ព័ត៌មានកីឡាអន្តរជាតិ
(English) គ្រូបង្វឹករបស់ក្លិប Manchester United លោក Ruben Amorim បានប្រាប់ Bruno Fernandes ថានឹងមិនអនុញ្ញាតឱ្យគាត់ចាកចេញពីក្លិបនៅរដូវក្តៅនេះទេ។ ប្រធានក្រុមបិសាចក្រហម Bruno Fernandes ដែលទើបតែតកុងត្រាថ្មីជាមួយនឹងក្លិបរហូតដល់ឆ្នាំ ២០២៧ កាលពីខែសីហា ត្រូវបានចាត់ទុកថាជាកីទ្បាករស្នូលដ៏សំខាន់របស់ក្លិបក្នុងរដូវកាលនេះ។
ជាការពិតណាស់ ការលើកទ្បើងបែបនេះ គឺដោយសារកាលពីចុងសប្តាហ៍មុន មានរបាយការណ៍បានលេចឡើងទាក់ទងនឹងកីឡាករវ័យ ៣០ ឆ្នាំរូបនេះជាមួយនឹងការផ្លាស់ទៅកាន់ Real Madrid។ យ៉ាងណា មុនពេលការប្រកួតជាមួយនឹង Nottingham Forest ក្នុងការប្រកួត EPL នារាត្រីថ្ងៃអង្គារ៍នេះ លោក Ruben Amorim បានថ្លៃងនៅក្នុងសន្និសីទសារព័ត៌មានអំពីរឿងខាងលើថា៖ «វានឹងមិនកើ់តទ្បើងទេ។ គាត់ (Bruno Fernandes) មិនទៅណាទេ ព្រោះខ្ញុំបានប្រាប់គាត់រួចហើយ»។
Bruno Fernandes រកបាន ១៦ គ្រាប់ឱ្យ United រាល់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ ខណៈដែលគ្មានកីទ្បាកររបស់ United ផ្សេងទៀតធ្វ់ើបានដូចរូបគេទ្បើយ។ មុនពេល FIFA Day រូបគេក៏រកបាន ៥ គ្រាប់ រួមទាំង Hat-trick ក្នុងការប្រកួត Europa League ក្នុងវគ្គ ១៦ ចុងក្រោយទល់នឹងក្រុម Real Sociedad ផងដែរ៕
ប្រភព៖ BBC
(English) ខ្សែបម្រើ Isco បាននិយាយថា៖ Real Betis គួរតែផ្តល់មូលនិធិដើម្បីបន្តការខ្ចីជើងខ្សែបម្រើស្លាប Antony ពី Manchester United ។ ខ្សែបម្រើស្លាបប្រេស៊ីល Antony បានស៊ុតបញ្ចូលទីបាន ៤ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៤ ដងក្នុងចំណោម ១២ ប្រកួត ចាប់តាំងពីចូលរួមជាមួយក្រុម Betis ក្នុងខែមករា រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។
ប្រភពរបស់ United បាននិយាយថា Betis កំពុងបង់ប្រាក់អប្បបរមា ៨៤% នៃប្រាក់ឈ្នួលរបស់ Antony ដែលច្រើនជាង ១០០,០០០ ផោនក្នុងមួយសប្តាហ៍។ Betis បានចាញ់តែពីរប្រកួតប៉ុណ្ណោះក្នុងចំណោម ១២ ប្រកួតរបស់ពួកគេចាប់តាំងពីការមកដល់របស់ Antony ហើយការទទួលជ័យជម្នះលើក្រុម Sevilla កាលពីថ្ងៃអាទិត្យគឺជាលើកទី ៦ ជាប់ៗគ្នាក្នុង La Liga ។
Isco បានប្រាប់ DAZN ថា៖ «យើងត្រូវតែប្រមូលមូលនិធិ ដូច្នេះគាត់អាចស្នាក់នៅយ៉ាងហោចណាស់មួយឆ្នាំទៀត។ យើងបានកត់សម្គាល់ឃើញការផ្លាស់ប្តូរចាប់តាំងពីគាត់បានមកដល់ គាត់ផ្តល់ឱ្យយើងជាច្រើន។ ខ្ញុំសប្បាយចិត្តដែលមាន Antony នៅទីនេះ។ គាត់ធ្វើឱ្យយើងភ្ញាក់ផ្អើលជាមួយនឹងភាពថ្លៃថ្នូរ និងបំណងប្រាថ្នារបស់គាត់ក្នុងការជួយ»។
