នៅក្នុងសារព័ត៌មានចុងក្រោយ Xavi ត្រូវបានគេសួរថា ជាមួយនឹងគុណសម្បត្តិ 5 ពិន្ទុលើស Real Madrid តើ Barcelona គឺជាក្រុមដែលមានភាគរយខ្ពស់ក្នុងការឈ្នះពានរង្វាន់លីគនៅឆ្នាំនេះឬទេ?។
គ្រូបង្វឹករូបនេះបាននិយាយថា៖ «ខ្ញុំមិនមានអារម្មណ៍ថាយើងជាក្រុមដែលមានភាគរយខ្ពស់នោះទេ ខ្ញុំមានអារម្មណ៍ថាយើងគ្រាន់តែជាបេក្ខភាពមួយរូបនឹងឈ្នះពានលីគ ហើយនោះជាគោលដៅមួយក្នុងចំណោមគោលដៅជាច្រើនរបស់យើង»។
«យើងកំពុងប្រកួតប្រជែងជាមួយក្រុមដែលឈ្នះពានរង្វាន់លីគបច្ចុប្បន្ន និង Champions League ហើយវានឹងពិបាកសម្រាប់ពួកយើង ក្នុងការប្រជែងដណ្តើមពានជាមួយនឹងក្រុមខ្លាំងដូចជា Real Madrid ។ ខ្ញុំគិតថាពួកគេធ្វើបានល្អ ហើយយើងនឹងត្រូវតែតស៊ូ ដើម្បីដណ្តើមពានរហូតដល់ចុងក្រោយ ពីថ្ងៃទីពីរដល់ថ្ងៃចុងក្រោយនៅ La Liga”។
បន្ទាប់ពីធ្លាក់ចេញពី Champions League La Liga គឺជាពានដ៏ធំបំផុតដែល Barca អាចឈ្នះក្នុងរដូវកាលនេះ។ ក្លិបមានមូលដ្ឋាននៅ Catalans មិនបានគ្រងតំណែងជើងឯកលីគតាំងពីឆ្នាំ ២០១៩។
ប្រភព៖ Diario Sport