ខ្សែបម្រើចាស់វស្សា Toni Kroos របស់ Real Madrid បានបង្ហាញពីអារម្មណ៍ចំពោះការនឹងលេងតទល់ជាមួយនឹង Sergio Ramos នៅក្នុងពេលខាងមុខ។
Real Madrid នឹងត្រូវជួបជាមួយ Paris Saint Germain ក្នុងក្របខណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ហើយ រឹងតែពិសេសនោះ គឺ Ramos នឹងត្រូវលេងទល់នឹងក្លិបចាស់ដែលគេធ្លាប់បានចំណាយពេលលេងឲ្យចំនួន១៦ឆ្នាំផងដែរ។
Toni Kroos បាននិយាយទៅកាន់ TVE ថា៖ “គាត់មិនមែនគ្រាន់តែជាមិត្តរួមក្រុមនោះទេ គាត់គឺជាប្រធានក្រុមរបស់ខ្ញុំ” ។ “វានឹងចម្លែកបន្តិចក្នុងការប្រកួតជាមួយគាត់”។
Ramos បានស៊ូទ្រាំនឹងការចាប់ផ្តើមដ៏លំបាកក្នុងអាជីពរបស់គាត់នៅ Parc des Princes ដោយសារតែរបួស ប៉ុន្តែកំពុងចាប់ផ្តើមមានទម្រង់លេងនាពេលថ្មីៗនេះ។ ភាគីទាំងពីរកំពុងគ្រប់គ្រងលីគក្នុងស្រុករបស់ពួកគេ។ Madrid មាន 4 ពិន្ទុដាច់ពីក្រុមលេខ 2 Sevilla នៅ La Liga ហើយ PSG មាន 11 ពិន្ទុដាច់ពីក្រុមលេខ 2 Nice ក្នុង Ligue 1 ។