Betis ស្ថិតនៅលេខរៀងទី ៦ ក្នុងតារាងពិន្ទុ La Liga ដោយក្រុមកំពូលទាំងបួនមានសិទ្ធិទៅលេង Champions League។ Antony បានចូលរួមជាមួយ United ពី Ajax ក្នុងតម្លៃ ៨១ លានផោនក្នុងឆ្នាំ ២០២២ ដែលជាការចុះហត្ថលេខាដែលថ្លៃបំផុតទី ២ របស់ពួកគេ បន្ទាប់ពី Paul Pogba។ រូបបានស៊ុតបាល់បញ្ចូលទី ១២ គ្រាប់ក្នុង ៩៦ ប្រកួតសម្រាប់ United ប៉ុន្តែមានតែមួយគ្រាប់គត់នៅក្នុង Premier League ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣៕
(English) ក្លិប Sheffield Wednesday បានរាំងស្ទះក្នុងការបើកប្រាក់ខែឱ្យកីទ្បារបស់ពួកគេសម្រាប់ខែមីនា ដោយសារបញ្ហាលំហូរសាច់ក្នុងក្លិបអង់គ្លេសមួយនេះ កំពុងតែជួបប្រទះវិបត្តិហិរញ្ញវត្ថុនាពេលថ្មីៗនេះ។
ក្លិបបាននិយាយថា៖ វាជា “បញ្ហាបណ្តោះអាសន្ន” ដោយសារតែបំណុលដែលអ្នកជំនួញជនជាតិថៃអាយុ ៥៦ ឆ្នាំគ្រប់គ្រង់ដោយក្រុម Thai Union Group ដែលជាអ្នកផលិតត្រីធូណាកំប៉ុងដ៏ធំបំផុតរបស់ពិភពលោក។ បច្ចុប្បន្ន Sheffield Wednesday កំពុងឈរនៅលេខរៀងទី ១២ ក្នុងក្របខណ្ឌលីគទី ២ របស់ប្រទេសអង់គ្លេស Championship ដែលនឹងត្រូវប៉ះគ្នាជាមួយនឹង Hull City នៅរាត្រីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។ គួរបញ្ជាក់ថា នៅសេចក្តីថ្លែងការណ៍របស់ក្លិបបាននិយាយថា៖ Sheffield Wednesday អាចបញ្ជាក់ពីបញ្ហាបណ្តោះអាសន្នជាមួយនឹងការផ្តល់ប្រាក់ខែកីឡាករសម្រាប់ខែមីនា៕
(English) ក្លិប Manchester City បានចំណាយប្រាក់អស់ជាង ៣៩ លានដុល្លារលើថ្លៃសេវាផ្លូវច្បាប់ (មេធាវី) នៅដំណាច់ឆ្នាំ២០២៣-២៤។ តួលេខនោះគឺកើនឡើងជាង ១៣ លានដុល្លារបើធៀបទៅនឹង ១២ ខែមុនស្មើនឹងជាង ២៦ ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍។ វាត្រូវបានគេរំពឹងថាវិក័យប័ត្រចំណាយសម្រាប់រដូវកាលនេះនឹងលើសពីចំនួននោះ ហើយនៅតែជាចំនួនខ្ពស់បំផុតនៅឡើយ។
មួយភាគធំនៃប្រាក់ដែលបានចំណាយប្រហែលជាបានទៅមេធាវីលោក Lord Pannick ។ មេធាវីដ៏គួរឱ្យគោរពដែលត្រូវបានជួលដោយក្លឹបកាលពីខែកុម្ភៈឆ្នាំមុនដើម្បីដឹកនាំក្រុមច្បាប់របស់ពួកគេត្រូវបានគេរាយការណ៍ថាគិតប្រាក់ប្រហែល ជាង៦០០០ដុល្លារក្នុងមួយម៉ោងសម្រាប់សេវាកម្មរបស់គាត់។ ចំនួនប្រាក់ដែលក្លិប Manchester City បានចំណាយក្នុងការប្រយុទ្ធប្រឆាំងនឹងការចោទប្រកាន់ វានឹងមិនថ្លៃទេ ប្រសិនបើពួកគេត្រូវបានជម្រះពីការចោទប្រកាន់ទាំងអស់។
ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២៣ ក្លិប Manchester City ត្រូវបានចោទប្រកាន់ដោយ Premier League ជាមួយនឹងការចោទ ១១៥ ករណីបំពានច្បាប់ហិរញ្ញវត្ថុរបស់លីក។ អស់រយៈពេលពីរឆ្នាំមកនេះ អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកបាននឹងកំពុងរង់ចាំសាលក្រមដោយអន្ទះសារចង់ឃើញថាតើ Man City នឹងត្រូវដាក់ទណ្ឌកម្មបែបណា ការពិន័យជាប្រាក់ និងការដកហូតពាន ប្រសិនបើពួកគេត្រូវបានរកឃើញថាមានទោស។ City បដិសេធការប្រព្រឹត្តខុសលើការចោទប្រកាន់ទាំង ១១៥ ប៉ុន្តែអាចប្រឈមនឹងការផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរ ប្រសិនបើការចោទប្រកាន់ត្រូវបានបញ្ជាក់៕
(English) តាមសេចក្តីរាយការណ៍កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរៀបចំបញ្ជីប្រទេសមួយចំនួនជាបីកម្រិត អាចនឹងរារាំងមិនឱ្យចូលប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦។
FIFA World Cup ឆ្នាំ២០២៦ រៀបចំដោយសហម្ចាស់ផ្ទះសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក នៅចន្លោះថ្ងៃទី ១១ ខែមិថុនា ដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំក្រោយ។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានដកប្រទេសចំនួន ៣ រួចហើយ។ រុស្សីត្រូវបានហាមប្រាមពីការប្រកួតដោយសារតែការលុកលុយអ៊ុយក្រែន ប្រទេសកុងហ្គោដោយសារតែការជ្រៀតជ្រែករបស់រដ្ឋាភិបាលក្នុងបញ្ហាកីឡាបាល់ទាត់ និងប៉ាគីស្ថានចំពោះការខកខានក្នុងការធ្វើបច្ចុប្បន្នភាពរដ្ឋធម្មនុញ្ញ PFF របស់ខ្លួន ។ ប្រសិនបើការហាមប្រាមការធ្វើដំណើររបស់រដ្ឋបាលលោកត្រាំ ត្រូវបានអនុម័ត ប្រទេសជាច្រើនដែលរំពឹងថានឹងមានវត្តមាននៅ World Cup ឆ្នាំក្រោយនឹងត្រូវបានហាមឃាត់មិនឱ្យចូលរួមប្រកួតប្រជែង រួមទាំងប្រទេស Venezuela និង Cameroon ផងដែរ។ អ៊ីរ៉ង់ ដែលបានកក់សំបុត្ររួចហើយ នឹងគ្មានកន្លែងនៅក្នុងការប្រកួតនោះទេ បើទោះជាពួកគេមានវគ្គបញ្ចប់វគ្គជម្រុះនៅកំពូលតារាង ក្នុងពូល Aក៏ដោយ។
