ads
ads
លោក Ten Hag មិនសន្យាថា​នឹង​ដាក់ Ronaldo ក្នុងឈុត១១នាក់ទៀងទាត់ទៀតទេ
០៣-កញ្ញា-២០២២

Erik ten Hag បាននិយាយអំពី Cristiano Ronaldo បន្ទាប់ពីត្រូវបានអ្នកកាសែតចោទសួរថា តើនៅពេលណាដែលគាត់អាចត្រូវបានរំពឹងថានឹងចាប់ផ្តើមការប្រកួតម្តងទៀតសម្រាប់ Man United ៖ «ដូចដែលយើងបាននិយាយអញ្ចឹង»។

“វាពិទើប​តែដើមរដូវកាល ហើយយើងមានក្រុមពេញលេញ។ យើង​មាន​កីឡាករ​ចាប់​ផ្ដើម​ច្រើន​ជាង ១១ នាក់ ដែល​នោះ​ជា​អ្វី​ដែល​អ្នក​ឃើញ​ឥឡូវ​នេះ កីឡាករ​ដែល​លេង​ជា​កីឡាករ​បម្រុង​អាច​លេង​បានក្នុង១១នាក់ ​ក្នុង​រយៈពេល​មួយ ពីរ ឬ​បី​សប្ដាហ៍ទៀត»។

Ronaldo បាន​អង្គុយ​កៅអី​បម្រុងបី​ប្រកួត​ជាប់​គ្នា​ដែល​បិសាច​ក្រហម​ឈ្នះទាំងបីប្រកួត។ នោះហើយជាមូលហេតុដែល Ten Hag បានបដិសេធមិនមិនធ្វើ​ការ​ប្ដូរឈុត១១នាក់២ប្រកួតជាប់​គ្នា ដែលបានឈ្នះដោយយើងឃើញដូចជា Anthony Elanga និង Marcus Rashford ទាំងពីរចាប់ផ្តើមជំនួសគាត់។

ប៉ុន្តែជាមួយនឹងតាំងចិត្ត​បន្ត​នៅជាមួយ Man Utd យ៉ាងហោចណាស់ក្នុងរដូវកាលនេះ Cristiano គួរតែទទួលបានពេលវេលាលេងបន្ថែមទៀតដើម្បីឆ្ពោះទៅមុខ ហើយត្រលប់មកវិញនូវជម្រើសដំបូងនៅពេលដែលគាត់អាចមាន​ទំនុកចិត្តចាប់ផ្តើមស៊ុតបញ្ចូលទីម្តងទៀត។

ប្រភព៖ MEN

ads
ads