យោងតាមគេហទំព័រ Transfermarkt ទាំងនេះគឺជាកីឡាករកំពូលទាំង១០រូប ដែលតម្លៃខ្លួនបានកើនឡើងច្រើនបំផុតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
លេខ១០៖ កីឡាករ Vitinha (៣០លានអឺរ៉ូ) ។ ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះ បានផ្ទេរពីក្លិប Porto ចូលរួមជាមួយ PSG បន្ទាប់ពីបង្កើនតម្លៃខ្លួន ១៥០ភាគរយ។
លេខ៩៖ កីឡាករ Jurrien Timber (៣៥លានអឺរ៉ូ) ។ គាត់ត្រូវបានគេចាត់ទុកថាជាខ្សែការពារកណ្តាលម្នាក់ដ៏ល្អរបស់ Ajax នាពេលអនាគត ហើយនៅអាយុត្រឹមតែ ២១ឆ្នាំប៉ុណ្ណោះបានឃើញតម្លៃខ្លួនកើនឡើង ១០៦ ភាគរយ។
លេខ៨៖ កីឡាករ Aurelien Tchouameni (៦០លានអឺរ៉ូ) ។ ការជំនួសតំណែងរបស់ Casemiro និងកំពុងក្លាយជាកីឡាករគួរឲ្យកត់សម្គាល់របស់ Real Madrid នៅដើមរដូវកាលនេះ មានតម្លៃកើន ៥០ភាគរយ បើគិតតាំងពីដើមខែមករា។
លេខ៧៖ កីឡាករ Gavi (៦០លានអឺរ៉ូ) ។ ខ្សែបម្រើរូបនេះបានវិវឌ្ឍន៍ខ្លួនក្នុងជម្រើសដំបូងជាមួយ Xavi ហើយទើបតែមានអាយុ ១៨ឆ្នាំ។
លេខ៦៖ កីឡាករ Rodrygo (៦០លានអឺរ៉ូ) ។ កីឡាករប្រេស៊ីល ដែលជាវីរបុរស នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹង Manchester City មានតម្លៃ ៥០ភាគរយ ច្រើនជាងប៉ុន្មានខែមុន។
លេខ៥៖ កីឡាករ Hugo Ekitike (២៨លានអឺរ៉ូ) ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំង ដែលប្រដូចទៅនឹង Kylian Mbappe ហើយដែលបានមកដល់ទីក្រុងប៉ារីស ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលជាមួយនឹងជម្រើសក្នុងការទិញ។ រូបគេមានតម្លៃខ្លួនលើសពីខែមករា ដល់ទៅ ៣៦៧ភាគរយ។
លេខ៤៖ កីឡាករ Darwin Nunez (៥៥លានអឺរ៉ូ) ។ ខ្សែប្រយុទ្ធអ៊ុយរូហ្គាយ ដែលក្រុម Liverpool របស់លោក Klopp ចំណាយ ៨០លានអឺរ៉ូនៅរដូវក្តៅនេះ មានតម្លៃ ៧២ភាគរយ ច្រើនជាង ៨ខែមុន។
លេខ៣៖ កីឡាករ Luis Diaz (៦៥លានអឺរ៉ូ) ។ ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីមានតម្លៃ ២៥លានអឺរ៉ូ ច្រើនជាងក្នុងខែធ្នូ ឆ្នាំ២០២១ ដែលកើនឡើង ៦២,៥ ភាគរយ។
លេខ២៖ កីឡាករ Christopher Nkunku (80 លានអឺរ៉ូ) ។ ខ្សែប្រយុទ្ធជម្រើសជាតិបារាំង មានការចាប់អារម្មណ៍ពីក្រុមដូចជា Real Madrid ហើយជាតារាឆ្នើមរបស់ក្លិប RB Leipzig ដូច្នេះតម្លៃរបស់គាត់គឺខ្ពស់ជាង ៤៥,៥ភាគរយ ។
លេខ១៖ កីឡាករ Rafael Leao (៧០លានអឺរ៉ូ) ។ ខ្សែបម្រើស្លាបសញ្ជាតិព័រទុយហ្គាល់ ដែលធ្លាប់ជាតួឯក និងជាអ្នកដឹកនាំក្រុមជើងឯកអ៊ីតាលី AC Milan ហើយបានមើលឃើញតម្លៃខ្លួនកើនឡើង ១០០ ភាគរយ។
ប្រភព៖ Marca & Transfermarkt