Arsenal បានយកឈ្នះ Lyon ក្នុងលទ្ធផល 3-0 ក្នុងការប្រកួតបើកឆាកនៃពានរង្វាន់ Dubai Super Cup ប៉ុន្តែការប្រកួតបានឈានដល់ការស៊ុតបាល់ប៉េណាល់ទី ដែលក្រុមកាំភ្លើងធំនៅតែឈ្នះ 2-1។ ហេតុអ្វីបានជាដូច្នេះ?
យោងតាមច្បាប់នៃការប្រកួត បន្ទាប់ពីការប្រកួតនីមួយៗ ការស៊ុតបាល់ប៉េណាល់ទីក៏នឹងធ្វើឡើងផងដែរ ដើម្បីរកបានពិន្ទុបន្ថែម។ ពិន្ទុត្រូវបានផ្តល់ជូនដូចខាងក្រោមៈ
-ការឈ្នះមួយមានតម្លៃបីពិន្ទុ
-លទ្ធផលស្មើនឹងឃើញក្រុមនីមួយៗទទួលបានពីរពិន្ទុ
-ការស៊ុតបាល់ប៉េណាល់ទីនឹងត្រូវធ្វើឡើងបន្ទាប់ពីការប្រកួតនីមួយៗ ដោយក្រុមឈ្នះនឹងទទួលបានពិន្ទុបន្ថែម
ក្រុមដែលមានពិន្ទុច្រើនជាងគេពីការប្រកួតទាំងពីររបស់ពួកគេនឹងឈ្នះពានរង្វាន់នេះ។
គ្រាប់បាល់របស់ Nketiah, Gabriel និង Vieira បានជួយឲ្យក្រុមកាំភ្លើងធំទទួលបានជ័យជម្នះយ៉ាងងាយស្រួល។ ពួកគេត្រូវជួបក្រុម Ac Milan នៅថ្ងៃពុធ។
ប្រភព៖ Arsenal FC