យោងតាមកាសែត New York Times ការហាមឃាត់ការធ្វើដំណើរបានបែងចែកប្រទេសជាបីក្រុមផ្សេងគ្នា។ ក្រុមទីមួយប្រឈមនឹងការហាមឃាត់ការធ្វើដំណើរទាំងស្រុង។ ទីពីរមានការចេញទិដ្ឋាការសម្រាប់ពលរដ្ឋរបស់ខ្លួនមានកម្រិតធ្ងន់ធ្ងរខណៈក្រុមទីបីត្រូវបានផ្តល់រយៈពេល៦០ថ្ងៃដើម្បីដោះស្រាយបញ្ហាជាក់លាក់។ អ៊ីរ៉ង់ រួមជាមួយនឹងប្រទេសមួយចំនួនដូចជាកូរ៉េខាងជើង និងវេណេហ្ស៊ុយអេឡា នឹងស្ថិតនៅក្រោមការហាមឃាត់ការធ្វើដំណើរទាំងស្រុង ដែលធ្វើឲ្យការចូលរួមក្នុងការប្រកួតរបស់ពួកគេស្ថិតក្នុងហានិភ័យធ្ងន់ធ្ងរ។
ប្រទេសផ្សេងទៀតដូចជា Burkina Faso, Cape Verde និង Sudan ក៏អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរសម្រាប់ការចូលរួមប្រកួត ប៉ុន្តែអាចប្រឈមមុខនឹងការដកចេញដ៏មានសក្តានុពល។ ទោះបីជាវានៅតែមិនច្បាស់ថាតើបញ្ជីរាយនាមនឹងត្រូវបានបញ្ចប់ ឬផ្លាស់ប្តូរក៏ដោយ ក៏ beIN Sports រាយការណ៍ថា ការពិភាក្សារវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និង FIFA កំពុងដំណើរការរួចហើយក្នុងការស្វែងរកដំណោះស្រាយ៕
(English) ក្លិប Leipzig បានបញ្ចប់តួនាទីលោក Marco Rose ជាគ្រូបង្វឹក បន្ទាប់ពីចាញ់ Borussia Monchengladbach ១-០ នៅក្នុងការប្រកួតលីគកំពូលអាល្លឺម៉ង់ Bundesliga កាលពីថ្ងៃសៅរ៍មុន។ ជាមួយនឹងការបញ្ចប់តួនាទីលោក Marco Rose ក្លិបក៏បានតែងតាំងលោក Zsolt Low ជាគ្រូបង្វឹកបណ្តោះអាសន្នរហូតដល់បញ្ចប់រដូវកាលនេះ។
Marco Rose ដែលមានវ័យ ៤៨ ឆ្នាំរូបនេះបានចំណាយពេលនៅ Leipzig ពីរឆ្នាំកន្លះ ដោយរួមចំំណែកដឹកនាំក្លិបឈ្នះពាន German Cup កាលពីឆ្នាំ ២០២៣។ ចំណែកឯ លោក Zsolt Low ធ្លាប់ធ្វើជាគ្រូជំនួសរបស់លោក Thomas Tuchel នៅ Chelsea, Bayern Munich និង Paris St-Germain ផងដែរ។ គួរជម្រាបថា បន្ទាប់ពីចាញ់ Borussia Monchengladbach បានធ្វើឱ្យពួកគេធ្លាក់ទៅកាន់លេខរៀងទី ៦ ជាបណ្តោះអាសន្ន ស្របពេលនៅសល់ ៧ប្រកួតទៀត ដើម្បីលេងបិទរដូវកាលនេះ៕
ព័ត៌មានកីឡាអាស៊ី
សមាគមកីឡាបាល់ទាត់ថៃបានពន្យារពេលសន្និសីទសារព័ត៌មានសម្រាប់យុទ្ធនាការរៃអង្គាសថវិការបស់ខ្លួន ដែលរួមមានការលក់អាវយឺត ដើម្បីជួយសងបំណុលដែលមានតម្លៃរាប់សិបលានដុល្លារ បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា។
វាត្រូវបានគេគ្រោងនឹងរៀបចំព្រឹត្តិការណ៍នេះនៅព្រឹកថ្ងៃទី 31 ខែមីនានៅទីក្រុងបាងកក ប៉ុន្តែគ្រោះមហន្តរាយបានជំរុញឱ្យមានការផ្លាស់ប្តូរផែនការ។
បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា៖ “នេះគឺជាពេលវេលាមួយដែលត្រូវតែផ្តល់អាទិភាពដល់ការគាំទ្រអ្នកដែលត្រូវការ” ។ “សហព័ន្ធនិងដៃគូរបស់ខ្លួននឹងពន្យារពេលសន្និសីទសារព័ត៌មានដើម្បីកាត់បន្ថយការព្រួយបារម្ភអំពីស្ថានភាពបច្ចុប្បន្ន។ ពេលវេលាសមរម្យសម្រាប់ព្រឹត្តិការណ៍នេះនឹងត្រូវបានប្រកាសនៅពេលក្រោយ”។
“ថៃស្រលាញ់បាល់ទាត់ថៃ” គឺជាយុទ្ធនាការពិសេសរបស់ សមាគមកីឡាបាល់ទាត់ថៃ (FAT) ដែលបង្កើតឡើងដើម្បីជួយសងបំណុលរបស់ខ្លួន និងអភិវឌ្ឍបាល់ទាត់ថៃប្រកបដោយនិរន្តរភាព។ បន្ថែមពីលើការលក់អាវយឺត យុទ្ធនាការនេះក៏អំពាវនាវឱ្យមានការបរិច្ចាគតាមរយៈសកម្មភាពរៃអង្គាសប្រាក់ ដូចជាការប្រគុំតន្ត្រី ការសម្តែងលើឆាក និងការប្រកួតបាល់ទាត់មិត្តភាពជាដើម។
ការរញ្ជួយដីកម្រិត 7.7 រិចទ័របានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ ដោយបានបញ្ជូនការរញ្ជួយដែលប៉ះពាល់ដល់តំបន់ជាច្រើនក្នុងប្រទេសថៃ។
ទីក្រុងបាងកកបានរាយការណ៍ថា មានអ្នកស្លាប់យ៉ាងហោចណាស់ 17 នាក់ និងមនុស្សជាង 100 នាក់បានជាប់ក្នុងគំនរបាក់បែក បន្ទាប់ពីការដួលរលំនៃអគារ 34 ជាន់ដែលកំពុងសាងសង់។ រដ្ឋាភិបាលថៃបានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នក្នុងរាជធានី។
យោងតាមកាសែតក្នុងស្រុក Thairath ការរញ្ជួយដីបានប៉ះពាល់ដល់កាលវិភាគនៃយុទ្ធនាការនេះ។ ការបរិច្ចាគសម្រាប់បាល់ទាត់អាចនឹងត្រូវផ្អាកជាបណ្តោះអាសន្ន ដើម្បីផ្តោតលើកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយ។
ផ្នែកដំបូងនៃយុទ្ធនាការនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលថៃយកឈ្នះស្រីលង្កា 1-0 ក្នុងការប្រកួតបើកឆាកនៃវគ្គជម្រុះ Asian Cup 2027 នៅកីឡដ្ឋាន Rajamangala ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី 25 ខែមីនា។
កីឡាករថៃបានដើរចេញទៅទីលានប្រកួតដោយពាក់អាវយឺតពណ៌សដែលមានបេះដូងពណ៌ក្រហម ហើយឈ្មោះយុទ្ធនាការសរសេរជាអក្សរពណ៌ខៀវនៅខាងមុខ។ ផ្នែកខាងក្រោយមានលេខ 12 ដែលមានន័យថាអ្នកគាំទ្រគឺជាកីឡាករទី 12 ។ សមាគមនេះមានគោលបំណងលក់អាវយឺតចំនួនបីលាន ក្នុងរយៈពេល 30 ថ្ងៃដើម្បីប្រមូលប្រាក់ចំនួន 300 លានបាត (8.8 លានដុល្លារអាមេរិក) ដើម្បីសងបំណុលរបស់ខ្លួន។ ការលក់នឹងបន្ត បើទោះបីជាគោលដៅមិនត្រូវបានសម្រេចក្នុងរយៈពេលកំណត់ក៏ដោយ។
យោងតាម Siam Sport អាវយឺតនីមួយៗមានតម្លៃប្រហែល 90 បាតដើម្បីផលិត ហើយលក់ក្នុងតម្លៃ 259 បាត។
FAT បច្ចុប្បន្នកំពុងប្រឈមនឹងបំណុលលើសពី 500 លានបាត (14.8 លានដុល្លារ) ។
