទើបតែបានចាប់ផ្តើម 2 ប្រកួតក្នុងចំណោម 7 ប្រកួតរបស់គាត់សម្រាប់ Manchester United មកទល់ពេលនេះព្រមទាំងនៅក្នុង Europa League ។តើគាត់មានមានបញ្ហាអ្វី?
១. Man United បានបន្តឈ្នះភ្លាមៗ បន្ទាប់ពី Casemiro បានចុះហត្ថលេខា។ បិសាចក្រហមបានកត់ត្រាជ័យជម្នះបួនលើកជាប់ៗគ្នាជាមួយនឹងខ្សែបម្រើ Christian Eriksen, Scott McTominay និង Bruno Fernandes ។ Erik ten Hag គិតថាមិនចាំបាច់រញ៉េរញ៉ៃជាមួយអ្វីដែលដំណើរការល្អរួចទៅហើយនោះទេ។
Ten Hag បានដំណើរការជាមួយខ្សែបម្រើដូចគ្នាទល់នឹង Man City ។ ក្រុមរបស់គាត់បានចាញ់ 6-3 ហើយគ្រូបង្វឹកសញ្ជាតិហូឡង់បានសារភាពថាគាត់នៅតែស្មោះត្រង់ចំពោះខ្សែបម្រើ “ឈ្នះ” របស់គាត់។
Ten Hag បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីការប្រកួត៖”ក្រុមនេះពិតជាធ្វើបានល្អមែន វាមិនមែនជាការមិនអើពើនឹង Casemiro នោះទេ។ វាគឺសម្រាប់ ក្នុងករណីនេះ! Scott McTominay គាត់ធ្វើបានល្អណាស់នៅក្នុងក្រុម ហើយបន្ទាប់មកយើងឈានទៅរកការឈ្នះជាប់ៗគ្នា។ ខ្ញុំប្រាកដថា វានឹងមានសារៈសំខាន់សម្រាប់ពួកយើងនៅក្នុងការប្រកួតសម្រាប់ រយៈពេលវែង និងរយៈពេលខ្លី។ គាត់ [Casemiro] នឹងរកឃើញខ្លួនឯង(ការសម្របខ្លួន)នៅក្នុងក្រុមប៉ុន្តែវាត្រូវតែមកតាមរបៀបធម្មជាតិ”។
២. ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថា Ten Hag ពិតជាមិនត្រូវការ Casemiro ច្រើននោះទេ។ នាយកផ្នែកកីឡារបស់ក្លឹបមានការចាប់អារម្មណ៍ខ្លាំងពេកជាមួយនឹងបំណងប្រាថ្នារបស់កីឡាករប្រេស៊ីលក្នុងការចូលរួមជាមួយពួកគេ ខណៈពេលដែលពេលវេលាវេលាចុងះកុងត្រាថ្មីជិតអស់ទៅហើយនោះ ហើយ Frenkie de Jongដែលជាគោលដៅក្នុងក្ដី ‘សុបិន’ របស់ Ten Hag – មិនយល់ព្រមលើការផ្លាស់ប្តូរនោះទេ។ ជាលទ្ធផល United បានចុះហត្ថលេខាលើកីឡាករដែលមានគុណភាពខ្ពស់ដែលជាអ្នកឈ្នះការប្រកួតបាល់ ច្រើនជាងអ្នកកាន់បាល់។ Casemiro បានចាប់ផ្តើមការប្រកួត Europa League ទល់នឹង Omonia នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ដូច្នេះវាទំនងជាថាគាត់ខកខានការប្រកួតជម្រើស១១នាក់ដំបូងម្តងទៀតនៅចុងសប្តាហ៍នេះទល់និង Everton។
៣.មានអ្នកចង្អុលបង្ហាញថាល្បឿនជាមធ្យមនៃលីកអង់គ្លេសគឺខ្ពស់ពេកសម្រាប់កីឡាករប្រភេទជាក់លាក់ ដែលធ្វើឲ្យ Casemiro ពិបាកសម្របខ្លួន និងត្រូវការបំពេញបន្ថែម។ ចំណុចនោះគឺថា ជាមួយនឹងប៉ុន្មាននាទីដែលគាត់មាន វាពិបាកក្នុងការវាយតម្លៃ។ ប្រសិនបើគាត់ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីសម្របខ្លួន គាត់ក៏ត្រូវការពេលវេលាបន្ថែមទៀតដើម្បីវិនិច្ឆ័យផងដែរ។
