លោក Lobo Carrasco ដែលជាអតីតកីឡាកររបស់ Barcelona បានលើកឡើងថា Lionel Messi ទំនងជានឹងចាកចេញពី Paris Saint Germain ក្រោយបញ្ចប់រដូវកាលនេះ។
Messi បានចូលរួមជាមួយ PSG កាលពីដើមរដូវកាលក្រោយចំណាយពេលជាមួយ Barcelona អស់រយៈពេល១៧រដូវកាល។ ក្នុងអំឡុងពេលលេងក្រុមអ្នកមានបុណ្យ គេធ្លាប់បានឈ្នះពានរង្វាន់ Ballon d’Or ចំនួន៦ដង មុនឈ្នះជាលើកទី៧ ជាមួយក្រុមអ្នកមានបារាំង។ យ៉ាងណាក្តី ការមកដល់ទឹកដីបារាំង គ្រប់យ៉ាងហាក់មិនដូចការរំពឹងទុកឡើយ បន្ទាប់ពី Messi ហាក់បង្ហាញទម្រង់លេងមិនសូវល្អ និង ធ្លាក់ទាំងស្ថិតិរកគ្រាប់បាល់។
លោក Carrasco បាននិយាយថា៖”ប្រសិនបើគាត់ទទួលបានជោគជ័យ មានន័យថាគាត់បានឈ្នះ Champions League គាត់អាចបន្តស្នាក់នៅមួយឆ្នាំទៀតជាមួយ PSG។ ។ ខ្ញុំគិតថាគាត់មិនសោកស្តាយចំពោះការសម្រេចចិត្តរបស់គាត់ទេក្នុង ន័យកីឡាប៉ុន្តែ ក្នុងកម្រិតផ្ទាល់ខ្លួនគាត់ដឹងថា ខ្លួនបានសាងកំហុសដែលផ្លាស់មកទីនេះ៕