ព័ត៌មានកីឡាជាតិ
ក្រោយមិនបានបង្ហាញខ្លួនទៀតទាត់នៅក្លិប ណាមួយបាត់បង់ឱកាសជាប់ឈ្មោះក្នុងជម្រើសជាតិកម្ពុជាសម្រាប់ការប្រកួតពានរង្វាន់ AFF Mitsubishi Cup 2022 ចុងឆ្នាំនេះ យ៉ើ សាហ្វីកំពុងពិចារណាជម្រើស២នៃអនាគតរបស់ខ្លួនជាមួយក្លិបភ្នំពេញក្រោន។
ផ្ដល់បទសម្ភាសន៍ជាមួយ B8 Sport ខ្សែការពារពាក់អាវលេខ៥របស់ក្លិបម្ចាស់ជើងឯក៨សម័យមួយនេះបាននិយាយថា៖« ស្ថានភាពទូទៅគឺល្អធម្មតាសម្រាប់ខ្ញុំនៅក្លឹបបាល់ទាត់ភ្នំពេញក្រោនរយៈពេល១០ឆ្នាំហើយដែលរួមរស់នៅទីនេះ។ មួយរយៈចុងក្រោយនេះខ្ញុំអត់សូវបានបង្ហាញខ្លួនគឺមានការខកចិត្តដែរ ព្រោះធ្វើឱ្យទម្រង់លេងធ្លាក់ចុះនិងបាត់បង់កៅអីជម្រើសជាតិ»។
«ពេលនេះខ្ញុំកំពុងពិចារណាដែរ…។ ទីមួយយើងរួមរស់នៅទីនេះ១០ឆ្នាំហើយ ការស្រឡាញ់ មនោសញ្ចេតនាផ្សេងៗគឺយើងគឺពិបាកនឹងកាត់ចិត្តណាស់។ កំពុងស្ថិតក្នុងការពិចារណា គួរធ្វើបែបណា គិតបែបណាបន្ទាប់ គួរនៅឬចាកចេញ។ ខ្ញុំមានរឿងពីរត្រូវគិតមួយ ការស្រឡាញ់ក្លិប ពីរគឺខ្លួនឯង បើយើងអត់បានលេងទៀងទាត់ ធ្វើឱ្យគុណផលយើងធ្លាក់ចុះ កៅអីជម្រើសជាតិបាត់បង់…អញ្ចឹងខ្ញុំខកចិត្តដែរ។ ពេលនេះខ្ញុំកំពុងគិតថាជ្រើសរើសយកមួយណា ក្នុងចំណោម២ហ្នឹង»។
ទាក់ទងនឹងការគ្រងពានលើកទី៨ក្នុងប្រវត្តិសាស្រ្តភ្នំពេញក្រោនកាលពីម្សិលមិញ សាហ្វីបានបង្ហាញអារម្មណ៍រីករាយ និងមានមោទនកភាពចំពោះក្រុម មិត្តរួមក្រុម គ្រូបង្វឹក និងអ្នកគាំទ្រ ដែលជាកត្តារួមជួយឱ្យក្លិបទទួលបានលទ្ធផលល្អបែបនេះ។
«ខ្ញុំរីករាយមែនទែនដែលជាផ្នែកមួយជួយឱ្យភ្នំពេញក្រោនលើកពានលីគកំពូល និងពានផ្សេងៗទៀត ពិសេស Cambodian Premier League ដើម្បីបង្កើត និងរក្សាកំណត់ត្រាក្រុមឈ្នះពានច្រើនជាងគេ ហើយឥឡូវបានពានលីគកំពូល៨លើកហើយក្នុងប្រវត្តិសាស្រ្តរបស់ក្លិប។ ខ្ញុំ! រំភើបដែលបានជួយក្រុមឱ្យលើកពាន ទោះបីជាខ្ញុំមិនសូវបានលេងនៅរដូវកាលនេះក៏ដោយ»។
«វាជាការដឹងគុណ! វាជាការតបស្នងដល់លោកពូ ឬទ្ធី សំណាង អតីតប្រធានក្លិបដោយការជួយក្លិប ឱ្យលើកពានពានផ្សេងៗ ពិសេសការជួយចិញ្ចឹមតាំងពីក្មេង ផ្ដល់ប្រាក់ឈ្នួល ផ្ដល់អាជីពដ៏ជោគជ័យមួយ។ វាក្ដីរីករាយក្នុងចិត្តរបស់ខ្ញុំ ដែលជួយក្លិបលើកពាន»។
ក្នុងពេល១០ឆ្នាំជាងនេះ សាហ្វីបានរួមរស់ជាមួយភ្នំពេញក្រោនតាំងពីឈុតយុវជន រហូតដល់ឈុតធំដោយជួយក្លិបឈ្នះលីគកំពូលកម្ពុជា២លើក (២០២១, ២០២២) ពានរង្វាន់ Cambodian Super Cup (2022) និងពានរង្វាន់ Cambodian League Cup (2022) និងពានរង្វាន់ដទៃទៀតកាលនៅជាឈុតយុវជន៕
ព័ត៌មានកីឡាអន្តរជាតិ
Cristiano Ronaldo ហាក់មិនខ្វល់ខ្វាយខ្លាំងពេកនោះទេ ក្នុងការអបអរការទទួលជ័យជម្នះ 6-1 របស់ព័រទុយហ្គាល់លើស្វីសក្នុងការប្រកួត World Cup ជុំទី 16 កាលពីយប់មិញ។
