កីឡាករ Callum Hudson-Odoi បាននិយាយអំពីឥរិយាបទរបស់អ្នកចាត់ការទូទៅក្លិប Chelsea លោក Thomas Tuchel អំឡុងពេលប្រកួត។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ខាងលើ តែងតែត្រូវបានគេចាត់ទុកជាគ្រូម្នាក់ដែលកាច ហើយ នៅលើទីលានលោកតែងតែមានសកម្មភាពជាប់ជានិច្ច ដូចជាការបង្ហាញកាយវិការចង្អុលប្រាប់កីឡាករ និង ស្រែកបញ្ជាខ្លាំងៗដល់កូនក្រុមជាដើម។
ជាក់ស្តែង Odoi បាននិយាយថា៖«លោក Tuchel ជាមនុស្សល្អ។ គាត់យល់ដឹងពីរបៀបស្វែងរកទម្រង់លេងល្អបំផុតសម្រាប់កីឡាករនីមួយៗ ប៉ុន្តែពេលខ្លះអ្នកគិតថា ហេតុអ្វីបានជាគាត់ស្រែកខ្លាំងៗម្លេះពីកន្លែងឈរបញ្ជា ហើយ តើគាត់អាចបន្ធូរអារម្មណ៍ឈប់ស្រែកខ្លាំងៗសិនបានទេ?»។
“គាត់ព្យាយាមស្រែកមកអ្នក ហើយប្រាប់អ្នកឱ្យច្បាស់ថា: ស្តាប់ខ្ញុំចង់បាននេះពីអ្នកព្រោះខ្ញុំចង់ឈ្នះការប្រកួត។ ខ្ញុំមិនមែនគ្រាន់តែស្រែកដាក់អ្នកទេ ខ្ញុំនឹងស្រែកដាក់អ្នកគ្រប់គ្នាដើម្បីបង្កើតការឈ្នះ។ ប្រាកដថាយើងទទួលបានលទ្ធផលល្អបំផុតពីអ្នករាល់គ្នា ហើយយើងឈ្នះការប្រកួតនេះ ឬទទួលបាន 100 ភាគរយពីគ្រប់គ្នា»។