ads
ads
ទូច បញ្ចរ៉ុង៖ ឈ្នះត្បូងឃ្មុំដោយ​សារការសហការជាក្រុម និងយល់ចិត្តគ្នាលើ​ទីលាន
១០-មិនា-២០២២

ក្រុមបាល់​ទាត់​ខេត្តកោះកុងបាន​ទទួល​ជ័យជម្នះ​យ៉ាង​ភ្លូកទឹក​ភ្លូកដី៧ទល់១លើ​សមាគមកីឡាបាល់​ទាត់​ខេត្តត្បូងឃ្មុំ​ក្នុងការ​ប្រកួតសប្ដាហ៍​ទី​មួយ​នៃ​ពាន​លីគទី​២​កម្ពុជា​រដូវ​កាល​២០២២ ខណៈដែល​ប្រធាន​ក្រុមក្លិប​មួយ​នេះ​ពោលគឺ ទូច បញ្ចរ៉ុងថាការសហការជាក្រុម និងយល់ចិត្តគ្នាលើ​ទីលានគឺ​ជាកត្តានៃទទួលជោគជ័យក្នុងការ​ប្រកួត​នេះ។

«និយាយរួមទៅពួកយើងទទួលបានជ័យជំនះនេះ ដោយសារពួកយើងយកចិត្តទុកដាក់នៅពេលហ្វឹកហាត់ និង លេងដោយសហការគ្នាជាក្រុម យល់ចិត្តគ្នា យល់ពីអត្តចរឹតកីឡាករម្នាក់ៗ គាត់​លេង​បែបណា និង​ប្រើ​ប្រាស់​ភាពវៃឆ្លាតក្នុងការ​រក្សាបាល់​មិន​ឱ្យ​គូប្រកួតដណ្ដើម​បាន”។

តែ​យ៉ាងណា! អតី​តខ្សែការពារក្លិប​បឹង​កេត​រូបនេះទទួលស្គាល់ថា ក្រុម​នៅ​មាន​ចំណុចខ្វះខាតច្រើន​ពិសេសកីឡាករបរទេស។ រូប​គេ​បាន​បន្ត​ទៀត​ថា៖ «តែខ្ញុំយល់ថាពួកយើងនៅមានចំនុចខ្វះខាត មិនទាន់សុីចង្វាក់គ្នា១០០ភាគរយនៅឡើយទេ ព្រោះកីឡាករបរទេសទើបចូលរួមជាមួយពួកយើងរយះពេលខ្លី»។

ការ​ប្រកួត​សប្ដាហ៍​ទី​២ ក្រុម​មាន​មូលដ្ឋាន​នៅឯនាយសមុទ្រមួយ​នេះ​នឹង​ត្រូវ​ធ្វើ​ដំណើរយ៉ាងវែងឆ្លាយទៅ​ជួប​ក្រុមខេត្តបន្ទាយមានជ័យ ហើយយ​ការ​ប្រកួត​លេង​នៅ​ថ្ងៃ​ទី​១៣ខែមីនាឆ្ន២០២២ វេលាម៉ោង​៣​និង​៤៥នាទីរសៀល៕

ads
ads