ក្នុងករណីណាក៏ដោយ ហើយបើយើងត្រលប់ទៅការប្រៀបធៀបជាមួយ McTominay អត្ថប្រយោជន៍របស់ Casemiro គឺសមត្ថភាពរបស់គាត់ក្នុងការដឹងពីរបៀបឈរក្នុងទីតាំងបានល្អ ភាពវៃឆ្លាត យុទ្ធសាស្ត្រនេះគឺសំខាន់នៅ Real Madrid ហើយ United ចង់ទាញយកប្រយោជន៍ពីវាឥឡូវនេះ។
វាជារឿងធម្មតាទេដែល Casemiro នឹងក្លាយជាអ្នកចាប់ផ្តើម១១នាក់បូង ដោយសារតែគុណភាព និងតម្លៃផ្ទាល់ខ្លួនរបស់គាត់នៅលើទីផ្សារ។ ប៉ុន្តែពេលគាត់មកដល់ អ្វីៗហាក់ប្រែប្រួល និងមានការជជែកវែកញែក ហើយ Ten hag អាចមានលេសដ៏ល្អឥតខ្ចោះសម្រាប់គាត់ក្នុងការដាក់ឱ្យលេងនៅ Europa League ជាលើកដំបូង ប៉ុន្តែការផ្តោតអារម្មណ៍នឹងត្រូវដាក់នៅចុងសប្តាហ៍ក្នុងការប្រកួតដែល Manchester United នឹងប្រកួតជាមួយ Everton នៅ Goodison Park។ ប្រសិនបើគាត់ក៏បរាជ័យក្នុងការចាប់ផ្តើមដំបូងរបស់គាត់ នោះយើងនឹងប្រឈមមុខនឹងបញ្ហាពិតប្រាកដជាមួយ Casemiro ។
ប្រភព៖ Tribuna.com; ESPN
គ្រាប់បាល់របស់ Marcus Rashford និង Anthony Martial បានជួយបិសាចក្រហមយកឈ្នះ Omonia ដែលមើលទៅពួកគេជាក្រុមមួយដូចជាគំរាមកំហែងមកកាន់ Man Utd ជាច្រើនដង។
Man United ត្រូវជួបជាមួយ Everton នៅថ្ងៃអាទិត្យ ខណៈពួកគេសម្លឹងរកការវាយបកវិញពីការចាញ់ Manchester City ៦-៣។ Erik ten Hag បានពន្យល់នៅក្នុងបទសម្ភាសន៍ក្រោយការប្រកួតរបស់គាត់ជាមួយ BT Sport ថា៖ «យើងចាប់ផ្តើមបានល្អ» ។
«បន្ទាប់មក យើងមានកំហុសដែលមិនចាំបាច់ហើយពិតជាអាក្រក់ 10 នាទីចុងក្រោយ»។
«យើងត្រូវតែរៀនពីវា។ អ្នកទុកឱ្យហ្វូងមនុស្សមានជីវិតវាយបកមកអ្នកវិញ អ្នកត្រូវតែជៀសវាងរឿងនោះ។»
ដោយពិភាក្សាពីការទទួលជ័យជម្នះ 3-2 លើក្រុម Omonia ក្នុងក្របខ័ណ្ឌ Europa League គ្រូបង្វឹករបស់ក្រុម Manchester United បានបន្ថែមថា៖«វាគ្រាន់តែជាការប្រកួតកម្ដៅសាច់ដុំតែប៉ុណ្ណោះ នៅថ្ងៃអាទិត្យ យើងត្រូវប្រតិកម្មឱ្យខ្លាំងជាងនេះ» ។
ប្រភព៖ BT Sport
Erik ten Hag បាននិយាយថាគាត់បានធ្វើការសម្រេចចិត្តដ៏សមហេតុផលក្នុងការជ្រើសរើស Scott McTominay ជំនួស Casemiro ក្នុងការលេងទល់នឹង Manchester City ដោយសារលទ្ធផលល្អរបស់ Scott ។
