ads
ads
ចាយកាតលឿងខុសប្រក្រតី ក្រុមអាជ្ញាកណ្តាលថៃ ទទួលរងការពិន័យ
០៨-កញ្ញា-២០២២

ក្រុមអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតក្របខណ្ឌ Thai League រដូវកាល 2022-23 រវាងក្លិប Buriram United ២-២ BG Pathum United ត្រូវបានសមាគមកីឡាបាល់ទាត់ថៃ និងគណៈកម្មាធិការអាជ្ញាកណ្តាល បើកកិច្ចប្រជុំពិនិត្យឡើងវិញ  បន្ទាប់ពីក្រុមអាជ្ញាកណ្តាលកាត់សេចក្តីផ្តល់កាតលឿងចំនួន១០ ទៅលើក្រុមភ្ញៀវ ។

ក្នុងការប្រកួតកាលពីថ្ងៃទី៤ ខែកញ្ញា កន្លងទៅ ក្រុមកីឡាករ BG Pathum United (ក្រុមភ្ញៀវ) ទទួលបានកាតលឿងចំនួន១០ និងកាតក្រហមចំនួន ១សន្លឹក ដែលភាគច្រើន ពួកគេត្រូវបានទទួលក្នុងវគ្គទី២។ ក្នុងករណីនេះដែរ ក្លិប BG Pathum United ក៏បានស្នើទៅកាន់សមាគមកីឡាបាល់ទាត់ថៃ និងគណៈកម្មាធិការអាជ្ញាកណ្តាលឲ្យត្រួតពិនិត្យទៅលើការសម្រេចចិត្តរបស់លោកអាជ្ញាកណ្តាល ដើម្បី​ចង់ដឹងថា​តើក្រុម​អាជ្ញាកណ្តាលធ្វើ​បាន​ត្រឹម​ត្រូវ​ឬ​អត់? ជាពិសេសក្នុងហេតុការផ្តល់កាតលឿងចំនួន ១០នេះតែម្តង។

ថ្មីៗ​នេះ លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​បាន​បង្ហាញ​ថា លោក Sarayuth Chak Ngern ជាអាជ្ញាកណ្តាល​កាត់សេចក្តីក្នុងប្រកួតនោះ ​ពិត​ជាបានសម្រេចចិត្ត​ខុសច្រើនករណី ​ដែល​ត្រូវ​បាន​ហាម​មិន​ឲ្យមានសកម្មភាពជាមួយបាល់ទាត់ក្នុង​លីគ​អាជីព​រយៈពេល​២សប្តាហ៍​ ដោយក្នុង​នោះ​មានជំនួយការអាជ្ញាកណ្តាលលោក Nopphadej Muangngam និងលោក Chaovalit Poonprasit ផងដែរ។ ដោយឡែកអាជ្ញាកណ្តាល ក្នុងបន្ទប់ VAR ក៏ត្រូវបានហាមមិន​ឲ្យមានសកម្មភាពមួយជាមួយបាល់ទាត់ ១សប្តាហ៍ផងដែរ។

ប្រភព៖ SMM SPORTS

ads
ads