ក្រុមបាល់ទាត់នារីវៀតណាម បង្កើនការហ្វឹកហាត់របស់ខ្លួន ដើម្បីត្រៀមប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១។ ក្រុមដែលមានកីឡាករ២៦រូបបានចាកចេញទៅប្រទេសកូរ៉េខាងត្បូង ហើយនឹងមានការប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េទៀតផង។
ក្រៅពីការប្រកួតមិត្តភាពរបស់ខ្លួនដែលនឹងធ្វើឡើងនៅថ្ងៃទី ៩ ខែមេសា និងនៅថ្ងៃទី ១១ ខែមេសា ក្រុមវៀតណាមនឹងមានការប្រកួតមិត្តភាពចំនួន ៤ ទៀតជាមួយនឹងក្លិបបាល់ទាត់នារីខ្លាំងៗក្នុងស្រុកនៅថ្ងៃទី ១៣, ១៥, ១៧ និង ១៩ ខែមេសា។
ក្រុមនារីវៀតណាមស្ថិតក្នុងពូល A ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ រួមជាមួយហ្វីលីពីន ឥណ្ឌូនេស៊ី និងកម្ពុជា។ ខណៈពូល B មានថៃ មីយ៉ាន់ម៉ា សិង្ហបុរី និងឡាវ។
កិច្ចការទី១របស់វៀតណាមគឺប៉ះឥណ្ឌូណេស៊ីថ្ងៃទី៩ឧសភា ហ្វីលីពីនថ្ងៃ១១ឧសភា និងកម្ពុជាថ្ងៃ១៤ឧសភា។ ក្រុមវៀតណាមជាក្រុមការពារជើងឯកស៊ីហ្គេម។