នៅឆ្នាំ 2016 លោក Somyot Poompanmoung ដែលជាប្រធាននៅពេលនោះបានបញ្ឈប់ជាឯកតោភាគីនូវកិច្ចសន្យាសិទ្ធិផ្សាយរបស់ FAT ជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Siam Sport ។ យោងតាមសាលក្រមរបស់តុលាការកំពូលថៃកាលពីថ្ងៃទី៦ ខែមីនា សមាគមត្រូវសងជំងឺចិត្ត Siam Sport 360 លានបាត បូករួមទាំងការប្រាក់ប្រហែល 200 លានបាត គិតចាប់ពីថ្ងៃដែលប្តឹងនៅថ្ងៃទី 5 ខែកុម្ភៈ ឆ្នាំ 2016។
កេរដំណែលរបស់លោក Somyot ក៏រាប់បញ្ចូលទាំងបំណុលចំនួន 132 លានបាតផងដែរ ដែលបានកើតឡើងបន្ទាប់ពី Madam Pang បានធ្វើការត្រួតពិនិត្យទ្រព្យសម្បត្តិនៅពេលចូលកាន់តំណែងនៅដើមឆ្នាំ 2024 ។ អតីតប្រធានរូបនេះ ក៏បានខ្ចីប្រាក់ចំនួន 155 លានបាតពី FIFA ក្នុងឆ្នាំ 2020 ដែលត្រូវតែសងជាផ្នែកៗដល់ទៅ១០លើករហូតដល់ឆ្នាំ 2030 ។
ជាលទ្ធផល ជំនួយហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ FIFA សម្រាប់ FAT ត្រូវបានកាត់បន្ថយពី 42 លានបាតទៅ 25 លានបាតក្នុងមួយឆ្នាំ។ មានការសង្ស័យផងដែរថាលុយ៣០លានបាតដែលបង់ថ្លៃផ្លូវច្បាប់ក្នុងពាក្យបណ្ដឹង Siam Sport គឺបានបន្លំបំប៉ោង។ 32 លានបាតផ្សេងទៀតគឺជាប្រាក់ខែរបស់ Somyot ដែលមិនទាន់ត្រូវបានប្រគល់ឱ្យ FAT វិញ។
ក្នុងសន្និសីទសារព័ត៌មានកាលពីដើមខែនេះ លោកជំទាវ ប៉ាង ស្រក់ទឹកភ្នែក ខណៈកំពុងពិភាក្សាអំពីបំណុលរបស់សមាគម។ នាងបាននិយាយថា៖ “ពេលខ្ញុំមកដល់ សមាគមមិនមានអ្វីទេ មានតែបំណុលទេ ខ្ញុំសុំតែការយោគយល់ និងលើកទឹកចិត្តពីអ្នកគាំទ្រ និងសារព័ត៌មានប៉ុណ្ណោះ”។
FAT មិនបានចាប់ផ្តើមដំណើរការផ្លូវច្បាប់ជាផ្លូវការប្រឆាំងនឹងអតីតប្រធានាធិបតី Somyot ទេ។ គណៈកម្មាធិការមួយត្រូវបានបង្កើតឡើងដើម្បីចរចាជាមួយ Siam Sport ។
(English) ស្ថាប័នគ្រប់គ្រងបាលទាត់តំបន់ CONMEBOL បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ម្ចាស់ជើងឯក World Cup ពីរសម័យកាល លោក Ronaldo Nazario នឹងដឹកនាំក្រុមការងារពិសេសដែលត្រូវបានបង្កើតឡើងដើម្បីព្យាយាមលុបបំបាត់ការរើសអើងជាតិសាសន៍ ការរើសអើងគ្រប់ប្រភេទ និងអំពើហិង្សានៅក្នុងបាល់ទាត់អាមេរិកខាងត្បូង។ CONMEBOL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បេសកកម្មរបស់គាត់គឺត្រូវបង្កើតគោលនយោបាយ យន្តការការពារ និងការដាក់ទណ្ឌកម្ម ដែលរួមចំណែកក្នុងការលុបបំបាត់អាកប្បកិរិយាទាំងឡាយណា ដែលប៉ះពាល់ដល់ទាំងកីឡា និងសង្គម។
