បច្ចុប្បន្ន UEFA កំពុងស្វែងរកចំណុចខ្វះខាត និងផ្លាស់ប្ដូរច្បាប់ដោះដូរកីឡាករ ដែលមិនអនុញ្ញាតឱ្យក្លឹបនានាចុះកុងត្រារយៈពេលវែងហួសហេតុ ដូចជា Chelsea កាលពីថ្មីៗនេះ ផ្សព្វផ្សាយថ្លៃផ្ទេរកីឡាករក្នុងកិច្ចសន្យារយៈពេលវែង ដល់ទៅប្រាំបីឆ្នាំកន្លះលើកីឡាករ Mykhailo Mudryk ជាដើម។
UEFA គ្រោងកំណត់ចំនួនអតិបរមានៃការផ្ទេរគិតជាឆ្នាំរយៈពេលត្រឹម ៤ ឬ ប្រាំឆ្នាំ។ Chelsea បានរកឃើញចន្លោះប្រហោងមួយនៅក្នុងច្បាប់ Financial Fair Play ដោយចុះហត្ថលេខាលើកីឡាករក្នុងកិច្ចសន្យារយៈពេលវែងដែលមិនធ្លាប់មានពីមុនមក ហើយពួកគេបានពង្រីកឱកាសដោយចុះហត្ថលេខាលើ កីឡាករ 14 នាក់។
រាល់ការចុះហត្ថលេខារបស់ Chelsea ចាប់តាំងពី Todd Boehly ចូលកាន់កាប់ក្លឹប គឺស្ថិតនៅលើកិច្ចព្រមព្រៀងយ៉ាងហោចណាស់ប្រាំមួយឆ្នាំ។ ក្នុងករណីខ្លះ ដូចជាជាមួយ Noni Madueke, Datro Fofana, Benoit Badiashile និង Mudryk កិច្ចសន្យារបស់ពួកគេមានរយៈពេលជាងប្រាំពីរឆ្នាំ។
Chelsea អាចនឹងចុះហត្ថលេខាលើកីឡាករមួយចំនួនបន្ថែមទៀតក្នុងកិច្ចសន្យារយៈពេលវែងមុនពេលច្បាប់ត្រូវផ្លាស់ប្តូរ។
ប្រភព៖ The Times