កីឡាករវ័យ 37 ឆ្នាំរូបនេះគឺជាកីឡាករបម្រុងដែលបានលេងរយៈពេល 10 នាទីចុងក្រោយ ឬច្រើនជាងនេះ ដោយស៊ុតបញ្ចូលទីបានគ្រាប់បាល់ Offside និងមិនមានការចូលរួមក្នុងការស៊ុតបញ្ចូលទីណាមួយក្នុងចំណោម 6 គ្រាប់នោះទេ។
បន្ទាប់ពីចប់ការប្រកួត Ronaldo បានចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ដើម្បីអបអរសាទរអ្នកគាំទ្រ មុនពេលសម្រុកចូលផ្លូវរូងក្រោមដី (Tunnel)។ គាត់មិនបានរង់ចាំមិត្តរួមក្រុមរបស់គាត់ទេ ដែលសុទ្ធតែរវល់អបអរជាមួយអ្នកគាំទ្រ និងអរគុណចំពោះការគាំទ្ររបស់ពួកគេ។
Cristiano Ronaldo (left of picture) walks straight off while his teammates celebrate with fans. #FIFAWorldCup pic.twitter.com/W7jB6iGQOO — Adriano Del Monte (@adriandelmonte) December 6, 2022
Cristiano Ronaldo (left of picture) walks straight off while his teammates celebrate with fans. #FIFAWorldCup pic.twitter.com/W7jB6iGQOO
— Adriano Del Monte (@adriandelmonte) December 6, 2022
Cristiano ហាក់ដូចជាមានការខកចិត្តនៅក្នុងផ្នែកខ្លះនៃការប្រកួតផងដែរ ប្រហែលជាដោយសារតែគាត់មិនអាចទទួលបានគ្រាប់បាល់ក្នុងការប្រកួតដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីខ្ពស់បែបនេះ។ អតីតមិត្តរួមក្រុម Man United របស់គាត់ Diogo Dalot និង Bruno Fernandes បានចូលរួមក្នុងការបង្កើតគ្រឆាប់បាល់ដោយម្នាក់ៗបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានមួយគ្រាប់ផងដែរ។
ប្រភព៖ Adriandelmonte @Twitter
លោក David Ornstein អះអាងថា Marcus Rashford ទំនងជានឹងចុះកុងត្រាថ្មីជាមួយ Man United ។ អ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់របស់គេហទំព័រ Athletic រូបនេះបានិយាយអំពីស្ថានភាពកិច្ចសន្យារបស់ Marcus នៅលើ Vibe ដែលផ្សាយចេញជាមួយ Five podcast ថា៖«ខ្ញុំពិតជាភ្ញាក់ផ្អើលប្រសិនបើគាត់លេងឱ្យក្លឹបមួយផ្សេងទៀតនៅក្នុង Premier League» ។
«អ្នកមិនដែលដឹងទេ ប៉ុន្តែវាធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនៅពេលដែលគាត់ជាកីឡាករឆ្លងកាត់យុវជនថ្នាលរបស់ Man United ហើយការសង្ស័យរបស់ខ្ញុំគឺថាគាត់នឹងបញ្ចប់កិច្ចសន្យាថ្មីនៅទីនោះ»។
កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ Rashford គ្រោងនឹងផុតកំណត់នៅរដូវក្តៅក្រោយ ប៉ុន្តែ Man Utd ទំនងជានឹងបន្តកុងត្រារយៈពេលមួយឆ្នាំបន្ថែមទៀតលើកិច្ចសន្យារបស់គាត់។
កីឡាករវ័យ 25 ឆ្នាំទំនងជានឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយបិសាចក្រហមនៅឆ្នាំក្រោយ បន្ទាប់ពីរកបាន 8 គ្រាប់ក្នុងការប្រកួតទាំងអស់សម្រាប់ក្រុមបិសាចក្រហមដែលដឹកនាំដោយលោក Erik ten Hag ក្នុងរដូវកាលនេះ។
