ads
ads
ហេតុផលធំៗ ៣យ៉ាង ហេតុអ្វីបានជា Casemiro ក្លាយជាតម្រូវការចាំបាច់របស់ Manchester United
២១-សីហា-២០២២

កង្វះ​ខ្សែ​បម្រើ​ការពារ​កណ្តាល ​ត្រូវ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ក្នុង​រយៈ​ពេល​ ២​រដូវ​កាល​ចុង​ក្រោយ​នេះ Manchester United ប្រហែល​ជា​បាន​ចុះ​ហត្ថលេខា​ជាមួយ​កីឡាករ​ដ៍ល្អ​បំផុត​មួយហើយសម្រាប់ពេលបច្ចុប្បន្ន​ ។ ខណៈពេលដែលមានមនុស្សជាច្រើន បានជជែកវែកញែកថា ៧០លានផោនសម្រាប់កីឡាករអាមេរិកខាងត្បូង គឺច្រើនពេក ប៉ុន្តែវាមានហេតុផលទាំងអស់ សម្រាប់អ្នកគាំទ្ររបស់ក្លឹប ហើយក៏សប្បាយចិត្តចំពោះការផ្ទេរនេះ។ ដើម្បី​បញ្ជាក់​ពី​ចំណុច​នោះ​ឱ្យ​កាន់តែ​ច្បាស់​នោះ យើង​មើល​ហេតុផល ​៣​យ៉ាង​ដែល Casemiro ក្លាយជាតម្រូវការចាំបាច់របស់ Manchester United ។

ចំណុចទី៣៖ បំពេញភ្លាមៗ នៅក្នុងតួនាទីខ្សែបម្រើការពារ

វាក៏សមហេតុផលផងដែរ ចំពោះមូលហេតុដែល លោក Ten Hag មានការមិនពេញចិត្តចំពោះក្លឹប ទៅលើការផ្ទេរកីឡាករ Frenkie de Jong ចាប់តាំងពីថ្ងៃដំបូងនៅ Manchester United ។ ទោះបីជាក្លឹបបានប្រឹងប្រែងអស់ពីសមត្ថភាពសម្រាប់កិច្ចព្រមព្រៀងនោះក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ វាបានបរាជ័យទាំងស្រុងក្នុងការផ្ទេរមួយនេះ ។

សម្រាប់ Casemiro ផ្ទេរមកកាន់ក្លិប Manchester United ត្រូវបានសន្មត់ថា ជាខ្សែបម្រើការពារដ៏ល្អបំផុតនៅក្នុងបាល់ទាត់ពិភពលោកនាពេលបច្ចុប្បន្ននេះ។ ទោះបីជាគាត់មានអាយុ ៣០ឆ្នាំនៅឆ្នាំនេះក៏ដោយ កីឡាករប្រេស៊ីលរូបនេះ ពិតជាអស្ចារ្យសម្រាប់ក្រុម Real Madrid ក្នុងពានរង្វាន់ Champions League និង La Liga របស់ពួកគេ កាលពីរដូវកាលមុនផងដែរ។

ខ្សែបម្រើរូបនេះ បានជាប់ចំណាត់ថ្នាក់ទី១ សម្រាប់ការបញ្ចប់សម្ពាធរបស់គូប្រកួតដោយជោគជ័យ ដោយគិតជាភាគរយ (40%) នៅ La Liga កាលពីរដូវកាលមុន។ គាត់​ក៏​ស្ថិត​ក្នុង​ចំណោម​កីឡាករ​កំពូល​ទាំង​៥ ដែល​ឈ្នះ​ក្នុងការផ្តួលខ្លួលរារាំងបាល់ (Tackles) ៦៤លើក នៅក្នុង​លីក។ ស្ថិតិដូចខាងលើនេះហើយ បានធ្វើឲ្យ Casemiro ក្លាយជាគោលដៅយ៉ាងសំខាន់ សម្រាប់ លោក Ten Hag ដើម្បីមកបំពេញតំណែងខ្សែបម្រើការពាររបស់ក្រុមបិសាចក្រហម។