ថ្លែងទៅកាន់សារព័ត៌មានមុនការប្រកួត Europa League របស់ Man United ជាមួយ Omonia គាត់បាននិយាយថា៖ «អ្នកសរុបវាមើល!កាលលេងជាមួយ Brentford គាត់មិននៅក្នុងក្រុមទេ។ នៅថ្ងៃដែល Casemiro បានចុះហត្ថលេខា យើងឈ្នះ [ជាមួយ Liverpool] ហើយចាប់ពីពេលនោះមក យើងបានលេង 6 ប្រកួត។ យើងឈ្នះ៥ប្រកួត ហើយក្នុង៥ប្រកួតដែល Scott បានលេង ក្នុងមួយប្រកួតដែលគាត់មិនបានប៉ះក្រុម Sociedad»។
«សម្រាប់ខ្ញុំ វាសមហេតុផល វាជាការប្រកួតប្រជែងក្នុងក្រុម។ សម្រាប់ខ្ញុំមិនមែនជាជម្រើសទេ។ គាត់មានភាពប្រសើរឡើង គាត់បានអភិវឌ្ឍយ៉ាងល្អ។ គ្មានអ្វីពាក់ព័ន្ធនឹង Casemiro នោះទេ។»
Casemiro មិនទាន់មានការចាប់អារម្មណ៍ខ្លាំងនៅឡើយក្នុងការបង្ហាញទម្រង់លេងរបស់ Man Utd បើទោះបីជាកំណត់ត្រាដ៏អស្ចារ្យរបស់គេសម្រាប់ Real Madrid ប៉ុន្តែ Ten Hag ជឿជាក់ថាគាត់នឹងមកកាន់តែល្អ ហើយមានចំណែកដ៏ធំក្នុងការលេងនៅ Old Trafford។
«ខ្ញុំប្រាកដថា Casa នឹងដើរតួយ៉ាងសំខាន់ យើងដឹងពីប្រវត្តិរបស់គាត់ គ្រប់ពានរង្វាន់ទាំងអស់ដែលគាត់បានឈ្នះ អ្នកឃើញរាល់ថ្ងៃក្នុងការហ្វឹកហាត់ គាត់អាចចូលរួមចំណែកក្នុងក្រុម ហើយគាត់នឹងក្លាយជាកីឡាករសំខាន់ក្នុងក្រុមនេះ” ខ្ញុំជឿជាក់ថារឿងនេះនឹងកើតឡើង»។
ប្រភព៖ Manchester United
អតីតខ្សែបម្រើក្រុម Liverpool កីឡាករ Xabi Alonso ទទួលបានការងារដំបូងរបស់គាត់ជាគ្រូបង្វឹកក្រុមឈុតធំ បន្ទាប់ពីចំណាយពេលបីរដូវកាលនៅ Real Sociedad B ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ Bayer Leverkusen បន្ទាប់ពីក្រុមអាល្លឺម៉ង់បានបណ្តេញលោក Gerardo Seoane ។Alonso បាននិយាយថា៖ “ខ្ញុំដឹងថា Leverkusen ជាក្លឹបដ៏ល្អមួយតាំងពីខ្ញុំនៅអាល្លឺម៉ង់។ “Bay r04 តែងតែមានកីឡាករល្អៗ ខ្ញុំក៏ឃើញមានគុណភាពជាច្រើននៅក្នុងក្រុមបច្ចុប្បន្ន។ ការងារនេះធ្វើអោយខ្ញុំរំភើបខ្លាំងណាស់»។
Alonso គ្រប់គ្រងក្រុមដែលបច្ចុប្បន្នស្ថិតក្នុងតំបន់កាត់ចោលក្នុង Bundesliga ប៉ុន្តែក៏កំពុងប្រជែងយកកន្លែងមួយក្នុងវគ្គចែកពូលនៃ Champions League ជាមួយនឹងបីពិន្ទុបន្ទាប់ពីលេងបានបីប្រកួត។ កាលពីប៉ុន្មានសប្តាហ៍មុន Alonso បានធ្វើជាប្រធានក្រុម Liverpool Legends ដែលបានយកឈ្នះ Man United នៅកីឡដ្ឋាន Anfield ។
ប្រភព៖ Bayer 04 Leverkusen @ Twitter
Barcelona កំពុងរៀបចំពាក្យបណ្តឹងផ្លូវច្បាប់ទៅកាន់ UEFA ជុំវិញការសម្រេចរបស់អាជ្ញាកណ្តាល Slavko Vincic ក្នុងការប្រកួតទល់នឹង Inter Milan កាលពីយប់មិញ នេះបើយោងតាមប្រភពនៅក្នុងប្រទេសអេស្ប៉ាញ។