ប្រភព៖ RioFerdinandPresentsFive @Youtube
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 កំពុងដំណើរការយ៉ាងល្អជាមួយនឹងការប្រកួតបញ្ចប់ជុំទី 16 ដែលប្រព្រឹត្តទៅនៅប្រទេសកាតាកាលពីយប់មិញ។
ហើយ Bruno Fernandes ត្រូវបានគេដាក់ឈ្មោះថាជា “កីឡាករល្អបំផុតនៅ World Cup រហូតមកដល់ពេលនេះ” ស្របពេលព័រទុយហ្គាល់ជួបជាមួយស្វីស។
ខ្សែបម្រើរបស់ Manchester United មានអត្រាប្រកួតជាមធ្យម 8.36 (ក្នុងចំណោម 10) ដែលបង្ហាញពីការប្រកួតទាំងបីរបស់ព័រទុយហ្គាល់ក្នុងហ្គេមដែលគាត់បានលេង។
Bruno បានស៊ុតបញ្ចូលទីបានពីរគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួនពីរនៅ World Cup ហើយការវាយតម្លៃបានធ្វើឱ្យគាត់ខ្ពស់ជាងកីឡាករ Kylian Mbappe, Lionel Messi និង Casemiro ។
អង់គ្លេសឈានដល់វគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ដែលពួកគេនឹងជួបក្រុមការពារតំណែងជើងឯកបារាំង។
Harry Maguire ដែលបង្ហាញគុណផលលេងបានល្អបំផុត ក្នុងការទទួលជ័យជម្នះ 3-0 ទល់នឹងសេណេហ្គាល់កាលពីថ្ងៃអាទិត្យ ត្រូវបានធានាថានឹងរក្សាតំណែងរបស់គេក្នុងជម្រើស១១នាក់ដំបូង។
ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងជឿថា ប្រធានក្រុមបិសាចក្រហម Manchester United នឹងក្លាយជាបុគ្គលម្នាក់ធ្វើឱ្យប្រព័ន្ធការពារដ៏ខ្សោយនៅខាងក្រោយសម្រាប់ក្រុមតោបីអង់គ្លេសនៅ ពេលភាគីទាំងពីរជួបគ្នា។ ជាការពិតល្បឿនដ៏យឺតរបស់គាត់អាចបញ្ហា ហើយនេះជាអ្វីដែលខាងសារព័ត៏មានបារាំងបានចំណាំទុក
L’Equipe ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងបានសរសេរថា៖ “ភាពយឺតយ៉ាវរបស់ Maguire អាចបង្ហាញពីការរំខានដល់ប្រព័ន្ធការពារខាងក្រោយរបស់អង់គ្លេស ដែលនឹងធ្វើឱ្យលោក Gareth Southgate បោះបង់ចោលទម្រង់លេង 4-3-3 មកប្រើប្រាស់ 3-4-3 វិញ” ។
ប្រភព៖ L’Equipe (តាមរយៈ Daily Mail)
នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នេះ ក្លិបបាល់ទាត់វិសាខា បានចាប់ផ្ដើមធ្វើការជួសជុលស្មៅថ្មី នៅកីឡដ្ឋានព្រីនស៍ សម្រាប់ត្រៀមស្វាគមន៍រដូវកាលថ្មី និងការប្រកួតអន្ដរជាតិផ្សេងៗ នាពេលខាងមុខ ។
តាមការបញ្ជាក់របស់ក្លិប ការជួសជុលនេះ គ្រោងនឹងប្រើរយៈពេលពី ៣ ទៅ ៤ខែប៉ុណ្ណោះ ហើយគោលបំណងគឺថាដើម្បីលើកកម្ពស់សោភ័ណភាព និងគុណភាពទីលានរបស់ខ្លួនឲ្យកាន់តែស្រស់ស្អាត និងល្អប្រសើរបន្ថែមទៀត ។
យើងមិនទាន់ដឹងថា តើក្លិបនឹងប្រើប្រាស់ស្មៅប្រភេទអ្វីសម្រាប់ទីលាននោះទេ ខណៈដែលស្មៅចាស់ជាប្រភេទស្មៅ COW GRASS ដែលមានគុណភាពមិនសូវល្អ និងតាមស្ដង់ដារបាល់ទាត់។
រូបថត៖ វិសាខា
