ក្រុមនារីភ្នំពេញក្រោនបានគ្រងជើងឯកពានរង្វាន់ Cambodian Women Premier League រដូវកាល២០២១ ជាផ្លូវការកាលពីម្សិលមិញ ខណៈប្រធានក្រុម បាន ជាវៃនិយាយនាងពិតជាមានមោទនកភាពមែនទែនដែលបានរួមចំណែកក្នុងការជួយឱ្យក្លិបមួយនេះលើកពាន។
«ខ្ញុំពិតជាមានមោទនកភាពណាស់បង ដោយសារវាជាប្រវត្តិសាស្រ្តមួយដែលជួយឱ្យភ្នំពេញក្រោនលើកពាន ហើយវាជាមោទនកភាពមួយសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារផងដែរ”។
«កត្តាដែលធ្វើឱ្យលើកពានក្នុងឆ្នាំ២០២១នេះគឺទីមួយគឺយើងមានការរៀបចំក្រុមត្រឹមត្រូវ រាប់ទាំងកីឡាករ និងបុគ្គលិកអ្នកដឹកនាំក្រុមទាំងអស់។ អ្វីដែលពិសេសគឺការហ្វឹកហាត់បង! យើងហ្វឹកហាត់ស្តង់ដារដូចជាក្រុមបាល់ទាត់បុរសអញ្ចឹង ការលេងជាក្រុមបានល្អនិងការយកចិត្តទុកដាក់ គោរពវិន័យទាំងក្រៅ និងក្នុងទីលាន»។
សម្រាប់ឱកាសនៃការជាប់ជម្រើសជាតិអតីតកីឡាការិនីមានប្រភពពីអង្គការតាមខេត្តរូបនេះបន្តថា៖ «វាជាលើកដំបូងហើយដែលបាល់ទាត់ស្រ្តីកម្ពុជាចូលរួមប្រកួត ហើយព្រឹត្តិការណ៍នេះសំខាន់។ យើងត្រៀមខ្លួនរួចហើយសម្រាប់ព្រឹត្តិការណ៍នេះ។ សម្រាប់ Sea Games នេះបើខ្ញុំជាប់ជម្រើសជាតិខ្ញុំនឹងប្រឹងប្រែងឱ្យអស់សមត្ថភាព ហើយបង្ហាញភាពខុសប្លែកគ្នាក្នុងព្រឹត្តិការណ៍ជាលើកដំបូងសម្រាប់បាល់ទាត់នារីកម្ពុជា”៕