ads
ads
ក្លិប​កម្ពុជាចាញ់​មួយ​ឈ្នះ​មួយក្នុងយុទ្ធនាការបើកឆាក AFC Cup 2022 តំបន់​អាស៊ាន
២៤-មិថុនា-២០២២

ការ​ប្រកួត​ក្នុងពាន​រង្វាន់​ AFC Cup 2022 ពូល​G និង​ពូល​ I សម្រាប់​តំបន់​អាស៊ាន​ពេល​នេះ​បាន​ដឹង​លទ្ធផល​អស់​ហើយ​សម្រាប់ក្លិបកម្ពុជា​គឺ​ឈ្នះមួយ និង​ចាញ់​មួយ។

ក្នុងពូល G វិសាខា​អេហ្វេស៊ី​បាន​យក​ឈ្នះ​ក្រុម​ហ្វីលីពីន Kaya FC ក្នុង​លទ្ធផល​២ទល់១ ក្នុងការ​ប្រកួត​បើក​ឆាក​ជាប្រវត្តិសាស្រ្តរបស់ខ្លួន។ ២​គ្រាប់​របស់ក្រុមសេះស​មួយ​នេះ​គឺ​ជា​គ្រាប់​បាល់​ស៊ុត​តាម​ពី​ក្រោយរបស់ កែន ចាន់សុភ័ក្ត្រ​ និង សារ ទី ខណៈមួយ​គ្រាប់​របស់​ Kaya ស៊ុត​បញ្ចូល​ទី​ដោយ Arnel Amita ។ លទ្ធផ​នេះ​ធ្វើ​វិសាខា​ទទួលបាន​៣​ពិន្ទុដំបូង​ឈរ​លេខ​២​ក្នុងពូល G ស្មើ​ជាមួយ Bali United ដែលយក​ឈ្នះ Kedah Darul Aman ២​ទល់០​ដោយ​សារ​ផល​សង​គ្រប់​បាល់​តិច​ជាង។

ដោយ​ឡែក​សម្រាប់​ពូល I ភ្នំពេញក្រោន​វិញ​បាន​ចាញ់​ក្រុមមក​ពី​សិង្ហបុរី Hougang United ៤ទល់៣។ ត្រឹម១៨​នាទី​ក្នុង​វគ្គទីមួយ ភ្នំពេញក្រោន​ធ្វើការ​នាំ​មុខ​ខ្លារខិន Hougang ២ទល់០​ដោយ​ ជួន ចាន់ចាវ​ និង​ប្រាក់ ធីវ៉ា​ប៉ុន្តែ​បន្ទាប់​ពី​នោះ​មក​ ពួក​គេ​របូត​គ្រាប់​បាល់​៣​គ្រាប់​ផ្ទួនៗ​ក្រោយ​គូប្រជែងធ្វើ​ការ​វាយ​មក​ដោយកីឡាករ Pedro Gomes, Amy Racha, និង ឆុំ ភីសា​ធ្វើឱ្យ​បាល់​ចូលទីខ្លួនឯង។ លទ្ធផ​នេះ​បន្ត​ដល់​ចប់​វគ្គ​ទី​មួយ។

ចូលវគ្គទី២ ក្រុមមក​ពី​សិង្ហបុរី​បន្ថែម១​គ្រាប់​ទៀត​ដោយ​កីឡាករ Andre Moritz ប៉ុន្តែ​នាទី​៩០+៣​ទៅ​ហើយ ឆុំ ភីសា​បន្ថែម​គ្រាប់​ទី​៣​ឱ្យ​ភ្នំពេញក្រោន តែ​មិន​ល្មមគ្រប់​គ្រាន់​ឱ្យសិង្ហក្រហម​មួយ​នេះ​ទទួលបាន​ពិន្ទុ​នោះ​ទេ។ លទ្ធផល​នេះ​គឺ ភ្នំពេញក្រោន​ឈរលេខ៣​ក្នុងពូល I មាន​០ពិន្ទុ​ពី​លើ​ក្រុម Young Elephant របស់​ឡាវ​ដេល​ចាញ់ Viettel FC ៥ទល់១។

 

ads
ads