ខ្សែការពារសញ្ជាតិអ៊ុយរូហ្គាយ Jose Gimenez ប្រឈមមុខនឹងការពិន័យឬព្យួរ 15 ប្រកួត បន្ទាប់ពីប្រើកែងវាយក្បាលអាជ្ញាកណ្តាលក្នុងការប្រកួតចុងក្រោយក្នុងពូល H ទល់នឹងហ្គាណាក្នុងការប្រកួត World Cup ឆ្នាំ 2022។
Viene sanción severa para José Maria Giménez, agredido a un representante de FIFA. #PorLasQueMueres⚽️ pic.twitter.com/N5xWGk6WUK — #PorLasQueMueres (@Salcedo_Hugo) December 3, 2022
Viene sanción severa para José Maria Giménez, agredido a un representante de FIFA. #PorLasQueMueres⚽️ pic.twitter.com/N5xWGk6WUK
— #PorLasQueMueres (@Salcedo_Hugo) December 3, 2022
អ៊ុយរូហ្គាយបានយកឈ្នះហ្គាណា 2-0 តាមរយៈគ្រាប់បាល់របស់ Giorgian De Arrascaeta ប៉ុន្តែពួកគេបានបរាជ័យក្នុងការឈានទៅវគ្គ 16 ក្រុមចុងក្រោយ បន្ទាប់ពីកូរ៉េខាងត្បូងបានផ្តួលក្រុមព័រទុយហ្គាល់ 2-1 ។
ការប្រកួតរវាងក្រុមទាំងពីរត្រូវបានកត់សម្គាល់ ដោយការសម្រេចចិត្តដ៏ចម្រូងចម្រាសមួយចំនួនដែលធ្វើឡើងដោយអាជ្ញាកណ្តាល ជាពិសេសបន្ទាប់ពី Hwang Hee-chan ស៊ុតបញ្ចូលទីគ្រាប់ទីពីរឱ្យកូរ៉េខាងត្បូង(ការប្រកួតផ្សេងគ្នា)។
កីឡាករឆ្នើមរបស់អ៊ុយរូហ្គាយមួយចំនួនដូចជា Edinson Cavani និង Jose Gimenez បានខឹងសម្បារនឹងអាជ្ញាកណ្តាលលោក Daniel Siebert បន្ទាប់ពីគាត់មិនបានផ្តល់បាល់ប៉េណាល់ទីនៅពេល Cavani ត្រូវបានកីឡាករហ្គាណាធ្បើឱ្យដួលនៅតំបន់ពិន័យ។
បន្ទាប់ពីដឹងថា អ៊ុយរូហ្គាយ ត្រូវបានធ្លាក់ចេញពីការប្រកួត World Cup ដោយសារគ្រាប់បាល់ស៊ុតបញ្ចូលទី កីឡាករបានបញ្ចេញកំហឹងរបស់ពួកគេទៅកាន់លោក Siebert ។ Gimenez បានប្រើកែងដៃវាយ Siebert នៅផ្នែកខាងក្រោយក្បាល ខណៈដែលគាត់ទាមទារឱ្យមានការពន្យល់អំពីមូលហេតុដែលអាជ្ញាកណ្តាលមិនបានផ្តល់បាល់ពិន័យដែលអាចនាំពួកគេឡើងទៅកាន់វគ្គបន្ទាប់។
It could be a lengthy ban incoming for #URU‘s Jose Gimenez after a video showed him elbowing FIFA’s competition director https://t.co/lStzCezjA7 — talkSPORT (@talkSPORT) December 4, 2022
It could be a lengthy ban incoming for #URU‘s Jose Gimenez after a video showed him elbowing FIFA’s competition director https://t.co/lStzCezjA7
— talkSPORT (@talkSPORT) December 4, 2022
លើសពីនេះ កីឡាករវ័យ 27 ឆ្នាំរូបនេះក៏បាននិយាយពាក្យជេរប្រមាថទៅលើអាជ្ញាកណ្តាល ដែលត្រូវបានថតដោយកាមេរ៉ាមួយក្នុងចំណោមកាមេរ៉ានៅក្នុងកីឡដ្ឋាន។
