យោងតាមលោក Fabrizio Romano ដែលជាអ្នករាយការណ៍លំដាប់ថ្នាក់លេខមួយ ភាគីកំពូលៗនៅអឺរ៉ុបជាច្រើនកំពុងតាមដានពីរបៀបដែលកិច្ចពិភាក្សាកិច្ចសន្យារបស់ Marcus Rashford រីកចម្រើនជាមួយ Manchester United ដល់កម្រិតណាហើយ។
ក្លឹបដូចជា Bayern Munich, Paris Saint-Germain និងក្លឹបជាច្រើនទៀតកំពុងចាប់អារម្មណ៍លើ Rashford ដែលកំពុងតែឡើងជើងហួសពីការស្មាន ហើយស៊ុតមិនឈប់ឈរក្នុងរដូវកាលនេះ។ កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំ នឹងផុតកំណត់នៅរដូវក្តៅក្រោយ ដែលធ្វើឱ្យគាត់ក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់ភាគីដែលចាប់អារម្មណ៍។
ទោះជាយ៉ាងណាក៏ដោយ Romano យល់ថា Erik ten Hag ចង់បាន Rashford ជា “គោលដៅកំពូល” នៃគម្រោងរបស់គាត់នៅ Old Trafford ។ ជាមួយនឹង ការស៊ុតបញ្ចូលទីក្នុងដៃ២៣គ្រាប់រួចស្រេចគិតគ្រប់ពានរង្វាន់ នៅរដូវកាលនេះ Man United មិនអាចមានលទ្ធភាពអនុញ្ញាតឱ្យគាត់ចាកចេញទៅនោះទេ – មិនថាតម្លៃប៉ុន្មានក៏ដោយ។
ការពិភាក្សាអំពីការបន្តកុងត្រារបស់គាត់កំពុងដំណើរការហើយ ប៉ុន្តែគ្រប់យ៉ាងបានរួចរាល់ លុះត្រាតែមានការប្រកាសជាផ្លូវការក្នុងពេលឆាប់ៗនេះពីក្លឹបបិសាចក្រហម។
ប្រភព៖ Fabrizio Romano តាមរយៈ Caught Offside