Donny van de Beek បានសរសេរនៅលើ Twitter ថា៖«ខ្ញុំពិតជាខកចិត្តដែលរដូវកាលនេះបានបញ្ចប់សម្រាប់ខ្ញុំ»។
«បន្ទាប់ពីការវះកាត់បានជោគជ័យ វាដល់ពេលហើយ ដើម្បីចាប់ផ្តើមដំណើរការជាសះស្បើយរបស់ខ្ញុំ ហើយនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីត្រលប់មកវិញកាន់តែរឹងមាំសម្រាប់ក្លឹបនេះ។ អរគុណអ្នកទាំងអស់គ្នាសម្រាប់សារដ៏គួរឱ្យស្រឡាញ់ វាមានន័យច្រើនចំពោះខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ»។
Ten Hag បានបញ្ជាក់កាលពីថ្ងៃសុក្រថាមិត្តរួមជាតិរបស់គាត់នឹងត្រូវអវត្តមានសម្រាប់រដូវកាលដែលនៅសល់ជាមួយនឹងរបួសដាច់សសៃជង្គង់។
សម្រាប់រដូវកាលនេះ Van de Beek បានបង្ហាញខ្លួនចំនួន 10 ដងក្នុងការប្រកួតទាំងអស់ ដោយចាប់ផ្តើមក្នុងជម្រើស១១នាក់ត្រឹមតែ 4 ដងប៉ុណ្ណោះ។
ប្រភព៖ Donny_beek6