Mesut Ozil បានសាទរ Olivier Giroud សម្រាប់គ្រាប់បាល់បំបែកកំណត់ត្រាឱ្យជម្រើសជាតិបារាំង។ Giroud បានបើកការស៊ុតបញ្ចូលទីសម្រាប់ប្រទេសរបស់គាត់ ស្រពេលពួកគេបានផ្តួលប៉ូឡូញក្នុងវគ្គ 16 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ដើម្បីបានកៅអីវគ្គ៨ក្រុមនៅកាតា។
Nice goal… who taught you that bro ??? #FRA #YaGunnersYa #Worldcup2022 @_OlivierGiroud_ pic.twitter.com/kiydGvQ5Ii
— Mesut Özil (@M10) December 4, 2022
ដូច្នេះហើយ គ្រាប់បាល់របស់គាត់វ៉ាដាច់ Thierry Henry ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់បារាំង ជាមួយនឹង៥២គ្រាប់ ។ ជាប្រតិកម្ម អតីតមិត្តរួមក្រុមរបស់គាត់នៅ Arsenal កីឡាករ Mesut Ozil បានផុសលេងសើចថាគាត់បានបង្រៀនខ្សែប្រយុទ្ធពីរបៀបបញ្ចប់ទី និងរបៀបដែលគាត់បានធ្វើ។
Giroud និង Ozil បានចំណាយពេល 5 រដូវកាលជាមួយគ្នានៅ Emirates មុនពេលចាកចេញនៅឆ្នាំ 2018 និង 2021 រៀងខ្លួនៗ។ កីឡាករសញ្ជាតិបារាំងអាចបន្ថែមចំនួនសរុបរបស់គាត់ក្នុងវគ្គ ៨ក្រុមចុងក្រោយ។
ប្រភព៖ Mesut Ozil (Twitter)