វៀតណាមបានបរាជ័យក្នុងការប្រើឱកាសក្នុងការប្រកួតក្នុងផ្ទះខ្លួនឯងនៅពេលបានត្រឹមស្មើ ២-២ ទល់នឹងថៃក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទីមួយនៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលប្រព្រឹត្តទៅនៅកីឡដ្ឋាន My Dinh។
ដូចដែលបានរំពឹងទុក សកម្មភាពគួរឱ្យចាប់អារម្មណ៍ត្រូវបានបង្ហាញដោយក្រុមទាំងពីរក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានគ្រាប់បាល់ជាមួយនឹងការបញ្ជូនបាល់ខ្លីៗ និងល្បឿនដ៏លឿន។ ក្រុមម្ចាស់ផ្ទះបានបើកការស៊ុតបញ្ចូលទីនៅនាទីទី 24 នៅពេលដែលការបញ្ជូនបាល់របស់ Que Ngoc Hai ត្រូវបានខ្សែប្រយុទ្ធ Ngunyen Tien Linh នាំមុខ។
បួននាទីក្រោយមក វាគឺជាវេនរបស់ Nguyen Doc Hoang Minh ដើម្បីសាកល្បងគ្រាប់បាល់របស់ថៃ ប៉ុន្តែការស៊ុតពីចម្ងាយរបស់គាត់ត្រូវបានសង្គ្រោះដោយជោគជ័យដោយអ្នកចាំទី Kampon Phatomakkakul ។ ចូលដល់នាទីទី 43 កីឡាករ Theerathon Bunmathan បានខកខានឱកាសមួយ ដើម្បីតាមស្មើវិញ ប៉ុន្តែការទាត់បាល់ហ្វ្រីឃីករបស់គាត់ទៅបុខរបាទី។
មោឃៈនេះត្រូវបានប្តូរដោយកីឡាករ Poramet Arjvirai បន្ទាប់ពីគាត់បានស៊ុតមួយគ្រាប់ផ្តួលអ្នកចាំទីវៀតណាម Dang Van Lam បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អរបស់ Theerathon ។
ការប្រកួតបានឡើងកម្ដៅយ៉ាងខ្លាំងដល់កីឡាកររបស់លោក Mano Polking រហូតដល់ពួកគេអាចបន្ថែមគ្រាប់បាល់ទីពីរតាមរយៈកីឡាករ Peeradol Chamratsamee។ ពេលដែលថៃហៀបនឹងអបអរជ័យជម្នះ វៀតណាមបានលុបប្រៀបនៅនាទីទី 88 តាមរយៈការស៊ុតពីចម្ងាយដោយកីឡាករ Vu Van Thanh តាមស្មើ។
លទ្ធផល 2-2 នៅតែមានរហូតដល់ចប់ការប្រកួត ដើម្បីផ្តល់ឲ្យថៃមានប្រៀបពីរគ្រាប់មុនជំនួបលើកទីពីរដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃចន្ទក្រោយ នៅកីឡដ្ឋាន Thammasat ក្រុង Pathum Thani។ តាមរូបមន្តគ្រាប់បាល់ក្រៅដី Away Goal ថៃចំណេញ២គ្រាប់បាត់ទៅហើយ។ វៀតណាមត្រូវការយកឈ្នះ ឬស្មើលើសពី២គ្រាប់ ទើបអាចលើកពាន។ ថៃរក្សាលទ្ធផលត្រឹមស្មើក្រោម២គ្រាប់ នឹងលើកពានតែកុំចាញ់ឱ្យសោះ។