ads
ads
បាល់ទាត់ម៉ាឡេស៊ី៖ ចំណាត់ថ្នាក់លេខបីនៃពានរង្វាន់ Super League ទទួលបានកៅអី AFC Cup ឆ្នាំ 2023
១២-កញ្ញា-២០២២

Johor Darul Ta’zim (JDT) បានបន្តបង្ហាញពីភាពលេចធ្លោក្នុងលីគម៉ាឡេស៊ី នៅពេលដែលពួកគេបានឈ្នះពានរង្វាន់ FA Cup 2022 Champions បន្ទាប់ពីយកឈ្នះក្រុម Terengganu ក្នុងលទ្ធផល 3-1 នៅពហុកីឡដ្ឋានជាតិ Bukit Jalil កាលពីម្សិលមិញ។

នេះជាពាន FA Cup លើកទីពីររបស់ពួកគេ បន្ទាប់ពីធ្វើបានក្នុងឆ្នាំ 2016។ ជ័យជម្នះនេះក៏ជាពានរង្វាន់ទី 20 ដែលជាកម្មសិទ្ធិរបស់ JDT ចាប់តាំងពីឆ្នាំ 2013 មក។ ដូចដែលយើងបានដឹងរួចមកហើយ លីគម៉ាឡេស៊ីត្រូវបានផ្តល់កៅអី១+២ដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) រហូតដល់ឆ្នាំ 2023។ វាមានន័យថា កៅអីមួយសម្រាប់ការប្រកួតវគ្គជម្រុះក្នុងពូល AFC Champions League (ACL) និងពីរទៀយសម្រាប់ AFC Cup ។

ការបែងចែកកៅអីត្រូវបានធ្វើឡើង បន្ទាប់ពីគិតគូរពីចំណាត់ថ្នាក់ MA ចុងក្រោយក្នុងខែវិច្ឆិកា ឆ្នាំ 2019 ជាមូលដ្ឋានសម្រាប់កំណត់ MAs កំពូលទាំង 10 សម្រាប់តំបន់អាស៊ីខាងលិច និងអាស៊ីបូព៌ា។ លីគបាល់ទាត់ម៉ាឡេស៊ី (MFL) បានបញ្ជាក់កាលពីមុនថាអ្នកឈ្នះពានរង្វាន់ FA Cup សម្រាប់រដូវកាលឆ្នាំ 2022 នឹងត្រូវបានផ្តល់កៅអីលេងក្នុង AFC Cup 2023 ។ ដូច្នេះកៅអីឥឡូវនេះជាកម្មសិទ្ធិរបស់ JDT ទោះបីជាការប្រកួត Super League ឆ្នាំ 2022 មិនទាន់ចប់ក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយ កៅអី AFC Cup នឹងត្រូវបានផ្តល់ជូនដល់ក្រុមចំណាត់ថ្នាក់លេខ 3 ក្នុងក្របខ័ណ្ឌ Super League ឆ្នាំ 2022 ប្រសិនបើ JDT ត្រូវបានឈ្នះពានរង្វាន់ Super League Champions ជាលើកទី 9 ជាប់ៗគ្នា។ កៅអី AFC Cup ឆ្នាំ 2023 មួយទៀតជាកម្មសិទ្ធិរបស់ជើងឯករង Super League រដូវកាលនេះ ខណៈដែល JDT នឹងបង្ហាញខ្លួនជាលើកទី 4 របស់ពួកគេក្នុង AFC Champions ​League (ACL) ប្រសិនបើពួកគេអាចឈ្នះពាន Super League ។

ដោយផ្អែកលើទីតាំងចុងក្រោយនៃក្របខ័ណ្ឌ Super League ក្រុមដែលមានឈ្មោះហៅក្រៅថា Harimau Selatan ត្រូវបានគេរំពឹងថានឹងមិនមានបញ្ហាក្នុងការបាញ់ ‘កាំជ្រួច’ អបអរនៅចុងបញ្ចប់នៃរដូវកាលនេះ នៅពេលដែលពួកគេនៅតែរក្សាកំណត់ត្រាមិនដែលចាញ់ក្នុង 16 ប្រកួត។

ឥឡូវនេះពួកគេប្រមូលបានសរុប 42 ពិន្ទុ និងមាន 6 ពិន្ទុនាំមុខគូប្រជែងជិតបំផុតរបស់ពួកគេ Sabah (36 ពិន្ទុ) និង Negeri Sembilan (35 ពិន្ទុ)។ ទោះបីជាចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup ក៏ដោយ Terengganu នៅតែមានឱកាសដណ្តើមយកកៅអីសម្រាប់ AFC Cup ឆ្នាំ 2023 ។ តាមរយៈចំណាត់ថ្នាក់លេខ 3 ក្នុងក្របខ័ណ្ឌ Super League ហើយអ្នកដែលបច្ចុប្បន្នប្រមូលបាន 29 ពិន្ទុត្រូវប្រកួតប្រជែងជាមួយក្រុម Sabah និង Negeri Sembilan ។

Kedah Darul Aman (KDA FC) និង KL City ក៏អាចប្រជែងតំណែងរបស់ពួកគេផងដែរ ប្រសិនបើពួកគេប្រមូលបាន 3 ពិន្ទុជាប់លាប់ក្នុងការប្រកួតដែលនៅសល់នាពេលខាងមុខ។ការប្រកួត Super League រដូវកាលនេះនៅសល់តែ 5 ប្រកួតទៀតប៉ុណ្ណោះ តើក្រុមណានឹងឈ្នះពាន AFC Cup ឆ្នាំក្រោយ?

ads
ads