ads
ads
លោក Hirose Ryu អះអាង​ថាការ​ស្លាយបាល់របស់បូរីសក្នុងប្រអប់គ្រោះថ្នាក់មិនសម​ពិន័យ១១នោះទេ
០៩-មិថុនា-២០២២

គ្រូបង្វឹក​ជម្រើស​ជាតិ​កម្ពុជា លោក Hirose Ryu ត្រូវ​ប្រឈម​មុខ​នឹង​សំណួរ​តឹងតែង​មួយ​ចំនួន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បន្ទាប់​ពីរងបរាជ័យ​ក្រោម​ថ្វី​ជើង​ម្ចាស់​ផ្ទះឥណ្ឌា។ គាត់​បាន​និយាយ​អំពី​ការ​សម្រេច​ចិត្ត​ប៉េណាល់ទី របៀប​ដែល​កម្ពុជា​ចាញ់​ការ​ប្រកួត និង​ច្រើន​ទៀត។

លោក Hirose Ryu មិន​សប្បាយ​ចិត្ត​នឹង​ការ​ដែល​កម្ពុជា​ចាប់​ផ្ដើម​យុទ្ធនាការ​ជម្រុះ​នេះ​ដោយ​លទ្ធផលបរាជ័យ។ លោក​បាន​សង្កត់​ធ្ងន់​លើ​តំបន់​ដែល​ពួក​គេ​បរាជ័យ​ក្នុង​ការ​អះអាង​ពី​ការ​ត្រួតត្រា​របស់​ពួកគេ។

“ជាក់ស្តែង វាមិនមែនជាលទ្ធផលដែលយើងចង់បាន ហើយ​យើងមិនចង់ចាញ់ការប្រកួតដំបូងក្នុងវគ្គជម្រុះនោះទេ។ កីឡាករប្រឹង​ប្រែងខ្លាំង​ណាស់​ តែពួក​គេ​មិន​អាច​ធ្វើ​អ្វី​បាន​តាម​ការ​គ្រោង​ទុក។ យើង​មាន​កន្លែង​សម្រាប់​បង្កើត​ឱកាស(ឱកាសហ្វ្រីឃីគ ២​ដង) ប៉ុន្តែ​យើង​មិនអាច​ធ្វើ​បាន»។

លើស​ពី​នេះ​គ្រូបង្វឹក​សញ្ជាតិ​ជប៉ុននិយាយអំពី​ការសម្រេចចិត្តផ្តល់បាល់ប៉េណាល់ទីរបស់​អាជ្ញាកណ្ដាលផង​ដែរ បន្ទាប់ពី Liston Colaco ត្រូវបានដួលក្នុងប្រអប់ ហើយ​ចំណុច​នេះនាំឱ្យមានការជជែកគ្នាច្រើន។ នេះជាអ្វីដែលគ្រូបង្វឹកបាននិយាយអំពីការសម្រេចចិត្ត។

“វាមិនសម​ទេ មិនដល់ថ្នាក់ត្រូវពិន័យម៉េណាល់ទីនោះ​ទេ។ វា​ជា​ករណី​ដែល​កីឡាករ​របស់​យើង​ត្រូវ​បាន​គេ​វាយ ហើយ​បន្ទាប់​មក​កីឡាករ​ឥណ្ឌា​ប្រហែល​ជា​មាន​ឥទ្ធិពល​លើ​អាជ្ញាកណ្តាល​ដើម្បី​ទទួល​បាន​ការ​ពិន័យ»។

និយាយអំពី​ការពន្យារពេល​ដោយ​សារភ្លេង​ជាតិ​មុន​ការ​ប្រកួត

ក្នុងនាម​ជាគ្រូបង្វឹកសញ្ជាតិជប៉ុន លោកមិនចាប់អារម្មណ៍ខ្លាំងពេកទេ អំពីបញ្ហាដែលកើតឡើងមុន ឬក្រោយការប្រកួតនោះទេ។ លោក​បាន​ជំរុញ​ឲ្យ​កីឡាករ​របស់​លោក​បន្ត​ផ្តោត​លើ​អ្វី​ដែល​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​ពួកគេ។

“យើងពិតជាមិនខកចិត្តចំពោះរឿងនោះខ្លាំងទេ ពិត​ណាស់​យើង​ពិតជាទទួលបានហេតុផលសមស្របតិច​តួច​បំផុត។អ្វីដែលត្រូវធ្វើ​គឺ​យើងសម្រាកហើយ​រៀបចំរង់ចាំការ​ប្រកួតជាថ្មី។​នេះ​គឺ​ជាតួនាទីរបស់​យើង”។

ads
ads