ក្លិបបាល់ទាត់អាយ អេស អាយដង្កោសែនជ័យបានប្រកាសពីការផ្លាស់ប្ដូរវិធីសាស្រ្តលក់សំបុត្រប្រភេទជាសន្លឹក មកជាការដាក់លក់នៅលើកគេហទំព័រ និងអនឡាញ ខណៈដែលការលក់បែបនេះចាប់ផ្ដើមពីថ្ងៃទី១៦ខែកុម្ភៈនេះទៅ។ ប្រិយមិត្តអាចធ្វើជាវសំបុត្រដូចខាងក្រោម៖
១-អ្នកគាំទ្រអាចចូលទៅកាន់ វេបសាយ www.dangkorsenchey.com សម្រាប់ធ្វើការទិញសំបុត្រ និងប្រើប្រាស់សេវាកម្មជាច្រើនទៀតរបស់ក្លិប ។ ប្រិយមិត្តចូលទៅកាន់វេបសាយនេះ ហើយចុចត្រង់ Ticket ហើយជ្រើសរើសការបញ្ចូលអ៊ីម៉ែលឬលេខទូរស័ព្ទនោះវានឹងផ្ញើលេខកូដមកមកកាន់ អ៊ីម៉ែលឬលេខទូរស័ព្ទនោះ ជាការស្រេច។
២-ដើម្បីទិញកាតសមាជិក ដោយ ចុចតំណរភ្ជាប់ https://www.dangkorsenchey.com/memberships ហើយជ្រើសរើសប្រភេទនិងតម្លៃកាតដែលអ្នកចង់បានដែលមានបីប្ករផែតដូចជា៖ Basic Card, Standard Card និង Premium Card ដែលកាតទាំងបីនេះមានអត្ថប្រយោជន៍ផ្សេងៗគ្នា។
ក្លិបមានបុគ្គលិក និងកុំព្យូទ័រ គ្រប់គ្រាន់សម្រាប់ជួយជ្រោមជ្រែងដំណើរការលក់សំបុត្របែបបច្ចេកវិទ្យាថ្មីនេះនៅកីឡដ្ឋាន ហើយការគិតលុយ ប្រិយមិត្តគ្រាន់តែស្កែនតាមរយៈ QR Code ដែលក្រុមការងារផ្ដល់ឱ្យជាការស្រេច។