ads
ads
ថ្ងៃអាទិត្យនេះ CV11 នឹងស្ថិតក្នុងបញ្ជីឈ្មោះរបស់បឹងកេត ពេលប៉ះ Tiffy Army FC ???
០៣-មិនា-២០២៣

ជាងរយៈពេល ១ឆ្នាំទៅហើយ ដែលខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា (CV11) បានខកខានបង្ហាញខ្លួននៅលើទីលាន បន្ទាប់ពីរូបគេទទួលរងរបួសដាច់សរសៃពួរជង្គង់ (ACL) ក្នុងការប្រកួតពានរង្វាន់មិត្តភាព កាលពីឆ្នាំមុន។

ប៉ុន្នានថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រុមការងារ B8-sport.net បានកត់សម្គាល់ឃើញថា កីឡាករវ័យ ២៩ឆ្នាំរូបនេះ បានបង្ហោះ ក៏ដូចជាការចែករំលែករូបភាពនានា ដែលទាក់ទងទៅនឹងការជម្រុញផ្លូវចិត្ត ក៏ដូចជាការអនុវត្តលំហាត់ពង្រឹងកាយសម្បទារ ដើម្បីឲ្យខ្លួនធានាបានថា អាចបង្ហាញវត្តមាននៅក្នុងក្រុមបឹងកេតនាពេលឆាប់ៗខាងមុខនេះ។

ខាងក្រោមនេះ ជាហេតុផល ៣យ៉ាង ដែលខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា អាចនឹងបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់ Cambodian League Cup 2023 ទល់នឹងក្រុមសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ៖

ហេតុផលទី១៖ ចាន់ វឌ្ឍនាកា ចែករំលែកព័ត៌មានមួយ អមដោយរូប Emoji រក្សាភាពស្ងៀមស្ងាត់ ដែលមានចេតនាបង្គប់ន័យចង់បង្កើតភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ។

ហេតុផលទី២៖ ក្នុងសប្តាហ៍នេះ លំហាត់នៃការពង្រឹងកាយសម្បទារ មានលក្ខណៈកើនមួយកម្រិត អាចសរសេរបានថា លំហាត់ធ្ងន់ៗ ទាក់ទងទៅនឹងល្បឿនរត់ និងរក្សាជំហររបស់ខ្លួន។

ហេតុផលទី៣៖ ការបរាជ័យ ២ប្រកួតជាប់ៗគ្នារបស់បឹងកេត ត្រូវបានគេចាត់ទុកថា ជាប្រធានក្តៅក្នុងវិស័យបាល់ទាត់កម្ពុជា សម្រាប់ការចាប់ផ្តើមរដូវកាលថ្មីរបស់ពួកគេ ដូច្នេះយ៉ាងហោចណាស់វត្តមាន វឌ្ឍនាកា ស្ថិតក្នុងកៅអីបម្រុង ឬបានផ្លាស់ប្តូរចូលលេងក្នុងប៉ុន្នាននាទីក៏ដោយ ក៏ជាកម្លាំងចលករក្នុងក្រុមទាំងមូលផងដែរ។

សប្តាហ៍ទី៤ ពានរង្វាន់ Cambodian League Cup 2023៖ ក្លិបបឹងកេតត្រូវបើកទ្វារកីឡដ្ឋាន Cambodia Airways ទទួលស្វាគមន៍ភ្ញៀវ Tiffy Army FC វេលាម៉ោង ១៥:៤៥នាទីរសៀល

ads
ads