ads
ads
តើ Man United នឹងប្រកាសជាផ្លូវការនូវកិច្ចសន្យាថ្មីរបស់ Alejandro Garnacho នៅពេល​ណា?
២៣-កុម្ភៈ-២០២៣

Alejandro Garnacho បានយល់ព្រមចុះកិច្ចសន្យាថ្មីរយៈពេលប្រាំឆ្នាំនៅ Manchester United នេះបើយោងតាម ESPN FC ។

ការប្រកាសជាផ្លូវការត្រូវបានគេរំពឹងថា ‘នៅក្នុងសប្តាហ៍ខាងមុខនេះ’ នៅពេលដែលព័ត៌មានលម្អិតចុងក្រោយ ទាក់ទងនឹងសិទ្ធិរូបភាពត្រូវបានយល់ព្រម​និងដាក់ចេញ។

កីឡាករវ័យ 18 ឆ្នាំរូបនេះមានកិច្ចសន្យារហូតដល់ឆ្នាំ 2024 ប៉ុន្តែ Erik ten Hag បានជំរុញឱ្យបន្ត​កុងត្រា​ថ្មី បន្ទាប់ពីនាំយកខ្សែបម្រើស្លាបរូបនេះចូលទៅក្នុងក្រុមឈុតធំ​យ់ាង​ជោគជ័យនៅ Old Trafford ។

ប្រាក់បៀវត្សរ៍របស់ Garnacho ត្រូវបានកំណត់ថានឹង “កើនឡើងជាលំដាប់” ខណៈដែលតួនាទីរបស់គាត់នៅក្នុងក្លឹបនៅតែបន្តរីកចម្រើនក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅដែលមើលឃើញយ៉ាងច្បាស់ពីសក្តានុពលជាច្រើនរបស់​កីឡាករវ័យក្មេងរូប​នេះ។

ប្រភព៖ ESPN FC

ads
ads