ក្រុមភ្នំពេញក្រោននឹងត្រូវជួបគ្នាជាមួយក្រុមម្ចាស់ទឹកដីវៀតណាម Viettel FC ក្នុងការប្រកួតទី២នៃវគ្គជម្រុះពូល I ពានរង្វាន់ AFC Cup 2022 ស្របពេលគ្រូបង្វឹកទាំងពីរប្ដេជ្ញាយកឈ្នះការប្រកួតនេះរៀងៗខ្លួន។
ឆ្លើយតបនឹងសន្និសីទសារព័ត៌មានមុនការប្រកួតទល់នឹងភ្នំពេញក្រោន គ្រូបង្វឹក Viettel FC លោក Bae Jiwon បានប្តេជ្ញាចិត្តថានឹងសម្រេចបានលទ្ធផលល្អបំផុតសម្រាប់ការប្រកួតដ៏សំខាន់ក្នុងពូល៖
«យើងមើលឃើញថា ភ្នំពេញក្រោន ជាក្រុមបាល់ទាត់ដ៏ល្អមួយ។ ពួកគេមានក្រុមល្អ និងមានចង្វាក់ប្រយុទ្ធដ៏ក្លាហាន។ ជាមួយនឹងគូប្រកួតបន្ទាប់ យើងប្រាកដជាឈ្នះ។ ខ្ញុំមិនមានសម្ពាធខ្លាំងពេកទេ។ ខ្ញុំយល់ពីកីឡាកររបស់ខ្ញុំ។ យើងលេងបាល់ទាត់របស់យើង ដើម្បីគោលដៅដ៏ល្អបំផុត»។
ដោយឡែកលោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោនវិញក៏ត្រូវការឈ្នះដើម្បីបន្តដង្ហើមទទៅមុខទៀត បន្ទាបប់ពីចាញ់ក្រុម Hougang United ៣ទល់៤កាលពពីប្រកួតទីមួយ៖
«ការប្រកួតនៅថ្ងៃស្អែកគឺជាចំណុចរបត់មួយសម្រាប់ក្រុមទាំងពីរ ជាពិសេសពួកយើង។ មានតែការឈ្នះទេ ដែលផ្តល់ឱ្យយើងនូវឱកាសដើម្បីបន្តទៅមុខទៀត។ ខ្ញុំមានកីឡាករជម្រើសជាតិកម្ពុជា។ យើងបង្ហាញពីហ្គេមដែលព្យាយាមគ្រប់គ្រងហ្គេម និងទទួលបានលទ្ធផលល្អបំផុត។ យើងមានការតាំងចិត្ត និងរំភើប។
ហើយខ្ញុំនិយាយដដែលៗថាមានតែការទទួលជ័យជម្នះបន្តទៀត “។
មុនជួបជាមួយភ្នំពេញក្រោនដែលជាក្រុមមានឱកាសលេង AFC Cup ដោយសារឈ្នះជើងឯកលីគកំពូលកម្ពុជារដូវកាល២០២១ Viettel FC បានយកឈ្នះក្រុមឡាវ Young Elephant ៥ទល់១ ក្នុងការប្រកួតទីមួយ។ ពួគគេនឹងជួបគ្នានោថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២២នៅកីឡដ្ឋាន Thoung Nhat Stadium ទីក្រុងហូជីមិញ ប្រទេសវៀតណាម៕