U23 ឥណ្ឌូណេស៊ី ចាប់ផ្តើមបោះជំរុំហ្វឹកហាត់នៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១៦ ដល់ ២៩ មេសា ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣១។
ក្នុងការប្រមូលផ្តុំនៅប្រទេសកូរ៉េខាងត្បូង U23 ឥណ្ឌូនេស៊ី ក្រោមការដឹកនាំរបស់គ្រូបង្វឹក Shin Tae Yong នឹងមានការប្រកួតមិត្តភាពចំនួន ២ប្រកួត។ ថ្ងៃទី២៣ខែមេសាU23 ឥណ្ឌូនេស៊ីត្រូវជួបក្រុមលីគកំពូលកូរ៉េខាងត្បូង Pohang Steelers ហើយនៅថ្ងៃទី២៦ ពួកគេត្រូវបន្តលេងជាមួយក្លិប Daejeon Hana Citizen។
កីឡាករចំនួន ៦ នាក់ដែលប្រកបអាជីពនៅក្រៅប្រទេស ហើយមានឈ្មោះក្នុងបញ្ជីសម្រាប់លេងស៊ីហ្គេមរួមមាន៖ Asnawi Mangkualam (Ansan Greeners FC), Elkan Baggott (Ipswich Town), Egy Maulana Vikri (FK Senica), Pratama Arhan (Tokyo Verdy), Saddil Ramdani (Sabah FC) និង Witan Sulaeman (FK Senica) តែពួកគេពុំមានវត្តមានមកប្រមូលផ្តុំហ្វឹកហាត់ឡើយ៕