ads
ads
បាល់​ទាត់​ជិតខាង៖ លីគទី២វៀតណាមចាប់ផ្តើមពីថ្ងៃទី១៨ ខែមេសាជាមួយនឹង​ម្ចាស់​ឧបបត្ថម្ភថ្មី
១៨-មេសា-២០២២

កាលពីថ្ងៃទី 16 ខែមេសា សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានប្រកាសថា សាជីវកម្មមូលបត្រ Alpha (APSC) ជាអ្នកឧបត្ថម្ភធំនៃការប្រកួតបាល់ទាត់ថ្នាក់ជាតិលើកទី 2 រដូវកាលឆ្នាំ 2022 ។ ការប្រកួតក៏មានការចូលរួមពីអ្នកឧបត្ថម្ភជាច្រើនផងដែរ រួមទាំង Next Mediaដែល​ជាក្រុមហ៊ុនផ្សាយផ្តាល់​ការ​ប្រកួត ផងដែរ។

អគ្គលេខាធិការ VFF លោក Le Hoai Anh បានមានប្រសាសន៍ថា៖«លីគទី២ គឺជាកន្លែងលេងប្រចាំឆ្នាំ ដើម្បីរក្សា និងអភិវឌ្ឍចលនាកីឡាបាល់ទាត់នៅតាមមូលដ្ឋានទូទាំងប្រទេស ជួយក្រុមលើកកម្ពស់ជំនាញរបស់ពួកគេក្នុងការប្រកួត»។

«VFF ជឿជាក់ថាលីគ២ ឆ្នាំនេះ នឹងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនដែលស្រលាញ់កីឡាបាល់ទាត់ទូទាំងប្រទេស និងរួមចំណែកបង្កើតលក្ខណៈ​វិនិច្ឆ័យ​ វាយតម្លៃជាមូលដ្ឋានបំផុតសម្រាប់ការអភិវឌ្ឍន៍ចលនាបាល់ទាត់ ជាពិសេសកីឡាបាល់ទាត់ ដូចបាល់ទាត់វៀតណាមជាទូទៅដែរ»។

តាមការគ្រោងទុក ការប្រកួតជើងទី១ វគ្គជម្រុះ នឹងចាប់ផ្តើមពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី៩ ខែឧសភា ហើយជើងទី២នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ដោយមានការចូលរួមពីក្រុមចំនួន១៤ ដោយចែកចេញជា២ពូល។

ពូល A រួមមានក្រុម Kon Tum, Lam Dong, យុវជនក្រុម Da Nang, យុវជនក្រុម Quang Nam, Hai Nam Vinh Yen Vinh Phuc, Hoa Binh និង PVF ។ ពូល B រួមមាន Binh Thuan, Dong Nai, Gia Dinh, HCMC, Dong Thap, Tien Giang, Vinh Long។

ក្រុមប្រកួតប្រជែងក្នុងទម្រង់ជុំវិលជុំចំនួន 2 ជុំ ដើម្បីគណនាពិន្ទុក្នុងក្រុមនីមួយៗ។ ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​កំពូល​ទាំង​ពីរ​ក្នុង​ពូល​នីមួយៗ​នឹង​ឈាន​ទៅ​ជុំ​ចុង​ក្រោយ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី 8 ខែ​មិថុនា។

ការប្រកួតបាល់ទាត់លំដាប់ថ្នាក់ទីពីរនេះ ដើរតួនាទីយ៉ាងសំខាន់មិនត្រឹមតែសម្រាប់ប្រព័ន្ធការប្រកួតកីឡាបាល់ទាត់មិនអាជីពថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ស្ថិរភាពនៃប្រព័ន្ធលីកអាជីពជាតិតាមរយៈការ​ដំឡើងមក​លីគកំពូល និងការកាត់ចោលផងដែរ។

ការ​ប្រកួត​នឹង​ត្រូវ​បាន​ជ្រើសរើស និង​រាយការណ៍​បន្ត​ផ្ទាល់​នៅ​លើ​វេទិកា​ទូរទស្សន៍​ប្រពៃណី និង​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​ប៉ុស្តិ៍ YouTube, Fanpage របស់ VFF និង Next Sports ដែល​មាន​ជំនាញ​ខាងផ្សាយផ្ទាល់​កីឡា។

ads
ads