ads
ads
Hayao Kawabe ក្លាយជាកីឡាករជប៉ុនដំបូងគេ​ចុះកុងត្រាឱ្យ​ក្លិប Wolverhampton ក្នុងលីគកំពូលអង់គ្លេស
០៦-មករា-២០២២

កីឡាករអន្តរជាតិជប៉ុន Hayao Kawabe ក្លាយជាកីឡាករជប៉ុនដំបូងគេលេងនៅ Wolverhampton Wanderers បន្ទាប់ពីត្រូវបានចុះហត្ថលេខាក្នុងតម្លៃ £500,000 ពី Grasshoppers Zurich ។

ខ្សែបម្រើវ័យ 26 ឆ្នាំរូបនេះធ្លាប់លេងនៅ J-League សម្រាប់ Jubilo Iwata និង Sanfrecce Hiroshima មុនពេលផ្លាស់ទៅប្រទេសស្វីសកាលពីឆ្នាំមុន។ គាត់ក្លាយជាកីឡាករអាស៊ីទីពីរដែលបានចូលរួមជាមួយ Wolves នៅរដូវកាលនេះ បន្ទាប់ពីការទិញយកខ្សែប្រយុទ្ធកូរ៉េខាងត្បូង Hwang Hee-chan ពី RB Leipzig នៅដើមរដូវកាលបច្ចុប្បន្ន។

Kawabe ត្រូវបានផ្តល់កិច្ចសន្យារយៈពេល 3 ឆ្នាំកន្លះនៅ Molineux ប៉ុន្តែនឹងបញ្ចប់រដូវកាល 2021-22 ជាមួយ Grasshoppers ក្នុងលក្ខខ័ណ្ឌខ្ចីជើង មុនពេលផ្លាស់ទៅអង់គ្លេសនៅរដូវក្តៅ។ Kawabe បានបង្ហាញទម្រង់​លេង​ល្អ ចាប់តាំងពីផ្លាស់ទៅទ្វីបអឺរ៉ុបកាលពីខែសីហាឆ្នាំមុន ដោយស៊ុតបញ្ចូលទីបាន 4 ដង និង assists 3 ដងក្នុងការបង្ហាញខ្លួន 18 លើកសម្រាប់ក្លឹបស្វីស។

គាត់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិជប៉ុនក្នុងអំឡុងការប្រកួតជម្រុះតំបន់អាស៊ីឆ្នាំ 2022 កាលពីឆ្នាំមុន និងបានស៊ុតបញ្ចូលទីបានម្តងក្នុងការបង្ហាញខ្លួនចំនួន 4 ដងជាមួយនឹងក្រុមសាមូរ៉ៃខៀវ។ នាយកបច្ចេកទេសរបស់ Wolves លោក Scott Sellars បាននិយាយថា៖ “Hayao គឺជាកីឡាករដែលយើងបានមើលឃើញច្រើន ហើយគាត់ពិតជាធ្វើបានល្អក្នុងរដូវកាលនេះ” ។

“គាត់ជាខ្សែបម្រើប្រយុទ្ធ ស្វាហាប់ ធ្វើការខ្លាំង និងមានគុណភាពល្អ។ គាត់ពិតជាភ្លឺស្វាងនៅ Grasshoppers ក្នុងរដូវកាលនេះ ហើយគាត់គឺជាហេតុផលចម្បងមួយដែលពួកគេកំពុងធ្វើបានយ៉ាងល្អ»។

ខណៈដែល Swiss Super League បច្ចុប្បន្នកំពុងសម្រាករដូវរងា Kawabe នឹងហ្វឹកហាត់ជាមួយមិត្តរួមក្រុម Wolves ថ្មីរបស់គាត់ មុនពេលធ្វើដំណើរត្រឡប់ទៅប្រទេសស្វីសវិញនៅចុងខែនេះ។Wolves ក៏​បាន​ហៅ Dion Sanderson និង Ryan Giles ពី​ការ​ខ្ចី​ជើង​របស់​ពួក​គេ​ជាមួយ​នឹង​ក្លឹប Championship Birmingham City និង Cardiff City រៀង​ៗ​ខ្លួនមក​ហ្វឹកហាត់ដែរ។

Wolves ក៏ បានបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Bruno Lage ហើយបច្ចុប្បន្នកំពុងឈរនៅលេខ 8 ក្នុងតារាង Premier League របស់អង់គ្លេស។

(រូបថត៖ Wolves FB)

ads
ads