Blaugrana ត្រូវបានទុកឱ្យមានការខឹងសម្បារលើករណីសំខាន់ៗចំនួនពីរ៖
1. គ្រាប់បាល់មិនអនុញ្ញាតរបស់ Pedri ។ យោងតាមអ្វីដែល Xavi ត្រូវបានប្រាប់ គ្រាប់បាល់នេះគួរតែផ្ដល់ឱ្យ។
2. កំហុសប៉េណាល់ទីរបស់ Dumfries ។ VAR បានចំណាយពេលដល់ទៅ 4 នាទីដើម្បីសម្រេចថា Denzel Dumfries មិនបានយកដៃប៉ះបាល់នៅក្នុងប្រអប់នោះទេ។ប៉ុន្តែមើលទៅវាហាក់ដូចជាប៉ះ។ យ៉ាងណាមិញ ការសម្រេចចិត្តមួយផ្សេងទៀតជួយសម្រួល Barca នៅពេលដែលបាល់ប៉ះដៃ Fati។
ប្រសិនបើ UEFA រកឃើញកំហុសនេះ អាជ្ញាកណ្តាល និង VAR ពួកគេអាចនឹងត្រូវពិន័យ ប៉ុន្តែការចាញ់ Barca 1-0 មិនអាចកែប្រែបានទេ។
ប្រភព៖ Diario AS និង Mundo Deportivo
ព័ត៌មានកីឡាជាតិ
Antony មិនអើពើនឹងការបញ្ជារបស់ Erik ten Hag ក្នុងការតាមដាន និងការពារក្នុងការប្រកួតដែល Man United ចាញ់ 6-3 ក្រោមស្នាដៃក្រុម Man City នេះបើយោងតាមការចុះផ្សាយរបស់ The Sun។
ក្នុងការលេងគ្តប់គ្រងបាល់ពីក្រោមឡើងទៅលើ( build-up) គ្រូបង្វឹកសញ្ជាតិហូឡង់បានរំឭកខ្សែបម្រើស្លាបជានិច្ចអំពីទំនួលខុសត្រូវក្នុងការចុះមកការពារនៅកន្លែងរបស់គាត់។
ទោះជាយ៉ាងណាក៏ដោយ Antony បានបរាជ័យក្នុងការអនុវត្តការណែនាំ ហើយទុកឱ្យ Diogo Dalot ប្រឈមមុខនឹងការវាយលុករបស់ City នៅលើស្លាបខាងស្ដាំ។ Dalot ត្រូវជំរុញមកខាងលើក្នុងតំបន់ខ្សែបម្រើស្លាបដោយជួយតាមបិទ Jack Grealish និង Bernardo Silva ដែលតែងតែជាចំនួនលើសក្នុងតំបន់ខ្សែបម្រើស្លាបរបស់ពួកគេ។
Jadon Sancho ក៏រងការរិះគន់ផងដែរ បន្ទាប់ពីការប្រកួតនេះសម្រាប់ការខកខានមិនបានចុះមកជួយ Tyrell Malacia ដែលបណ្តាលឱ្យ United របូត 4-0 ក្នុងតង់ទីមួយ។ Ten Hag នឹងត្រូវធ្វើការលើការធ្វើឱ្យខ្សែបម្រើស្លាបរបស់គាត់កាន់តែប្រឹងប្រែង និងរួមចំណែកការពារ ដើម្បីជៀសវាងការបរាជ័យដ៏ធ្ងន់ធ្ងរបែបនេះទៅមុខ។
ប្រភព៖ The Sun
នៅក្នុងព័ត៌មានដ៏ធំមួយដែលត្រូវបានរាយការណ៍ដោយអ្នកកាសែត Veronica Brunati, Lionel Messi នឹងត្រលប់ទៅ Barcelona វិញនៅរដូវក្តៅឆ្នាំ 2023 នៅពេលដែលកិច្ចសន្យារបស់គាត់ជាមួយ Paris Saint-Germain ផុតកំណត់។
Messi បានចាកចេញពីក្លឹប Barcelona កាលពីឆ្នាំមុន បន្ទាប់ពីពួកគេមិនអាចបន្តកុងត្រាថ្មីបាន ដោយសារបញ្ហាហិរញ្ញវត្ថុដែលរីករាលដាលនៅក្នុងក្លឹប។កីឡាករវ័យ 35 ឆ្នាំរូបនេះបានស៊ូទ្រាំនឹងការចាប់ផ្តើមជីវិតដ៏យឺតយ៉ាវនៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំង ប៉ុន្តែកំពុងរីកចម្រើនក្នុងរដូវកាលនេះ ដោយបានចូលរួមបង្កើតគ្រាប់បាល់ 15 គ្រាប់ក្នុង 11 ប្រកួតនៅគ្រប់ពានរង្វាន់ទាំងអស់។
