កាសែត Manchester Evening News ពេលនេះបានរាយការណ៍ថា Luke Shaw កំពុងព្យាបាលពីរបួសជើង ដែលបានធ្វើឱ្យគាត់អវត្តមានពីរប្រកួតក្នុងចំណោមបីប្រកួតចុងក្រោយរបស់ក្រុមបិសាចក្រហម Manchester United។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះមិនបានលេងទេចាប់តាំងពីត្រូវបានប្តូរចេញនៅតង់ទី១ ខណៈ Manchester United បានចាញ់ Brentford ៤-០។
The MEN យល់ថា Erik ten Hag ចង់ឱ្យ Shaw លេងជាមួយ Leicester City និង Real Sociedad ប៉ុន្តែក្នុងឱកាសទាំងពីរនេះ ខ្សែការពាររូបនេះមិនអាចលេងបានទេ។ កីឡាករវ័យ 27 ឆ្នាំរូបនេះបានខកខានការហ្វឹកហាត់របស់ Man Utd មួយថ្ងៃមុនពេលការប្រកួតវគ្គចែកពូល Europa League ។
របួសរបស់ Shaw មិនសំខាន់ទេ ហើយ Ten Hag បាននិយាយថា វាជា ‘បញ្ហាតូចមួយ’តែប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការកំណត់ពេលវេលាថាតើគាត់អាចត្រឡប់មកវិញនៅពេលណានោះទេ។
ទម្រង់លេងដ៏រឹងមាំរបស់ Tyrell Malacia បានធ្វើឱ្យ Shaw ពិបាកក្នុងការដណ្តើមតំណែងរបស់គាត់ឡើងវិញ ជាពិសេសជាមួយនឹងការប្រកួតបាល់ទាត់ពិភពលោកដែលនឹងមកដល់ ដែលគេរំពឹងថាគាត់នឹងពិបាកប្រជែងកៅអីក្នុងជម្រើសជាតិអង់គ្លេស។
ប្រភព៖ MEN