ads
ads
ហេតុអ្វីបានជា Man United ផ្តល់អាទិភាពដល់ការ​ខ្ចីជើងកីឡាករក្នុងខែមករា ហើយ​មិនផ្ដោតលើការ​ទិញចូល?
៣០-ធ្នូ-២០២២

Man United ពិតជាមិនត្រូវបានគេរំពឹងថានឹងមានសកម្មភាពក្នុងទីផ្សារដោះដូរកីឡាករនៅខែមករានោះទេ។

យោងតាមលោក David Ornstein ដែលជាអ្នក​កាសែតអាចទុកចិត្តបានរបស់ The Athletic បិសាចក្រហមគ្រាន់តែផ្តល់អាទិភាពលើការចុះហត្ថលេខាលើកីឡាករខ្ចីជើងនៅខែក្រោយប៉ុណ្ណោះ។

United កំពុងសម្លឹងមើលខ្សែប្រយុទ្ធ Joao Felix របស់ Atletico Madrid ជាជម្រើសខ្ចីជើង ក៏ដូចជាខ្សែប្រយុទ្ធកណ្តាលមួយចំនួនទៀត។ ពួកគេចង់ផ្តោតលើការចុះហត្ថលេខាលើខ្សែប្រយុទ្ធកណ្តាល និងមិនបានធ្វើការផ្ទេរយក Cody Gakpo ខណៈដែលគាត់ត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធលេង​ក្នុងតំបន់ស្លាប និងមិន​ល្អៀតខ្ចោះក្នុងតំបន់ប្រយុទ្ធលេខ៩។

ហេតុផលដែល Man United មិនសម្លឹងមើលការចុះហត្ថលេខាអចិន្ត្រៃយ៍ក្នុងខែមករាគឺ Glazers មិនចង់ចំណាយប្រាក់ធំជាមួយនឹងការលក់ដ៏មានសក្តា​នុពល​របស់ក្លឹបជិតមកដល់។

ជាងនេះទៅទៀត ពួកគេក៏មានការ​គិត​វែងឆ្ងាយផងដែរ ដែលវាជាការល្អបំផុតក្នុងការចំណាយប្រាក់ដ៏ធំនៅក្នុងរដូវក្តៅ(ដើម​រដូវ​កាល) ជាជាងចំណាយលុយនៅក្នុងទីផ្សារផ្ទេរកីឡាករក្នុងរដូវរងា។

United បានចំណាយប្រាក់ជាង 200 លានផោនលើការចុះហត្ថលេខាថ្មីកាលពីរដូវក្តៅមុន ហើយជាមូលដ្ឋានមិនមានសាច់ប្រាក់ច្រើនទេ ដើម្បីចំណាយលើ​កិច្ចព្រមព្រៀងនៅខែក្រោយ។

បិសាចក្រហមបន្តស្វែងរកអ្នកជំនួស Cristiano Ronaldo ប៉ុន្តែពួកគេនឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធកណ្តាលតែប៉ុណ្ណោះ ប្រសិនបើពួកគេមាននៅក្នុងកិច្ចព្រមព្រៀងខ្ចីជើងដែលមានតម្លៃសមរម្យជាមួយនឹងតម្លៃផ្ទេរតិចតួចបំផុត។

ប្រភព៖ Tribuna.com

ads
ads