លោក Roy Keane ដែលជាអតីតកីឡាកររបស់ Manchester United ជឿជាក់ថា Cristiano Ronaldo នឹងរកបាន៥០គ្រាប់ ប្រសិនបើគេកំពុងលេងឲ្យ Chelsea។
នៅក្នុងរដូវកាលនេះ Ronaldo រកបាន១៧គ្រាប់ហើយនៅក្នុងលីគរដូវកាល ខណៈ មជ្ឍដ្ឋានជុំវិញមួយចំនួននៅតែយល់ឃើញថា រូបគេជាបញ្ហារបស់ Man Utd ប៉ុន្តែ ធាតុពិតជាពុំដូច្នេះឡើយ។
“Imagine Cristiano Ronaldo in that Chelsea team, he’d score 50 goals!” ? pic.twitter.com/FFPreMA6oJ
— Sky Sports Premier League (@SkySportsPL) April 29, 2022
លោក Keane បាននិយាយថា៖«សាកស្រមៃមើលប្រសិនបើ Ronaldo លេងនៅ Chelsea ប្រហែលជាគេរកបាន៥០គ្រាប់ទៅហើយ។ គាត់ស្ថិតនៅក្នុងក្រុមដ៏ខ្សោយមួយដែលមិនអាចបង្កើតឱកាសឲ្យគាត់បានច្រើន»៕