ចំណុចទី២៖ មានឆន្ទៈចង់ឈ្នះ

រឿង​មួយ​ដែល​អាច​និយាយ​បាន​សម្រាប់​កីឡាករ​ Real Madrid ​ជា​ច្រើន​ក្នុង​ទសវត្សរ៍​កន្លង​មក ​គឺ​ចិត្ត​គំនិត​ចង់ឈ្នះ​​ ​និង​មិនចង់ចុះចាញ់។ កីឡាករ Casemiro ពិត​ជា​កីឡាករម្នាក់​ក្នុង​ចំណោម​ពួក​គេ ហើយ​អាកប្បកិរិយា​មិន​គួរ​ឱ្យ​ជឿ​របស់​គាត់​អាច​ជា​ការ​ជំរុញ​ដ៏​ធំ​មួយ​សម្រាប់​កីឡាករដទៃទៀត​នៅ Manchester United ។ បូករួមជាមួយ Ronaldo និង Raphael Varane មកពីក្លឹបតែមួយ ។ កីឡាករប្រេស៊ីលរូបនេះ ក៏ជាផ្នែកមួយនៃការជម្រុញទឹកចិត្ត ក៏ដូចជាឆន្ទៈចង់ឈ្នះគ្រប់ការប្រកួតផងដែរ។

សមត្ថភាពនៃការលេងនៅក្នុងការប្រកួតដ៏តានតឹង និងធ្វើឱ្យក្រុមទាំងមូលមានទំនុកកើនទ្វេរដង ដោយមានវត្តមាន និងឥទ្ធិណលរបស់ Casemiro ។ ជាងនេះទៅទៀត គាត់នឹងជំរុញក្លឹបឱ្យមានឆន្ទៈបន្តប្រជែងយកពានរង្វាន់នៅរដូវកាលនេះ ដោយមិនគិតពីទំហំនៃការគ្រប់ប្រកួតឡើយ។

Casemiro ដែលបានឈ្នះពានរង្វាន់ Champions League ៥ដង, Club World Cup ៣ដង, ពានរង្វាន់ La Liga ៣ដង និងពានរង្វាន់ UEFA Super Cup ចំនួន៣ ដឹងពីអ្វី ដែលវាត្រូវការដើម្បីឈ្នះរង្វាន់។ គាត់​នឹង​ជាតួអង្គសំខាន់ សម្រាប់បណ្តុះ​ស្មារតី​នៅ​ក្នុង​ក្រុម Manchester United នាពេលបច្ចុប្បន្ន ដែលនេះ​ជា​អ្វី​ ដែល​ពួកគេ​ខ្វះ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ។

ចំណុចទី១៖ អាចក្លាយជាអ្នកដឹកនាំ (Leader) ដែល Manchester United ចង់បានជាយ៉ាងខ្លាំង

តួអង្គមួយ ដែល Manchester United ខ្វះខាតយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺអ្នកដឹកនាំ។ ទោះបីជា Ronaldo ពិតជាព្យាយាមដឹកនាំពីជួរខាងមុខក៏ដោយ ក៏គាត់ជាអ្នកទទួលខុសត្រូវ ចំពោះ ថ្ងៃដ៏អាក្រក់របស់គាត់ផងដែរ។ ទោះយ៉ាងណាក៏ដោយ ក៏មិនអាចនិយាយដូចគ្នាដែរសម្រាប់ Casemiro ដែលនឹងក្លាយជាសំឡេងដ៏ធំ នៅកណ្តាលទីលានសម្រាប់ Manchester United ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ពិតជាក្លាយជាតួអង្គសំខាន់នៅក្នុងខ្សែបម្រើ ហើយនឹងទាមទារឲ្យបង្ហាញទម្រង់លេងឲ្យបាន 100% លើសពី Fred និង Scott McTominay ដែលមានភាពខ្វះខាតជាច្រើនក្នុងរយៈពេល 18 ខែចុងក្រោយនេះ។ Manchester United បច្ចុប្បន្នកំពុងឆ្លងកាត់ដំណាក់កាលដ៏អាក្រក់បំផុតរបស់ពួកគេក្នុងប្រវត្តិសាស្ត្រ Premier League ។ ដូច្នេះហើយ អ្នកដឹកនាំដូចជា Casemiro អាចផ្លាស់ប្តូរអ្វីៗឱ្យកាន់តែប្រសើរឡើង ដោយហេតុនេះធ្វើឱ្យគាត់ក្លាយជាកីឡាករល្អបំផុតរបស់ក្លឹបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសប្រសិនបើគាត់រស់នៅតាមការចេញវិក្កយបត្ររបស់គាត់។

ប្រភព៖ All Football
ប្រែសម្រួល៖ B8-sport

ads
ads