Ronaldo វ័យ ៤៨ ឆ្នាំបានចូលនិវត្តន៍ពីអាជីពបាល់ទាត់នៅឆ្នាំ ២០១៩ បន្ទាប់ពីបានជួយក្រុមជម្រីសជាតិប្រេស៊ីល ឈ្នះពានរង្វាន់ World Cupចំនួន ២ គឺក្នុងឆ្នាំ ១៩៩៤ និង ២០០២ ។ ការតែងតាំងនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំ មន្ត្រីរដ្ឋាភិបាល អតីតកីឡាករ និងតំណាងសហជីពកីឡាករដែលបានកោះប្រជុំដោយប្រធាន CONMEBOL លោក Alejandro Domínguez ដើម្បីដោះស្រាយបញ្ហាបន្ទាប់ពីសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសរបស់គាត់អំពីបាល់ទាត់ប្រេស៊ីល។ ក្រៅពី Ronaldo អតីតអគ្គលេខាធិការ FIFA លោក Fatma Samoura និងអតីតកីឡាករអាហ្សង់ទីន Sergio Marchi ប្រធាន FIFPRO អាមេរិកខាងត្បូងនឹងជាផ្នែកមួយនៃក្រុមការងារដែរ៕
(English) ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានគំរាមដាក់បម្រាមទៅលើប្រទេស Zambia មិនឱ្យចូលរួមប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ដោយសារតែមន្ត្រីរដ្ឋាភិបាល កំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងបាល់ទាត់របស់ប្រទេស។ ការគម្រាមរបស់ FIFA ស្របពេលទ្វីបអាហ្វ្រិកកំពុងដំណេីរការប្រកួតជម្រុះដល់ជុំទី ៦ ក្នុង ១០ ប្រកួត។ ក្រុមលេខ ១ ក្នុងពូលទាំង៩មានកៅអីស្វ័យប្រវត្តិ ខណៈដែល ៤ ក្រុមចំណាត់ថ្នាក់លេខ ២ ល្អបំផុតត្រូវប្រកួតវគ្គ Play-off ដែលធ្វើឡើងក្នុងខែវិច្ឆិកាឆ្នាំ ២០២៥។
របាយការណ៍ខាងលើដដែលបានបន្ថែមថា ក្រុមប្រឹក្សាកីឡាអន្តរជាតិនៃហ្សំប៊ី (NSCZ) ដែលជាអង្គការរដ្ឋាភិបាលបានដាក់ញត្តិទៅ FIFA ដោយអំពាវនាវឱ្យបង្កើតគណៈកម្មាធិការអន្តរកាល ស្ថាប័នបោះឆ្នោតឯករាជ្យ និងការត្រួតពិនិត្យយ៉ាងហ្មត់ចត់នៃដំណើរការបោះឆ្នោតរបស់សមាគមបាល់ទាត់ហ្សំប៊ី (FAZ)។ ច្បាប់របស់ FIFA ចែងថាសមាគមសមាជិកមានកាតព្វកិច្ចស្របច្បាប់ក្នុងការត្រួតពិនិត្យប្រតិបត្តិការរបស់ពួកគេដោយស្វ័យភាព ដោយគ្មានការជ្រៀតជ្រែកពីអង្គភាពខាងក្រៅ ដូចជាអង្គការរដ្ឋាភិបាលជាដើម។
នៅក្នុងការឆ្លើយតបរបស់ខ្លួនចំពោះក្រុមប្រឹក្សាកីឡា Zambian FIFA បាននិយាយតាមរយៈ SPORTbible ថា យើងចង់រំលឹកឡើងវិញថា សមាគមសមាជិករបស់ FIFA ទាំងអស់ត្រូវធ្វើកិច្ចការរបស់ពួកគេដោយឯករាជ្យ និងគ្មានឥទ្ធិពលមិនសមរម្យពីភាគីទីបី រួមទាំងអាជ្ញាធររដ្ឋាភិបាលផងដែរ។ កិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ FAZ និងការបោះឆ្នោតត្រូវបានកំណត់ពេលសម្រាប់ថ្ងៃសៅរ៍ទី២៩ ខែមីនាឆ្នាំ២០២៥៕