កិច្ចសន្យារបស់ Messi ជាមួយ PSG នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2023 ។ ម្ចាស់ជើងឯក Ligue 1 បាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីបញ្ចុះបញ្ចូលប្រធានក្រុមអាហ្សង់ទីនឱ្យបន្តស្នាក់នៅ Parc des Princes ។ ទន្ទឹមនឹងនេះក៏មានការចាប់អារម្មណ៍ពីសំណាក់ក្លឹបនានាក្នុងក្របខ័ណ្ឌ MLS ។
Note: @verobrunati is close to Leo Messi and his entourage. pic.twitter.com/DMYpANIsuZ — Barça Universal (@BarcaUniversal) October 4, 2022
Note: @verobrunati is close to Leo Messi and his entourage. pic.twitter.com/DMYpANIsuZ
— Barça Universal (@BarcaUniversal) October 4, 2022
Barcelona ក៏មានមហិច្ឆតាក្នុងការចុះហត្ថលេខាលើ Messi ឡើងវិញ ហើយនាំគាត់ត្រលប់ទៅ Spotify Camp Nou សម្រាប់កាឱកាសចុងក្រោយមួយ។តែយ៉ាងណា! ប្រធានក្លិប Joan Laporta ត្រូវបានគេជឿថា វាជាបញ្ហាប្រឈមក្នុងការចុះហត្ថលេខាលើអតីតប្រធានក្រុមរូបនេះ។ ខណៈពេលដែលទំនាក់ទំនងរវាងអ្នកទាំងពីរមានភាពតានតឹងដោយសារតែវិធីនៃការចាកចេញរបស់កំពូលតារានេះ គេរាយការណ៍ថាភាគីទាំងពីរសម្រួលគ្នា ហើយពិផាក្សារកច្រកចេញថ្មី។
ហើយឥឡូវនេះលោក Veronica Brunati ដែលស្និទ្ធស្នាលនឹងម្ចាស់ពាន Ballon d’Or ប្រាំពីរសម័យកាល និងអ្នករួមដំណើររបស់គាត់កំពុងអះអាងថាគាត់នឹងក្លាយជាកីឡាកររបស់ Barcelona នៅថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2023។ប្រសិនបើជាការពិត វានឹងក្លាយជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ក្រុម Catalans ក៏ដូចជាអ្នកគាំទ្រ ដែលមានអារម្មណ៍ខកចិត្តបន្ទាប់ពីការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Messi កាលពីរដូវក្តៅមុន។
ថ្មីៗនេះ អនុប្រធានក្លឹប Barcelona លោក Eduard Romeu បានទទូចថាក្លឹបនឹងមិនមានបញ្ហាផ្នែកហិរញ្ញវត្ថុក្នុងការចុះហត្ថលេខាលើកីឡាករវ័យ 35 ឆ្នាំរូបនេះឡើងវិញទេ ខណៈដែលគាត់នឹងក្លាយជាភ្នាក់ងារឥតគិតថ្លៃ។
អ្នកជំនាញការផ្ទេរ Fabrizio Romano ថ្មីៗនេះក៏បានរាយការណ៍ថា ក្រុមអ្នកមានបុណ្យមានទំនុកចិត្តថាពួកគេនឹងមិនជួបប្រទះការលំបាកណាមួយទាក់ទងនឹងប្រាក់ខែរបស់ Messi ប្រសិនបើគាត់ត្រលប់មកក្លឹបវិញនៅរដូវក្តៅក្រោយ។