លោក Thierry Henry ដែលជាអតីតកីឡាករជម្រើសជាតិបារាំង បានចេញមុខការពារ Lionel Messi បន្ទាប់ពី Paris Saint Germain បានរង់បរាជ័យក្នុងការប្រកួតក្របខណ្ឌ Ligue 1 កាលពីយប់មិញ។
PSG បានចាញ់ Monaco យ៉ាងអាម៉ាស់ជាទីបំផុតក្នុងលទ្ធផល ៣ទល់នឹង០ កាលពីយប់មិញ ខណៈ Messi ពុំមានវត្តមានក្នុងការប្រកួតនេះឡើយដោយសាររូបគេមានបញ្ហាជំងឺ។
លោក Henry បាននិយាយថា៖«កាលពីសប្តាហ៍មុន អ្នកគាំទ្របានស្រែកបង្អាប់ Messi។ តើហេតុអ្វីបានជាអ្នកបង្អាប់កីឡាករដែលល្អជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់? Messi ជា កីឡាករដែលបញ្ជូនបាល់ឲ្យមិត្តរួមក្រុមរកគ្រាប់បាល់បានច្រើនជាងគេនៅ Ligue 1? នៅថ្ងៃនេះ ការដែលអវត្តមាន Messi គឺ ក្រុមធ្វើអ្វីមិនចេញទេ»៕