ដកស្រង់ពីរបាយការណ៍របស់ Mirror កីលាកររូបនេះនិយាយថា៖ «”They (referees) are a bunch of thieves. All illegitimate children. Yes please record me. Illegal child!,” ។ ខ្ញុំសូមរក្សាសិទ្ធមិនប្រែសម្រួលពាក្យទាំងនេះ។ ក្រៅពី Gimenez កីឡាករពីររូបទៀតគឺ Cavani និង Luis Suarez ក៏ប្រឈមនឹងការដាក់ទណ្ឌកម្មពី FIFA ផងដែរ បន្ទាប់ពីទាត់ប្រអប់ VAR មុនពេលចាកចេញពីទីលាន។ Suarez ក៏បានរិះគន់អាជ្ញាកណ្តាលថាមិនបានផ្ដល់បាល់ប៉េណាល់ទី ព្រោះបើតាមរូបគេ Cavani ត្រូវបានកីឡាករហ្គាណាធ្វើឱ្យដួលយ៉ាងច្បាស់។
គាត់បាននិយាយថា៖«ខ្ញុំឃើញឧបទ្ទវហេតុដែលពាក់ព័ន្ធនឹង Cavani គួរតែត្រូវបានទាត់បាល់ពិន័យ ពីព្រោះគាត់ត្រូវបានគេធ្វើឱ្យដួល។ នេះមិនមែនជាលេសទេ។ គណៈកម្មាធិការអាជ្ញាកណ្តាលចាំបាច់ត្រូវផ្តល់ការពន្យល់លម្អិតអំពីឧបទ្ទវហេតុនេះ»។
អ្នកចាំទីរបស់ក្លិប Liverpool កីឡាករ Alisson បានបង្កើតការសង្គ្រោះដ៏សំខាន់មួយចំនួនក្នុងជ័យជម្នះ 4-1 របស់ប្រេស៊ីលលើកូរ៉េខាងត្បូងក្នុងវគ្គ១៦ក្រុមចុងក្រោយ ប៉ុន្តែត្រូវបានគ្រូបង្វឹកលោក Tite ដកចេញក្នុងរយៈពេល 10 នាទីចុងក្រោយទៅវិញ។
ក្នុងស្ថានភាពនេះ Alisson មិនមានការព្រួយបារម្ភអំពីរបួសអ្វីនោះទេ ប៉ុន្តែហេតុផលពិតគឺថា លោក Tite ចង់ផ្តល់ឱកាសឱ្យអ្នកចាំទីដៃទី៣ Weverton ដែលមានវ័យ 34 ឆ្នាំទៅហើយនោះ បានលេងដូចមិត្តរួមក្រុម ហើយការនាំមុខ 3 គ្រាប់ ពិតជាមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់គ្រូបង្វឹកប្រេស៊ីលក្នុងការនាំយកអ្នកចាំទីជម្រើសទីបីរបស់គាត់ចូលទីលានបាន។
ឥឡូវនេះប្រេស៊ីលបានក្លាយជាក្រុមដំបូងក្នុងប្រវត្តិសាស្ត្រ World Cup ដែលបានដាក់ឱ្យកីឡាករទាំង 26 នាក់ក្នុងក្រុមរបស់ពួកគេបាបចូលលេង ហើយលទ្ធផលដែលល្អទៀតសោត ពួកគេបានឡើងទៅវគ្គ៨ក្រុមចុងក្រោយហើយ។
ប្រភព៖ Tribuna
កីឡាករសញ្ជាតិក្រូអាត ដែលតែតបញ្ចូលទីតាមស្មើក្រុមជប៉ុន (១-១) នៅវគ្គ១៦ក្រុម World Cup 2022 គឺធ្លាប់ជាកីឡាករបាល់ទះ។
នៅឆ្នាំ២០១៧ ខ្សែបម្រើស្លាបសញ្ជាតិក្រូអាត Ivan Perisic ដែលជាកីឡាករប្រកបនៅប្រទេសអង់គ្លេសជាមួយក្រុម Tottenham Hotspur បានចាប់ដៃគូជាមួយកីឡាករ Niksa Dell’Orco នៅព្រឹត្តិការណ៍បាល់ទះលើឆ្នេរខ្សាច់ FIVB Beach Volleyball World Tour Porec Major ។
ពួកគេបានចាញ់ទាំង៣ប្រកួតរបស់ពួកគេ ទល់នឹងក្រុមអាមេរិក ដែលមានកីឡាករ Casey Patterson និង Theo Brunner និង Jacob Gibb និង Taylor Crabb និងក្រុមប្រេស៊ីល Alvaro Filho និង Saymon Barbosa ។
Ivan Perisic បានបរិច្ចាគប្រាក់ ដែលរកបានពីការបង្ហាញខ្លួនរបស់គាត់ក្នុងព្រឹត្តិការណ៍ខាងលើនេះ ទៅសហព័ន្ធបាល់ទះក្រូអាត ដើម្បីជួយក្នុងការអភិវឌ្ឍន៍អ្វិស័យបាល់ទះឆ្នេរខ្សាច់របស់ពួកគេ ហើយការបង្ហាញខ្លួននេះ ពិតជាទទួលបានប្រជាប្រិយភាពពីគូប្រជែងរបស់គាត់។